ក្រុមហ៊ុនអាមេរិកគ្រោងផលិតបន្ទះសូឡា នៅប្រទេសប៉ាណាម៉ា ដើម្បីប្រជែងប្រទេសនៅអាស៊ី |
|
ចុះថ្ងៃទី: 28-07-2022, 11:02 AM, ចំនួនអ្នកអានៈ 508ដង |
|
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា រោងចក្រដែលស្ថិតក្នុងគម្រោងរបស់ក្រុមហ៊ុន Universal Solar America LLC ដែលមានមូលដ្ឋាននៅរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក បានឱ្យដឹងថា នឹងជួយក្រុមហ៊ុនអាមេរិកជៀសផុតពីពន្ធគយ ការពន្យារពេលដឹកជញ្ជូន និងបញ្ហាប្រឈមផ្សេងទៀតដែលបានកាត់បន្ថយខ្សែចង្វាក់ផ្គត់ផ្គង់ដែលជាចម្បងមកពីប្រទេសផលិតនៅអាស៊ី។
ក្រុមហ៊ុនផលិតបន្ទះថាមពលពន្លឺព្រះអាទិត្យមួយរបស់សហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្តាហ៍នេះបានប្រកាសផែនការបើកដំណើរការរោងចក្រផលិតបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យនៅប្រទេសប៉ាណាម៉ា ដើម្បីជួយឧស្សាហកម្មសូឡាអាមេរិកកាត់បន្ថយការពឹងផ្អែកលើទំនិញដែលផលិតដោយចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ប្រហែល ៩០ភាគរយនៃបន្ទះស្រូបពន្លឺព្រះអាទិត្យរបស់សហរដ្ឋអាមេរិកត្រូវបានផលិតនៅក្រៅប្រទេស ហើយការពឹងផ្អែកលើការនាំចូលបានធ្វើឱ្យមានការបំផ្លិចបំផ្លាញដល់ឧស្សាហកម្មថាមពលពន្លឺព្រះអាទិត្យរបស់សហរដ្ឋអាមេរិក នៅពេលដែលឧស្សាហកម្មនេះកំពុងធ្វើការងារដើម្បីឆ្លើយតបទៅនឹងតម្រូវការពីរោងចក្រផលិតអគ្គិសនី និងក្រុមហ៊ុនសាជីវកម្មនានាដែលព្រួយបារម្ភអំពីការប្រែប្រួលអាកាសធាតុ។
ទោះបីជាបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យត្រូវបានផ្គុំនៅក្នុងប្រទេសអាស៊ីមួយចំនួនក៏ដោយ ក៏វត្ថុធាតុដើមរបស់ឧស្សាហកម្មនេះ ពោលគឺប៉ូលីស៊ីលីកូន (polysilicon) ត្រូវបានផលិតជាចម្បងនៅក្នុងប្រទេសចិន ហើយឧស្សាហកម្មរបស់ប្រទេសចិននេះរងការចោទប្រកាន់ថាមានការប្រើប្រាស់ពលកម្មដោយបង្ខំនៅក្នុងតំបន់ស៊ីជាំង។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក John Bereckis នាយកប្រតិបត្តិក្រុមហ៊ុន Universal Solar បានថ្លែងថា លោកបានចាប់ផ្តើមគិតគូពីលទ្ធភាពនៃការបើករោងចក្រនៅប្រទេសប៉ាណាម៉ាកាលពីឆ្នាំមុន នៅពេលដែលក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានពិចារណាដំឡើងពន្ធលើការនាំចូលបន្ទះសូឡាពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលធ្វើឱ្យផែនការរបស់ក្រុមហ៊ុនអភិវឌ្ឍន៍នានាត្រូវស្ថិតក្នុងភាពមិនច្បាស់លាស់។
លោកមានប្រសាសន៍ថា៖ «យើងចាប់ផ្តើមមើលថាតើយើងអាចធ្វើយ៉ាងណា ដើម្បីព្យាយាមចាកចេញពីអាស៊ី?។ បរិយាកាសនយោបាយរវាងចិន អាស៊ី និងអាមេរិក នឹងមិនមានភាពល្អប្រសើរទេ»។
លោក Bereckis បាននិយាយថា ក្រុមហ៊ុន Universal Solar រំពឹងថានឹងផលិតបន្ទះសូឡានៅរោងចក្រដែលស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មសេរីនៅទីក្រុងកូឡូន ប្រទេសប៉ាណាម៉ា នៅចុងឆ្នាំនេះ។ រោងចក្រនេះនឹងមានសមត្ថភាពផលិតបន្ទះសូឡាប្រចាំឆ្នាំដំបូងចំនួន ៦០០មេហ្គាវ៉ាត់ ដែលអាចកើនឡើងទ្វេដងនៅដើមឆ្នាំក្រោយ៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 20-04-2024, 03:35 PM, ចំនួនអ្នកអានៈ 0ដង
ក្នុងសេចក្ដីថ្លែងការណ៍រួម ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ថាយន្ដហោះចម្បាំង១៧គ្រឿង ក្នុងចំណោម២១គ្រឿង បានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃ ច្រកសមុទ្រតៃវ៉ាន់ និងបានហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ នៅភាគខាងជើង ភាគកណ្ដាល និងភាគនិរតី ដើម្បីចូលរួមជាមួយ នាវាចម្បាំងច
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2024, 03:34 PM, ចំនួនអ្នកអានៈ 0ដង
លោក Zidane បានទទួលជោគជ័យយ៉ាងខ្លាំងក្នុងអំឡុងពេលដឹកនាំ Real Madrid ចំនួន៣លើកដោយបានឈ្នះពានរង្វាន់ចំនួន១១ រួមទាំងពាន Chamspanions League ចំនួន៣ជាប់គ្នាចន្លោះឆ្នាំ ២០១៦ និង ២០១៨។
អតីតគ្រូបង្វឹកក្រុម Real Madrid លោក Zinedine Zidane ត្រូវបានគេរាយការណ៍ថាចង់ធ្វើជាគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United ជាជាង
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2024, 03:29 PM, ចំនួនអ្នកអានៈ 0ដង
បន្ទាប់ពីបានរីកចម្រើនតាមលំដាប់នៅក្លឹប Nacho បានឡើងកាន់តួនាទីជាប្រធានក្រុមនៅរដូវកាលនេះ ដោយជំនួសតំណែង Karim Benzema បន្ទាប់ពីការចាកចេញរបស់គាត់ទៅកាន់ក្របខណ្ឌ Saudi Pro League ។
ប្រធានក្រុម Real Madrid កីឡាករ Nacho Fernandez ត្រូវបានគេរាយការណ៍ថាបានសម្រេចចិត្តចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2024, 03:27 PM, ចំនួនអ្នកអានៈ 0ដង
លោក Nagelsmann បានជំនួសតំណែងលោក Hansi Flick ជាគ្រូបង្វឹកអាល្លឺម៉ង់កាលពីខែកញ្ញាឆ្នាំមុន ហើយបានចុះកិច្ចសន្យាដំបូងរហូតដល់ចុងបញ្ចប់ Euro 2024 ដែលអាល្លឺម៉ង់នឹងធ្វើជាម្ចាស់ផ្ទះក្នុងខែមិថុនា។
សមាគមបាល់ទាត់អាល្លឺម៉ង់ (DFB) បាននិយាយកាលពីថ្ងៃសុក្រថា អ្នកចាត់ការទូទៅលោក Julian Nagelsmann បានបន្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2024, 03:25 PM, ចំនួនអ្នកអានៈ 0ដង
ក្រសួងការបរទេសថៃ បានធ្វើបច្ចុប្បន្នភាពប្រចាំសប្តាហ៍អំពីបញ្ហាអន្តរជាតិ ជុំវិញប្រទេសថៃក្នុងសប្តាហ៍មុន ក្រោយផ្ទុះជម្លោះជិតព្រំដែននៅមីយ៉ាន់ម៉ា ដែលនាំឲ្យមានជនភៀសខ្លួនរាប់ម៉ឺននាក់ ចូលទឹកដីខ្លួនតាមច្រកព្រំដែន។
រដ្ឋាភិបាលថៃ កំពុងពិចារណាផ្តល់ជំនួយមន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2024, 03:20 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ ៖សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចអញ្ជើញសម្ពោធអគារបម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរ ពេទ្យ បង្អែក ខេត្ត សៀម រាប តម្លៃជិត២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជន ជប៉ុន។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2024, 03:07 PM, ចំនួនអ្នកអានៈ 0ដង
បញ្ហាបែបនេះបានកើតមានឡើង បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ បានស្នើសុំចាក់ចេញពីការប្រកួតវគ្គ ៨ក្រុមចុងក្រោយនៅ UEFA Chamspanions League កាលពីថ្ងៃពុធ ដោយសារបញ្ហារបួសសាច់ដុំ ដែលលេងទល់ក្រុម Real Madrid ខណៈលោក Pespan Guardiola បានប្រាប់អ្នកសារព័ត៌មានថា «Erling មានបញ្ហារបួសសាច់ដុំ យើងនឹងកំពុងតាមដានមើល
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2024, 03:04 PM, ចំនួនអ្នកអានៈ 0ដង
Man City បានរីករាយនឹងរយៈពេលជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកគេចាប់តាំងពីលោក Guardiola ចូលកាន់តំណែងនៅកីឡដ្ឋាន Etihad កាលពីរដូវក្តៅឆ្នាំ ២០១៩។ក្រុមមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថាបានកំណត់គោលដៅយកគ្រូបង្វឹក Girona លោក Michel ជាអ្នកស្នងតំណែងដ៏មានសក្តានុពលសម្រាប់លោក Pespan Gua
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2024, 02:54 PM, ចំនួនអ្នកអានៈ 0ដង
ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ប៉ុន្តែ ប្រភពដដែលបានបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ច និងការទូតរវាងសហរដ្ឋអាមេរិក និងនីហ្សេនៅតែរក្សាដដែល បើទោះជាមានការដកកងទ័ពអាមេរិកក៏ដោយ។ ដោយឡែក កាសែតអាមេរិក New York Times កាលពីថ្ងៃសុ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2024, 02:51 PM, ចំនួនអ្នកអានៈ 0ដង
ក្រោយជួយក្លឹប Bayern ទម្លាក់ក្លឹបកាំភ្លើងធំ Arsenal ហើយឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីពាក់កណ្ដាលសប្ដាហ៍នេះ អ្នកចាំទី Neuer បានបង្កើតកំណត់ត្រាថ្មីសម្រាប់ខ្លួនឯង។
អ្នកចាំទីដៃទីមួយរបស់ក្លឹប Bayern Munich កីឡាករ Manuel Neuer ក្លាយទៅជាអ្នកចាំទីដែលរារាំងឲ្យមិនឲ្យគូប្រកួតស៊ុតច
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2024, 02:46 PM, ចំនួនអ្នកអានៈ 0ដង
លោកបាននិយាយបែបនោះ នៅក្នុងបទសម្ភាសន៍ជាមួយ RTVI ដោយលើកទ្បើងថា យើងបានសម្រេចចិត្ត ថាយើងគួរតែផ្តោតមិនត្រឹមតែលើការហ្វឹកហ្វឺនផ្នែកយោធា និងអ្វីផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបណ្តុះកម្លាំងស្នេហាជាតិពិតប្រាកដដែលស្រឡាញ់ប្រទេសរបស់ពួកគេថែមទៀត ហើយអ្វីជាសំខា
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2024, 02:32 PM, ចំនួនអ្នកអានៈ 0ដង
យោងតាមខ្លឹមសារដែលបុរសសញ្ជាតិស្វីសខាងលើបានបង្ហោះនៅលើបណ្តាញសង្គម Instagram បានបញ្ជាក់ថា «លុយដែលបានជះទៅលើថ្លៃសេវា គួរតែក្លិបនីមួយៗយកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍន៍កីឡាករ និងកន្លែងហ្វឹកហាត់ជាដើម ដោយមិនគួរណាមកប្រើខុសគោលដៅបាល់ទាត់អីចឹងនោះទេ»។
យោងតាមខ្លឹមសារដែលបុរសសញ្ជាតិស្វីសខាងលើបានបង្ហោះន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-04-2024, 02:29 PM, ចំនួនអ្នកអានៈ 0ដង
ការផ្ទុះដ៏ខ្លាំងក្លាមួយបានកើតឡើងនៅឯមូលដ្ឋានយោធា Kalso ចម្ងាយ ៥០ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងបាកដាដ ដែលជាទីតាំងនៃកងកម្លាំងចល័តដ៏មានប្រជាប្រិយរបស់អ៊ីរ៉ាក់ (PMF)។ នេះបើយោងតាមការចុះផ្សាយរបស់ រ៉យទ័រ ដែលបានរាយការណ៍ដោយដកស្រង់ប្រភព។ យោងតាមទីភ្នាក់ងារសារព
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-04-2024, 12:06 PM, ចំនួនអ្នកអានៈ 32ដង
សិង្ហបុរីបានគ្រងម្កុដជាប្រទេសមានអាកាសយានដ្ឋានល្អដាច់គេនៅលើពិភពលោក ចំនួន១២ដងមកហើយ។ ប៉ុន្តែ ក្នុងឆ្នាំ២០២៤នេះ ប្រទេសសិង្ហបុរី បានបាត់បង់តំណែងជាប្រទេសមាន «អាកាសយានដ្ឋានល្អដាច់គេនៅលើពិភពលោក» ឬ world’s best airspanort ក្រោមថ្វីដៃប្រទេសកាតាដែលបានឡើង ទៅឈរនៅលេខរៀងទី១។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloombe
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-04-2024, 12:04 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ ៖យោងតាមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានឲ្យដឹងថា នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ សម្តេច រួមនឹងអនុប្រធានព្រឹទ្ធសភា២រូបទៀតបានជួបសន្ទនាជាមួយឯកឧត្តម សុក ហាច ឯកឧត្តម សេង ម៉ាឌី ឯកឧត្តម គង់ មុនីកា ដែលជាសមាជិកព្រឹទ្ធសភាមកពីគណបក្ស ឆ
ព័ត៌មានលម្អិត
|
|
|