បុណ្យសមុទ្រឆ្នាំនេះនឹងរៀបចំនៅខេត្តព្រះសីហនុ, រដ្ឋមន្ត្រី ថោង ខុន អំពាវនាវដល់ផ្នែកឯកជន ដាក់ចុះតម្លៃកញ្ចប់ទស្សនកិច្ចឱ្យបានសមរម្យចាប់ពី ឥឡូវនេះទៅ ដើម្បីប្រកួតប្រជែងទីផ្សារ ឱ្យមានប្រសិទ្ធភាព
ចុះថ្ងៃទី: 28-06-2022, 06:21 AM, ចំនួនអ្នកអានៈ 308ដង
រាជធានីភ្នំពេញ :នៅទីស្តីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីសំណាក់​លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ, លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ និងផ្នែកឯកជនជាច្រើនរូបទៀតផងដែរថ្លែងនៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលគ្រោងនឹងរៀបចំនៅខេត្តព្រះសីហនុ នាចុងឆ្នាំ២០២២ ខាងមុខនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំបុណ្យសមុទ្រ បានថ្លែងអំពាវនាវដល់ផ្នែកឯកជនទាំងអស់ ត្រូវរៀបចំដាក់ចុះនូវតម្លៃកញ្ចប់ទស្សនកិច្ចឱ្យបានសមរម្យ និងសមស្របសម្រាប់ភ្ញៀវទេសចរអាចទទួលយកបាន ដើម្បីជាការប្រកួតប្រជែងសម្រាប់តម្លៃទីផ្សារសម្រាប់ទាក់ទាញទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។ ពាក់ព័ន្ធនឹងការរៀបចំបុណ្យសមុទ្រ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍នេះ លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងអំពាវនាវដូចនេះថា « សូមអំពាវនាវដល់ វិស័យឯកជនទាំងអស់ត្រូវដាក់ចេញនូវកញ្ចប់ទស្សនកិច្ច ក្នុងតម្លៃឱ្យបានសមរម្យ និងរស់រវើក និងបត់បែនឱ្យបានទាន់ពេលវេលា ដើម្បីធ្វើយ៉ាងណា ទាក់ទាញឱ្យបានសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ និងធ្វើយ៉ាងណាសម្រួលនូវរបាំងនៃការធ្វើដំណើររបស់ភ្ញៀវទេសចរឱ្យកាន់តែមានភាពងាយស្រួល»។ លោករដ្ឋមន្ត្រី បានកត់សំគាល់ដែរថា ឋិតនៅក្នុងដំណាក់កាលក្រោយកូវីដ១៩នេះ និន្នាការនៃការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ គឺមិនមានច្រើនដូចមុនកូវីដនោះទេ ដោយកត្តាជីវភាពទាំងភ្ញៀវក្នុងស្រុក និងក្រៅស្រុក ដូចនេះវិស័យឯកជន ជាមួយនឹងការកែប្រែលើកកម្ពស់គុណភាពសេវារបស់ខ្លួនឱ្យល្អហើយនោះ សំខាន់គឺត្រូវរៀបចំកញ្ចប់សេវាទស្សនកិច្ចរបស់ខ្លួនឱ្យកាន់តែរស់រវើក និងតម្លៃឱ្យបានសមសម្យ ដោយមើលទៅលើកត្តាជីវភាព និងការដើរកម្សាន្តរបស់ពលរដ្ឋ និងដើម្បីជាការប្រកួតប្រជែង ជាមួយនឹងទីផ្សារក្រៅស្រុកផងដែរ។ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានបង្ហាញជំនឿជាក់ថា បើសិនជាវិស័យឯកជនបានរៀបចំតម្លៃតម្លៃទស្សនកិច្ចបានថោកសមរម្យ ព្រមជាមួយនឹងការធ្វើដំណើរតាមច្រកទ្វារអន្តរជាតិ ចូលមកក្នុងប្រទេសកម្ពុជា កាន់តែមានភាពងាយស្រួលផងនោះ វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា និងអាចទទួលបានភ្ញៀវទេសចរ កាន់តែច្រើនឡើងបន្ថែមទៀតផងដែរ។ សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នឹងរៀបចំឡើងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ស្របជាមួយនិងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាត បំផុតលើពិភពលោក ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅលើទឹកដីខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 28-03-2024, 12:34 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានី​ភ្នំពេញ ៖និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បញ្ជាក់ទៀតថា ការប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ គឺជាអំពើល្មើសដែលត្រូវចាត់វិធានការរដ្ឋបាល និងទោសទណ្ឌស្របតាមបទប្បញ្ញត្តិជាធរមាន។ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានជូនដំណឹងដល់ម្ចាស់ក្រុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 12:31 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានី​ភ្នំពេញ ៖មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ បានជូនដំណឹងដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក អំពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែមីនា ឆ្នាំ២០២៤។ ចំពោះការបើកនេះ ធ្វើឡើងនាម៉ោង០២៖៣០នាទីរសៀល ថ្ងៃទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 12:29 PM, ចំនួនអ្នកអានៈ​ 20ដង
លោក Sergei Naryshkin ជាប្រមុខសេវាស៊ើបការណ៍សម្ងាត់ក្រៅប្រទេសរបស់រុស្ស៉ី បានជួបរដ្ឋមន្ត្រីសន្តិសុខរដ្ឋកូរ៉េខាងជើង លោក Ri Chang Dae អំឡុងដំណើរ ទស្សនិច្ចក្នុងទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមីនា។ ​KCNA​ បានឱ្យដឹងថាមន្ត្រីជាន់ខ្ពស់ទាំង២ បានពិភាក្សាពីការជំរុញកិច្ចសហប្រតិបត្តិការដើម្បី ទប់ទល់នឹងកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 12:28 PM, ចំនួនអ្នកអានៈ​ 22ដង
ហៃណាន៖ ពិធីបើកវេទិកានេះ​​មាន​ការចូល​រួម​ពីថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានាជាច្រើនរូប។ដូចការគ្រោងទុកសន្និសីទប្រចាំឆ្នាំ២០២៤ នៃវេទិកាបូអាវសម្រាប់អាស៊ី ដែលរៀបចំ​ឡើង​​នៅ​ទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន បានចាប់ផ្តើមបើកជាផ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 12:23 PM, ចំនួនអ្នកអានៈ​ 19ដង
នៅក្នុងរបាយការណ៍មួយដាក់ជូនសភា ក្រសួងការបរទេសតៃវ៉ាន់ បានកត់សម្គាល់ថាទោះបីជាមិនដឹងថាលទ្ធផលបោះឆ្នោតប្រធានាធិបតីនឹងទៅជាយ៉ាងណាក៏ដោយ ក៏នៅតែមានការគាំទ្រ ភាគច្រើននៅក្នុងគណបក្សទាំង២របស់សហរដ្ឋអាមេរិក សម្រាប់តៃវ៉ាន់។ ក្រសួងបន្ថែមថាតៃវ៉ាន់នឹងបន្តរក្សាតុល្យភាពទំនាក់ទំនងជាមួយគណបក្សប្រជាធិបត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 12:20 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានី​ភ្នំពេញ ៖លោក Leon Lim អនុប្រធានសហព័ន្ធ និងជាគ្រូបង្វឹកកីឡាប៊ូលីងកម្ពុជាបានឲ្យដឹងថា រយៈពេលជាង ២ខែមកហើយ ដែលសហព័ន្ធបានត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះ ក្នុងនោះការត្រៀមកីឡាករ-កីឡាការិនី ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ផងដែរ ដោយសហព័ន្ធបានបង្កើនការហ្វឹកហាត់ដល់កីឡាករ-កីឡាការិនីចំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 12:16 PM, ចំនួនអ្នកអានៈ​ 26ដង
Messi ដែល​បាន​លេង​អស់​រយៈពេល ១៧ ឆ្នាំ​នៅ Barcelona មុនពេល​ចុះហត្ថលេខា​ជាមួយ Paris St Germain ក្នុង​ឆ្នាំ ២០២១ និង Inter Miami ឆ្នាំមុន​នឹងមាន​អាយុ ៣៧ ឆ្នាំ​ក្នុង​រយៈពេល​តិចជាង ៣ ខែ ប៉ុន្តែ​ដឹង​ច្បាស់​ថា​អាយុ​នឹង​មិនអាច​កំណត់ថា​ពេលណា​ត្រូវ​ចូលនិវត្តន៍ របស់គេ​នោះទេ​។​ តន៍​នោះទេ ដោយបាន​បន្ថែមថា​រូបគេ​មិនមាន​គំនិត​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 12:13 PM, ចំនួនអ្នកអានៈ​ 19ដង
Toni Kroos ចាក​ចេញពី Bayern Munich ចូលរួម​ជា Real Madrid ដំបូង​នៅ​ឆ្នាំ ២០១៤ ក្នុងតម្លៃ ២៥​លាន​អឺរ៉ូ បង្ហាញខ្លួន​សរុប​បាន ៣០១​ប្រកួត ស៊ុត​បាន ២២​គ្រាប់ ឈ្នះ​ពាន​សរុប ២០​គ្រឿងReal Madrid បានប្រកាស​បន្ត​កិច្ចសន្យា​ថ្មី​ជូន​ខ្សែបម្រើ Toni Kroos ១​រដូវ​កាល​បន្ថែមទៀត ពោលគឺ​មាន​សុពលភាព​រហូតដល់​ឆ្នាំ ២០២៤-២៥​។​ ​ខ្សែបម្រើ Toni Kroos សញ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 12:12 PM, ចំនួនអ្នកអានៈ​ 24ដង
កីឡាករ​វ័យ ៣១​ឆ្នាំ​រូបនេះ ត្រូវបាន​បញ្ជូន​ឱ្យទៅ​ជួប​វេជ្ជបណ្ឌិត​ឯកទេស បន្ទាប់ពី​ត្រូវបាន​ដក​ចេញពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។ Johnstone បានទទួល​ការកោះហៅ ៤​លើក លេង​ឱ្យ​ជម្រើសជាតិ​តោ​កំណាច​អង់គ្លេស ហើយ​ត្រូវបាន​គេ​រំពឹងថា អ្នកចាំទី Jordan Pickford ស្ថិតក្រោម​ការសិក្សា ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 12:11 PM, ចំនួនអ្នកអានៈ​ 24ដង
តាមរយៈការដកស្រង់សម្ដីដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី Tass លោក ពូទីន ក៏បានលើកឡើងដែរថាយន្ដហោះចម្បាំង F-16 អាចបំពាក់អាវុធនុយក្លេអ៊ែរ ហើយមូស្គូនឹង ពិចារណាពីបញ្ហាមួយនេះក្នុងផែនការយោធារបស់ខ្លួន។​ ថ្លែងទៅកាន់ក្រុមពីឡុតនៅឯពិធីជួបជុំមួយស្ថិតនៅភាគពាយព្យទីក្រុងមូស្គូ កាលពីថ្ងៃពុធ ទី២៧ ខែមីនា លោក ពូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 12:10 PM, ចំនួនអ្នកអានៈ​ 25ដង
នៅពេល​ត្រូវបាន​សួរ​អំពី​ជំហរ​របស់​រដ្ឋបាល​ស​ហ​រដ្ឋ​អាមេរិក​ចំពោះ​ការវាយប្រហារ​លើដី​ដែល​អាច​កើតមាន​លើ Rafah ជា​កន្លែង​ដែល​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ស្វែងរក​ការ​ជ្រកកោន នោះដែរ​ឬទេ លោក Cohen បាន​ឆ្លើយតប​ភ្លាមៗ​ថា ការសម្រេចចិត្ត​ទាក់ទង​នឹង​ការវាយប្រហារ Rafah ជា​កម្មសិទ្ធិ​របស់​នាយ​ក​រដ្ឋមន្ត្រី​អ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 12:02 PM, ចំនួនអ្នកអានៈ​ 27ដង
ស្ពាន​បួន​គន្លង​បាន​បាក់​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់ពី​ត្រូវបាន​បុក​ដោយ​កប៉ាល់​កុងតឺន័រ​ចុះបញ្ជី​ដោយ​ប្រទេស​សិង្ហ​បុរី Dali ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន​ដឹកជញ្ជូន​យក្ស Maersk របស់​ប្រទេស​ដា​ណឺ​ម៉ាក​។ ជា​លទ្ធផល​នៃ​គ្រោះថ្នាក់​នេះ គឺ​ផ្នែក​ដ៏​ធំ​មួយ​នៃ​ស្ពាន​ប្រវែង ២.៦ គីឡូម៉ែត្រ បាន​បាក់​ហើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 12:00 PM, ចំនួនអ្នកអានៈ​ 22ដង
លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានមក​ដល់ទី​ប្រជុំជន Torzhok ក្នុង​តំបន់ Tver ខណដំណើរ​ទស្សនកិច្ច​របស់គាត់​គឺ​ទាក់ទង​នឹង​ទិវា​កម្មករ​វប្បធម៌​ដែល​បាន​ប្រារព្ធ​មួយថ្ងៃ​មុន​។​ អ្នកនាំពាក្យ​បន្តថា លោក​ប្រធានាធិបតី​រុស្ស៊ី​បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​គាត់​ទៅកាន់ Torzhok ដោយបាន​ទៅ​សារមន្ទីរ​ប្រវត្តិស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 11:59 AM, ចំនួនអ្នកអានៈ​ 27ដង
អគ្គលេខាធិការប៉ូលិស Interspanol លោក Jurgen Stock បានលើកឡើងក្នុងសន្និសីទខ្លីមួយ នៅឯការិយាល័យសម្របសម្រួលប៉ូលិស Interspanol ក្នុងប្រទេសសិង្ហបុរី ថាតាមរយៈ ការប្រើប្រាស់អត្តសញ្ញាណក្លែងក្លាយលើអ៉ីនធើណិត ការបញ្ចុះបញ្ចូលពីមុខជំនួញថ្មី និងដោយសារតែផលវិបាកបង្កឡើងដោយកូវីដ១៩ផងនោះ ក្រុមឧក្រិដ្ឋជនបាន និងកំពុងពង្រីក បណ្ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-03-2024, 11:55 AM, ចំនួនអ្នកអានៈ​ 22ដង
ក្នុងអំឡុងពេល​នៃ​ការដើរ​ហែរ​ក្បួន​គាំទ្រ​ក្រុម​ភេរ​វករ PKK មាន​អ្នកគាំទ្រ PKK ចំនួន ១២ នាក់​បាន​ព្យាយាម​ទម្លុះ​បង្អួច​នៃ​ស្ថាន​អគ្គ​កុងស៊ុល​នៅ​ទីក្រុង Hannover រដ្ឋធានី​នៃ​រដ្ឋ Lower Saxony នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​អាល្លឺម៉ង់​។ ពួកគេ​បាន​វាយប្រហារ​ដោយ​បំបែក​កញ្ចក់​នៅ​ច្រកចូល​ដ៏​សំខាន់​នៃ​ស្ថាន​អគ្គ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1812 នាក់
ម្សិលមិញ : 1915 នាក់
សរុបទាំងអស់ : 6367232 នាក់