| ជំនួបជាមួយលោក ហ៊ុន ម៉ាណែត, រដ្ឋមន្ដ្រីការបរទេសអូស្ដ្រាលី សាទរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា |
|
| ចុះថ្ងៃទី: 06-08-2022, 08:42 AM, ចំនួនអ្នកអានៈ 255ដង |
|
រាជធានីភ្នំពេញ៖ថ្លែងក្នុងកិច្ចជំនួបនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលតែងតែជួយគាំទ្រដល់ដំណើរការ នៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ព្រមទាំងបានរំលឹកនូវចំណងមិត្តភាពដ៏យូរអង្វែងនៃប្រទេសទាំងពីរ កម្ពុជា-អូស្រា្តលី ដែលមានរយៈពេល៧០ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៥២មក។
នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលោកស្រី ផេននី វង់ (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី ខណៈពេលដែលលោកស្រីកំពុងស្នាក់នៅរាជធានីភ្នំពេញ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
មេបញ្ជាការកងទ័ពជើងគោក ក៏បានរលឹកផងដែរ នូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអូស្រ្តាលី សម្រាប់ដំណើរស្វែងរកសន្តិភាព និងការដើរតួនាទីនាំមុខក្នុងអំទ្បុងពេលបេសកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជា។ បន្ថែមពីនេះទៅទៀត ប្រទេសអូស្ត្រាលី បានជួយឧបត្ថម្ភយ៉ាងខ្លាំងក្លាដល់វិស័យអប់រំធនធានមនុស្ស និងការបណ្តុះបណ្តាលភាសាអង់គ្លេសកម្រិតខ្ពស់ដល់ប្រជាជនកម្ពុជា និងជាពិសេសការគាំទ្រលើវិស័យបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជាផងដែរ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានសង្ឃឹមយ៉ាងមុតមាំថា ប្រទេសទាំងពីរ នឹងបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការស្និទ្ធស្នាលបន្ថែមទៀត ដើម្បីផលប្រយោជន៍រួមទៅវិញទៅមក។
ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានធ្វើការថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានជួយគាំទ្រសកម្មភាពមួយចំនួន ក្នុងវេទិកាអន្តរជាតិកន្លងមក ក៏ដូចជាសម្តែងនូវក្តីរីករាយ និងការសាទរដល់ការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ព្រមទាំងបានបង្ហាញនូវការគាំទ្របន្តទៀត ដល់ប្រទេសកម្ពុជា។
ភាគីទាំងពីរក៏បានបង្ហាញនូវទស្សនៈព្រមគ្នាថា កិច្ចការពារថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាព នៅក្នុងតំបន់ គឺជាកត្តាសំខាន់ដែលត្រូវតែរួមគ្នាយកចិត្តទុកដាក់ និងរក្សាឲ្យបានជាចាំបាច់៕


ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 20-01-2026, 06:27 AM, ចំនួនអ្នកអានៈ 16ដង
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានប្រាប់អ្នកកាសែតថា «លោកប្រធានាធិបតី ពូទីន ក៏ទទួលបានការអញ្ជើញឱ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះដែរ»។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា រុស្ស៊ីកំពុងស្វែងរកការបកស្រាយលម្អិតបន្ថែមទៀតពីទីក្រុងវ៉ាស៊ីនតោនអំពីសំណើនេះ មុននឹងសម្រេចចិត្តថាតើលោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 06:26 AM, ចំនួនអ្នកអានៈ 15ដង
កាលពីយប់ថ្ងៃអាទិត្យទូរទស្សន៍រដ្ឋអ៊ីរ៉ង់ហាក់ដូចជាត្រូវបានគេហែកចូលទៅគ្រប់គ្រង ដោយបានចាក់ផ្សាយមួយរយៈខ្លីនូវសុន្ទរកថារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងកូនប្រុសនិរទេសខ្លួនរបស់អតីតស្តេច ស្សា ដែលអំពាវនាវឱ្យប្រជាជនបះបោរ។
សមាជិកសភាជាន់ខ្ពស់ម្នាក់ បានបង្ហើបឱ្យដឹងនៅថ្ងៃចន្ទនេះថា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 06:23 AM, ចំនួនអ្នកអានៈ 25ដង
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានបញ្ជាក់ថា លោកមិនវិនិច្ឆ័យថាទង្វើនេះល្អ ឬអាក្រក់ ឬស្របច្បាប់អន្តរជាតិឬអត់នោះទេ ប៉ុន្តែគ្រាន់តែទទួលស្គាល់ពីទំហំនៃផលប៉ះពាល់ជាប្រវត្តិសាស្ត្ររបស់វាប៉ុណ្ណោះ។ វិមានក្រឹមឡាំងបានប្រកាសនៅថ្ងៃចន្ទនេះថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងជាប់ឈ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 06:22 AM, ចំនួនអ្នកអានៈ 0ដង
កងទ័ពអាកាសអ៊ុយក្រែនបានបញ្ជាក់ថា រុស្ស៊ីបានបាញ់បង្ហោះដ្រូនសរុប ១៤៥គ្រឿង ប៉ុន្តែប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់ ១២៦គ្រឿង។ ទោះជាយ៉ាងណា ការវាយប្រហារនេះបានប៉ះពាល់ដល់តំបន់ Sumy, Odesa, Dnispanrospanetrovsk, Kharkiv និង Chernihiv។
មន្ត្រីអ៊ុយក្រែនបានប្រកាសនៅថ្ងៃចន្ទនេះថា រុស្ស៊ីបានបើកការវាយប្រហារដោយដ្រូនយ៉ាងសន្ធាប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-01-2026, 07:43 PM, ចំនួនអ្នកអានៈ 58ដង
រាជធានីភ្នំពេញ៖«ក្នុងនាមជាប្រទេសជិតខាងរបស់អាស៊ាន និងជាមិត្តដ៏ជិតស្និទ្ធរបស់អាស៊ាន» ប្រទេសចិនដែលបានក្លាយជាដៃគូសន្ទនា និងជាដៃគូដ៏ជិតស្និទ្ធរបស់អាស៊ានតាំងពីឆ្នាំ១៩៩១មក បានយល់ច្បាស់ណាស់ថា ការប្រឈមមុខនឹងវិវាទព្រំដែនរវាងកម្ពុជានិងថៃ ដែលបានរំខានសន្តិសុខក្នុងតំបន់អាស៊ីអាគ្នេយ៍ បាននាំឱ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-01-2026, 07:38 PM, ចំនួនអ្នកអានៈ 64ដង
សោកនាដកម្មខាងលើកើតឡើងនៅម៉ោង ៧:៤៥នាទីយប់ថ្ងៃអាទិត្យ នៅពេលដែលរថភ្លើងមួយខ្សែធ្វើដំណើរពីទីក្រុង Malaga ឆ្ពោះទៅកាន់ទីក្រុង Madrid បានរអិលធ្លាក់ចេញពីផ្លូវដែកនៅក្បែរទីក្រុង Adamuz ជ្រុលចូលទៅផ្លូវដែកមួយខ្សែទៀតជាហេតុធ្វើឱ្យបុកគ្នានឹងរថភ្លើងមួយគ្រឿងទៀតដែលកំពុងធ្វើដំណើរ។ ក្រៅពីអ្នកស្លាប់ មានមនុស្ស ១២២នា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-01-2026, 07:34 PM, ចំនួនអ្នកអានៈ 63ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពី ការប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិទី៦ ដោយសម្រេចកំណត់យកថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២៧។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-01-2026, 07:20 PM, ចំនួនអ្នកអានៈ 65ដង
រាជធានីភ្នំពេញ៖ ក្នុងជំនួបជាមួយបងប្អូនអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅជុំវិញតំបន់ផ្សារដើមគ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់លក្ខខណ្ឌមួយចំនួន ដោយអាចមានជម្រើសផ្លាស់ប្ដូរទៅលក់ទៅផ្សារដេីមគថ្មី ដែលអាជ្ញាធរធ្លាប់សម្របសម្រួលជូនកន្លងមក ឬទៅរកទីតាំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-01-2026, 07:01 PM, ចំនួនអ្នកអានៈ 71ដង
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចយកថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-01-2026, 06:58 PM, ចំនួនអ្នកអានៈ 80ដង
របាយការណ៍បឋមបានឱ្យដឹងថា សិស្ស ១១នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈ ២នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ៧:០០ព្រឹក នៅពេលដែលរថយន្តដឹកសិស្សឯកជននោះ កំពុងដឹកសិស្សទៅសាលារៀននានានៅភាគនិរតីនៃទីក្រុងហ្សូហានណេសប៊ឺគ (Johannesburg)។
អាជ្ញាធរអាហ្វ្រិកខាងត្បូងបានប្រកាសថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-01-2026, 05:22 PM, ចំនួនអ្នកអានៈ 72ដង
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោកស្រី Takaichi បាននិយាយថា នៅថ្ងៃនេះ ក្នុងនាមជានាយករដ្ឋមន្រ្តី លោកស្រីបានសម្រេចចិត្តថានឹងរំលាយរដ្ឋសភានៅថ្ងៃទី២៣ ខែមករា។ ក្រោយរំលាយសភា លោកស្រីគ្រោងស្នើឱ្យរៀបចំការបោះឆ្នោតមុនអាណត្តិ នៅថ្ងៃទី៨ ខែកុម្ភៈ។ លោកស្រី Takaichi បាននិយាយថា ការសម្រេចចិត្តរំលាយសភា ដើម្បីបោះឆ្នោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-01-2026, 05:21 PM, ចំនួនអ្នកអានៈ 69ដង
ក្នុងសារផ្ញើទៅកាន់នាយករដ្ឋមន្រ្តីន័រវែស លោក Jonas Gahr Store ពាក់ព័ន្ធការចង់បានកោះ Greenland របស់ប្រទេសដាណឺម៉ាក លោក ត្រាំ បានសរសេរយ៉ាងដូច្នេះថា «ជូនចំពោះ Jonas ដោយសារតែប្រទេសរបស់អ្នក បានសម្រេចចិត្តមិនផ្តល់ពានរង្វាន់ណូបែលសន្តិភាពឱ្យខ្ញុំ ទោះបីជាខ្ញុំបានបញ្ចប់សង្រ្គាមលើសពី៨ក៏ដោយនោះ ខ្ញុំយល់ថា លែងមានកាតព្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-01-2026, 05:19 PM, ចំនួនអ្នកអានៈ 59ដង
រាជធានីភ្នំពេញ៖ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នេះ គឺជាសមិទ្ធផលមួយបន្ថែមទៀតដែលជាការរីកចម្រើននៃវិស័យសុខាភិបាលកម្ពុជា និងជាលទ្ធផលជាក់ស្តែងនៃចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាល ក្នុងការកសាងប្រព័ន្ធមន្ទីរពិសោធន៍ជាតិ ដែលមានភាពធន់ ឯករាជ្យភាព និងគុណភាពខ្ពស់ ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-01-2026, 05:11 PM, ចំនួនអ្នកអានៈ 59ដង
លោក Oleksandr Syrskyi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «យើងឃើញមានការកើនឡើងនូវសកម្មភាពយោធា ការកើនឡើងនូវចំនួនក្រុមសត្រូវវាយប្រហារ ការកើនឡើងនូវការផលិតអាវុធ មីស៉ីល និងដ្រូន»។ លោកបន្ថែមថា «ពេលនេះ សត្រូវ (រុស្ស៉ី) ផលិតដ្រូន 404 Shaheds ជាប្រចាំ ក្នុងប្រភេទផ្សេងៗគ្នា។ ហើយផែនការគឺបង្កើនចំនួន ដល់ទៅ ១ ០០០ដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 19-01-2026, 05:08 PM, ចំនួនអ្នកអានៈ 59ដង
រាជធានីភ្នំពេញ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ សម្រេចដកហូតមុខតំណែង ឧត្តមសេនីយ៍ឯក សុខ លីហួត អគ្គលេខ ០២២២២ ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ឱ្យមកជាមន្ត្រី។
ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេ
 ព័ត៌មានលម្អិត
|
|
|