CBC ណែនាំសេវាវិភាគទិន្នន័យថ្មី «ផែនទីហានិភ័យឥណទាន» ដល់ស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា
ចុះថ្ងៃទី: 01-08-2022, 12:39 PM, ចំនួនអ្នកអានៈ 496ដង
រាជធានីភ្នំពេញ៖ផែនទីហានិភ័យឥណទាន គឺជាដំណោះស្រាយចុងក្រោយគេបង្អស់ពី ក្រុមហ៊ុន CBC ដែលបង្កើតឡើងក្នុងទម្រង់ជា ផែនទីអន្តរកម្ម និងរស់រវើក ដែលអាចឱ្យបណ្តាអគ្គនាយក និងគណៈគ្រប់គ្រងរបស់ស្ថាប័នផ្តល់កម្ចី កំណត់សម្គាល់លើ ហានិភ័យ ឥណទានរបស់ស្ថាប័នខ្លួន ពីទីតាំងមួយទៅទីតាំងមួយទៀត បានយ៉ាងងាយស្រួល ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (Credit Bureau (Cambodia) Co., Ltd (CBC) បានដាក់ឱ្យ ដំណើរការសេវាវិភាគទិន្នន័យកម្រិតខ្ពស់ដំបូងគេនៅក្នុង ប្រទេសដោយប្រើឧបករណ៍វិភាគទិន្នន័យធុរកិច្ច សម្រាប់ស្ថាប័នហិរញ្ញវត្ថុជាសមាជិកទាំងអស់ ដើម្បី តាមដានកម្រិតហានិភ័យឥណទាន នៅតាមទីតាំងភូមិសាស្ត្រជាច្រើន។ ក្រុមហ៊ុន CBC តែងតែពង្រឹងបន្ថែមលើសេវាវិភាគទិន្នន័យ និងឧបករណ៍វិភាគ និងដំណោះស្រាយធុរកិច្ច តាមបច្ចេកវិទ្យា ដើម្បីបង្កើតគុណតម្លៃ ដល់សមាជិកជាស្ថាប័នហិរញ្ញវត្ថុទាំងអស់ ព្រមទាំងលើកកម្ពស់ ប្រព័ន្ធអេកូឡូស៊ីនៃឌីជីថលនីយកម្ម និងការធ្វើ សេចក្តីសម្រេចចិត្ត ដោយផ្អែកលើការវិភាគទិន្នន័យ ច្បាស់លាស់ នៅក្នុងប្រទេស។ នៅឆ្នាំ ២០២០ CBC បានអភិវឌ្ឍន៍បន្ថែមលើសេវាវិភាគទិន្នន័យ (DAR) របស់ ខ្លួនឱ្យក្លាយជាទម្រង់របាយការណ៍ឆ្លាតវៃមួយអាចឱ្យនាយកប្រតិបត្តិជាន់ខ្ពស់ នៅស្ថាប័នហិរញ្ញវត្ថុជាសមាជិក អាចអនុវត្តយុទ្ធសាស្ត្រ និងផែនការនៃការអនុវត្ត ទៅតាមស្ថានភាពប្រតិបត្តិការរបស់ពួកគេ។ ផែនទីហានិភ័យឥណទាន ត្រូវបានបង្កើតឡើង ដើម្បី ប្រើប្រាស់ ជាមួយគ្នានឹង សេវាវិភាគទិន្នន័យ (DAR) ជាជាង ជាឧបករណ៍ដាច់តែឯង ដើម្បីឱ្យស្ថាប័នហិរញ្ញវត្ថុអាចប្រើប្រាស់ ក្នុងការសម្រេចចិត្តលើ ផែនការយុទ្ធសាស្រ្ត របស់ស្ថាប័នដោយផ្អែកលើ ទិន្នន័យច្បាស់លាស់។ លោក អឿ សុធារ័ត្ន នាយកប្រធានប្រតិបត្តិនៃក្រុមហ៊ុន CBC ថ្លែងថា៖ «រយៈពេលប៉ុន្មានឆ្នាំមុននេះយើងបាន សង្កេតឃើញថាវិស័យហិរញ្ញវត្ថុនៅកម្ពុជាបានបត់បែនទៅតាមបរិបទនៃប្រព័ន្ធឌីជីថលនិងបានធ្វើការផ្លាស់ប្ដូរយ៉ាងគំហុកលើផ្នែកវិភាគទិន្នន័យ។ ជាមួយនឹងការរីកចម្រើនជាលំដាប់នៃទីផ្សារឥណទាន សព្វថ្ងៃនេះយើង មានសមាជិកសរុប១៨០ ស្ថាប័នដែលជាគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ ឥណទានជនបទ និងក្រុមហ៊ុន ភតិសន្យាហិរញ្ញវត្ថុ។ ម៉្យាងវិញទៀត សមាជិករបស់យើងកំពុងតែពង្រីកប្រតិបត្តិការ លើសេវា និងផលិតផល របស់ខ្លួន ទៅកាន់តំបន់ទីផ្សារថ្មីៗ ដែលជាហេតុធ្វើឲ្យពួកគេ មានតម្រូវការលើការវិភាគហានិភ័យលើកម្ចី នៅតាមតំបន់ ទាំងនោះ។ ដូច្នេះហើយទើប ឧបករណ៍វិភាគនេះគឺបង្កើតឡើង ដើម្បីបំពេញតម្រូវការរបស់ សមាជិកយើង»។ ផែនទីហានិភ័យឥណទាន មិនត្រឹមតែជាឧបករណ៍ចង្អុលបង្ហាញពី បច្ចុប្បន្នភាពនិន្នាការនៅក្នុងទីផ្សារ ប៉ុណ្ណោះទេ ថែមទាំងបំពេញតម្រូវការលើទិន្នន័យខ្នាតធំរបស់ស្ថាប័នហិរញ្ញវត្ថុផងដែរ។ ដោយគិតពីតម្រូវការ របស់សមាជិកទាំងអស់ CBC បានបន្ថែមមុខងារកំណត់សម្គាល់យ៉ាងស៊ីជម្រៅ ដោយបង្ហាញពីការអនុវត្ត ដល់កម្រិត ឃុំ/សង្កាត់ ប្រៀបធៀបគុណភាពឥណទានរបស់ស្ថាប័នមួយទៅស្ថាប័នមួយ និងការរៀបចំ រចនាសម្ព័ន្ធប្រតិបត្តិការកម្ចីឡើងវិញ ដោយធៀបទៅនឹងមធ្យមភាគកម្ចីនៅក្នុងវិស័យ បន្ទាប់មកទាញយក ទិន្នន័យលម្អិតពីផែនទីសម្រាប់ការវិភាគកាន់តែស៊ីជម្រៅ។ ជាមួយព័ត៌មាននៃប្រតិបត្តិការឥណទាន ប្រវត្តិនិងប្រតិបត្តិការរបស់អ្នកខ្ចីនៅថ្នាក់ឃុំ ស្រុក និងខេត្ត ស្ថាប័ន ហិរញ្ញវត្ថុអាចរៀបចំយុទ្ធសាស្រ្តឡើងវិញនូវហានិភ័យនៃផលបត្រឥណទាន យុទ្ធសាស្រ្តទីផ្សារ និងការធ្វើ ផែនការផលិតផលថ្មីៗ ដោយផ្អែកលើតម្រូវការរបស់អ្នកប្រើប្រាស់នៅក្នុងភូមិសាស្ត្រគោលដៅផ្សេងៗ។ ដោយការផ្តល់ជូននូវរបាយការណ៍វិភាគទិន្នន័យលម្អិត ផែនទីហានិភ័យឥណទាន រួមជាមួយនឹងសេវាវិភាគ ទិន្នន័យ (DAR) នឹងបង្កើនភាពច្បាស់លាស់ ក្នុងការបញ្ជៀសហានិភ័យឥណទាន និងការស៊ើបសួរពីគណនី ដើម ហើយធ្វើឱ្យប្រាកដថា កម្ចីនីមួយៗកាន់តែមានសុវត្ថិភាព និងគុណភាពខ្ពស់ សម្រាប់ស្ថាប័នហិរញ្ញវត្ថុនានា តាមរយៈការផ្តល់ជូននូវព័ត៌មានទិន្នន័យឥណទាន។ សម្រាប់ព័ត៌មានបន្ថែម សូមអ៊ីម៉ែលមកកាន់យើង៖ bis@creditbureau.com.kh ឬចូលទៅកាន់៖ https://www.creditbureau.com.kh/km/corporate-products/credit-risk-heat-map/
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 12-10-2025, 08:45 PM, ចំនួនអ្នកអានៈ​ 61ដង
ប្រភពដដែលបានបញ្ជាក់ថា វិធានការនេះគឺសំដៅលើទីតាំងដែលដំណើរការដោយមូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) ដែលជាក្រុម NGO របស់អាមេរិក បង្កើតឡើងដោយមានការផ្តល់មូលនិធិពីសហរដ្ឋអាមេរិក និងស្ថិតក្រោមការត្រួតពិនិត្យរបស់យោធាអ៉ីស្រាអែល។ មូលនិធិនេះត្រូវបានបង្កើតឡើងជាជម្រើសជំនួសទីភ្នាក់ងារ UNRWA របស់អង្គការសហប្រជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2025, 08:42 PM, ចំនួនអ្នកអានៈ​ 57ដង
រាជធានីភ្នំពេញ៖ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចម៉ែ បានយាងចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ដើម្បីពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង។ ក្រោមចំណងទំនាក់ទំនងដ៏ស្អិតល្មួតពោរពេញដោយភាពរឹងមាំមិនអាចពុះបំបែកបាន រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ខ្ពស់បំផុតចំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2025, 08:37 PM, ចំនួនអ្នកអានៈ​ 57ដង
លោក Zabihullah Mujahid ជាអ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថាស្ថានការណ៍នៅតាមបណ្ដោយព្រំដែន និងខ្សែបន្ទាត់ព្រំដែនជាក់ស្ដែងរបស់អាហ្វហ្កានីស្ថាន កំពុងស្ថិតក្រោមការគ្រប់គ្រងទាំងស្រុង ហើយសកម្មភាពខុសច្បាប់ត្រូវបានទប់ស្កាត់មួយផ្នែកធំ។ អ្នកនាំពាក្យរូបនេះបន្ថែមថាកងកម្លា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2025, 08:31 PM, ចំនួនអ្នកអានៈ​ 57ដង
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានថ្លែងប្រាប់ទូរទស្សន៍រដ្ឋថា «ប្រធានបទស្តីពីមីស៊ីល Tomahawk គឺជាក្តីបារម្ភខ្លាំងបំផុត។ ពេលនេះពិតជាដំណាក់កាលដ៏គ្រោះថ្នាក់មួយ ដោយសារភាពតានតឹងកំពុងកើនឡើងពីគ្រប់ភាគី»។ វិមានក្រឹមឡាំងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពដែលសហរដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2025, 12:04 PM, ចំនួនអ្នកអានៈ​ 69ដង
រាជធានីភ្នំពេញ៖រថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសន្និសីទប្រចាំឆ្នាំលើកទី២៩ របស់សមាគមសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជា និងលើកទី២២ របស់សមាគមគិលានុបដ្ឋាកឯកទេសសណ្តំ និងសង្គ្រោះបន្ទាន់កម្ពុជាក្រោមប្រធានបទ៖ «ការងារពហុជំនាញប្រកប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2025, 11:57 AM, ចំនួនអ្នកអានៈ​ 62ដង
ខេត្តកំពង់ចាមបើតាមលោក ឡង ភុន ប្រធានការិយាល័យអប់រំយុវជន និងកីឡា ស្រុកព្រៃឈរ បានឲ្យដឹងថា សម័យប្រឡងសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ដណ្ដើមពានរង្វាន់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសនេះមានបេក្ខជនចំនួន ១៨៩នាក់ ក្នុងនោះស្រីចំនួន ១២៨នាក់ មកពីវិទ្យាល័យចំនួន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2025, 11:54 AM, ចំនួនអ្នកអានៈ​ 59ដង
កិច្ចប្រជុំកំពូលនេះនឹងចាប់ផ្ដើមនៅរសៀលថ្ងៃចន្ទ ដោយមានការចូលរួមពីមេដឹកនាំមកពីប្រទេសច្រើនជាង២០ ហើយគោលដៅនៃកិច្ចប្រជុំកំពូលនេះគឺបិទបញ្ចប់សង្រ្គាមហ្កាហ្សា ពង្រឹងកិច្ចប្រឹងប្រែងសម្រេចបាននូវសន្តិភាព និងស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា ព្រមទាំងស្វាគមន៍យុគសម័យថ្មីនៃសន្តិសុខ និងស្ថិរភាពតំបន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2025, 11:45 AM, ចំនួនអ្នកអានៈ​ 61ដង
ខេត្តបន្ទាយមានជ័យបើទោះបីរថយន្តដឹកលាមកត្រូវបានបើកមកដល់ព្រំដែន តែពួកគេមិនត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពនោះឡើយ ហើយទង្វើនោះក៏ទទួលបានការរិះគន់យ៉ាងខ្លាំង។ ទង្វើនេះ ត្រូវបានសាធារណមតិនៅក្នុងប្រទេសថៃ នៅកម្ពុជា និងប្រទេសនានា ពិព័ណ៌នាថា ជាទង្វើមួយរំលោភដល់សិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ហើយក៏ជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2025, 11:40 AM, ចំនួនអ្នកអានៈ​ 70ដង
លោកបន្តថា មុននឹងទទួលបានសិទ្ធិប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ ត្រូវមានលក្ខខ័ណ្ឌ៣សំខាន់ រួមមាន៖ ទី១- មានគុណវុឌ្ឍិ (ចំណេះជំនាញវិជ្ជាជីវៈ ក្រមសីលធម៌..) ទី២- កាយសម្បទាល្អ និងទី៣-មិនធ្លាប់ជាប់ទោស។លោកសាស្ត្រាចារ្យមហាបរិញ្ញា សុខ ជួរ ទីប្រឹក្សាក្រសួងសុខាភិបាល អគ្គនាយករងបច្ចេកទេសសុខាភិបាល និងជាអនុប្រធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-10-2025, 11:35 AM, ចំនួនអ្នកអានៈ​ 44ដង
កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ហ្សេលេនស្គី និងលោក ត្រាំ កើតមានឡើងមួយថ្ងៃ ក្រោយរុស្ស៉ីបានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនដោយធ្វើឱ្យ ដាច់ចរន្តអគ្គិសនីនៅតាមផ្នែកជាច្រើននៃរដ្ឋធានីកៀវ និងទីក្រុងរបស់អ៊ុយក្រែនមួយចំនួនទៀត។ កាន់តែសំខាន់ជាងនេះ កិច្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-10-2025, 01:01 PM, ចំនួនអ្នកអានៈ​ 74ដង
ការធ្លាក់ថ្លៃនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីលោក ត្រាំ បានប្រកាសដំឡើងពន្ធនាំចូលលើទំនិញចិនដល់ទៅ ១០០% និងដាក់ការរឹតបន្តឹងលើការនាំចេញ «កម្មវិធីសំខាន់ៗ (critical software)» ដើម្បីឆ្លើយតបនឹងការរឹតបន្តឹងរបស់ចិនលើការនាំចេញធាតុរ៉ែដ៏កម្រ។ ភាពតានតឹងនេះបានជះឥទ្ធិពលភ្លាមៗដល់ទីផ្សារភាគហ៊ុនសកល ដោយសន្ទស្សន៍ S&P 500 រប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-10-2025, 12:58 PM, ចំនួនអ្នកអានៈ​ 72ដង
វិមានប្រធានាធិបតីបារាំង បាននិយាយក្នុងសេចក្តីប្រកាសថា លោក Macron បានតែងតាំងលោក Lecornu ជានាយករដ្ឋមន្រ្តីដដែល ហើយបានដាក់ភារកិច្ចឱ្យលោក បង្កើតរដ្ឋាភិបាលថ្មី។ លោក Lecornu ក៏បានទទួលយកការតែងតាំងឡើងវិញនោះ ហើយបាននិយាយថា «យើងចាំបាច់ត្រូវរួបរួមគ្នាបញ្ចប់វិបត្តិនយោបាយ ដែលកំពុងយាយីប្រទេសបារាំង»។` កាលពីថ្ងៃស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-10-2025, 12:55 PM, ចំនួនអ្នកអានៈ​ 59ដង
លោក ត្រាំ បាននិយាយថា ការដំឡើងពន្ធបន្ថែមខាងលើ បូករួមជាមួយការរឹតបន្តឹងការនាំចេញរបស់អាមេរិក លើផលិតផល software សំខាន់ៗទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែវិច្ឆិកា ហើយវាគឺជាចំណាត់ការសងសឹក បន្ទាប់ពីចិនបានផ្ញើលិខិតទៅកាន់​បណ្តាប្រទេសជុំវិញពិភពលោក ស្តីពីការរឹតត្បិតការនាំចេញរ៉ែកម្រ។ រ៉ែកម្រមានសារសំខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-10-2025, 12:52 PM, ចំនួនអ្នកអានៈ​ 75ដង
ជាងរយៈពេល ២ទសវត្សរ៍មកនេះ អេស្ប៉ាញបានជោគជ័យជាខ្លាំងលើផ្នែកបាល់ទាត់ តាមរយៈឈ្នះជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro ចំនួន ៣លើក ពោលគឺនៅឆ្នាំ២០០៨ ២០១២ និងចុងក្រោយឆ្នាំ២០២៤ រួមទាំងពាន World Cuspan ១លើកផងដែរកាលឆ្នាំ២០១០។ សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ក៏ដូចជាអឺរ៉ុប UEFA បានហាមឃាត់មិនឱ្យក្រុមជម្រើសជាតិអេស្ប៉ាញ ប៉ះហ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 11-10-2025, 12:46 PM, ចំនួនអ្នកអានៈ​ 83ដង
ខេត្តបាត់ដំបងពិធីនេះបានធ្វើឡើង នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពី ស.ស.យ.ក ថ្នាក់ជាតិ ខេត្តបន្ទាយមានជ័យ ព្រៃវែង និងខេត្តបាត់ដំបង ក្នុងនោះមានថ្នាក់ក្រុង ស្រុក សមាជិក សមាជិកាគ្រប់ជាន់ថ្នាក់ចូលយ៉ាងច្រើនកុះករផងដែរ។ លោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជន
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2134 នាក់
ម្សិលមិញ : 9327 នាក់
សរុបទាំងអស់ : 10057365 នាក់