ឆ្នាំ​២០២៤៖ ទិវា​ជំនាញ ហូ​កា រៀបចំ​ក្រោម​ប្រធានបទ “​វិនិយោគ​ទេសចរណ៍ វិនិយោគ​លើ​ធនធានមនុស្ស​”
ចុះថ្ងៃទី: 29-04-2024, 12:20 PM, ចំនួនអ្នកអានៈ 71ដង
រាជធានី​ភ្នំពេញ ៖​តំណាង​លោក សុខ សូកេន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​មានការ​ចូលរួម​ពី​លោក Christian DISLER អនុប្រធាន​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​ជា​នាយក​កម្មវិធី​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន នៃ​ទីភ្នាក់ងារ​ស្វី​ស សម្រាប់​ការអភិវឌ្ឍន៍ និង​សហប្រតិបត្តិការ (SDC), លោក Christian Volker Ide ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ នៃ​អង្គការ​ស្វី​ស ខន់​ថាក់​, លោកជំទាវ ប៉ូច វរ​លក្ខ​ណ័ នាយិកា​វិទ្យាស្ថាន​ជាតិ​ទេសចរណ៍​, លោកជំទាវ ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា និង​លោក ថង សាម៉ុន អគ្គនាយករង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, លោក គី សុខ​គីម នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​រួមទាំង​​លោក លោកស្រី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​ ទិវា​ជំនាញ ហូ​កា ឆ្នាំ​២០២៤ ត្រូវបាន​រៀបចំ​ធ្វើ​ទ្បើង​ក្រោម​ប្រធានបទ “​វិនិយោគ​ទេសចរណ៍ វិនិយោគ​ធនធានមនុស្ស​” ខណដែល​ពិធី​អបអរសាទរ​ទិវា​ដ៏​មាន​សារសំខាន់​នេះ ត្រូវបាន​រៀបចំ​ធ្វើ​ទ្បើង នា​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ ក្រោម​វត្តមាន​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក ប៉ាក់ សុខុម និង​ជា​ប្រធាន គ​.​គ​.​ហ​.​។​ លោក​ប៉ាក់ សុខុម បាន​ថ្លែងថា ទិវា​ជំនាញ ហូ​កា ឆ្នាំ​២០២៤ ក្រោម​ប្រធានបទ​៖ វិនិយោគ​ទេសចរណ៍ វិនិយោគ​លើ​ធនធានមនុស្ស​គឺជា​ពេលវេលា​ដ៏​មាន​សារៈសំខាន់ និង​ជា​វេទិកា​ចែករំលែក​បទពិសោធន៍ និង​ទស្សនទាន​ល្អៗ លើ​ការបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ស្របតាម​ទិសដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ សំដៅ​ជំរុញ​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព និង​ផលិតភាព​ការងារ​ខ្ពស់ ជាពិសេស​យុទ្ធសាស្ត្រ​បណ្តុះបណ្តាល​យុវជន​ចំនួន ១,៥​លាន​នាក់​។ លោក​ថា ពាក់ព័ន្ធ​ទៅនឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នេះ ក្នុង​វិស័យ​ទេសចរណ៍​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គភាព​ពាក់ព័ន្ធ​របស់​ក្រសួងទេសចរណ៍ ដែល​កន្លងមក​បាន​ខិតខំ​រៀបចំ​យុទ្ធសាស្ត្រ​បណ្តុះបណ្តាល​ធនធានមនុស្ស​តួយ៉ាង “​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ឆ្នាំ​២០១៧-២០២៥” និង​កំពុង​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​យុទ្ធសាស្ត្រ​ឲ្យ​ស្របតាម​សភាពការណ៍​បច្ចុប្បន្ន​ក្នុងតំណាក់កាល​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​ផងដែរ​។​ លោក​រដ្ឋលេខាធិការ​បា​ន​ឲ្យ​ដឹង​ដែរ​ថា ក្រៅពី​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ដែល​រៀបចំ​ដោយ​ក្រសួង​ទេ​សចណ៍ យើង​សង្កេតឃើញថា​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ ទាំង​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួងទេសចរណ៍ និង​មជ្ឈមណ្ឌល ឬ​វិទ្យាស្ថាន​ក្រោម​ការគ្រប់គ្រង ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អង្គការ​ជាតិ​-​អន្តរជាតិ បាន​ខិតខំ​ប្រឹងប្រែង​បណ្តុះបណ្តាល និង​ពង្រឹងសមត្ថភាព​អ្នកជំនាញ​តាម​ទម្រង់​បណ្តុះបណ្តាល​នានា សំដៅ​រួមគ្នា​ស្តារ​សម្បទា​វិជ្ជាជីវៈ​ឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ខណៈ​វិបត្តិ​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុគ្គលិក​សរុប​ចំនួន ៣២.៨១១​នាក់ ក្នុងចំណោម​អាជីវកម្ម​សរុប​ចំនួន ២.២៣៣ អាជីវកម្ម​ដែល​ត្រូវបាន​បិទ​-​ផ្អាក​ទូទាំងប្រទេស នៅត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ កន្លងទៅនេះ​។​ លោក ក៏បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​លេខាធិការដ្ឋាន នៃ​គណៈកម្មការ​គ្រប់គ្រង​គ​ម្រោ​ង ហូ​កា ដែល​បាន​សម្រេចបាន​នូវ​សមិទ្ធ​លទ្ធផល​សំខាន់ៗ​ប្រកបដោយ​ផ្លែផ្កា តាមរយៈ​កិច្ចសហការ​យ៉ាង​ល្អប្រសើរ​ជាមួយ​អង្គការ ស្វី​ស ខន់​ថាក់ និង​ក្រោម​ការគាំទ្រ​យ៉ាងសកម្ម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ សំដៅ​ផ្តល់នូវ​ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ​ដល់​យុវជន​និង​យុវនារី​ងាយ​រងគ្រោះ និង​អ្នកជំនាញ​កម្រិត​ទាប នៅតាម​ខេត្ត​គោលដៅ​ដាច់ស្រយាល ជាពិសេស​ការបើកឱកាស​ការសិក្សា​ពេញ​មួយជីវិត​ដល់​យុវជន​កម្ពុជា​។ ទន្ទឹម​នោះ​លោក​ថែមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តំណាង​សមាគម​ឧស្សាហកម្ម​ទេសចរណ៍​ទេសចរណ៍ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចូលរួមចំណែក​ក្នុង​ការងារ​អប់រំ​បណ្តុះបណ្តាល​យុវជន​កម្ពុជា​លើ​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ដែល​គាំទ្រ​ស្តារឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​ក្រោយ​វិបត្តិ​។​ លោក ប៉ាក់ សុខុម បាន​លើកទ្បើង​ថា វេទិកា​ជំនាញ ហូ​កា ឆ្នាំ​២០២៤ ឱកាស​ដ៏​វិសេសវិសាល​នេះ មាន​ភាពខុសប្លែក​ពី​ឆ្នាំមុន ដោយ​ក្នុង​ក្រុមការងារ​បានរៀបចំ​ក​ម្ម​វិធី​ប្រកួត​ជំនាញ​ចាក់​ឡា​តេ និង​ជំនាញ​សេវាកម្ម​ស្រា​ទំពាំងបាយជូរ សំដៅ​លើកកម្ពស់​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ដល់​យុវជន​កម្ពុជា ពិសេស​អ្នកជំនាញ​ដែល​បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​ជំនាញ ហូ​កា នៅតាម​ខេត្ត​គោលដៅ​គម្រោង ។ ផ្តើម​ពី​នោះ លោក​អំណរគុណ​ដល់ដៃ​គូរ​សហការ​ជាមួយ​គណៈកម្មការ​គ្រប់គ្រង​គម្រោង ហូ​កា រួមមាន​៖ ក្រុមហ៊ុន Gourmet Beverage Solutions Co., Ltd ក្រុមហ៊ុន ប៊ូ​លូ​ម ប៊ូ​លូ​ម និង​ក្រុមហ៊ុន Kirisu Farm ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​ក្នុង​ទម្រង់ In-Kind Contribution ដើម្បី​ឲ្យ​ដំណើរ​កម្មវិធី​ប្រកួត​ជំនាញ​បាន​ដោយ​រលូន និង​ប្រកបដោយ​ផ្លែផ្កា​។ លោក​រដ្ឋលេខាធិការ​ក៏បាន​វាយតម្លៃ​ខ្ពស់​ផងដែរ​ចំពោះ​អ្នកសម្របសម្រួល និង​វាគ្មិន​កិត្តិយស ទាំងអស់​ដែល​នឹង​ចែករំលែក​បទពិសោធន៍​តាមរយៈ​ប្រធានបទ​ពិភាក្សា​ចំនួន ០២ រួមមាន​៖ កិច្ចពិភាក្សា​ទី​១ លើ​ប្រធានបទ​៖ យន្តការ​គាំទ្រ​របស់​ក្រសួងទេសចរណ៍​ក្នុងការ​បណ្ដុះបណ្ដាល​យុវជន ១,៥​លាន​នាក់ និង​កិច្ចពិភាក្សា​ទី​២ លើ​ប្រធានបទ​៖ អភិវឌ្ឍ​វិស័យ​កាហ្វេ គាំទ្រ​ដល់​ការអភិវឌ្ឍន៍​ធនធានមនុស្ស និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​”​។​ នាឱកាស​នោះ លោក ប៉ាក់ សុខុម ក៏បាន​សំណូមពរ​ឲ្យ​អង្គពិធី​ទាំងមូល​មេត្តា​ត្រង់ត្រាប់​ស្តាប់​ពី​ការចែករំលែក​ចំណេះដឹង និង​បទពិសោធន៍ របស់​វាគ្មិន​កិត្តិយស​ជាតិ​និង​អន្តរជាតិ​ទាំងអស់ និង​មានមតិ​យោបល់​ចូលរួម​ឲ្យ​បាន​ផុលផុស​ដើម្បី​ផ្តល់​ជា​ធាតុ​ចូល​សម្រាប់​ពង្រឹង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​កម្ពុជា និយាយ​ជារួម និង​និយាយ​ដោយឡែក​សម្រាប់​កម្មវិធី​បណ្តុះបណ្តាល​បដិសណ្ឋារកិច្ច ហូ​កា ដែល​យើង​កំពុង​រៀបចំ​កម្មវិធី​នាឱកាស​ដ៏​វិសេសវិសាល​នេះ​ផងដែរ​៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 21-05-2024, 01:15 PM, ចំនួនអ្នកអានៈ​ 18ដង
រាជធានីភ្នំពេញ: ម្មវិធី «អ្នកស្នងមរតក» ផ្ដួចផ្ដើមបង្កើតឡើងដោយប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដោយមានការអញ្ជើញចូលរួមពីព្រឹទ្ធាចារ្យសិល្បៈ សិល្បករ-សិល្បការិនីប្រមាណ ២០០០នាក់ ដើម្បីជាការលើកទឹកចិត្ត និងផ្សព្វផ្សាយពីគោលការណ៍ ដែលជាបេសកកម្មរបស់សមាគមសិល្បករខ្មែរ ក្នុងការកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2024, 01:12 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ: តាមរយៈវីដេអូខ្លី ដែលលោកឈរនិយាយអំពីថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ ក្នុងឧទ្យានមួយក្នុងប្រទេសចិន លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសកម្ពុជា នឹងឈានទៅធ្វើថាមពលដើរដោយខ្យល់ នៅក្នុងពេលខាងមុខដ៏ខ្លី គឺនៅក្នុងខេត្ដមណ្ឌលគិរី និងក្នុងតំបន់ភ្នំបូកគោ»។ លោក កែវ រតនៈ រដ្ឋមន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2024, 12:46 PM, ចំនួនអ្នកអានៈ​ 19ដង
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃចន្ទ ទី២០ ខែឧសភា លោក បៃដិន បានកត់សម្គាល់ថា «ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា មិនថារដ្ឋអាជ្ញាម្នាក់នោះលើកឡើងបែបណា នោះទេ ក៏វាមិនមានការប្រៀបធៀបគ្នារវាងអីស្រាអែល និងក្រុមហាម៉ាសបានឡើយ។ យើងនឹងឈរជាមួយអ៉ីស្រាអែលជានិច្ចប្រឆាំងនឹងការគំរាមកំហែងដល់សន្តិសុខរប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2024, 12:38 PM, ចំនួនអ្នកអានៈ​ 2ដង
រាជធានីភ្នំពេញ: ការជំរុញ​បែប​នោះ​ធ្វើ​ទ្បើង​នៅក្នុង​កិច្ចប្រជុំ​កម្រិត​ថ្នាក់ដឹកនាំ​លើក​ទី​២ នៃ​ខែឧសភា ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​លើក​ទិសដៅ​ការងារ​បន្ត​នៅ​ទីស្តីការក្រសួង ។​ឯ​.​ឧ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ត្រូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2024, 12:35 PM, ចំនួនអ្នកអានៈ​ 0ដង
​គ្រូបង្វឹក​វ័យ ៤៥ ឆ្នាំ​រូបនេះ​នឹង​ចាប់ផ្តើម​តួនាទី​របស់លោក​ជា​ផ្លូវការ​នៅ Anfield នៅ​ថ្ងៃទី ១ ខែមិថុនា បន្ទាប់ពី Liverspanool បាន​ឈានដល់​កិច្ចព្រមព្រៀង​លើ​កញ្ចប់​សំណង​ជាមួយ Feyenoord ។​ ក្រុម​ហង្ស​ក្រហម Liverspanool បានបញ្ជាក់​ពី​ការតែងតាំង​គ្រូបង្វឹក Feyenoord លោក Arne Slot ជា​គ្រូបង្វឹក​ថ្មី​របស់​ពួកគេ ដើម្បី​ជំនួស​លោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2024, 12:34 PM, ចំនួនអ្នកអានៈ​ 1ដង
​កីឡា ៖ ការចាប់​ឆ្នោត​ពានរង្វាន់ Mitsubishi Electric Cuspan 2024 នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ ទី​២១ ខែឧសភា ឆ្នាំ​២០២៤ នេះ ​ ចាប់ផ្តើម​ពី​ម៉ោង ២​រសៀល​តទៅ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ។ ​សម្រាប់​ការចាប់​ពូ​ល​នេះ ក្រុម​ជម្រើសជាតិ​កម្ពុជា ស្ថិតនៅ spanot4 ជាមួយ​ក្រុម​ជម្រើសជាតិ​មី​យ៉ាន់​ម៉ា​៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2024, 12:32 PM, ចំនួនអ្នកអានៈ​ 17ដង
ប្រធានាធិបតី​រុស្ស៊ី​បានផ្តល់​ជូន​មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់ លោក Ayatollah Ali Khamenei លោក Mohammad Mokhber និង​ប្រជាជន​អ៊ីរ៉ង់​ទាំងអស់​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ចំពោះ​មរណភាព​ដ៏​សោកនាដកម្ម​របស់​ប្រធានាធិបតី​អ៊ីរ៉ង់ Ebrahim Raisi និង​មន្ត្រី​សាធារណៈ​មួយចំនួន​នៃ​ប្រទេស​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2024, 12:30 PM, ចំនួនអ្នកអានៈ​ 17ដង
រាជធានីភ្នំពេញ: ចាប់តាំងពីខែកក្កដា ឆ្នាំ២០០៩ មធ្យោបាយ នៃការធ្វើអន្តរា គមន៍របស់ AFD នៅកម្ពុជា បានវិវឌ្ឍគួរឱ្យកត់សម្គាល់។ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាទីភ្នាក់ងារ AFD បានសហការ ជាមួយអាជ្ញាធរកម្ពុជា ដើម្បីទ្រទ្រង់ដល់ផ្នែកផលិតកម្មតាម រយ:ការផ្តល់ប្រាក់កម្ចីគ្មានការធានាពីរដ្ឋមានន័យថា ប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2024, 12:27 PM, ចំនួនអ្នកអានៈ​ 18ដង
លោក Netanyahu បាន​និយាយថា លោក សុំ​ច្រានចោល​ដោយ​ថា អ៊ីស្រាអែល ជា​រដ្ឋ​ប្រជាធិបតេយ្យ​តែ​ត្រូវគេ​ប្រៀបធៀប​ទៅនឹង​ឃាតក​។​ទន្ទឹម​នោះ ប្រធានាធិបតី​អាមេរិក លោក Joe Biden ក៏បាន​និយាយថា ដីកា​បែបនេះ មិនមាន​សមភាពរ​វា​ង​អ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស់​ទេ​។​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu បាន​ថ្កោលទោស​យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2024, 12:26 PM, ចំនួនអ្នកអានៈ​ 0ដង
ការកត់សម្គាល់របស់នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោកនាយឧត្តមសេនីយ៍ Charles Q. Brown ធ្វើឡើង បន្ទាប់ពីប្រទេសបារាំងបានបើកភ្លើងបៃតងបញ្ជូន អ្នកជំនាញការយោធាទៅជួយបណ្ដុះបណ្ដាលកងទ័ពអ៊ុយក្រែន។ លោក Brown បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដូច្នេះថា «ក្នុងពេលបច្ចុប្បន្ន មិនមានឡើយ ផែនការបញ្ជូនអ្នកជំនាញការយោធា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2024, 12:24 PM, ចំនួនអ្នកអានៈ​ 0ដង
លោក Khan បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា យើង​មាន​ហេតុផល​សម​ហេតុផល និង​ភស្តុតាង​គ្រប់គ្រាន់ សម្រាប់​បុគ្គល​ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ នៅក្នុង​តំបន់​ហ្គា​ហ្សា និង​ក្នុងប្រទេស​អ៊ីស្រាអែល​។​ តុលាការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2024, 12:23 PM, ចំនួនអ្នកអានៈ​ 1ដង
ថ្លែងនៅឯព្រឹត្តិការណ៍ Jewish American Heritage Month រៀបចំឡើងនៅសេតវិមាន លោក ចូ បៃដិន បានគូសបញ្ជាក់ដូច្នេះថា «អ្វីដែលកំពុងកើតឡើងក្នុងតំបន់ហ្កាហ្សា មិនមែនជា អំពើប្រល័យពូជសាសន៍នោះទេ។ យើងសូមបដិសេធចំពោះរឿងនេះ»។ លោកបានបន្ថែមថាលោកផ្ទាល់យល់ថាអ៉ីស្រាអែលជាជនរងគ្រោះនៃការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលាដោយ ក្រុមហាម៉ា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2024, 12:22 PM, ចំនួនអ្នកអានៈ​ 1ដង
​យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា Leverkusen គឺជាក្លិបដំបូង ដែលប្រកួតមិនចាញ់ទាល់តែសោះ ក្នុង ១រដូវកាលលីគ Bundesliga ហើយក៏ជាក្លិបដែលប្រកួតមិនចាញ់សោះ ក្នុងការប្រកួតទាំងអស់ នារដូវកាលនេះផងដែរ ជាមួយនឹងការប្រកួត ៥១លើក។ ក្នុងដែរ កីឡាករ Wirtz រកបាន ១៨គ្រាប់ ក្នុង ៤៧ប្រកួត។ កីឡាករ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2024, 12:20 PM, ចំនួនអ្នកអានៈ​ 0ដង
យ៉ាងណាមិញ ជុំវិញព័ត៌មានលម្អិតអំពីគម្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅលើទឹកដីប្រទេសឥណ្ឌូនេស៊ីនេះ លោក Musk នៅមិនទាន់មានការឆ្លើយតបនៅឡើយនោះទេ។ ខណៈដំណឹងនេះទទួលបានបន្ទាប់ពីលោក Luhut Panjaitan បា្រប់ទៅកាន់អ្នកសារព័ត៌មានថា «យើងបានលើកជាសំណើរ និងការផ្តល់ជូនទៅកាន់ Musk វានៅមិនទាន់ច្បាស់ទេក្នុងការសាងសង់រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-05-2024, 12:16 PM, ចំនួនអ្នកអានៈ​ 0ដង
លោក Peskov បាន​និយាយ​នៅពេល​ត្រូវបាន​សួរថា តើ​ការ​ផុតកំណត់​នៃ​អាណត្តិ​នៅ​ថ្ងៃទី​២១ ខែឧសភា​របស់លោក Zelensky អាចមាន​ឥទ្ធិពល​លើ​ប្រតិបត្តិការ​ពិសេស​របស់​រុស្ស៊ី​ដែរ​ទេ​។ លោក​ឆ្លើយថា​”​ទេ ប្រតិបត្តិការ​ពិសេស​នៅតែ​បន្ត​ជាធម្មតា​រហូត​សម្រេច​គោលដៅ​” ។​ ការ​ផុត​អាណត្តិ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2914 នាក់
ម្សិលមិញ : 4480 នាក់
សរុបទាំងអស់ : 6564417 នាក់