របកគំហើញថ្មីបំផុតអំពីភពសុក្រ កំពុងធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រលើភពផែនដី ភ្ញាក់ផ្អើលជាខ្លាំង!
ចុះថ្ងៃទី: 15-09-2020, 10:32 AM, ចំនួនអ្នកអានៈ 22ដង
រាជធានី​ភ្នំពេញ:ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បានចេញសេចក្តីប្រកាសដ៏ធំមួយ នៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០ (ពេលវេលានៅអាមេរិក) ថាសារធាតុគីមី phosphine ( Phosphine ឬ PH3 ជាសារធាតុគីមីតុកស៊ីក ដែលរលាយនៅសីតុណ្ហភាព -87.7 °C និងកកនៅសីតុណ្ហភាព -132.8 °C ) ដែលពួកគេចាត់ទុកថា ជាសារធាតុមានការផ្សារភ្ជាប់ជាមួយជីវិតនោះ ត្រូវបានរកឃើញនៅក្នុងបណ្តុំពពកនៃភពសុក្រ ដែលជាភពថ្មស្ថិតនៅលំដាប់ទី ២ នៅក្នុងប្រព័ន្ធព្រះអាទិត្យនេះ។ ការរកឃើញនេះមិនមែនជាការបញ្ជាក់ថា មានជីវិតក្នុងទម្រង់ណាមួយ កំពុងលាក់ខ្លួននៅភពសុក្រនោះឡើយ ប៉ុន្តែវាជាការរកឃើញដ៏តានតឹងមួយ ដែលតម្រូវឲ្យក្រុមអ្នកវិទ្យាសាស្ត្រ គិតគូរឡើងវិញអំពីការបង្កើន បេសកកម្មស្រាវជ្រាវ ទៅកាន់ភពសុក្រឡើងវិញ។ ការស្រាវជ្រាវរកជីវិតក្រៅពីភពផែនដី ទំនងជាចាប់ផ្តើមឡើងពីការស្វែងរកតំរុយដ៏តូចមួយ នោះគឺសារធាតុគីមីដែលក្រុមអ្នកវិទ្យាសាស្ត្រ ត្រូវព្យាយាមក្នុងការពន្យល់ និងចៀសវាងការហៅវាថា ជាមីក្រូសារីរាង្គចម្លែក ឬអាថ៌កំបាំង។ ជំហានដំបូងៗបែបនេះ ក៏ធ្លាប់កើតមានរួចមកហើយដែរ នៅលើភពអង្គារ និងព្រះច័ន្ទមួយចំនួន នៅក្នុងប្រព័ន្ធព្រះអាទិត្យ ប៉ុន្តែឥឡូវនេះវាបានកើតមាននៅលើភពសុក្រហើយ។ តារាវិទូ ចេន ហ្គ្រីហ្វ (Jane Greaves) មកពីសាកលវិទ្យាល័យខាឌីហ្វ ( University of Cardiff) នៃចក្រភពអង់គ្លេស ដែលបានដឹកនាំ និងរកឃើញលទ្ធផលខាងលើនេះបានលើកឡើងថា យើងអាចប្រើប្រាស់តេឡេស្កូប និងពិនិត្យមើលបានយ៉ាងលម្អិត អំពីផ្ទៃពពកនៃភពសុក្រ។ លោកស្រី Greaves បានប្រើប្រាស់តេឡេស្កូប James Clerk Maxwell នៅលើកោះហាវ៉ៃ នៃសហរដ្ឋអាមេរិក ដើម្បីតាមដានអំពីបុគ្គលិកលក្ខណៈ នៃបណ្តុំពពកភពសុក្រ ហើយវាមិនមែនជារឿងលំបាកនោះឡើយ ដោយគ្រាន់តែត្រូវចំណាយពេលច្រើនម៉ោង រង់ចាំអង្កេតប៉ុណ្ណោះ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៧។ ការស្រាវជ្រាវអស់មួយរយៈ ប្រកបដោយការអត់ធ្មត់ និងស៊ូទ្រាំ ពិតជាបានផ្តល់តំរុយខ្លះៗអំពីសារធាតុគីមី Phosphine នៅក្នុងផ្ទៃពពកភពសុក្រ។ ដើម្បីឲ្យកាន់តែច្បាស់លាស់ ឈានចូលមកដល់់ខែមីនា ឆ្នាំ២០១៩ ក្រុមការងាររបស់លោកស្រី Greaves បានងាកទៅប្រើប្រាស់តេឡេស្តូប ALMA (Atacama Large Millimetre/submillimetre Array) ដើម្បីឲ្យប្រាកដថា វាមិនមែនជាការភ័ន្តច្រឡំឡើយ។ ALMA បានប្រមូលទិន្ន័យពីផ្ទាំងពពកភពសុក្រអស់ជាច្រើនម៉ោង ហើយនៅទីបំផុតវាបានរកឃើញថា ពិតជាមានសារធាតុគីមី Phsophine ពិតមែន និងថែមទាំងច្រើនលើសពីការស្មានទៅទៀត នៅក្នុងពពកភពសុក្រ។ លោកស្រី Greaves បានលើកឡើងថា «ខ្ញុំបានត្រៀមខ្លួនទទួលយក ភាពអស់សង្ឃឹមទៅហើយ ប៉ុន្តែវាពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់»។ តារាវិទូរូបនេះបានសង្កត់ធ្ងន់ថា វាពិតជាអស្ចារ្យណាស់ ចំពោះវិធីដែលតេឡេស្កូបខាងលើនេះដំណើរការ ហើយសារធាតុគីមីទាំងនោះ មានវត្តមានក្នុងផ្ទៃពពក ដែលមានរយៈកម្ពស់ប្រមាណ ៥០គីឡូម៉ែត្រពីផ្ទៃដ៏ក្តៅគគុកនៃភពសុក្រ។ វាសមស្របទៅនឹងទ្រឹស្តីពីមុន ដែលក្រុមអ្នកសិក្សាបានលើកឡើងថា ពពួកមីក្រុប ឬអតិសុខុមប្រាណ អាចរស់នៅបាននៅក្នុងបរិស្ថានបែបនោះ។ ទោះបីជាមិនបានចូលរួម នៅក្នុងការសិក្សាខាងលើនេះក្តី ក៏តារាវិទូ វិចតូរៀន មីដូវស៍ (Victoria Meadows) មកពីសាកលវិទ្យាល័យវ៉ាស៊ីនតោន (University of Washington) អាចពន្យល់ប្រាប់សារព័ត៌មាន Space.com យ៉ាងដូច្នេះថា «ការបកស្រាយដែលថា វាអាចមានលទ្ធភាពសម្រាប់វត្តមាននៃជីវិតណាមួយនោះ ខ្ញុំគិតថា នេះហាក់ដូចជាមិនមែនជារឿងដំបូង ដែលខ្ញុំធ្លាប់ជួបប្រទះនោះឡើយ»។ លោកស្រី Victoria Meadows បានបន្តទៀតថា «…ប៉ុន្តែវាគឺជាការរកឃើញគួរឱ្យចាប់អារម្មណ៍ ព្រោះនេះជាការសង្កត់ធ្ងន់ ទៅលើរបៀបដែលយើងបានមើលរំលង អ្នកជិតខាងរបស់យើងជាយូរមកហើយ។ យើងនៅមានការពន្យល់ ដែលត្រូវធ្វើ… ចំណុចពិសេសនៃរបកគំហើញនេះ គឺគ្រាន់តែជាការជម្រុញយើង កាន់តែខ្លាំងជាងមុន ឲ្យបង្កើនការសិក្សាតទៅមុខទៀតអំពីភពសុក្រ (Venus)»។ គួរបញ្ជាក់ថា លទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលខាងលើនេះ គឺយោងទៅលើទ្រឹស្តីនៃការសិក្សា ដោយក្រុមអ្នកវិទ្យសាស្ត្រកាលពីមុន។ កន្លងមកក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ជាពិសេសជប៉ុន និងសហរដ្ឋអាមេរិក បានសន្និដ្ឋានដូចៗគ្នាថា ផ្ទៃរបស់ភពសុក្រដ៏ក្តៅគគុក ពិតជាមិនអាចឲ្យជីវិតក្នុងទម្រង់ណាមួយ កកើតឡើងបាននោះឡើយ ប៉ុន្តែសម្រាប់ផ្ទៃពពកដ៏ក្រាស់ឃ្មឹកនៃភពសុក្រវិញនោះ គឺមានសីតុណ្ហភាពសមរម្យ ដែលអាចឲ្យជីវិតតូចៗ (អតិសុខុមប្រាណ) កកើតឡើងបាន មិនខុសពីបរិយាកាសរបស់ផែនដីនោះឡើយ។ ពន្យល់បន្ថែម៖ ផូសហ្វីន (phosphine ឬ PH3) គឺជាសារធាតុគីមីដែលផ្សំឡើងពីអាតូម ផូស្វ័រ ១ (phosphorus) និងអ៉ីដ្រូសែន ៣ (hydrogen)។ វាជាសារធាតុគីមីគ្មានពណ៌ និងងាយឆាបឆេះ ព្រមទាំងពុលផងដែរ ដោយវាមានក្លិនដូចជាខ្ទឹមស ឬសាច់ត្រីស្អុយរលួយ។ នៅលើផែនដី phosphine មានសារៈសំខាន់ នៅក្នុងសកម្មភាពឧស្សាហកម្ម និងការពិសោធន៍មីក្រុប ហើយជីវិតភាគច្រើនដែលរស់នៅលើផែនដី មិនត្រូវគ្នានឹងសារធាតុគីមីប្រភេទនេះឡើយ ព្រោះវាមានប្រតិកម្មជាមួយអុកស៊ីសែន។ ប៉ុន្តែសម្រាប់អតិសុខុមប្រាណ រស់នៅកន្លែងលាក់បាំងដែលគ្មានអុកស៊ីសែនដូចជាក្នុងលូ, ភក់ល្បាប់, និងនៅក្នុងខ្លួនសត្វ ឬសូម្បីតែមនុស្សគឺពិតជាត្រូវការ phosphine។ ការពន្យល់នេះគឺមានន័យគ្រប់គ្រាន់ ដើម្បីគាំទ្រដល់ការសន្និដ្ឋានថា មីក្រូសារីរាង្គអាចមានវត្តមានក្នុងពពកភពស្រុក៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 17-09-2020, 08:14 AM, ចំនួនអ្នកអានៈ​ 8ដង
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើនគិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៣០,០២១,៩៤៥នាក់ហើយ។ ក្នុងនោះអ្នកស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-09-2020, 08:12 AM, ចំនួនអ្នកអានៈ​ 6ដង
រាជធានីភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាមេដឹកនាំដែលគោរពប្រណិប័តន៍យ៉ាងខ្ជាប់ខ្ជូនព្រះពុទ្ធសាសនារបស់ខ្មែរ។ ក្នុងឱកាសបុណ្យកាន់បិណ្ឌរយៈពេល១៤ថ្ងៃកន្លងទៅនេះ បើទោះបីមិនបានអញ្ជើញទៅកាន់ទីអារាមដោយផ្ទាល់ក្តី តែសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានរៀបចំចាត់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-09-2020, 08:07 AM, ចំនួនអ្នកអានៈ​ 2ដង
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ទទួលបានកាតក្រហមក្នុងការប្រកួត Ligue 1 កាលពីថ្ងៃអាទិត្យ បន្ទាប់ពីរូបគេបានវាយទៅលើខ្សែការពារ Alvaro Gonzalez របស់ក្រុមភ្ញៀវ MarseilleNeymar ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Paris St-Germain ត្រូវបានពិ័យ ២ប្រកួតបន្ទាប់ពីត្រូវបានបណ្តេញចេញក្នុងប្រកួតទល់នឹង Marseille ដោយជាប់ពីបទបំពារបំពានពូជសាសន៍។ នេះបេីយោងត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-09-2020, 08:05 AM, ចំនួនអ្នកអានៈ​ 8ដង
ឧ​ត្ត​រ​មានជ័យ​៖ :នគរបាល​ស្រុក​អន្លង់វែង បានបញ្ជាក់​ឱ្យដឹងថា នៅវេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃទី​១៦ ខែកញ្ញា​ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ប្រទេស​ថៃ បាន​បញ្ជូន​ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​២៥​នាក់ ត្រឡប់មកវិញ ដែល​ត្រូវ​ទាហាន​ថៃ ចាប់ខ្លួន​កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៧ ពីបទ​ឆ្លងដែន​ខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-09-2020, 08:01 AM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ ៖អធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ជនរងគ្រោះដែលស្លាប់នេះ មានឈ្មោះ រឿង សៀងលី ភេទស្រី អាយុ០៧ឆ្នាំ ដោយនាងបានជិះម៉ូតូ៣នាក់ជាមួួយជីតា ហើយម៉ូតូបានជ្រុលទៅបុករនាំងដែក នៅរង្វង់មូលលោកតាក្រហមក បណ្តាលឱ្យក្មេងស្រីត្រូវដែកជង់ពោះ ហើយបានស្លាប់នៅមន្ទីរពេទ្យ។ ដោយឡែកស្រ្តីចំណាស់ម្នាក់ទៀត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-09-2020, 07:56 AM, ចំនួនអ្នកអានៈ​ 9ដង
រាជធានីភ្នំពេញ ៖ពាក់ព័ន្ធ​នឹង​ការព្រមាន​ដាក់ទណ្ឌកម្ម​របស់​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​នេះ អ្នកនាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីថ្លែងការណ៍​ជំទាស់ និង​ថ្កោលទោស​ចំពោះ​វិធានការ​របស់ សហរដ្ឋអាមេរិក ដែល​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន Union Dev
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2020, 06:23 PM, ចំនួនអ្នកអានៈ​ 23ដង
ខេត្តកណ្ដាល:លោកឧត្តមសេនីយ៍ទោ ក៏បានជំរុញឱ្យកងកម្លាំងនគរបាលស្រុកពញាឮ ចំនួន១៣៣នាក់ ត្រូវរួមគ្នាសាមគ្គីគ្នា គោរពស្រឡាញ់គ្នាបម្រើប្រជាពលរដ្ឋ និងចូលរួមថែរក្សាសន្តិភាពឱ្យបានល្អ ជាពិសេសរួមគ្នាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យខានតែបានក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះលោកឧត្តមសេនីយ៍ទោ ឈឿន សុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2020, 06:18 PM, ចំនួនអ្នកអានៈ​ 12ដង
រាជធានីភ្នំពេញ ៖បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងស្ទឹងសែន បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ព្រឺព្រួចនេះ បានកើតឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៨៖៤០នាទីព្រឹក ត្រង់ចំណុចរង្វង់មូល N.6 ភូមិពោធិ៍បាក់ក្រង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំមានករណីគ្រោះថ្នាក់ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2020, 06:11 PM, ចំនួនអ្នកអានៈ​ 20ដង
ប្រទេសចិនដែលចាត់ទុកថា កោះតៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ខ្លួននោះ បានបង្កើនសកម្មភាពយោធា នៅក្បែរច្រកសមុទ្រតៃវ៉ាន់ ហើយសកម្មភាពនេះត្រូវបានទីក្រុងតៃប៉ិចាត់ទុកថា ជាការបំភិតបំភ័យ និងបង្ខំឲ្យខ្លួនទទួលយកការគ្រប់គ្រងរបស់ចិន។ កោះតៃវ៉ាន់បានអះអាងថា សមយុទ្ធយោធារយៈពេលពីរថ្ងៃរបស់ចិន កាលពីសប្តាហ៍ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2020, 06:04 PM, ចំនួនអ្នកអានៈ​ 6ដង
រាជធានីភ្នំពេញ ៖សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១២ករណី ក្នុងនោះ ករណីប្រើប្រាស់៨ករណី និង ជួញដូរ៤ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៤នាក់។ របាយការណ៍បានឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2020, 06:02 PM, ចំនួនអ្នកអានៈ​ 6ដង
រាជធានីភ្នំពេញ ៖ លោកជំទាវ​វេជ្ជបណ្ឌិត បាន​ថ្លែងថា តាម​ការសរុប​ខេត្ត​ចំនួន​បួន (​តាកែវ ត្បូងឃ្មុំ បាត់ដំបង និង​បន្ទាយមានជ័យ​) ដែលមាន​ព្រះសង្ឃ អាពាធ​រោគា​កន្លងមក និង​ក្នុងពេល​ថ្មីៗ​នេះ មាន​ចំនួន​ប្រមាណ​ជាង​១២០​អង្គ​ហើយ ដែល​ឆ្លង​ជំ​ង​ផ្តាសាយធំ​។ ព្រះសង្ឃ​ដែល​អាពាធ​ស្ទើរតែ​ទាំងអស់ បាន​ព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2020, 05:58 PM, ចំនួនអ្នកអានៈ​ 13ដង
រាជធានីភ្នំពេញ ៖សូម​អាជ្ញាធ​នៅតាម​បណ្តា​ខេត្ត​នានា​ជួយ​សម្រួល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​បានល្អ ដើម្បី​បង្ក​ល្ខ​ណៈ​កាន់តែ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ និង​ទេសចរ​បាន​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ថ្លែងថា ថ្ងៃនេះ​គឺ​បិណ្ឌ​១៤ ហើយ​។ ថ្ងៃស្អែក​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2020, 10:34 AM, ចំនួនអ្នកអានៈ​ 42ដង
ខេត្តកណ្តាល:លោកបណ្ឌិត គង់់ សោភ័ណ្ឌ បានធ្វើឡើងនាគ្រាដែលលោកដឹកនាំមន្ត្រីជាច្រើននាក់កាន់បិណ្ឌទី១៣ នៅវត្តនៅវត្តព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ នាថ្ងៃទី១៥ ខែកញ្ញា ម្សិលមិញ។ បន្ថែមពីនេះលោកក៏បានក្រើនរំឮកអាជ្ញាធរដែនដីត្រូវរៀបចំឱ្យបានល្អនូវសេវាកម្មទេសចរណ៍មួយនេះឱ្យមានប្រសិទ្ធភាព និ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2020, 10:28 AM, ចំនួនអ្នកអានៈ​ 11ដង
រាជធានីភ្នំពេញ ៖នា​រសៀល​ថ្ងៃ​អង្គារ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២០​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ត្រួតពិនិត្យ និង​ពង្រឹង​កិច្ចការ​ត្រួតពិនិត្យ​អាវុធជាត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2020, 10:24 AM, ចំនួនអ្នកអានៈ​ 14ដង
នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០ ប្រទេសអ៉ីស្រាអែលបានភ្ជាប់ទំនាក់ទំនងឡើងវិញ ជាមួយសត្រូវដ៏យូរលង់រួមមាន បារ៉ែន និងអេមីរ៉ាត់អារ៉ាប់រួម នៅឯសេតវិមាននៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ជាទីដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាន
 ព័ត៌មានលម្អិត
« មុន  1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 166 167 168 169 170 171 172 173 174 175 176 177 178 179 180 181 182 183 184 185 186 187 188 189 190 191 192 193 194 195 196 197 198 199 200 201 202 203 204 205 206 207 208 209 210 211 212 213 214 215 216 217 218 219 220 221 222 223 224 225 226 227 228 229 230 231 232 233 234 235 236 237 238 239 240 241 242 243 244 245 246 247 248 249 250 251 252 253 254 255 256 257 258 259 260 261 262 263 264 265 266 267 268 269 270 271 272 273 274 275 276 277 278 279 280 281 282 283 284 285 286 287 288 289 290 291 292 293 294 295 296 297 298 299 300 301 302 303 304 305 306 307 308 309 310 311 312 313 314 315 316 317 318 319 320 321 322 323 324 325 326 327 328 329 330 331 332 333 334 335 336 337 338 339 340 341 342 343 344 345 346 347 348 349 350 351 352 353 354 355 356 357 358 359 360 361 362 363 364 365 366 367 368 369 370 371 372 373 374 375 376 377 378 379 380 381 382 383 384 385 386 387 388 389 390 391 392 393 394 395 396 397 398 399 400 401 402 403 404 405 406 407 408 409 410 411 412 413 414 415 416 417 418 419 420 421 422 423 424 425 426 427 428 429 430 431 432 433 434 435 436 437 438 439 440 441 442 443 444 445 446 447 448 449 450 451 452 453 454 455 456 457 458 459 460 461 462 463 464 465 466 467 468 469 470 471 472 473 474 475 476 477 478 479 480 481 482 483 484 485 486 487 488 489 490 491 492 493 494 495 496 497 498 499 500 501 502 503 504 505 506 507 508 509 510 511 512 513 514 515 516 517 518 519 520 521 522 523 524 525 526 527 528 529 530 531 532 533 534 535 536 537 538 539 540 541 542 543 544 545 546 547 548 549 550 551 552 553 554 555 556 557 558 559 560 561 562 563 564 565 566 567 568 569 570 571 572 573 574 575 576 577 578 579 580 581 582 583 584 585 586 587 588 589 590 591 592 593 594 595 596 597 598 599 600 601 602 603 604 605 606 607 608 609 610 611 612 613 614 615 616 617 618 619 620 621 622 623 624 625 626 627 628 629 630 631 632 633 634 635 636 637 638 639 640 641 642 643 644 645 646 647 648 649 650 651 652 653 654 655 656 657 658 659 660 661 662 663 664 665 666 667 668 669 670 671 672 673 674 675 676 677 678 679 680 681 682 683 684 685 686 687 688 689 690 691 692 693 694 695 696 697 698 699 700 701 702 703 704 705 706 707 708 709 710 711 712 713 714 715 716 717 718 719 720 721 722 723 724 725 726 727 728 729 730 731 732 733 734 735 736 737 738 739 740 741 742 743 744 745 746 747 748 749 750 751 752 753 754 755 756 757 758 759 760 761 762 763 764 765   ក្រោយ»
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 097 30 30 910 / 081 89 06 89 Email: ssn.news@yahoo.com
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1059 នាក់
ម្សិលមិញ : 2026 នាក់
សរុបទាំងអស់ : 2310344 នាក់
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 097 30 30 910 / 081 89 06 89 Email: ssn.news@yahoo.com
រក្សាសិទ្ធដោយ​ សារព័ត៌មានសង្គម និងកីឡា នៅឆ្នាំ 2012-2019