នាយឧត្ដម សេនីយ៍ផុតលេខ ផ្កាយមាស៥ បញ្ជាឲ្យកងទ័ពត្រៀមវិធានការ កម្ចាត់ក្រុម ជនក្បត់ជាតិ
ចុះថ្ងៃទី: 14-10-2019, 01:00 PM, ចំនួនអ្នកអានៈ 18ដង
រាជធានី​ភ្នំពេញ: ការព្រមានរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បែបនេះស្របពេល ដែលទណ្ឌិតសម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង ដែលកំពុងសម្ងំលាក់ខ្លួន នៅក្រៅប្រទេស បានធ្វើការអំពាវនាវ ជាបន្តបន្ទាប់ ឲ្យកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋបះបោរ ផ្ដួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ នៅថ្ងៃទី៩ ខែ វិច្ឆិកា ខាងមុខនេះក្នុងពេល ដែលទណ្ឌិតរូបនេះ វិលចូលស្រុកខ្មែរវិញ ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសជាច្រើនលើក ច្រើនសារមកហើយ ឲ្យតែអ្នកណាម្នាក់ ដែលជាអតីតសកម្មជនបក្សប្រឆាំង ដែលរៀបចំផែនការក្បត់ជាតិ ជាមួយលោក សម រង្ស៊ី ត្រូវតែចាប់ខ្លួន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ មិនអាចលើកលែងឲ្យបានឡើយ ក្នុងឱកាសខួប លើកទី២៥ ថ្ងៃកំណើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០១៩) នាយឧត្ដមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បញ្ជាឲ្យកងទ័ពត្រៀមវិធានការ កម្ចាត់ក្រុមជនក្បត់ជាតិ ដែលកំពុងធ្វើសកម្មភាព ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។ សូមរំលឹកថា គិតមកដល់ពេលនេះ មានសកម្មជនអតីតបក្សប្រឆាំងប្រមាណ ៤០ នាក់ហើយ ត្រូវបានចាប់ឃុំខ្លួន ខណៈជាង ២០០ នាក់ទៀត ត្រូវបានតុលាការចោទប្រកាន់ ពីបទរួមគំនិតក្បត់ជាមួយទណ្ឌិត សម រង្ស៊ី ចំណែក សកម្មជនមួយចំនួនទៀត ត្រូវបានលើកលែងការចោទប្រកាន់ ក្រោយចូលខ្លួនសារភាពកំហុស។ តាមរយៈសារជូនពរ ក្នុងឱកាសខួបលើកទី២៥ ថ្ងៃកំណើតកងពលតូចលេខ៧០ នៅថ្ងៃទី១៤ តុលានេះ សម្តេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចបានសម្តែងនូវមនោសញ្ចេតនា សោមនស្សរីករាយ និងសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ជាមួយ មេបញ្ជាការ មេបញ្ជាការរង និងយោធិនទាំងអស់ នៃកងពលតូចលេខ៧០ ក្នុងឱកាសខួបលើកទី២៥ ថ្ងៃកំណើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤ – ១៥ តុលា ២០១៩) នេះ ។ សម្ដេចក៏បានកោតសរសើរ និងការលើកទឹកចិត្តដោយ ស្មោះចំពោះយោធិនទាំងអស់ ដែលជានិច្ចកាលតែងតែបាន ខិតខំព្យាយាមជម្នះឧបសគ្គ ប្រកៀក ស្មាគ្នាយ៉ាងរឹងមាំ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការបានល្អ ជាមួយបណ្តាកងឯកភាព ទូទាំងកងយោធពលខេមរភូមិន្ទ និងអាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងបុព្វហេតុការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងរួមចំណែកដល់ដំណើរការ អភិវឌ្ឍជាតិក្នុងពេលកន្លងមក ដែលជាពលិកម្មដ៏ធំធេង ដើម្បីជាតិមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាជន ក្នុងខណៈដែល ប្រទេសមួយចំនួន នៅក្នុងសកលលោកកំពុងប្រឈម និងរងគ្រោះដោយសារសង្គ្រាម អំពើភេរវកម្ម និងព្រឹត្តិការណ៍អសន្តិសុខផ្សេងៗទៀត ។ សម្ដេចបន្ថែមថា គ្រប់ស្នាដៃ និងសមិទ្ធផលជាច្រើន ដែលកងពលតូចលេខ៧០ សម្រេចបាននាពេលកន្លងមកនេះ គឺពិតជាមិនអាចធ្វើបាននោះទេ បើសិនមិនមានការចូលរួមចំណែក ពីយោធិនគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ច ប្រកបដោយភាពអង់អាចក្លាហាន មោះមុត វិន័យម៉ឺងម៉ាត់ និងការប្តេជ្ញាទទួលខុសត្រូវនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព។ ជាមួយនឹងការអបអរសាទរខួបលើកទី២៥ នៃថ្ងៃកំណើតកងពលតូចលេខ៧០ នាពេលនេះ ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចតេជោក៏បាន សម្តែងនូវ មោទនភាព និងមនោសញ្ចេតនារីករាយ ថ្លែងនូវសារលិខិតជូន ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ កងពលតូចលេខ៧០ ក៏ដូចជាជូនចំពោះ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងន័យបង្ហាញ អំពីឆន្ទៈគាំទ្រ និងជាការលើកទឹកចិត្ត ចំពោះការដឹកនាំបញ្ជាដ៏មោះមុត ការតស៊ូលះបង់ មានភក្តីភាព និងមនសិការខ្ពស់ ក្នុងបុព្វហេតុការពារថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ភាពសុខដុមរមនា និងភាពរីកចម្រើនលើគ្រប់វិស័យ នៃប្រជាជាតិកម្ពុជាយើងទាំងមូល ។ នាយឧត្ដមសេនីយ៍ផុតលេខ ផ្កាយមាស៥បញ្ជាក់ថា «ទោះបីជាយើងមានមោទនភាពចំពោះស្នាដៃ និងសមិទ្ធផលជាច្រើន ដែលសម្រេចបានមក ហើយយ៉ាងណាក្តី ប៉ុន្តែយើងទាំងអស់គ្នា ក៏សុទ្ធតែបានជ្រួតជ្រាបថា ឆ្នាំ២០១៩នេះ បើទោះបីជាកម្ពុជាទទួលរងឥទ្ធិពលតិចតួច ឬ ដោយប្រយោល ពីស្ថានការណ៍ អសន្តិសុខរបស់ពិភពលោកក៏ដោយ បញ្ហាអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ នៅតែជាកម្មវត្ថុដ៏សំខាន់ ប្រកបដោយ គ្រោះថ្នាក់ គួបផ្សំនឹងភាពផុយស្រួយដែលបង្កឡើង ដោយការវិវត្តប្រែប្រួល នៃសភាពការណ៍អន្តរជាតិ ការប្រកួតប្រជែងផ្នែក ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចរបស់មហាអំណាច ការប៉ុនប៉ងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង បញ្ហាបដិវត្តន៍ពណ៌ ព្រមទាំងការគំរាមកំហែងលើឯករាជ្យ អធិតេយ្យ និងបូរណភាពទឹកដី ព្រមទាំងមហិច្ឆិតារបស់ជនក្បត់ជាតិ និងអ្នកនយោបាយមួយក្តាប់តូច ដែលចាំបាច់ទាមទារឲ្យ យើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រៀមវិធានការទប់ស្កាត់ ប្រកបដោយភាពបត់បែន និងម្ចាស់ការ» ។ សម្ដេចថ្លែងថា គោលដៅសំខាន់ពីរ នៃគោលនយោបាយការពារជាតិ របស់រាជរដ្ឋាភិបាល គឺការធ្វើឱ្យមានសន្តិភាព ស្ថិតស្ថេរយូរអង្វែង និងការកសាង ឱកាសសម្រាប់ការ អភិវឌ្ឍជាតិប្រកបដោយចេរភាព ។ សន្តិភាព ស្ថិរភាពនយោបាយ និងភាពរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ដែលកម្ពុជា កំពុងមានក្នុង ពេលបច្ចុប្បន្ននេះ ក៏កំពុងតែផ្តល់ ឱកាសមួយ សម្រាប់ការកសាងនិងអភិវឌ្ឍសមត្ថភាពក ងយោធពលខេមរភូមិន្ទផងដែរ ។ កាលពីថ្ងៃទី២ តុលា សម្តេចតេជោ ហ៊ុន សែន បានឲ្យអ្នកគាំទ្ររាជរដ្ឋាភិបាល និងគណបក្សប្រជាជន ចាត់ចែងរៀបចំធ្វើអំបុក ឲ្យប្រជាពលរដ្ឋបានហូបគ្រប់ៗគ្នា ទូទាំងប្រទេស នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ ប្រឆាំទៅនឹងទណ្ឌិត សម រង្ស៊ី និងអ្នកចង់មកផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត នាពេលកន្លងទៅ និងអបអរសាទរ ការរៀបចំពិធីបុណ្យអកអំបុក សំពះ ព្រះខែ អុំទូក នាថ្ងៃទី១០-១២ វិច្ឆិកាខាងមុខផងដែរ ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 13-11-2019, 05:58 PM, ចំនួនអ្នកអានៈ​ 12ដង
រាជធានី​ភ្នំពេញ:ជំនួបរវាងប្រមុខការពារជាតិកម្ពុជា និងឯកអគ្គរដ្ឋទូតថ្មីអាមេរិក នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ត្រូវបានធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅរាជធានីភ្នំពេញសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ លោក W. Patrick Murspanhy ឯកអគ្គរដ្ឋទូត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-11-2019, 05:55 PM, ចំនួនអ្នកអានៈ​ 11ដង
រាជធានី​ភ្នំពេញ:ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនបង្កមានជំងឺ វិកលចរិតឈ្មោះ ម៉ុង ញ៉ ភេទស្រី អាយុ៣៨ឆ្នាំ បណ្តាលឲ្យផ្ទះមួយខ្នងរបស់ ឈ្មោះ សៅ ទិត្យ ភេទប្រុស អាយុ៧៧ឆ្នាំ ផ្ទះទំហំ ៦មx១៤ម ដំបូលប្រក់ក្បឿង ជញ្ជាំងក្តារ រនាបក្តារ ឆេះជញ្ចាំងផ្ទះមួយចំហៀង ។ និងម្ចាស់ផ្ទះឈ្មោះពង្ស ញ៉ាញ់ ភេទស្រី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-11-2019, 05:59 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានី​ភ្នំពេញ: រោងចក្រផលិតស៊ីម៉ង់តិ៍ទី៥នៅកម្ពុជាដែលសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃស្អែកនេះ ជារបស់ក្រុមហ៊ុនថៃប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទុង ខេត្តកំពត។ រោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង សាងសង់លើផ្ទៃដីទំហំជិត ៧០០ហិកតា បំពាក់ដោយឧបករណ៍បច្ចេកទេសទំនើប ហើយមា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-11-2019, 05:42 PM, ចំនួនអ្នកអានៈ​ 11ដង
ក្រសួងសុខាភិបាលហ្គាហ្សាបានថ្លែងប្រាប់ ទៅកាន់ក្រុមអ្នកសារព័ត៌មាននានាថា យុវជនវ័យក្មេងប៉ាឡេស្ទីនចំនួន ០៣នាក់បានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីគ្រាប់ ផ្លោងរបស់អ៊ីស្រាអែល ធ្លាក់ចំទីកន្លែងដែលពួកគេស្ថិតនៅតែម្តង នៅតំបន់ភាគកណ្តាលទីក្រុងហ្គាហ្សា កាលពីពេលព្រឹកថ្ងៃពុធនេះ។ ជនជាតិប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-11-2019, 05:53 PM, ចំនួនអ្នកអានៈ​ 5ដង
ខេត្តកំពង់ឆ្នាំង:បើតាមក្រុមគ្រួសារកុមារីរងគ្រោះ​ ដែលបា​នប្រា​ប់ស​មត្ថកិច្ចថា កុមារីរងគ្រោះគឺជាកូនទី៤​ នៅ​មុនពេលកើតហេតុ ​គឺ​យប់ថ្ងៃ​ទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ដែល ជាថ្ងៃ ពិធីបុណ្យ អុំទូក នៅក្នុង​វត្ត​កងមាស បានរៀបចំពិធីបុណ្យអកអំ ​បុ​កសំពះ​ព្រះខែ។ ហើយក្នុងវេលាយប់នោះ​ ​ឪពុក ម្ដាយ រួមទាំងកូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-11-2019, 01:26 PM, ចំនួនអ្នកអានៈ​ 10ដង
នៅមុនជំនួបរវាងប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីតួកគី លោក Tayyispan Erdogan នៅថ្ងៃពុធនេះ មន្ត្រីរដ្ឋបាលសហរដ្ឋអាមេរិក ជាន់ខ្ពស់រូបនោះ បាននិយាយប្រាប់សន្និសីទ កាសែតមួយយ៉ាងដូច្នេះថា “មិនមានបំណងចង់ឲ្យ សហប្រតិបត្តិការនោះចប់នោះទេ”។ មន្ត្រីរដ្ឋបាល សហអាមេរិក ជាន់ខ្ពស់មួយរូប តាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-11-2019, 01:24 PM, ចំនួនអ្នកអានៈ​ 11ដង
រាជធានី​ភ្នំពេញ: លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាននាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា មានភ្ញៀវទេសចរនិងប្រជាពលរដ្ឋប្រមាណជាង ៥.៨លាននាក់ បានចេញដើរ ទស្សន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-11-2019, 01:12 PM, ចំនួនអ្នកអានៈ​ 14ដង
រាជធានី​ភ្នំពេញ:គណៈកម្មការអឺរ៉ុប (EU) ទុកពេលឲ្យកម្ពុជា១ខែ ដើម្បីបញ្ចេញប្រតិកម្មតប ក្រោយបញ្ចប់របាយការណ៍បឋម ស្តីពីការផ្អាក EBA បណ្តោះអាសន្ន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ យោងតាមគេហទំព័របស់គណៈកម្មការអឺរ៉ុប បានឲ្យដឹងថា “អនុលោមតាមវិធានមានចែងក្នុងបទប្បញ្ញត្តិ ស្តីពីគម្រោងអនុគ្រោះ ពន្ធទូទៅ របស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-11-2019, 12:00 PM, ចំនួនអ្នកអានៈ​ 126ដង
ខេត្ត​ព្រះសីហនុ:ប្រភព​បាន​ពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​បាន​ឲ្យ​ដឹងថា សព្វថ្ងៃ​មុខរបរ​រប​ស់​ពួកគាត់​នៅសល់​ផលចំណេញ​តិចតួច​បំផុត ព្រោះ​លោក ណុប សំអាន និង​បក្ខពួក​បង្កើន​សកម្មភាព​ពុករលួយ​កាន់តែ​ខ្លាំងក្លា​លើស​មុន​ទៅទៀត​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​មួយចំនួន​ដែល​នាំចូល​ទំនិញ​តាម​ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-11-2019, 11:48 AM, ចំនួនអ្នកអានៈ​ 12ដង
ប៉ាឡេស្ទីន នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sspanutnik នៅព្រឹកថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនលោក ម៉ូហាំម៉េដ សាតាយយ៉េហ៍ (Mohammad Shtayyeh) បានទាមទារឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើតំបន់ ហ្គាហ្សាស្ទ្រីព (Gaza Strispan) តទៅទៀត ហើយលោក ក៏បានអំពាវនាវដល់ អង្គការសហប្រជាជាតិឲ្យជួយផងដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-11-2019, 12:02 PM, ចំនួនអ្នកអានៈ​ 76ដង
ខេត្តពោធិ៍សាត់:មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា សកម្មភាព​របស់​មេ​ឈ្មួញ តាំង អៀង និង​មេ​ឈ្មួញ ណុប ឌី ហៅ​ឆើត ក្នុងការ​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ មិន​ដែលមាន​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-11-2019, 11:32 AM, ចំនួនអ្នកអានៈ​ 15ដង
អ្នកពាក្យស្ថាប័នប៉ូលិសបានឲ្យដឹងទៀតថា ជនបំផ្ទុះអត្តឃាតបានស្លាប់នៅហ្នឹងកន្លែងហេតុ ស្ថិតនៅចំពីមុខទីស្នាក់ការកណ្តាលប៉ូលិសទីក្រុង Medan ខណៈមន្ត្រីប៉ូលិស មួយចំនួនទៀត ក៏បានទទួលរងរបួសផងដែរ នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក ដែលបានកើតមានឡើង កាលពីវេលាម៉ោង ៨៖៤០នាទីព្រឹកថ្ងៃពុធនេះ។ អ្នកនាំពាក្យទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-11-2019, 11:27 AM, ចំនួនអ្នកអានៈ​ 9ដង
កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយថា មេបញ្ជាការក្រុមជីហាដឥស្លាមជាន់ខ្ពស់ លោក ត្រូវបានសម្លាប់ទាំងយប់ នៅក្នុងតំបន់ហ្គាហ្សា ហើយមេបញ្ជាការរូបនេះ មានទំនាក់ទំនងទទួលខុសត្រូវ ចំពោះការវាយប្រហារអំពើ ភេរវកម្មជាច្រើន និងការបាញ់រ៉ុក កែតលើអ៊ីស្រាអែល នៅក្នុងប៉ុន្មានខែថ្មីៗនេះ និងមានបំណងធ្វើកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-11-2019, 11:24 AM, ចំនួនអ្នកអានៈ​ 16ដង
យោងតាមសារព័ត៌មាន Sspanutnik ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា យន្តហោះនេះត្រូវបានគេសន្មត់ថា បានឈប់ចាក់ប្រេង នៅក្នុងប្រទេសប៉េរូ មុនពេលធ្វើដំណើរ ទៅកាន់ប្រទេសម៉ិកស៊ិកជាកន្លែង ដែលលោក Morales ត្រូវបានគេផ្តល់សិទ្ធិ ជ្រកកោននយោបាយ ដោយអាជ្ញាធរក្នុងតំបន់ បានយល់ព្រមលើកិច្ច ព្រមព្រៀង នេះរួច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-11-2019, 11:22 AM, ចំនួនអ្នកអានៈ​ 10ដង
យោងតាមសារព័ត៌មាន Asia Nikkei ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ បានឱ្យដឹងថា សារផ្ទៃក្នុងទៅកាន់បុគ្គលិក ដែលទទួលបានដោយសារព័ត៌មាន Nikkei Asian Review បាននិយាយថា“ នៅក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុននិងបុគ្គលិកទាំងអស់ បាននិងកំពុងប្រឈមមុខនឹងបញ្ហាខាងក្រៅ” ។ “នៅពេលទទួល បានការ យល់ព្រម ពីប្រធានក្រុមហ៊ុន រង្វាន់ប្រ
 ព័ត៌មានលម្អិត
« មុន  1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 166 167 168 169 170 171 172 173 174 175 176 177 178 179 180 181 182 183 184 185 186 187 188 189 190 191 192 193 194 195 196 197 198 199 200 201 202 203 204 205 206 207 208 209 210 211 212 213 214 215 216 217 218 219 220 221 222 223 224 225 226 227 228 229 230 231 232 233 234 235 236 237 238 239 240 241 242 243 244 245 246 247 248 249 250 251 252 253 254 255 256 257 258 259 260 261 262 263 264 265 266 267 268 269 270 271 272 273 274 275 276 277 278 279 280 281 282 283 284 285 286 287 288 289 290 291 292 293 294 295 296 297 298 299 300 301 302 303 304 305 306 307 308 309 310 311 312 313 314 315 316 317 318 319 320 321 322 323 324 325 326 327 328 329 330 331 332 333 334 335 336 337 338 339 340 341 342 343 344 345 346 347 348 349 350 351 352 353 354 355 356 357 358 359 360 361 362 363 364 365 366 367 368 369 370 371 372 373 374 375 376 377 378 379 380 381 382 383 384 385 386 387 388 389 390 391 392 393 394 395 396 397 398 399 400 401 402 403 404 405 406 407 408 409 410 411 412 413 414 415 416 417 418 419 420 421 422 423 424 425 426 427 428 429 430 431 432 433 434 435 436 437 438 439 440 441 442 443 444 445 446 447 448 449 450   ក្រោយ»
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 097 30 30 910 / 081 89 06 89 Email: ssn.news@yahoo.com
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 52 នាក់
ម្សិលមិញ : 1245 នាក់
សរុបទាំងអស់ : 1822187 នាក់
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 097 30 30 910 / 081 89 06 89 Email: ssn.news@yahoo.com
រក្សាសិទ្ធដោយ​ សារព័ត៌មានសង្គម និងកីឡា នៅឆ្នាំ 2012-2019