|
ការនាំចេញរបស់កម្ពុជា ក្រោមកិច្ចព្រមព្រៀង RCEP មានតម្លៃជាង ២.៦ពាន់លានដុល្លារ កើនឡើង២៥.៧៦% ក្នុងរយៈពេល៣ខែនេះ |
|
ចុះថ្ងៃទី: 12-04-2024, 03:07 PM, ចំនួនអ្នកអានៈ 272ដង |
|
របាយការណ៍បានបង្ហាញថា រយៈពេល៣ខែ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសដែលជាសមាជិក RCEP ប្រមាណ ៨.៣ពាន់លានដុល្លារ កើនឡើង១៤.៧២% ក្នុងនោះកម្ពុជានាំចេញក្នុងតម្លៃជាង ២.៦ពាន់លានដុល្លារ កើនឡើង២៥.៧៦% និងនាំចូលមកវិញក្នុងតម្លៃ ៥.៦ ពាន់លានដុល្លារ កើនឡើង១០.១៣%។
ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេស ដែលជាសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) មានតម្លៃជាង ២.៦ពាន់លានដុល្លារកើនឡើង២៥.៧៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ ដែលតម្លៃប្រមាណ ២.១ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បន្ទាប់ពីកិច្ចព្រមព្រៀង RCEP បានចូលជាធរមានកាលពីឆ្នាំ២០២២ ការនាំចេញរបស់កម្ពុជាកាន់តែប្រសើរឡើង ហើយភាគច្រើននៃអ្នកនាំចេញបានងាកមកនាំចេញក្រោមកិច្ចព្រមព្រៀងនេះ ដោយសារតែការនាំចេញទៅកាន់ប្រទេសចំនួន១៥ ដែលជាសមាជិកកិច្ចព្រមព្រៀងRCEP ភាគច្រើនស្ថិតក្នុងអត្រាពន្ធសូន្យ។
លោកថា ការនាំចេញទទួលបានអត្រាពន្ធអនុគ្រោះបែបនេះ ព្រោះក្នុងពេលចរចា គឺកម្ពុជាប្រទេសអភិវឌ្ឍន៍តិចតួច ហេតុនេះទំនិញដែលកម្ពុជានាំចេញទៅ ក្រោមកិច្ចព្រមព្រៀង RCEP ភាគច្រើនស្ថិតក្នុងអត្រាពន្ធសូន្យ។
សូមជម្រាបថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ មានសមាជិកចំនួនប្រទេស១៥ មានដូចជា ប្រ៊ុយណេ, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី ថៃ, វៀតណាម, ចិន, ជប៉ុន, កូរ៉េខាងត្បូង, អូស្ត្រាលី និងនូវែលសេឡង់៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 17-05-2024, 06:43 PM, ចំនួនអ្នកអានៈ 18ដង
ឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងប្រចាំហូឡង់ លោក Vusimuzi Madonsela បានស្នើ ICJ បង្គាប់អ៉ីស្រាអែលឱ្យដកកងទ័ពទាំងអស់ ចេញជាបន្ទាន់ និងដោយគ្មានលក្ខណ្ឌពីទឹកដីប៉ាឡេស្ទីន។ ក្រុមអ្នកច្បាប់អាហ្រ្វិកខាងត្បូង បានកត់ត្រាប្រតិបត្តិការយោធាអ៉ីស្រាអែល ជាផ្នែកនៃផែនការប្រល័យពូជសាសន៍ ដែលមានបំណងលុបបំបាត់ប្រជាជនប៉ាឡេ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2024, 06:42 PM, ចំនួនអ្នកអានៈ 17ដង
ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះគណៈប្រតិភូ ដែលអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ហើយសង្ឃឹមថា ដំណើរទស្សនៈកិច្ចនេះនឹងពង្រឹងនូវទំនាក់ទំនងមិតភាពកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជា ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀតព្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2024, 06:37 PM, ចំនួនអ្នកអានៈ 15ដង
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ក្រុមហ៊ុនទាំងនេះ គឺជាក្រុមហ៊ុនចុងក្រោយបំផុត ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីការហាមឃាត់ការនាំចូល នៃច្បាប់ស្តីពីបញ្ជីក្រុមហ៊ុនបង្ការពលកម្មដោយបង្ខំ លើជនជាតិអ៊ុយហ្គួរ (Ugyhur) ដែលរឹតបន្តឹងការនាំចូលទំនិញទាក់ទង ទៅនឹងអ្វីដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានក
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2024, 04:22 PM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ៖ តាមព័ត៌មានទទួលបាន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនស្ត្រីម្នាក់នោះ ពីបទដើរឆបោកលុយប្រជាពលរដ្ឋខ្ទង់ម៉ឺនដុល្លារ ដោយបន្លំជាមន្ត្រីនគរបាល និងជាកូនចៅលោកស្នងការ ឧត្តមសេនីយ៍ឯក ជួន ណារិន ។
ទីបំផុតតុលាការបានសម្រេចឃុំខ្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2024, 04:18 PM, ចំនួនអ្នកអានៈ 1ដង
មុខងារថ្មីនេះ ត្រូវបានប្រទះឃើញដំបូងដោយអ្នកប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយសង្គមលោក Matt Navarra ដែលបង្ហាញពីការផ្លាស់ប្តូរទម្រង់ដើមនៃវីដេអូរបស់ TikTok។ ជាមួយនឹងមហិច្ឆតាប្រកួតប្រជែងទៅនឹង YouTube កម្មវិធីកម្សាន្តវីដេអូខ្លីៗនេះ ដំបូងឡើយអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង្ហោះវីដេអូបានត្រឹមតែរយៈ ១៥វិនាទីតែប៉ុណ្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2024, 04:15 PM, ចំនួនអ្នកអានៈ 1ដង
កីឡា ៖ ក្លឹប Manchester City បានបញ្ចេញឈុតថ្មីក្នុងដី ដោយសហការជាមួយក្រុមហ៊ុន PUMA សម្រាប់រដូវកាល 2024-25 ។ អាវនេះរចនាឡើងដោយផ្សារភ្ជាប់ជាមួយនឹងក្រុង Manchester ដោយពណ៌ខៀវមេឃ នឹងមានលេខកូដ 0161 នៅ ក និងដៃ ផងដែរ៕
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2024, 04:12 PM, ចំនួនអ្នកអានៈ 18ដង
ការវាយប្រហារនៅប៉ុស្តិ៍ប៉ូលីស Ulu Tiram ដែលកើតឡើងម៉ោងប្រហែល ២ និង ៣០ នាទីព្រឹក បានសម្លាប់មន្ត្រីប៉ូលីស ២ នាក់ហើយធ្វើឱ្យជនស៊ីវិលម្នាក់រងរបួស។មនុស្សជាង ២០ នាក់ដែលគេជឿថាជាសមាជិកនៃក្រុមភេរវករ Jemaah Islamiyah (JI) ត្រូវបានចាប់ខ្លួន បន្ទាប់ពីវាយប្រហារលើប៉ុស្តិ៍ប៉ូលីសមួយកន្លែង
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2024, 04:09 PM, ចំនួនអ្នកអានៈ 1ដង
សម្ព័ន្ធមិត្តនយោបាយរបស់លោក Demirtas ជាងរាប់សិបនាក់ ក៏ត្រូវបានចាប់ដាក់ពន្ធនាគារផងដែរតុលាការទួរគី បានកាត់ទោសមេដឹកនាំប្រឆាំងឃឺដ លោក Selahattin Demirtas ឱ្យជាប់ពន្ធនាគាររយៈពេល ៤២ ឆ្នាំ ជុំវិញតួនាទីរបស់លោក ដែលបង្កឱ្យមានការតវ៉ាដ៏សាហាវលើជម្លោះនៅក្នុងប្រទេសស៊ីរី។
ប្រព័ន្ធផ្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2024, 04:06 PM, ចំនួនអ្នកអានៈ 1ដង
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហាញមុខក្រុមក្មេងទំនើងចំនួន១៤នាក់ មកពីក្រុមលីអូហោះ (LH) ក្រុមស៊ីខេកាហ្វេកុង និងក្រុមឈូកវ៉ា១ (CV១) ចំនួន០៤ ករណី មុនបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។
ដោយអនុ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2024, 01:33 PM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ: ថ្ងៃស្រុកទី17 ខែ ឧសភា ឆ្នាំ 2024 ថ្នីៗនេះប្រជាពលរដ្ឋនៅខណ្ឌមករា មានចម្ងល់ថា ល្បែងសីសងរបស់តាសួ បើកលេងភ្នាលហូរកញ្ជៀវយ៉ាងសប្បាយរីកថ្លើមដោយគ្មានសម្ថកិច្ចក្នុងមូលដ្ថាន យកភ្នែកមើលអីបន្តិច ដោយសាមានចំហាយឧញ៉ាមហាលោតផ្លោះម្នាក់មែនរឺ....?
តើគោលនយោបាយរបស់ដ្ឋាភិបាលណត្តិទី7 មានការកែទម្រ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2024, 09:36 AM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖ ការរៀបចំព្រឹត្តិការណ៍នេះ គឺស្របទៅតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងជំរុញឱ្យមានការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ឱ្យបានច្រើននៅខេត្តសៀមរាប ហើយក៏ស្របនឹងយុទ្ធនាការឆ្នាំទស្សនាសៀមរាប២០២៤។
ក្រសួងទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍ Car and Bike Festival ក្រោមប
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2024, 09:33 AM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ពីអនុអង្គភាពអន្តរាគមន៍ ទៅជាស្នងការនគរបាលខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ត្រូវបានតែងតាំងជំនួសលោកឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវប
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2024, 09:31 AM, ចំនួនអ្នកអានៈ 36ដង
កូរ៉េខាងត្បូង៖វេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋកូរ៉េ មានវិនិយោគិនចូលរួមទាំងកម្ពុជា និងកូរ៉េ សរុបជាង ៣០០នាក់ តំណាងឱ្យ១៩៨ក្រុមហ៊ុន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2024, 09:26 AM, ចំនួនអ្នកអានៈ 27ដង
ក្រុមមាន់គកបារាំង នឹងចាប់ប្រកួតដំបូង Euro 2024 ទល់នឹងអូទ្រីសនៅថ្ងៃទី ១៧ ខែមិថុនា មុនពេលប៉ះហូឡង់នៅថ្ងៃទី ២១ ខែមិថុនា និងប៉ូឡូញនៅថ្ងៃទី ២៥ ខែមិថុនា សម្រាប់វគ្គសន្សុំពិន្ទុតាមពូល។គ្រូបង្វឹកសញ្ជាតិបារាំងលោក Didier Deschamspans បានបង្ហាញបញ្ជីឈ្មោះកីឡាករចំនួន ២៥ នាក់របស់លោក
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-05-2024, 09:24 AM, ចំនួនអ្នកអានៈ 31ដង
អ្នកចាំទីទាំង ៤រូបដែលត្រូវបានកោះហៅនោះរួមមាន កីឡាករ Alexander Nuebel របស់ក្លិប VfB Stuttgart, កីឡាករ Manuel Neuer របស់ក្លិប Bayern Munich, កីឡាករ Oliver Baumann របស់ក្លិប TSG Hoffenheim និងកីឡាករ Marc-Andre ter Stegen របស់ក្លិប FC Barcelona ខណៈលោក Nagelsmann បានបង្ហាញជំនឿចិត្ត ចំពោះកីឡាករដែលលោកធ្លាប់ជ្រើសរើសឱ្យលេង ក្នុងរយៈពេល ៧ខែកន្លងទៅនេះ។
ម្ច
ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 4049 នាក់ |
|
ម្សិលមិញ |
: 4525 នាក់ |
|
សរុបទាំងអស់ |
: 6546206 នាក់ |
|
|