អាជ្ញាធរ​ជាតិ​អប្សរា​ប្រមូល​បំណែក​ទេវតា​ទាញព្រ័ត្រ ដែល​រកឃើញ​ក្នុងពេល​កំណាយ​នៅ​ខ្លោងទ្វារ​តា​កាវ យកទៅ​ជួសជុល និង​រក្សាទុក រងចាំ​ការជួសជុល​បន្ត​
ចុះថ្ងៃទី: 17-06-2022, 07:29 PM, ចំនួនអ្នកអានៈ 490ដង
រាជធានីភ្នំពេញ :អ្នកស្រី ទឹម ធីតា បុរាណ​វិទូ នៃ​នាយកដ្ឋាន​អភិរក្ស​ក្នុង​ប្រាសាទ​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បាន​និយាយថា ដំណាក់កាល​កំណាយ​ស្រទាប់ដី​ចាក់​បង្គរ​ប្រវែង​៦០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ និង​ជម្រៅ​ប្រមាណ​ជា​១០​សង់ទីម៉ែត្រ បាន​ប្រទះឃើញ​បំណែក​ផ្សេងៗ រួមមាន បំណែក​ដងខ្លួន​រូប​ទេវតា​ទាញព្រ័ត្រ បំណែក​ប្រអប់ដៃ​-​ជើង និង​ព្រះ​សិរ​ទេវតា​ចំនួន​៨​។ ព្រះ​សិរ​ចំនួន​៦ ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ទីស្នាក់ការ​នគរបាល​បេ​តិ​ភណ្ឌ​ដើម្បី​រក្សា​សុវត្ថិភាព រីឯ​ព្រះ​សិរ​ចំនួន​២​ផ្សេងទៀត​មាន​ព្រះ​សិរ​១​បែកពាក់​កណ្តាល​ជា​២​បំណែក ហើយ​ព្រះ​សិរ​១​ទៀត​មាន​សភាព​សឹករេចរឹល និង​ផុយស្រួយ​ខ្លាំង​ដែល​តម្រូវឱ្យ​រងចាំ​រហូត​ដល់​សាច់​ថ្ម​រឹងមាំ​ល្អ​មុននឹង​អាច​ផ្លាស់​ទី​ព្រះ​សិរ​នេះ​ទៅ​កន្លែង​ជួសជុល​។ កំឡុង​ពេលធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​ផ្នែក​ខាងជើង​ស្ពាន​ហាល​នៃ​ខ្លោងទ្វារ​តា​កាវ បាន​រកឃើញ​បំណែក​រូប​ទេវតា​ទាញព្រ័ត្រ​ដែល​រំលំ​ធ្លាក់​ពី​ស្ពាន​ហាល​ចូលក្នុង​ក​សិន្ធុ​ផ្នែក​ខាងជើង​និង​បាន​កប់​ក្នុង​ដី​អស់​រយៈពេល​រាប់រយឆ្នាំ​កន្លងមក​។ បំណែក​រូប​ទាំងអស់​ត្រូវ​ចុះបញ្ជី គូរ និង​ថតរូប មុននឹង​លើកយក​ចេញពី​ក្នុង​រណ្តៅ​កំណាយ​មក​លាង​សម្អាត ជួសជុល ទៅ​ដាក់​នៅលើ​ស្ពាន​ហាល ត្រៀម​បន្តទៅ​ដាក់​នៅតាម​ទីកន្លែង​ដើម​វិញ​។ ​អ្នកស្រី ធីតា បន្ថែមថា ការរកឃើញ​បំណែក​បដិមា​ទាំងអស់នេះ ផ្តល់​ជា​ប្រយោជន៍​យ៉ាងសំខាន់​សម្រាប់​ការជួសជុល​ចម្លាក់​ទាញព្រ័ត្រ​នៅ​ស្ពាន​ហាល​ខ្លោងទ្វារ​តា​កាវ​បាន​គ្រប់គ្រាន់​ដូចដើម​ឡើងវិញ​។ អ្នកស្រី បញ្ជាក់ថា មកដល់ពេលនេះ ការងារ​កំណាយ​បាន​រកឃើញ​បំណែក​ចម្លាក់​ទេវតា​បាន​ប្រមាណ​ជា​៣០​ភាគរយ ហើយ​បំណែក​ចម្លាក់​មួយផ្នែកធំ​ទៀត​បាន​ដួលរលំ​នៅលើ​តួ​ស្ពាន​ហាល​។ ​អ្នកជំនាញ​រូបនេះ បន្ត​ឱ្យដឹងថា ការធ្វើ​កំណាយ​នៅ​ដំណាក់​ដំបូង​មិនទាន់​ដល់​ស្រទាប់ដី​ដើម​ក្នុងសម័យ​សាងសង់​ស្ពាន​ហាល​នៅឡើយ​។ បន្ទាប់ពី​បញ្ចប់​កំណាយ​ស្រទាប់​ទី​១ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បន្តធ្វើ​កំណាយ​ស្រាវជ្រាវ​ស្រទាប់​ទី​២ នឹង​បន្ត​ដល់​ស្រទាប់ដី​ធម្មជាតិ ដើម្បី​ស្វែងយល់​ពី​រចនា​សម្ពន្ធ​នៃ​ស្ពាន​ហាល ដើម្បីឱ្យ​វិស្វករ ស្ថាបត្យករ រៀបចំ​ពង្រឹង​ស្ពាន​នេះ​ឡើងវិញ​។ សូមបញ្ជាក់ថា ការធ្វើ​កំណាយ​ស្រាវជ្រាវ​នេះ​បានចាប់ផ្ដើម​តាំងពីដើម​ខែឧសភា ឆ្នាំ​២០២២ គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​កក្កដា ឆ្នាំ​២០២២​ខាងមុខនេះ​៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-04-2024, 05:20 PM, ចំនួនអ្នកអានៈ​ 23ដង
ខេត្តស្វាយរៀង​៖កិច្ចប្រជុំនេះ មានការចូលរួមពីលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង លោក លោកស្រីអភិបាលរងខេត្ត​ លោកប្រធានមន្ទីរ​ អង្គភាពនានាក្នុងខេត្ត​ លោកអភិបាលក្រុង/ស្រុកទាំង៨ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត​។ លោក សាយ សំអាល់​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2024, 05:15 PM, ចំនួនអ្នកអានៈ​ 24ដង
លោក Timur Ivanov អាយុ៤៨ឆ្នាំ ដែលជាមនុស្សជំនិតយូរមកហើយ របស់រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Sergei Lavrov ទទួលបន្ទុកមើលការខុសត្រូវ លើការងារសាងសង់និងលទ្ធកម្ម សម្រាប់កងកម្លាំងយោធារុស្ស៉ី។ ការចោទប្រកាន់លើរូបលោក ពាក់ព័ន្ធទៅនឹងកិច្ចប្រឹងប្រែងសំខាន់មួយរបស់រុស្ស៉ី ក្នុងការស្ថាបនាឡើងវិញ នូវទីក្រុង Mariuspanol របស់អ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2024, 05:13 PM, ចំនួនអ្នកអានៈ​ 20ដង
រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល លោក Israel Katz បានអរគុណដល់ព្រឹទ្ធសភាអាមេរិក ដោយបង្ហោះសារមួយលើបណ្តាញសង្គម X ថា «ជំនួយយោធាសម្រាប់អ៉ីស្រាអែល ដែលឥឡូវនេះទទួលបានការអនុម័តពីសភាទាំងពីរ គឺជាសក្ខីភាពយ៉ាងច្បាស់ចំពោះ ភាពរឹងមាំនៃសម្ព័ន្ធភាពរបស់យើង ហើយបានផ្ញើសារដ៏រឹងមាំទៅកាន់សត្រូវទាំងអស់របស់យើង»។ អ៉ីស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2024, 05:09 PM, ចំនួនអ្នកអានៈ​ 27ដង
សេចក្តីថ្លែងការណ៍​ដដែល បាន​បន្ថែមថា គ្មាន​ជំនួយ​យោធា​ពី​សហរដ្ឋអាមេរិក តាម​មធ្យោបាយ​ណាមួយ​អាចជួយ​អ៊ុយ​ក្រែ​ន​បញ្ឈប់​កងទ័ព​វីរៈបុរស និង​ប្រជាជន​របស់​រុស្ស៊ី ពី​ការ​ឆ្ពោះទៅមុខ​បានទេ ខណដែល​ពួកគេ​កំពុង​ស្ថិតនៅ​លើផ្លូវ​នៃ​សង្គ្រាម​ដ៏​ត្រឹមត្រូវ និង​បរិសុទ្ធ ដើម្បី​ការពារ​សិទ្ធិ​អធិបត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2024, 05:08 PM, ចំនួនអ្នកអានៈ​ 43ដង
ខេត្តមណ្ឌលគិរី៖ មន្រ្តីឧទ្យានុរក្ស បានសង្កេតលើវត្តមានដំរីព្រៃ ដែលធ្វើដំណើរក្នុងតំបន់ព្រៃ ហើយពេលខ្លះបានចូលមកក្នុងសហគមន៍តំបន់ការពារធម្មជាតិ ជាហ្វូងៗចន្លោះពី២០ ទៅ៣០ក្បាល ដែលចំនួននេះ មានការកើនឡើងពីចំនួន៣ ទៅ៥ក្បាល ដែលបានបង្ហាញខ្លួន កាលពីពេលកន្លងទៅ។ ថ្មីៗកន្លងមកនេះ ហ្វូងដំរីព្រៃ ឬដំរីអា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2024, 05:04 PM, ចំនួនអ្នកអានៈ​ 25ដង
លោក Biden បាន​ថ្លែងថា លោក​នឹង​ចុះហត្ថលេខា​លើ​សេចក្តីព្រាងច្បាប់​នេះ នៅពេល​វា​ទៅដល់​កា​រិ​យា​របស់លោក​នៅ​ថ្ងៃ​ពុធ​នេះ​។​ព្រឹទ្ធសភា​អាមេរិក​បានអនុម័ត​ក​ញ្ច​ប់​ជំនួយ​បរទេស​ចំនួន ៩៥ ពាន់​លាន​ដុល្លារ​ដែល​រង់ចាំ​ជា​យូរ​មកហើយ​សម្រាប់​អ៊ុយ​ក្រែ​ន អ៊ីស្រាអែល និង​តៃវ៉ាន់​កាលពី​ថ្ងៃ​អង្គារ​ម្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2024, 03:02 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានី​ភ្នំពេញ ៖យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្ដៅ ស្និទ្ធស្នាល យោគយល់គ្នា និងក្នុង​ស្មារតីជឿទុកចិត្តគ្ន ដើម្បីបន្តពូនជ្រុំចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និង​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្ស ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2024, 02:58 PM, ចំនួនអ្នកអានៈ​ 34ដង
ច្បាប់ថ្មីនេះត្រូវឲ្យក្រុមហ៊ុន ByteDance ធ្វើការលក់កម្មវិធី TikTok ទៅឲ្យក្រុមហ៊ុនឯកជនផ្សេង ពោលគឺធ្វើយ៉ាងណាឲ្យកម្មវិធីនេះមិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចិន។ ហេតុផលនោះគឺសហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងដោយបានលើកឡើងថា ប្រទេសចិនអាចចូលប្រើទិន្នន័យរបស់ជនជាតិអាមេរិក ឬតាមដានពួកគេជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2024, 02:57 PM, ចំនួនអ្នកអានៈ​ 26ដង
អ្នកចូលរួមតវ៉ាមានកាន់តែច្រើន បន្ទាប់ពីការចាប់ខ្លួនក្រុមអ្នកតវ៉ា នៅឯសាកលវិទ្យាល័យ East Coast កាលពីពេលថ្មីៗនេះ និងបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំ ងនៅក្នុងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធិរបស់អ៉ីស្រាអែល រួមជាមួយនឹងផលប៉ះពាល់ពី សង្រ្គាមរបស់អ៉ីស្រាអែលជាមួយក្រុមហាម៉ាស។ ក្រុមគាំទ្រប៉ាឡ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2024, 02:55 PM, ចំនួនអ្នកអានៈ​ 24ដង
កាសែត VN Exspanress បានរាយការណ៍ថា សហគ្រាស Enterspanrise Singaspanore ដែលជាអង្គភាពសម្របសម្រួលពាណិជ្ជកម្មស្ថិតក្រោមក្រសួងពាណិជ្ជកម្មសិង្ហបុរីបានឱ្យដឹងថា ការនាំចូលសរុបរបស់ប្រទេសដីកោះមួយនេះមានតម្លៃជិត ១១២,៩លានដុល្លារសិង្ហបុរី (៨២,៩លានដុល្លារ) កើនឡើង ២៣,៨៦% នៅត្រីមាសទី១ឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ វៀតណាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2024, 02:22 PM, ចំនួនអ្នកអានៈ​ 29ដង
យោងតាម​សារព័ត៌មាន​ដដែល បន្ថែមថា ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ៣ នាក់ ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ទីប្រជុំជន Yabad និង ២ នាក់​នៅក្នុង​ជំរុំ​ជនភៀសខ្លួន Askar ភាគ​ខាងកើត​នៃ Nablus ខណ​ម្នាក់ទៀត​នៅ​ក្រុង Halhul ភាគ​ខាងជើង​នៃ​ទីក្រុង Hebron​។​ ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​យ៉ាងហោចណាស់ ៦ នាក់ ត្រូវបាន​ចាប់ខ្លួន​ក្នុងអំឡុងពេល​ការ​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2024, 12:39 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានី​ភ្នំពេញ ៖ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍សម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលីង នៅលើដែនដីអតីតក្រុងអង្គរធំ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នេះ។ ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2024, 12:34 PM, ចំនួនអ្នកអានៈ​ 32ដង
ខេត្តរតនគិរី៖ក្នុងឱកាសនោះ លោក ញ៉ែម សំអឿន បានសម្តែងការកោតសរសើរនាយទាហាន ពលទាហានរង និងពលអាវុធហត្ថ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដឹកនាំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស គោរពតាមគោលការច្បាប់បទបញ្ជា ក្រមសីលធ៌ម វិជ្ជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2024, 12:28 PM, ចំនួនអ្នកអានៈ​ 22ដង
បើតាមរដ្ឋាភិបាលអង់គ្លេស លោក Sunak និងលោក Scholz គ្រោងប្រកាសពីផែនការអភិវឌ្ឍប្រព័ន្ធកាំភ្លើងធំ RCH 155 ហើយពិភាក្សាគ្នាអំពីកិច្ចសហការលើគម្រោងថាមពល រួមទាំង ការវិនិយោគផ្នែកថាមពលរបស់អាល្លឺម៉ង់ផងដែរ។ លោក Sunak បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ គឺជាមហាអំណាចអឺរ៉ុប។ ការរួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2024, 12:26 PM, ចំនួនអ្នកអានៈ​ 25ដង
នៅក្នុងសេចក្ដីរាយការណ៍មួយនៅថ្ងៃពុធនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានដកស្រង់សម្ដីរបស់អ្នកនាង គីម យ៉ូជុង ដោយនិយាយថាការធ្វើសមយុទ្ធយោធា ជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក្នុងតំបន់នៅឆ្នាំ២០២៤នេះបានធ្វើឱ្យបរិយាកាសសន្តិសុខនៃតំបន់ទាំងមូលធ្លាក់ចូលក្នុងភាពច្របូកច្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 638 នាក់
ម្សិលមិញ : 4460 នាក់
សរុបទាំងអស់ : 6460194 នាក់