អគ្គិសនី​កម្ពុជា ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​២ សាងសង់​រោងចក្រ​ផលិត​អគ្គិសនី ដើរ​ដោយ​ប្រេង​ខ្មៅ និង​ឧស្ម័ន អានុភាព ៤០០​មេ​ហ្គា​វ៉ា​ត់​
ចុះថ្ងៃទី: 12-06-2019, 12:24 PM, ចំនួនអ្នកអានៈ 12ដង
រាជធានី​ភ្នំពេញ:ដំណើរការ​សាងសង់​រោង​ចក្រ​នេះ ចាប់ផ្តើម​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩​នេះ ហើយ​ការសាងសង់​ចំណាយពេល ១០​ខែ ដោយ​គ្រោង​បញ្ចប់​នៅ​ខែមេសា ឆ្នាំ​២០២០ ស្ថិតនៅ​ស្រុក​ល្វាឯម ខេត្តកណ្តាល​។ នៅថ្ងៃនេះ អគ្គិសនី​កម្ពុជា បាន​ចុះហត្ថលេខា​លើ​ការសាងសង់ ជាមួយ​ក្រុមហ៊ុន CGGC-UN Power.co.ltd និង​ក្រុមហ៊ុន CHINA NATIONAL HEALY MACHINERY CORPORATION នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់​។​ ​រោងចក្រ​អគ្គីសនី​នេះ ត្រូវបាន​ប្រើប្រាស់​ម៉ាស៊ីន វ៉ា​ត់​ស៊ី​ឡា របស់​ប្រទេស​ហ្វាំ​ង​ឡង់ និង​ម៉ាស៊ីន ម៉ែន របស់​ប្រទេស​អាឡឺម៉ង់ ដែល​និង​ត្រូវ​សាងសង់​ស្ថិតក្នុង​ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្តាល​កម្ពុជា នឹងមាន​រោងចក្រ​អគ្គិសនី ដើរ​ដោយ​ប្រេង​ខ្មៅ និង​ឧស្ម័ន ដែលមាន​អនុភាព ៤០០​មេ​ហ្គា​វ៉ា​ត់ នៅពេល​ឆាប់ៗ​ខាងមុខនេះ ដែលជា​ដំណោះស្រាយ​របស់ ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​បិទ​បញ្ចប់​ស្ថានភាព​ដាច់​ភ្លើង នៅ​រដូវប្រាំង​ឆ្នាំក្រោយៗ​ទៀត ក្នុង​រាជធានី​ភ្នំពេញ ដែល​ធ្លាប់​ជួបប្រទះ​រួចមកហើយ​នោះ​។​ ​គម្រោង​នេះ ចែកចេញជា​២​ផ្នែក​៖ ទី​១ រោងចក្រ​ផលិត​អគ្គិសនី ២០០​មេ​ហ្គា​វ៉ា​ត់ ប្រើប្រាស់​ម៉ាស៊ីន Wartsila របស់​ប្រទេស​ហ្វាំ​ង​ឡង់ សាងសង់​ដោយ​ក្រុមហ៊ុន CGGC-UN Power.co.ltd និង​ផ្នែក​ទី​២ រោងចក្រ​ផលិត​អគ្គិសនី ២០០​មេ​ហ្គា​វ៉ា​ត់ ប្រើប្រាស់​ម៉ាស៊ីន MAN របស់​ប្រទេស​អាល្លឺម៉ង់ សាងសង់​ដោយ​ក្រុមហ៊ុន CHINA NATIONAL HEALY MACHINERY CORPORATION ។​ ​លោក កែវ រតនៈ អគ្គនាយក អគ្គិសនី​កម្ពុជា បាន​បញ្ជាក់ថា ដើម្បី​បង្ការ​ឆ្នាំ​ក្រោយនេះ និង​ឆ្នាំ​ខាងមុខ​ទៀត រោងចក្រ​ផលិត​អគ្គិសនី​អានុភាព ៤០០​មេ​ហ្គា​វ៉ា​ត់​នេះ ជា​ចំណែក​មួយ​នៃ​ការប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ប្រមូល​ឲ្យ​បាន​ជាង ១,០០០​មេ​ហ្គា​វ៉ា​ត់​ថែម សម្រាប់​មុន​ដាច់​ឆ្នាំ​២០២០​ខាងមុខនេះ​។​ ​លោក កែវ រតនៈ បាន​បន្ដថា គម្រោង ៤០០​មេ​ហ្គា​វ៉ា​ត់​នេះ មិន​ត្រឹមតែ​ថែម​អានុភាព​បំពេញ​ការខ្វះខាត​ថាមពល ផ្គត់ផ្គង់​មួយចំណែក​ប៉ុណ្ណោះ​ទេ រោងចក្រ​នេះ ក៏មាន​តួនាទី​ជួយ​គាំទ្រ​ដល់ ការដាក់​ពង្រាយ ស្ថានីយ៍​ផលិត​ថាមពល​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ថ្មី​ក្នុងប្រទេស និង​ជួយ​ពង្រឹងគុណភាព​ថាមពល​ផ្គត់ផ្គង់ ចូល​រាជធានី​ភ្នំពេញ តាមរយៈ​ការលើក​កំពស់ តុង​ស្យុ​ង​បាន​ប្រសើរ​។​ ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គិសនី​កម្ពុជា​, គម្រោង​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​នេះ ចំណាយ​ថវិកា​សរុប​ចំនួន ៣៨០​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ ថវិកា​សាងសង់​រោងចក្រ​ផលិត អគ្គិសនី​ទាំងពីរ ប្រមាណ​៣៥៥​លាន​ដុល្លារ​អាមេរិក និង​ថវិកា​សាងសង់​អនុ​ស្ថានីយ​អគ្គិសនី​រួម សម្រាប់​រោងចក្រ​ផលិត​អគ្គិសនី​ទាំងពីរ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ប្រមាណ​២៥​លាន​ដុល្លារ​អាមេរិក​។​ ​អគ្គិសនី​កម្ពុជា បានទទួល​ឥណទាន មានការ​ប្រាក់​សម្បទាន​ចំនួន​៣០០ លាន​ដុល្លារ​អាមេរិក ពី​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​អគ្គិសនី​កម្ពុជា​បានដាក់​ទុន​ផ្ទាល់ ប្រមាណ​ជាង​៨០​លាន​ដុល្លារ​អាមេរិក ដើម្បី​បង្គ្រប់​សម្រាប់​សាងសង់ រោងចក្រ​ផលិត​អគ្គិសនី​ទាំងពីរ​នេះ​។​ ​បើតាម​រដ្ឋលេខាធិការ​ធិ​ការ​ក្រសួង​រ៉ែ និង​ថាមពល លោក ទី នរិន្ទ បាន​ឲ្យ​ដឹងថា ក្រៅពី​ការដំឡើង​រោងចក្រ​ហើយ​នោះ អគ្គិសនី​កម្ពុជា ក៏​នឹងត្រូវ​សាងសង់​បណ្តាញ​ត​ភ្ជាប់ ពី​រោងចក្រ​ក្នុងស្រុក​ល្វាឯម មក​រាជធានី​ភ្នំពេញ​ថែម​ទៀតផង ទើប​អាច​ទាញយក​ថាមពល​ប្រើប្រាស់​បាន​។​ ​លោក​ថា បច្ចុប្បន្ន​រាជធានី​ភ្នំពេញ ត្រូវការ​ថាមពល​អគ្គិ​ស​នី​ប្រមាណ​ជា ៥០០​មេ​ហ្គា​វ៉ា​ត់​។ នៅក្នុង​រដូវប្រាំង​ឆ្នាំ​២០១៩ ដោយសារតែ​គ្រោះរាំងស្ងួត​វា​រី​អគ្គិសនី មិនអាច​ដំណើរ​ការផលិត ថាមពល​បាន​នោះ បានធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ជួប​ការខ្វះខាត​ថាមពល​អគ្គិសនី​។​ ​តាមរយៈ​រោងចក្រ​ដើរ ដោយ​ម៉ាស៊ីនភ្លើង​កម្លាំង ៤០០​មេ​ហ្គា​វ៉ា​ត់​, រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម​នៅ​ខេត្ត​ព្រះសីហនុ កម្លាំង ១៥០​មេ​ហ្គា​វ៉ា​ត់​, ថាមពល​ពី​វា​រី​អគ្គិសនី​ដន​សា​ហុង ប្រទេស​ឡាវ ២០០​មេ​ហ្គា​វ៉ា​ត់ លោក ទី នរិន្ទ បានបង្ហាញ​ភាពកក់ក្តៅ​ថា ឆ្នាំ​២០២០ នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ នឹងមិន​ជួប​ការខ្វះខាត​ថាមពល​អគ្គិសនី​ដូច​ឆ្នាំ​២០១៩​នេះ​ទៀតឡើយ​។​ ​សូមជម្រាបថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាសថា រាជធានី​ភ្នំពេញ​នឹង​លែង​ជួប​ការ ខ្វះ​ថាមពល​អគ្គិសនី ដូច​នៅ​ឆ្នាំ​២០១៩​នេះ​ទៀត​។​ ​បើតាម​សម្តេច​តេ​ជោ ហ៊ុន សែន ការមិន​ខ្វះ​នេះ ដោយសារ​រាជរដ្ឋាភិបាល បានសម្រេច​ដំឡើង​ម៉ាស៊ីនភ្លើង ដែល​អាច​ផលិត​ថាមពល​រហូតដល់ ៤០០​មេ​ហ្គា​វ៉ា​ត់ ទុក​ប្រើ​ក្នុង​រាជធានី​ភ្នំពេញ នៅពេល​វា​រី​អគ្គិសនី​ខ្វះ​ទឹក មិនអាច​ផលិត​ថាមពល​បាន​៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 19-06-2019, 01:05 PM, ចំនួនអ្នកអានៈ​ 11ដង
​មេ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ចែ​អូន បាន​ឲ្យ​ដឹងថា​ការដែល​ឈ្មួញ​២​នាក់​ប្ដី​ប្រពន្ធ​នេះ​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តព្រះវិហារ ក៏ដូចជា​ខេត្តកំពង់ធំ ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-06-2019, 01:02 PM, ចំនួនអ្នកអានៈ​ 10ដង
ម​ខេត្ត​ត្បូងឃ្មុំ: មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ បានលើកឡើង​ថា​លោក រី ដា​វិ​ន មេ​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ និង​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ គិតតែ​ពី​រឿង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-06-2019, 12:43 PM, ចំនួនអ្នកអានៈ​ 11ដង
ថ្លែង​នៅក្នុង​បទសម្ភាសន៍​ជាមួយ Elven Sspanorts គ្រូបង្វឹក​វ័យ ៥៦​ឆ្នាំ​រូបនេះ នៅតែ​សម្ដែង​អារម្មណ៍​ចង់​មានការ​ប្រកួតប្រជែង​ថ្មី ដោយ​លោក​បាន​និយាយថា “ ខ្ញុំ​ចង់​ប្រកួតប្រជែង​នៅក្នុង​ការប្រកួតប្រជែង​ថ្មី​មួយ​។ ខ្ញុំ​គិតថា​ការប្រកួតប្រជែង​ដូចជា World Cuspan និង​បណ្ដា​ពាន់រង្វាន់​ដ៏ទៃទៀត​នៅ​ទ្វីបអឺរ៉ុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-06-2019, 12:42 PM, ចំនួនអ្នកអានៈ​ 11ដង
រាជធានី​ភ្នំពេញ: ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ ស្តីពីជំនួយឥតសំណង របស់ឥណ្ឌា សម្រាប់ការអនុវត្តគម្រោ ងឆាប់ទទួលបានផល នៅកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ លោក លុយ ដាវីត បានមានប្រសាសន៍ថា “តាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាលនៃសា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-06-2019, 12:37 PM, ចំនួនអ្នកអានៈ​ 11ដង
លោក Pespan Guardiola គ្រូបង្វឹក​របស់​ក្លឹប​គឺ ចង់បាន​កីឡាករ​ដែលមាន​ចរិត​ការពារ​ម្នាក់​មក​ពង្រឹង​ក្រុម​ដើម្បី​ការពារ​តំណែង ជើងឯក​នៃ​ក្របខ័ណ្ឌ Premier League រដូវ​កាល​ក្រោយ​Manchester City កំពុងតែ​ចរចា​ជាមួយ​ក្លិប Atletico Madrid ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ Rodri ជាមួយ​តម្លៃ​ផ្ដាច់​កុងត្រា​ចំនួន ៦២,៦ លាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-06-2019, 12:36 PM, ចំនួនអ្នកអានៈ​ 13ដង
រាជធានី​ភ្នំពេញ: សម្តេច ទៀ បាញ់ បានលើកឡើងក្នុង បណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ថា “កិច្ចការការពារជាតិ ជាភារកិច្ច របស់យើង ទាំងអស់គ្នាសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានឲ្យយុវជននិងយុវតីខ្មែរ ជំនាន់ក្រោយ ចូលរួមស្វែងយល់ និងគាំទ្រដល់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-06-2019, 12:33 PM, ចំនួនអ្នកអានៈ​ 11ដង
រាជធានី​ភ្នំពេញ: បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការសេវា រថយន្តក្រុងសាធារណៈ ចំនួន២៣៥គ្រឿង និងរត់លើផ្លូវសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ១៣ខ្សែ។ ជាមធ្យមក្នុងមួយថ្ងៃៗ មានប្រជាពលរដ្ឋធ្វើដំណើរ ចន្លោះពី២ម៉ឺន៦ពាន់នាក់ ទៅ៣ម៉ឺននាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានិងកំពុងត្រៀម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-06-2019, 12:31 PM, ចំនួនអ្នកអានៈ​ 10ដង
លោក Trumspan បាន​និយាយ​ក្នុង​ទីក្រុង Orlando នៃ​រដ្ឋ Florida ថា “​យើង​បានធ្វើ​វា​ម្តង​ហើយ ហើយ​យើង​នឹងធ្វើ​វា​ម្តងទៀត​។ នៅពេលនេះ​យើង​នឹង​បញ្ចប់​ការងារ​នេះ​”​។​មេដឹកនាំ​អាមេរិក​រូបនេះ​បាន​អួតអាង​ថា “​សេដ្ឋកិច្ច​របស់​យើង​គឺជា​ការ​ច្រណែន​របស់​ពិភពលោក​”​។ លោក​អះអាងថា កំណើន​ការងារ​ដ៏​ខ្លាំងក្លា​នឹង​ជួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-06-2019, 12:30 PM, ចំនួនអ្នកអានៈ​ 11ដង
លោក ស៊ី ជិនពីង បានប្រាប់ឲ្យដឹងបែបនេះ បន្ទាប់ពីលោកបានសន្ទនាគ្នាតាមទូរស័ព្ទជាមួយលោក ត្រាំ កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ បើតាមលោក ស៊ី អំឡុងកិច្ ចសន្ទនានោះលោក ត្រាំ បានលើក ឡើងនូវសារៈសំខាន់ជាខ្លាំង នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន-អាមេរិក ដោយភាគីទាំងពីរសង្ឃឹមថា នឹងអាចស្វ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-06-2019, 12:27 PM, ចំនួនអ្នកអានៈ​ 11ដង
រាជធានី​ភ្នំពេញ: ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក WAN Gang អនុប្រធានក្រុមប្រឹក្សា លើកកម្ពស់ការបង្រួបបង្រួម សន្តិភាពជាតិ និងជាអនុប្រធានសភា ប្រឹក្សានយោបាយចិន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ លោក ទេព ងន បានថ្លែងថា “ប្រទេសកម្ពុជាបាននិងកំពុង ទទួលផលដ៏ធំធេង សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពីកិច្ចសហប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-06-2019, 12:24 PM, ចំនួនអ្នកអានៈ​ 12ដង
សារព័ត៌មាន MediaPart របស់​បារាំង​បាន​អះអាងថា លោក Platini ត្រូវបាន​គេ​ឃាត់ និង​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ភាពពុករលួយ ក្នុង​ការប្រគល់សិទ្ធិ​ជា​ម្ចាស់ផ្ទះ​ឱ្យ​ប្រទេស​កាតា រៀបចំ​ពានរង្វាន់ FIFA World Cuspan នា​ឆ្នាំ ២០២២ កាលពី​ខែធ្នូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2019, 06:15 PM, ចំនួនអ្នកអានៈ​ 23ដង
ខេត្តស្វាយរៀង​: លោក ប៉ែន ច​ន្ធី ប្រធានការិយាល័យ​ផ​លឹ​ត​កម្ម​និង​បសុព្យាបាល​ខេត្តស្វាយរៀង​បានឱ្យដឹងថា ៖ ពិតជា​មាន​ករណី​ខាងលើនេះ​មែន​ប៉ុន្តែ​ដោយសារ​កំលាំង​មន្ត្រី​របស់លោក​មាន​គ្នា​តិចពេក​ទើប​មិនអាច​ចាប់​ឡាន​ដឹក​ជ្រូក​ខាងលើនេះ​បាន​ហើយ​ម្យ៉ាងទៀត​ក៏ដោយ​សារ​តែមាន​មន្ត្រី​យោធា​បានចេញ​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2019, 06:10 PM, ចំនួនអ្នកអានៈ​ 11ដង
អ្នកស្រី Teresa Varleyនិយាយថាពួកគេកំពុងអង្គុយនៅលើជើងហោះហើររបស់ពួកគេត្រៀមខ្លួនចាកចេញនៅពេល ដែលឡានដឹកទំនិញមួយបានបើកចូល ហើយបុក ចំយន្តហោះតែម្តងសារព័ត៌មានក្នុងស្រុកបានចុះផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះថា យន្ដហោះដឹកអ្នកដំណើរ១គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines ត្រូវបានបុកដោយរថយន្តដឹកទំនិញន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2019, 05:59 PM, ចំនួនអ្នកអានៈ​ 13ដង
​យោងតាម​របាយការណ៍ “​ទស្សនវិស័យ​ប្រជាជន​ពិភពលោក​” របស់​នាយកដ្ឋាន​សេដ្ឋកិច្ច​និង​កិច្ចការ​សង្គម​នៃ​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា ចំនួន​ប្រជាជន​នឹង​កើន​ឡើងដល់​១១​ពាន់​លាន​នាក់​ត្រឹម​ឆ្នាំ​២១០០​។​ការសិក្សា​នេះ​បាន​គូសបញ្ជាក់​អំពី​អនាគត​ដែល​ប្រទេស​មួយចំនួន​តូច​មាន​កំណើនប្រជាជន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-06-2019, 05:58 PM, ចំនួនអ្នកអានៈ​ 11ដង
ការជំទាស់​ទៅនឹង​សំណើ​ច្បាប់​សុំ​ធ្វើ​បត្យាប័ន​ទៅកាន់​ចិនដីគោក​បានធ្វើ​ឲ្យ​ផ្ទុះឡើង​នូវ​បាតុកម្ម​តាម​ដង​ផ្លូវធំ​បំផុត និង​ប្រកបដោយ​ហិង្សា​បំផុត​កាលពី​សប្ដាហ៍​កន្លងទៅ នៅក្នុង​រយៈពេល​ជាច្រើន​ទសវត្ស​មកនេះមន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ក្រុង​មួយរូប​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ទីក្រ
 ព័ត៌មានលម្អិត
« មុន  1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 166 167 168 169 170 171 172 173 174 175 176 177 178 179 180 181 182 183 184 185 186 187 188 189 190 191 192 193 194 195 196 197 198 199 200 201 202 203 204 205 206 207 208 209 210 211 212 213 214 215 216 217 218 219 220 221 222 223 224 225 226 227 228 229 230 231 232 233 234 235 236 237 238 239 240 241 242 243 244 245 246 247 248 249 250 251 252 253 254 255 256 257 258 259 260 261 262 263 264 265 266 267 268 269 270 271   ក្រោយ»
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 097 30 30 910 / 081 89 06 89 Email: ssn.news@yahoo.com
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 268 នាក់
ម្សិលមិញ : 518 នាក់
សរុបទាំងអស់ : 1697879 នាក់
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 097 30 30 910 / 081 89 06 89 Email: ssn.news@yahoo.com
រក្សាសិទ្ធដោយ​ សារព័ត៌មានសង្គម និងកីឡា នៅឆ្នាំ 2012-2019