ក្រសួងទេសចរណ៍ប្រកាសលទ្ធផលនៃកិច្ចប្រជុំរវាងរដ្ឋមន្ត្រីកម្ពុជា-វៀតណាម អំពីការចាប់ផ្ដើមដំណើរឡើងវិញទាំងស្រុងនូវសកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរ
ចុះថ្ងៃទី: 24-05-2022, 07:12 PM, ចំនួនអ្នកអានៈ 377ដង
រាជធានីភ្នំពេញ : ក្រសួងទេសចរណ៍ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក ង្វៀង វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម អំពីការចាប់ផ្ដើមដំណើរឡើងវិញទាំងស្រុងនូវសកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរ។ លទ្ធផលនៃកិច្ចប្រជុំមានដូចខាងក្រោម៖ ១៖ រដ្ឋមន្ត្រីទេសចរណ៍ទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា និងវៀតណាម នាពេលមុននិងអំឡុងវិបត្តិជំងឺកូវីដ-១៩ នៅក្នុងក្របខណ្ឌក្រុមការងារទេសចរណ៍នៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការអនុតំបន់ និងកិច្ចសហប្រតិបត្តិការអាស៊ាន។ ភាគីទាំងសងខាងបានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់នៃជំងឺរាតត្បាតសកលនេះមកលើវិស័យទេសចរណ៍។ ២៖ ភាគីកម្ពុជាបានអបអរសាទរដល់ភាគីវៀតណាមចំពោះការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (31st SEA Games) ពីថ្ងៃ១២-១៣ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រកបដោយភាពជោគជ័យ។ ភាគីកម្ពុជាក៏បានវាយតម្លៃខ្ពស់ចំពោះភាគីវៀតណាមក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ ជាពិសេសការបើកប្រទេសទទួលអ្នកដំណើរទាំងអស់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ និងការលុបចោលនូវតម្រូវការធ្វើតេស្តកូវីដ-១៩ ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ខណៈដែលនៅបន្តលើកទឹកចិត្តឲ្យអនុវត្តវិធានសុវត្ថិភាព និងវិធានសុខាភិបាលនានា។ ៣៖ ភាគីវៀតណាមបានអបអរសាទរកម្ពុជាចំពោះជោគជ័យដ៏ឆ្នើមក្នុងការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ ក៏ដូចជាការចាក់វ៉ាក់សាំងក្នុងល្បឿនដ៏លឿន ស្ថិតក្រោមស្មារតីបុរេសកម្ម និងការកំណត់យកការចាក់វ៉ាក់សាំងជាយុទ្ធសាស្ត្រគន្លឹះសម្រាប់ការបើកឡើងវិញនូវសកម្មភាពសង្គមនិងសេដ្ឋកិច្ច ដែលនាំឱ្យសម្រេចបាននូវភាពស៉ាំសហគមន៍ដ៏រឹងមាំទូទាំងផ្ទៃប្រទេស និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ភាគីវៀតណាមក៏បានអបអរសាទរកម្ពុជាផងដែរចំពោះការបើកប្រទេសទទួលអ្នកដំណើរអន្តរជាតិដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ពេញលេញ ដោយលើកលែងនូវតម្រូវការធ្វើតេស្តកូវីដ-១៩ និងផ្តល់ការសម្រួលការធ្វើដំណើរគ្រប់ទម្រង់ឡើងវិញ ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។ ភាគីវៀតណាមបានរំលឹកអំពីការរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២២ កាលពីខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា ក្នុងទម្រង់ផ្ទាល់ ប្រកបដោយភាពជោគជ័យ និងការទទួលខុសត្រូវ ដែលក្នុងឱកាសនោះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ក៏ដូចជាថ្នាក់ដឹកនាំទេសចរណ៍អាស៊ានបានព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទប្រកាសបើកទេសចរណ៍អាស៊ានបន្តិចម្តងៗ ក្នុងស្មារតីប្រកបដោយសាមគ្គីភាព មិត្តភាព និងការទទួលខុសត្រូវ។ ៤៖ រដ្ឋមន្ត្រីទេសចរណ៍ទាំងពីរបានផ្តល់ការគាំទ្រទាំងស្រុងចំពោះលទ្ធផលនៃកិច្ចប្រជុំរវាងឧត្តមមន្ត្រីទេសចរណ៍របស់ភាគីទាំងពីរ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ស្ដីពីភាពចាំបាច់ក្នុងការអនុវត្តឱ្យកាន់តែខ្លាំងថែមទៀតនូវសកម្មភាពកិច្ចសហប្រតិបត្តិការទេសចរណ៍ ដែលបានព្រមព្រៀងគ្នារួចហើយនៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំក្រុមការងារទេសចរណ៍រវាងប្រទេសទាំងពីរ ហើយក៏បានឯកភាពផ្ដោតសំខាន់លើមុំយុទ្ធសាស្ត្រមួយចំនួន ដើម្បីទ្រទ្រង់ដល់ការជំរុញដាក់ឱ្យដំណើរការឡើងវិញទាំងស្រុងនូវសកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរនៅក្នុងពេលដ៏ខ្លីខាងមុខនេះ ដូចខាងក្រោម៖ ក. ជំរុញឱ្យដំណើរការឡើងវិញទាំងស្រុងនូវការធ្វើដំណើរ និងការដឹកជញ្ជូន៖ ភាគីទាំងសងខាងបានបង្ហាញការតាំងចិត្តក្នុងការជំរុញនិងសម្រួលបន្ថែមដល់ជើងហោះហើរអន្តរជាតិរវាងគោលដៅទេសចរណ៍របស់ប្រទេសទាំងពីរ ក៏ដូចជាផ្តល់ការសម្រួលបន្ថែមដល់ជើងហោះហើរមកពីប្រទេសទីបី ស្របទៅតាមលក្ខខណ្ឌតម្រូវ និងវិធានសុវត្ថិភាពនិងសុខាភិបាលប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងប្រទេសរៀងៗខ្លួន។ ភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីម្តងទៀតអំពីការប្តេជ្ញាចិត្តក្នុងការពន្លឿនការចាប់ផ្តើមទេសចរណ៍បើកបរដោយខ្លួនឯង (Self-Driving Tour) រវាងប្រទេសទាំងពីរ តាមរយៈការពិភាក្សាឱ្យកាន់តែសកម្មជាមួយអាជ្ញាធរមានសមត្ថកិច្ចនានា។ បន្ថែមពីលើការដាក់ឱ្យដំណើរការឡើងវិញនូវសកម្មភាពទេសចរណ៍តាមដងទន្លេ។ ភាគីទាំងពីរក៏បានរំពឹងថានឹងតភ្ជាប់ខ្សែទេសចរណ៍តាមនាវាសមុទ្រទាំងអស់ទៅកាន់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នៅពេលដែលការសាងសង់ត្រូវបានបញ្ចប់។ ខ. រួមគ្នារៀបចំបង្កើតកញ្ចប់ទេសចរណ៍សម្រាប់ប្រទេសទាំងពីរ៖ ភាគីទាំងពីរបានបង្ហាញឆន្ទៈរួមគ្នាធ្វើការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ ដោយមានការចូលររួមពីវិស័យឯកជន ដើម្បីរៀបចំបង្កើតនិងផ្តល់ជូននូវកញ្ចប់ផលិតផលទេសចរណ៍រួម ក្រោមក្របខណ្ឌនៃការផ្សព្វផ្សាយ «ប្រទេសពីរ គោលដៅមួយ» សំដៅខិតខំប្រឹងប្រែងទាក់ទាញទេសចរពីប្រទេសទាំងពីរ ក៏ដូចជាទេសចរមកពីប្រទេសទីបីឱ្យមកទស្សនាប្រទេសទាំងពីរ។ ភាគីទាំងសងខាងក៏បានផ្ដោតសំខាន់លើការផ្លាស់ប្តូរព័ត៌មានទីផ្សារទេសចរណ៍ ការចែករំលែកនូវការអនុវត្តល្អៗ និងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សារបស់មន្ត្រីទេសចរណ៍។ គ. បង្កើនកម្មភាពផ្សព្វផ្សាយ និងទីផ្សាររួមគ្នាកាន់តែខ្លាំងឡើង ប្រកបដោយប្រសិទ្ធភាព៖ ដើម្បីឱ្យសកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរដំណើរការពេញលេញឡើងវិញ រដ្ឋមន្ត្រីទេសចរណ៍ទាំងពីរបានឯកភាពក្នុងការរៀបចំរួមគ្នានូវដំណើរទស្សនកិច្ចស្វែងយល់ពីគ្នា បង្កើនជំនួបធុរកិច្ចរវាងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរឱ្យកាន់តែខ្លាំង និងចូលរួមពិព័រណ៍ទេសចរណ៍នៅក្នុងប្រទេសទាំងពីរ និងនៅព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិនានាដែលអាចមានឱកាសរៀបចំបាន។ ភាគីទាំងពីរក៏បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នាក្នុងការរៀបចំព្រឹត្តិការណ៍អបអរសាទរខួបលើកទី៥៥ នៃចំណងការទូតរវាងប្រទេសទាំងពីរ (១៩៦៧-២០២២) ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ រដ្ឋមន្ត្រីទេសចរណ៍ទាំងពីរក៏បានគូសរំលេចលើភាពចាំបាច់ក្នុងការរួមគ្នាបង្កើតវីដេអូនិងសម្ភារផ្សព្វផ្សាយ និងទម្រង់ការផ្សព្វផ្សាយឌីជីថលផ្សេងៗ ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកសម្រាប់សកម្មភាពផ្សព្វផ្សាយទេសចរណ៍នៅប្រទេសទីបី ក្រៅពីប្រទេសទាំងពីរ។ ភាគីវៀតណាមបានគាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្តួចផ្តើមរបស់កម្ពុជាក្នុងការរៀបចំនិងចាត់តាំងឱ្យមានអនុព័ន្ធទេសចរណ៍នៅស្ថានអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម និងការបង្កើតស្ថានតំណាងទេសចរណ៍នានានៅប្រទេសវៀតណាម ដើម្បីសម្របសម្រួលដល់ការអនុវត្តកិច្ចសហ-ប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត។ ឃ. ជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍បន្ថែម៖ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីអំពីសារសំខាន់នៃការជំរុញការផ្លាស់ប្ដូរការអនុវត្តល្អៗក្នុងការបណ្តុះបណ្តាលនិងអប់រំទេសចរណ៍ ដែលរួមមានការបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាវៀតណាម និងភាសាខ្មែរ ព័ត៌មានទីផ្សារទេសចរណ៍ និងកម្មវិធីផ្លាស់ប្តូរការសិក្សារបស់សិស្សនិស្សិត។ ង. ជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍៖ ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញនូវលំហូរវិនិយោគក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ តាមរយៈវេទិកាវិនិយោគ និងព្រឹត្តិការណ៍ផ្សេងៗ ការលើកកម្ពស់ការយល់ដឹងអំពីកាលានុវត្តភាពវិនិយោគ និងការសម្រួលដល់ដំណើរការក្នុងការវិនិយោគ ស្របទៅតាមច្បាប់របស់ប្រទេសនីមួយៗ។ ៥៖ រដ្ឋមន្ត្រីទេសចរណ៍ទាំងពីរបានបង្ហាញការតាំងចិត្តក្នុងការបង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ប្រកបដោយផ្លែផ្កា ក្រោមក្របខណ្ឌនៃកិច្ចសហការទ្វេភាគី និងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ទេសចរណ៍ កម្ពុជា-ឡាវ-វៀតណាម (CLV - DTA) ក៏ដូចជាក្របខណ្ឌតំបន់អាស៊ាន និងអនុតំបន់ផ្សេងៗទៀត។ ៦៖ រដ្ឋមន្ត្រីទេសចរណ៍ទាំងពីរបានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅសាជាថ្មីជូនចំពោះប្រមុខដឹកនាំនៃប្រទេសទាំងពីរ ដែលបានផ្តល់ជាអនុសាសន៍ណែនាំអំពីការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីដំណើរការសកម្មភាពទេសចរណ៍ទាំងស្រុងឡើងវិញរវាងប្រទេសទាំងពីរ ក្នុងបរិបទនៃការរស់នៅក្នុងប្រក្រតីភាពថ្មីជាមួយជំងឺកូវីដ-១៩ និងក្រោយពីនេះ។ រដ្ឋមន្ត្រីទេសចរណ៍ទាំងពីរក៏បានប្រគល់ភារកិច្ចជូនមន្ត្រីបច្ចេកទេស ដើម្បីរៀបចំនិងអនុវត្តកម្មវិធីការងារ ដោយផ្អែកលើលទ្ធផលនៃកិច្ចប្រជុំនេះ។ គួរជម្រាបថា ការរៀបចំឱ្យមានកិច្ចប្រជុំខាងលើនេះ គឺអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម នៅក្នុងជំនួបទ្វេភាគីកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងវ៉ាស៊ីនតោន នាឱកាសកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ឱ្យរៀបចំដំណើរការឡើងវិញទាំងស្រុងនូវសកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរ រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងពីរ គឺលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក ង្វៀង វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានជួបប្រជុំពិភាក្សាគ្នានៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាឱកាសដំណើរទស្សនកិច្ចរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការរៀបចំកីឡាអាស៊ីអាគ្នេយ៍នៅកម្ពុជា (CAMSOC) ដើម្បីទទួលទង់ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គាម (SEAN Games) លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-04-2024, 05:20 PM, ចំនួនអ្នកអានៈ​ 27ដង
ខេត្តស្វាយរៀង​៖កិច្ចប្រជុំនេះ មានការចូលរួមពីលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង លោក លោកស្រីអភិបាលរងខេត្ត​ លោកប្រធានមន្ទីរ​ អង្គភាពនានាក្នុងខេត្ត​ លោកអភិបាលក្រុង/ស្រុកទាំង៨ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត​។ លោក សាយ សំអាល់​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2024, 05:15 PM, ចំនួនអ្នកអានៈ​ 26ដង
លោក Timur Ivanov អាយុ៤៨ឆ្នាំ ដែលជាមនុស្សជំនិតយូរមកហើយ របស់រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Sergei Lavrov ទទួលបន្ទុកមើលការខុសត្រូវ លើការងារសាងសង់និងលទ្ធកម្ម សម្រាប់កងកម្លាំងយោធារុស្ស៉ី។ ការចោទប្រកាន់លើរូបលោក ពាក់ព័ន្ធទៅនឹងកិច្ចប្រឹងប្រែងសំខាន់មួយរបស់រុស្ស៉ី ក្នុងការស្ថាបនាឡើងវិញ នូវទីក្រុង Mariuspanol របស់អ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2024, 05:13 PM, ចំនួនអ្នកអានៈ​ 27ដង
រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល លោក Israel Katz បានអរគុណដល់ព្រឹទ្ធសភាអាមេរិក ដោយបង្ហោះសារមួយលើបណ្តាញសង្គម X ថា «ជំនួយយោធាសម្រាប់អ៉ីស្រាអែល ដែលឥឡូវនេះទទួលបានការអនុម័តពីសភាទាំងពីរ គឺជាសក្ខីភាពយ៉ាងច្បាស់ចំពោះ ភាពរឹងមាំនៃសម្ព័ន្ធភាពរបស់យើង ហើយបានផ្ញើសារដ៏រឹងមាំទៅកាន់សត្រូវទាំងអស់របស់យើង»។ អ៉ីស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2024, 05:09 PM, ចំនួនអ្នកអានៈ​ 29ដង
សេចក្តីថ្លែងការណ៍​ដដែល បាន​បន្ថែមថា គ្មាន​ជំនួយ​យោធា​ពី​សហរដ្ឋអាមេរិក តាម​មធ្យោបាយ​ណាមួយ​អាចជួយ​អ៊ុយ​ក្រែ​ន​បញ្ឈប់​កងទ័ព​វីរៈបុរស និង​ប្រជាជន​របស់​រុស្ស៊ី ពី​ការ​ឆ្ពោះទៅមុខ​បានទេ ខណដែល​ពួកគេ​កំពុង​ស្ថិតនៅ​លើផ្លូវ​នៃ​សង្គ្រាម​ដ៏​ត្រឹមត្រូវ និង​បរិសុទ្ធ ដើម្បី​ការពារ​សិទ្ធិ​អធិបត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2024, 05:08 PM, ចំនួនអ្នកអានៈ​ 49ដង
ខេត្តមណ្ឌលគិរី៖ មន្រ្តីឧទ្យានុរក្ស បានសង្កេតលើវត្តមានដំរីព្រៃ ដែលធ្វើដំណើរក្នុងតំបន់ព្រៃ ហើយពេលខ្លះបានចូលមកក្នុងសហគមន៍តំបន់ការពារធម្មជាតិ ជាហ្វូងៗចន្លោះពី២០ ទៅ៣០ក្បាល ដែលចំនួននេះ មានការកើនឡើងពីចំនួន៣ ទៅ៥ក្បាល ដែលបានបង្ហាញខ្លួន កាលពីពេលកន្លងទៅ។ ថ្មីៗកន្លងមកនេះ ហ្វូងដំរីព្រៃ ឬដំរីអា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2024, 05:04 PM, ចំនួនអ្នកអានៈ​ 27ដង
លោក Biden បាន​ថ្លែងថា លោក​នឹង​ចុះហត្ថលេខា​លើ​សេចក្តីព្រាងច្បាប់​នេះ នៅពេល​វា​ទៅដល់​កា​រិ​យា​របស់លោក​នៅ​ថ្ងៃ​ពុធ​នេះ​។​ព្រឹទ្ធសភា​អាមេរិក​បានអនុម័ត​ក​ញ្ច​ប់​ជំនួយ​បរទេស​ចំនួន ៩៥ ពាន់​លាន​ដុល្លារ​ដែល​រង់ចាំ​ជា​យូរ​មកហើយ​សម្រាប់​អ៊ុយ​ក្រែ​ន អ៊ីស្រាអែល និង​តៃវ៉ាន់​កាលពី​ថ្ងៃ​អង្គារ​ម្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2024, 03:02 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានី​ភ្នំពេញ ៖យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្ដៅ ស្និទ្ធស្នាល យោគយល់គ្នា និងក្នុង​ស្មារតីជឿទុកចិត្តគ្ន ដើម្បីបន្តពូនជ្រុំចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និង​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្ស ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2024, 02:58 PM, ចំនួនអ្នកអានៈ​ 37ដង
ច្បាប់ថ្មីនេះត្រូវឲ្យក្រុមហ៊ុន ByteDance ធ្វើការលក់កម្មវិធី TikTok ទៅឲ្យក្រុមហ៊ុនឯកជនផ្សេង ពោលគឺធ្វើយ៉ាងណាឲ្យកម្មវិធីនេះមិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចិន។ ហេតុផលនោះគឺសហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងដោយបានលើកឡើងថា ប្រទេសចិនអាចចូលប្រើទិន្នន័យរបស់ជនជាតិអាមេរិក ឬតាមដានពួកគេជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2024, 02:57 PM, ចំនួនអ្នកអានៈ​ 27ដង
អ្នកចូលរួមតវ៉ាមានកាន់តែច្រើន បន្ទាប់ពីការចាប់ខ្លួនក្រុមអ្នកតវ៉ា នៅឯសាកលវិទ្យាល័យ East Coast កាលពីពេលថ្មីៗនេះ និងបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំ ងនៅក្នុងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធិរបស់អ៉ីស្រាអែល រួមជាមួយនឹងផលប៉ះពាល់ពី សង្រ្គាមរបស់អ៉ីស្រាអែលជាមួយក្រុមហាម៉ាស។ ក្រុមគាំទ្រប៉ាឡ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2024, 02:55 PM, ចំនួនអ្នកអានៈ​ 26ដង
កាសែត VN Exspanress បានរាយការណ៍ថា សហគ្រាស Enterspanrise Singaspanore ដែលជាអង្គភាពសម្របសម្រួលពាណិជ្ជកម្មស្ថិតក្រោមក្រសួងពាណិជ្ជកម្មសិង្ហបុរីបានឱ្យដឹងថា ការនាំចូលសរុបរបស់ប្រទេសដីកោះមួយនេះមានតម្លៃជិត ១១២,៩លានដុល្លារសិង្ហបុរី (៨២,៩លានដុល្លារ) កើនឡើង ២៣,៨៦% នៅត្រីមាសទី១ឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ វៀតណាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2024, 02:22 PM, ចំនួនអ្នកអានៈ​ 31ដង
យោងតាម​សារព័ត៌មាន​ដដែល បន្ថែមថា ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ៣ នាក់ ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ទីប្រជុំជន Yabad និង ២ នាក់​នៅក្នុង​ជំរុំ​ជនភៀសខ្លួន Askar ភាគ​ខាងកើត​នៃ Nablus ខណ​ម្នាក់ទៀត​នៅ​ក្រុង Halhul ភាគ​ខាងជើង​នៃ​ទីក្រុង Hebron​។​ ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​យ៉ាងហោចណាស់ ៦ នាក់ ត្រូវបាន​ចាប់ខ្លួន​ក្នុងអំឡុងពេល​ការ​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2024, 12:39 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានី​ភ្នំពេញ ៖ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍សម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលីង នៅលើដែនដីអតីតក្រុងអង្គរធំ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នេះ។ ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2024, 12:34 PM, ចំនួនអ្នកអានៈ​ 32ដង
ខេត្តរតនគិរី៖ក្នុងឱកាសនោះ លោក ញ៉ែម សំអឿន បានសម្តែងការកោតសរសើរនាយទាហាន ពលទាហានរង និងពលអាវុធហត្ថ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដឹកនាំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស គោរពតាមគោលការច្បាប់បទបញ្ជា ក្រមសីលធ៌ម វិជ្ជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2024, 12:28 PM, ចំនួនអ្នកអានៈ​ 25ដង
បើតាមរដ្ឋាភិបាលអង់គ្លេស លោក Sunak និងលោក Scholz គ្រោងប្រកាសពីផែនការអភិវឌ្ឍប្រព័ន្ធកាំភ្លើងធំ RCH 155 ហើយពិភាក្សាគ្នាអំពីកិច្ចសហការលើគម្រោងថាមពល រួមទាំង ការវិនិយោគផ្នែកថាមពលរបស់អាល្លឺម៉ង់ផងដែរ។ លោក Sunak បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ គឺជាមហាអំណាចអឺរ៉ុប។ ការរួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2024, 12:26 PM, ចំនួនអ្នកអានៈ​ 30ដង
នៅក្នុងសេចក្ដីរាយការណ៍មួយនៅថ្ងៃពុធនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានដកស្រង់សម្ដីរបស់អ្នកនាង គីម យ៉ូជុង ដោយនិយាយថាការធ្វើសមយុទ្ធយោធា ជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក្នុងតំបន់នៅឆ្នាំ២០២៤នេះបានធ្វើឱ្យបរិយាកាសសន្តិសុខនៃតំបន់ទាំងមូលធ្លាក់ចូលក្នុងភាពច្របូកច្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1211 នាក់
ម្សិលមិញ : 4460 នាក់
សរុបទាំងអស់ : 6460767 នាក់