ADB: សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ នឹងមានកំណើន ៥.៨ភាគរយ ជំរុញដោយវិស័យកម្មន្តសាល និង ទេសចរណ៍ |
|
ចុះថ្ងៃទី: 11-04-2024, 12:38 PM, ចំនួនអ្នកអានៈ 178ដង |
|
រាជធានីភ្នំពេញ ៖នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Jyotsana Varma មានប្រសាសន៍ថា «ទោះបីជាមានបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាបានដំណើរការល្អក្នុងឆ្នាំ ២០២៣។ យើងរំពឹងថា កំណើនសេដ្ឋកិច្ចនឹងមានភាពកាន់តែប្រសើរក្នុងឆ្នាំ ២០២៤-២០២៥ ដោយសារវិស័យ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) ទំនងជានឹងមានកំណើនខ្ពស់ ដោយផ្អែក លើសន្ទុះវិជ្ជមាន ដែលបានកើតឡើងក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣»។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ បានចេញរបាយការណ៍ថ្មីមួយដោយបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា ៥.៨% ក្នុងឆ្នាំ ២០២៤ និង ៦.០% ក្នុងឆ្នាំ ២០២៥ ដែលជំរុញដោយការរំពឹងទុក ជាវិជ្ជមានសម្រាប់កំណើនក្នុងវិស័យកម្មន្តសាល និងការស្ទុះឡើងវិញជាបន្តទៀតនៃវិស័យទេសចរណ៍។
ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ហៅកាត់ថា ADO) សម្រាប់ខែមេសា ២០២៤ បានប៉ាន់ប្រមាណកំណើនសេដ្ឋកិច្ចក្នុងកម្រិត ៥,0% ក្នុងឆ្នាំ ២០២៣។ កំណើននេះ ត្រូវបានជំរុញដោយការស្ទុះឡើងវិញយ៉ាងខ្លាំងក្នុងវិស័យទេសចរណ៍ បើប្រៀបធៀបនឹងសមិទ្ធផល ដែល វិស័យនេះសម្រេចបានក្នុងឆ្នាំ២០២២ និងកំណើនដ៏រឹងមាំដែលវិស័យកម្មន្តសាលក្រៅពី GFT បន្តសម្រេច បាន។ របាយការណ៍នេះ បានព្យាករពីកំណើនដែលនឹងមានជាបន្តទៀតសម្រាប់សេដ្ឋកិច្ចនៅឆ្នាំ ២០២៤-២០២៥ ដោយមានការគាំទ្រកាន់តែខ្លាំងពីផលិតកម្ម វិស័យកម្មន្តសាលសម្រាប់ការនាំចេញ។ អតិផរណា ជាមធ្យមប្រចាំឆ្នាំដែលមានការថយចុះមក ២,១% នៅក្នុងឆ្នាំ ២០២៣ ដោយសារមានការថយចុះនៃថ្លៃថាមពលអន្តរជាតិ ត្រូវបានព្យាករថានឹងបន្តនៅក្នុងរង្វង់ ២,០% នៅក្នុងពេល២ឆ្នាំខាងមុខ នេះ។
រាជរដ្ឋាភិបាលគ្រោងអនុវត្តការពង្រឹងការគ្រប់គ្រងថវិកា(fiscal consolidation)ជាបណ្តើរៗចាប់ ពីឆ្នាំ ២០២៤ ដើម្បីស្តារឡើងវិញនូវទុនបម្រុងដែលបានស្រកចុះដោយសារការរីករាលដាលជំងឺរាតត្បាត។ ប៉ុន្តែបញ្ហាប្រឈមដូចជា និន្នាការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល កំណើនបំណុលឯកជន ការប្រែប្រួលថ្លៃថាមពល និងភាពងាយរងគ្រោះនឹងអាកាសធាតុ អាចជះឥទ្ធិពលដល់ទស្សនវិស័យរយៈពេលវែង។
លោកស្រី Jyotsana Varma មានប្រសាសន៍ថា «បញ្ហាប្រឈមទាំងនេះបន្ថែមភាពស្មុគស្មាញដល់ទស្សនវិស័យនៃសេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែកម្ពុជាកំពុងឈានទៅមុខ ជាមួយនឹងសុទិដ្ឋិនិយមប្រកបដោយ ភាពប្រយ័ត្នប្រយែង»។
របាយការណ៍នេះ ក៏ពិភាក្សាផងដែរអំពីការរៀបចំជាយុទ្ធសាស្ត្ររបស់កម្ពុជា សម្រាប់ការឆ្លងផុត ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (Least-Developed Country) របស់អង្គការសហប្រជាជាតិ នៅឆ្នាំ២០២៧។ វាបានកត់សម្គាល់ថា ការឆ្លងផុតនេះនឹងធ្វើអោយប្រសើរឡើងនូវស្ថានភាពកម្ពុជាលើឆាក អន្តរជាតិ និងភាពទាក់ទាញផ្នែកវិនិយោគរបស់ខ្លួន។ ប៉ុន្តែនាពេលជាមួយគ្នានេះដែរ ការឆ្លងផុតនេះ ក៏នឹងបង្កើតបញ្ហាប្រឈមមួយចំនួន ដែលនឹងកើតចេញពីការថយចុះ នៃលទ្ធភាពទទួលបានកម្ចីសម្បទាន និងការអនុគ្រោះផ្នែកពាណិជ្ជកម្មនានា ដល់វិស័យមួយចំនួន ដែលបានរួមចំណែកដល់ការបង្កើតការងារ និងកំណើនសេដ្ឋកិច្ចខ្ពស់។
ដើម្បីឆ្លងផុតការផ្លាស់ប្តូរនេះប្រកបដោយប្រសិទ្ធភាព របាយការណ៍នេះបានសង្កត់ធ្ងន់ លើសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ក្នុងការបង្កើនសមាហរណកម្មសេដ្ឋកិច្ច ទៅក្នុងពិភពលោក ការធ្វើពិពិធកម្ម ទីផ្សារដោយផ្តោតលើផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព ការវិនិយោគលើធនធានមនុស្ស និងការពង្រឹងការកៀរគរធនធានវិនិយោគក្នុងស្រុក៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 21-05-2024, 01:15 PM, ចំនួនអ្នកអានៈ 18ដង
រាជធានីភ្នំពេញ: ម្មវិធី «អ្នកស្នងមរតក» ផ្ដួចផ្ដើមបង្កើតឡើងដោយប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដោយមានការអញ្ជើញចូលរួមពីព្រឹទ្ធាចារ្យសិល្បៈ សិល្បករ-សិល្បការិនីប្រមាណ ២០០០នាក់ ដើម្បីជាការលើកទឹកចិត្ត និងផ្សព្វផ្សាយពីគោលការណ៍ ដែលជាបេសកកម្មរបស់សមាគមសិល្បករខ្មែរ ក្នុងការកា
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-05-2024, 01:12 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ: តាមរយៈវីដេអូខ្លី ដែលលោកឈរនិយាយអំពីថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ ក្នុងឧទ្យានមួយក្នុងប្រទេសចិន លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសកម្ពុជា នឹងឈានទៅធ្វើថាមពលដើរដោយខ្យល់ នៅក្នុងពេលខាងមុខដ៏ខ្លី គឺនៅក្នុងខេត្ដមណ្ឌលគិរី និងក្នុងតំបន់ភ្នំបូកគោ»។
លោក កែវ រតនៈ រដ្ឋមន្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-05-2024, 12:46 PM, ចំនួនអ្នកអានៈ 19ដង
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃចន្ទ ទី២០ ខែឧសភា លោក បៃដិន បានកត់សម្គាល់ថា «ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា មិនថារដ្ឋអាជ្ញាម្នាក់នោះលើកឡើងបែបណា នោះទេ ក៏វាមិនមានការប្រៀបធៀបគ្នារវាងអីស្រាអែល និងក្រុមហាម៉ាសបានឡើយ។ យើងនឹងឈរជាមួយអ៉ីស្រាអែលជានិច្ចប្រឆាំងនឹងការគំរាមកំហែងដល់សន្តិសុខរប
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-05-2024, 12:38 PM, ចំនួនអ្នកអានៈ 2ដង
រាជធានីភ្នំពេញ: ការជំរុញបែបនោះធ្វើទ្បើងនៅក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែឧសភា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តនៅទីស្តីការក្រសួង ។ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្ត្រីត្រូ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-05-2024, 12:35 PM, ចំនួនអ្នកអានៈ 0ដង
គ្រូបង្វឹកវ័យ ៤៥ ឆ្នាំរូបនេះនឹងចាប់ផ្តើមតួនាទីរបស់លោកជាផ្លូវការនៅ Anfield នៅថ្ងៃទី ១ ខែមិថុនា បន្ទាប់ពី Liverspanool បានឈានដល់កិច្ចព្រមព្រៀងលើកញ្ចប់សំណងជាមួយ Feyenoord ។
ក្រុមហង្សក្រហម Liverspanool បានបញ្ជាក់ពីការតែងតាំងគ្រូបង្វឹក Feyenoord លោក Arne Slot ជាគ្រូបង្វឹកថ្មីរបស់ពួកគេ ដើម្បីជំនួសលោ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-05-2024, 12:34 PM, ចំនួនអ្នកអានៈ 1ដង
កីឡា ៖ ការចាប់ឆ្នោតពានរង្វាន់ Mitsubishi Electric Cuspan 2024 នឹងធ្វើឡើងនៅថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤ នេះ ចាប់ផ្តើមពីម៉ោង ២រសៀលតទៅ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។
សម្រាប់ការចាប់ពូលនេះ ក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅ spanot4 ជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា៕
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-05-2024, 12:32 PM, ចំនួនអ្នកអានៈ 17ដង
ប្រធានាធិបតីរុស្ស៊ីបានផ្តល់ជូនមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei លោក Mohammad Mokhber និងប្រជាជនអ៊ីរ៉ង់ទាំងអស់ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះមរណភាពដ៏សោកនាដកម្មរបស់ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi និងមន្ត្រីសាធារណៈមួយចំនួននៃប្រទេសក្នុងឧបទ្ទវហេតុធ្លាក់យន្តហោ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-05-2024, 12:30 PM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ: ចាប់តាំងពីខែកក្កដា ឆ្នាំ២០០៩ មធ្យោបាយ នៃការធ្វើអន្តរា គមន៍របស់ AFD នៅកម្ពុជា បានវិវឌ្ឍគួរឱ្យកត់សម្គាល់។ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាទីភ្នាក់ងារ AFD បានសហការ ជាមួយអាជ្ញាធរកម្ពុជា ដើម្បីទ្រទ្រង់ដល់ផ្នែកផលិតកម្មតាម រយ:ការផ្តល់ប្រាក់កម្ចីគ្មានការធានាពីរដ្ឋមានន័យថា ប្រ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-05-2024, 12:27 PM, ចំនួនអ្នកអានៈ 18ដង
លោក Netanyahu បាននិយាយថា លោក សុំច្រានចោលដោយថា អ៊ីស្រាអែល ជារដ្ឋប្រជាធិបតេយ្យតែត្រូវគេប្រៀបធៀបទៅនឹងឃាតក។ទន្ទឹមនោះ ប្រធានាធិបតីអាមេរិក លោក Joe Biden ក៏បាននិយាយថា ដីកាបែបនេះ មិនមានសមភាពរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ទេ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្កោលទោសយ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-05-2024, 12:26 PM, ចំនួនអ្នកអានៈ 0ដង
ការកត់សម្គាល់របស់នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោកនាយឧត្តមសេនីយ៍ Charles Q. Brown ធ្វើឡើង បន្ទាប់ពីប្រទេសបារាំងបានបើកភ្លើងបៃតងបញ្ជូន អ្នកជំនាញការយោធាទៅជួយបណ្ដុះបណ្ដាលកងទ័ពអ៊ុយក្រែន។ លោក Brown បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដូច្នេះថា «ក្នុងពេលបច្ចុប្បន្ន មិនមានឡើយ ផែនការបញ្ជូនអ្នកជំនាញការយោធា
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-05-2024, 12:24 PM, ចំនួនអ្នកអានៈ 0ដង
លោក Khan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា យើងមានហេតុផលសមហេតុផល និងភស្តុតាងគ្រប់គ្រាន់ សម្រាប់បុគ្គលដែលត្រូវទទួលខុសត្រូវចំពោះ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងតំបន់ហ្គាហ្សា និងក្នុងប្រទេសអ៊ីស្រាអែល។
តុលាការ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-05-2024, 12:23 PM, ចំនួនអ្នកអានៈ 1ដង
ថ្លែងនៅឯព្រឹត្តិការណ៍ Jewish American Heritage Month រៀបចំឡើងនៅសេតវិមាន លោក ចូ បៃដិន បានគូសបញ្ជាក់ដូច្នេះថា «អ្វីដែលកំពុងកើតឡើងក្នុងតំបន់ហ្កាហ្សា មិនមែនជា អំពើប្រល័យពូជសាសន៍នោះទេ។ យើងសូមបដិសេធចំពោះរឿងនេះ»។ លោកបានបន្ថែមថាលោកផ្ទាល់យល់ថាអ៉ីស្រាអែលជាជនរងគ្រោះនៃការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលាដោយ ក្រុមហាម៉ា
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-05-2024, 12:22 PM, ចំនួនអ្នកអានៈ 1ដង
យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា Leverkusen គឺជាក្លិបដំបូង ដែលប្រកួតមិនចាញ់ទាល់តែសោះ ក្នុង ១រដូវកាលលីគ Bundesliga ហើយក៏ជាក្លិបដែលប្រកួតមិនចាញ់សោះ ក្នុងការប្រកួតទាំងអស់ នារដូវកាលនេះផងដែរ ជាមួយនឹងការប្រកួត ៥១លើក។
ក្នុងដែរ កីឡាករ Wirtz រកបាន ១៨គ្រាប់ ក្នុង ៤៧ប្រកួត។ កីឡាករ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-05-2024, 12:20 PM, ចំនួនអ្នកអានៈ 0ដង
យ៉ាងណាមិញ ជុំវិញព័ត៌មានលម្អិតអំពីគម្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅលើទឹកដីប្រទេសឥណ្ឌូនេស៊ីនេះ លោក Musk នៅមិនទាន់មានការឆ្លើយតបនៅឡើយនោះទេ។ ខណៈដំណឹងនេះទទួលបានបន្ទាប់ពីលោក Luhut Panjaitan បា្រប់ទៅកាន់អ្នកសារព័ត៌មានថា «យើងបានលើកជាសំណើរ និងការផ្តល់ជូនទៅកាន់ Musk វានៅមិនទាន់ច្បាស់ទេក្នុងការសាងសង់រ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-05-2024, 12:16 PM, ចំនួនអ្នកអានៈ 0ដង
លោក Peskov បាននិយាយនៅពេលត្រូវបានសួរថា តើការផុតកំណត់នៃអាណត្តិនៅថ្ងៃទី២១ ខែឧសភារបស់លោក Zelensky អាចមានឥទ្ធិពលលើប្រតិបត្តិការពិសេសរបស់រុស្ស៊ីដែរទេ។ លោកឆ្លើយថា”ទេ ប្រតិបត្តិការពិសេសនៅតែបន្តជាធម្មតារហូតសម្រេចគោលដៅ” ។
ការផុតអាណត្តិរបស់ប្រធានាធិបតីអ៊ុយក្រែ
ព័ត៌មានលម្អិត
|
|
|