ពិធី​ប្រណាំង​រទេះសាឡី​គោ​លឿន​ឆ្នាំ​២០២៤ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង ដោយ​ជោគជ័យ​លើទឹក​ដី​នៃ​ខេត្តកំពង់ស្ពឺ​
ចុះថ្ងៃទី: 08-04-2024, 10:24 AM, ចំនួនអ្នកអានៈ 137ដង
​ខេត្តកំពង់ស្ពឺ​៖បើតាម​ការសិក្សា អំពី​ប្រវត្តិ​នៃ​ពិធី​នេះ ដើមឡើយ​រទេះសាឡី​គោ ប្រើប្រាស់​សម្រាប់តែ​ដឹកជញ្ជូន​បណ្ណាការ​ក្នង​ពិធី​អាពាហ៍ពិពាហ៍ និង​ដឹកជញ្ជូន​លោកយាយ លោកតា ចូលរួម​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​បុណ្យប្រពៃណី និង​ពិធីបុណ្យ​ផ្សេងៗ​តែប៉ុណ្ណោះ លុះ​ក្រោយៗ​មកទៀត អ្នកភូមិ​ក៏បាន​ផ្ដួច​ផ្ដើមគំនិត​បង្កើតជា​ពិធី​ប្រណាំង​រទេះសាឡី​គោ​លឿន​នេះ នៅតាម​ភូមិ សហគមន៍​រហូតដល់​ទីប្រជុំជន ដើម្បី​អបអរសាទរ​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​។​ ដោយបាន​ការអនុញ្ញាត​ជាគោលការណ៍​ពី​រដ្ឋបាល​សាលាខេត្ត​កំពង់ស្ពឺ ស្ដីពី​ការប្រណាំង​រទេះសាឡី​គោ​លឿន ឆ្នាំ​២០២៤ មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ស្ពឺ បាន​សហការ​ជាមួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ស្ពឺ រដ្ឋបាល​ស្រុក​សំរោង​ទង និង​សមាគម​រទេះសាឡី​គោ​លឿន បាន​ប្រារព្ធ​ពិធី​ប្រណាំង​រទេះសាឡី​គោ​លឿន​ឆ្នាំ​២០២៤ ស្ថិតនៅ​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ក្រោម​វត្តមាន លោក សុន ជា សមាជិក​ក្រុមប្រឹក្សា​ខេត្ត តំណាង​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក សរ សុ​ពុ​ត្រា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​តំណាង​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​មានការ​ចូលរួម​ពី លោក លោកស្រី ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត កងកម្លាំង​ទាំងបី​ប្រភេទ អាជ្ញាធរ​ស្រុក​សំរោង​ទង អាជ្ញាធរ​ឃុំ​ត្រពាំង​គង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា យុវជន​កាយឫទ្ធិ យុវជន​កាកបាទក្រហម និង​បងប្អូន​ប្រជាពលរដ្ឋ​។​ ចំនួន​រទេះសាឡី​គោ​ក្នុង​ឆ្នាំ​២០២៤​នេះ គឺមាន​ចំនួន​សរុប​៥០​គូ​(​គូ​ធំ​មាន​ចំនួន​២១​គូ និង​គូ​តូច​មាន​ចំនួន​២៩​គូ​) ក្នុងនោះ​មកពី​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និង​ខេត្តកំពង់ស្ពឺ ហើយ​ជា​លទ្ធផល​៖ – លេខ​១​គោ​គូ​ធំ មកពី​ខេត្តកំពង់ចាម ឯ​លេខ​២ មកពី​ខេត្តកំពង់ស្ពឺ និង​លេខ​៣ មកពី​រាជធានី​ភ្នំពេញ​ – លេខ​១​ស្ទួន គោ​គូ​តូច មកពី​ខេត្តកំពង់ស្ពឺ និង ខេត្តកណ្តាល និង​លេខ​៣ មកពី​រាជធានី​ភ្នំពេញ​។ ដោយឡែក​នា​ឆ្នាំនេះ ក៏មាន​អ្នកចូលរួម​ទស្សនា​ផ្ទាល់​ប្រមាណ​ជាង​ពីរពាន់​នាក់ និង​មាន​អ្នក​ចូល​មើល​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​មន្ទីរ​មាន​ប្រមាណ​មួយ​ម៉ឺន​នាក់​គិតដល​ល់​ម៉ោង​២០,០០​នាទី​។ រីឯ​អ្នកយក​សារព័ត៌មាន មាន​ទាំង​ភ្នាក់ងារ​ជាតិ​និង​អន្តរជាតិ​(AFP, XINHUA…)​ជាដើម​៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 17-05-2024, 06:43 PM, ចំនួនអ្នកអានៈ​ 18ដង
ឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងប្រចាំហូឡង់ លោក Vusimuzi Madonsela បានស្នើ ICJ បង្គាប់អ៉ីស្រាអែលឱ្យដកកងទ័ពទាំងអស់ ចេញជាបន្ទាន់ និងដោយគ្មានលក្ខណ្ឌពីទឹកដីប៉ាឡេស្ទីន។ ក្រុមអ្នកច្បាប់អាហ្រ្វិកខាងត្បូង បានកត់ត្រាប្រតិបត្តិការយោធាអ៉ីស្រាអែល ជាផ្នែកនៃផែនការប្រល័យពូជសាសន៍ ដែលមានបំណងលុបបំបាត់ប្រជាជនប៉ាឡេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 06:42 PM, ចំនួនអ្នកអានៈ​ 18ដង
​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ ដែល​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​សង្ឃឹមថា ដំណើរ​ទស្សនៈកិច្ច​នេះ​នឹង​ពង្រឹង​នូវ​ទំនាក់ទំនង​មិ​ត​ភាព​កិច្ចសហប្រតិបត្តិការ​រ​វាង​បារាំង និង​កម្ពុជា ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​ថែមទៀត​ព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 06:37 PM, ចំនួនអ្នកអានៈ​ 15ដង
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ក្រុមហ៊ុនទាំងនេះ គឺជាក្រុមហ៊ុនចុងក្រោយបំផុត ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីការហាមឃាត់ការនាំចូល នៃច្បាប់ស្តីពីបញ្ជីក្រុមហ៊ុនបង្ការពលកម្មដោយបង្ខំ លើជនជាតិអ៊ុយហ្គួរ (Ugyhur) ដែលរឹតបន្តឹងការនាំចូលទំនិញទាក់ទង ទៅនឹងអ្វីដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 04:22 PM, ចំនួនអ្នកអានៈ​ 19ដង
រាជធានី​ភ្នំពេញ៖ តាម​ព័ត៌មាន​ទទួលបាន ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​ស្ត្រី​ម្នាក់​នោះ ពីបទ​ដើរ​ឆបោក​លុយ​ប្រជាពលរដ្ឋ​ខ្ទង់​ម៉ឺន​ដុល្លារ ដោយ​បន្លំ​ជា​មន្ត្រីនគរបាល និង​ជា​កូនចៅ​លោកស្នងការ ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណារិន ។​ ទីបំផុត​តុលាការ​បានសម្រេច​ឃុំខ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 04:18 PM, ចំនួនអ្នកអានៈ​ 1ដង
មុខងារថ្មីនេះ ត្រូវបានប្រទះឃើញដំបូងដោយអ្នកប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយសង្គមលោក Matt Navarra ដែលបង្ហាញពីការផ្លាស់ប្តូរទម្រង់ដើមនៃវីដេអូរបស់ TikTok។ ជាមួយនឹងមហិច្ឆតាប្រកួតប្រជែងទៅនឹង YouTube កម្មវិធីកម្សាន្តវីដេអូខ្លីៗនេះ ដំបូងឡើយអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង្ហោះវីដេអូបានត្រឹមតែរយៈ ១៥វិនាទីតែប៉ុណ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 04:15 PM, ចំនួនអ្នកអានៈ​ 1ដង
​កីឡា ៖ ក្លឹប Manchester City បាន​បញ្ចេញ​ឈុត​ថ្មី​ក្នុង​ដី ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន PUMA សម្រាប់​រដូវ​កាល 2024-25 ។ អាវ​នេះ​រចនា​ឡើង​ដោយ​ផ្សារភ្ជាប់​ជាមួយនឹង​ក្រុង Manchester ដោយ​ពណ៌​ខៀវ​មេឃ នឹងមាន​លេខ​កូដ 0161 នៅ ក និង​ដៃ ផងដែរ​៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 04:12 PM, ចំនួនអ្នកអានៈ​ 18ដង
ការវាយប្រហារ​នៅ​ប៉ុស្តិ៍ប៉ូលីស Ulu Tiram ដែល​កើតឡើង​ម៉ោង​ប្រហែល ២ និង ៣០ នាទី​ព្រឹក បានសម្លាប់​មន្ត្រី​ប៉ូលីស ២ នាក់​ហើយ​ធ្វើឱ្យ​ជន​ស៊ីវិល​ម្នាក់​រងរបួស​។​មនុស្ស​ជាង ២០ នាក់​ដែល​គេ​ជឿថា​ជា​សមាជិក​នៃ​ក្រុម​ភេរ​វករ Jemaah Islamiyah (JI) ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​វាយប្រហារ​លើ​ប៉ុស្តិ៍ប៉ូលីស​មួយកន្លែង​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 04:09 PM, ចំនួនអ្នកអានៈ​ 1ដង
សម្ព័ន្ធមិត្ត​នយោបាយ​របស់លោក Demirtas ជាង​រាប់សិប​នាក់ ក៏ត្រូវ​បាន​ចាប់​ដាក់ពន្ធនាគារ​ផងដែរតុលាការ​ទួរគី បាន​កាត់ទោស​មេដឹកនាំ​ប្រឆាំង​ឃឺ​ដ លោក Selahattin Demirtas ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៤២ ឆ្នាំ ជុំវិញ​តួនាទី​របស់លោក ដែល​បង្កឱ្យមាន​ការតវ៉ា​ដ៏​សាហាវ​លើ​ជម្លោះ​នៅក្នុង​ប្រទេស​ស៊ី​រី​​។​ ប្រព័ន្ធ​ផ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 04:06 PM, ចំនួនអ្នកអានៈ​ 1ដង
អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៤​នេះ បានបង្ហាញ​មុខ​ក្រុម​ក្មេង​ទំនើង​ចំនួន​១៤​នាក់ មកពី​ក្រុម​លី​អូ​ហោះ (LH) ក្រុម​ស៊ី​ខេ​កាហ្វេ​កុង និង​ក្រុម​ឈូក​វ៉ា​១ (CV១) ចំនួន​០៤ ករណី មុន​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ដោយ​អនុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 01:33 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ: ថ្ងៃស្រុកទី17 ខែ ឧសភា ឆ្នាំ 2024 ថ្នីៗនេះប្រជាពលរដ្ឋនៅខណ្ឌមករា មានចម្ងល់ថា ល្បែងសីសងរបស់តាសួ បើកលេងភ្នាលហូរកញ្ជៀវយ៉ាងសប្បាយរីកថ្លើមដោយគ្មានសម្ថកិច្ចក្នុងមូលដ្ថាន យកភ្នែកមើលអីបន្តិច ដោយសាមានចំហាយឧញ៉ាមហាលោតផ្លោះម្នាក់មែនរឺ....? តើគោលនយោបាយរបស់ដ្ឋាភិបាលណត្តិទី7 មានការកែទម្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:36 AM, ចំនួនអ្នកអានៈ​ 33ដង
រាជធានី​ភ្នំពេញ៖ ការរៀបចំព្រឹត្តិការណ៍នេះ គឺស្របទៅតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងជំរុញឱ្យមានការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ឱ្យបានច្រើននៅខេត្តសៀមរាប ហើយក៏ស្របនឹងយុទ្ធនាការឆ្នាំទស្សនាសៀមរាប២០២៤។ ក្រសួងទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍ Car and Bike Festival ក្រោមប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:33 AM, ចំនួនអ្នកអានៈ​ 29ដង
រាជធានី​ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ពីអនុអង្គភាពអន្តរាគមន៍ ទៅជាស្នងការនគរបាលខេត្តកំពង់ស្ពឺ។ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ត្រូវបានតែងតាំងជំនួសលោកឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:31 AM, ចំនួនអ្នកអានៈ​ 36ដង
កូរ៉េខាងត្បូង៖វេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និង សភា​ពាណិជ្ជ​កម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋកូរ៉េ មានវិនិយោគិនចូលរួមទាំងកម្ពុជា និងកូរ៉េ សរុប​ជាង ៣០០នាក់ តំណាង​ឱ្យ១៩៨ក្រុមហ៊ុន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់​ចេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:26 AM, ចំនួនអ្នកអានៈ​ 28ដង
​ក្រុម​មាន់គក​បារាំង នឹង​ចាប់​ប្រកួត​ដំបូង Euro 2024 ទល់នឹង​អូទ្រីស​នៅ​ថ្ងៃទី ១៧ ខែមិថុនា មុនពេល​ប៉ះ​ហូ​ឡង់​នៅ​ថ្ងៃទី ២១ ខែមិថុនា និង​ប៉ូឡូញ​នៅ​ថ្ងៃទី ២៥ ខែមិថុនា សម្រាប់​វគ្គ​ស​ន្សុំ​ពិន្ទុ​តាម​ពូ​ល​។​គ្រូបង្វឹក​សញ្ជាតិ​បារាំង​លោក Didier Deschamspans បានបង្ហាញ​បញ្ជី​ឈ្មោះកីឡាករ​ចំនួន ២៥ នាក់​របស់លោក​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:24 AM, ចំនួនអ្នកអានៈ​ 31ដង
​អ្នកចាំទី​ទាំង ៤​រូប​ដែល​ត្រូវបាន​កោះហៅ​នោះ​រួមមាន កីឡាករ Alexander Nuebel របស់​ក្លិប VfB Stuttgart, កីឡាករ Manuel Neuer របស់​ក្លិប Bayern Munich, កីឡាករ Oliver Baumann របស់​ក្លិប TSG Hoffenheim និង​កីឡាករ Marc-Andre ter Stegen របស់​ក្លិប FC Barcelona ខណៈ​លោក Nagelsmann បានបង្ហាញ​ជំនឿ​ចិត្ត ចំពោះ​កីឡាករ​ដែល​លោក​ធ្លាប់​ជ្រើសរើស​ឱ្យ​លេង ក្នុង​រយៈពេល ៧​ខែ​កន្លងទៅនេះ​។​ ម្ច
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 22 នាក់
ម្សិលមិញ : 4280 នាក់
សរុបទាំងអស់ : 6546214 នាក់