រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម សម្ដែងការអបអរសាទរការរីកចម្រើនលើគ្រប់វិស័យដ៏ឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន |
|
ចុះថ្ងៃទី: 10-08-2022, 03:34 AM, ចំនួនអ្នកអានៈ 180ដង |
|
ប្រទេសវៀតណាម: នាយឧត្តមសេនីយ៍ ផ្វាន វ៉ាន់ហ្សាងការសម្តែងនូវការអបអរសាទរបែបនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ។
នាយឧត្តមសេនីយ៍ ផ្វាន វ៉ាន់ហ្សាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្ដែងនូវការអបអរសាទរចំពោះការរីកចម្រើនលើគ្រប់វិស័យដ៏ឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយថ្មីៗនេះ កម្ពុជាក៏ទើបទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ADMM។
ក្នុងជំនួបនេះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូននាយឧត្តមសេនីយ៍ ផ្វាន វ៉ាន់ហ្សាង អំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទជាមួយនឹងបណ្តាស្ថាប័ន-កងឯកភាពជាច្រើន នៃកងទ័ពប្រជាជនវៀតណាម តាមរយៈសកម្មភាពជាច្រើន ទាំងការអប់រំបណ្តុះបណ្តាលធនមនុស្ស, ការផ្លាស់ប្តូរគណៈប្រតិភូ, លំហាត់ហ្វឹកហ្វឺនរួម, ការផ្តល់ជំនួយយោធា និងសម្ព័ន្ធមេត្រីភាពរវាងអង្គភាព និងអង្គភាព។
ឆ្លងតាមជំនួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានស្នើសុំរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ផ្តល់ការគាំទ្រលើទិសដៅសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោក ដែលបានឯកភាពគ្នា សំដៅធ្វើយ៉ាងណាបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា និងការសហការគ្នាឱ្យបានស្អិតរមួតបន្ថែមទៀត ដើម្បីកសាង និងការពារប្រទេសទាំងពីរ តាមរយៈការធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍរួមសម្រាប់ទាំងអស់គ្នា។
ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ ផ្វាន វ៉ាន់ហ្សាង ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរ និងរីករាយចំពោះទំនាក់ទំនងដែលបានឈានឡើងដល់កម្រិត ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនគោកកម្ពុជា-វៀតណាម ថ្នាក់រដ្ឋមន្រ្តីការពារជាតិលើកទី១ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ និងកិច្ចប្រជុំត្រីភាគីរដ្ឋមន្រ្តីការពារជាតិ កម្ពុជា-ឡាវ-វៀតណាម (CLV) ព្រមទាំងការត្រៀមធ្វើលំហាត់រួមត្រីភាគីស្ដីពីការសង្គ្រោះគ្រោះមហន្តរាយ កម្ពុជា-ឡាវ-វៀតណា នៅអំឡុងខែកញ្ញា ឆ្នាំ២០២២ នាទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ផ្វាន វ៉ាន់ហ្សាង ក៏បានគូសបញ្ជាក់ផងដែរអំពីការគាំទ្រចំពោះទិសដៅដែលបានឯកភាពគ្នា សំដៅធ្វើយ៉ាងណាបន្តថែរក្សា និងលើកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ ព្រមជាមួយនឹងការរួមគ្នាសំលឹងមើលសក្តានុពលថ្មីៗបន្ថែមទៀតសម្រាប់ពេលអនាគត។
ក៏បានសម្តែងនូវការអបអរសាទរ និងការគាំទ្រផងដែរចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន កម្ពុជាលើកទី៤៣ បោះឆ្នោតជាជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត និងបានជូនពរឱ្យការបោះឆ្នោតថ្នាក់ជាតិក្នុងឆ្នាំ២០២៣ នៅកម្ពុជា ប្រព្រឹត្តិទៅប្រកបដោយភាពជោគជ័យ៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 29-03-2024, 12:07 PM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ ៖លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា នេះគឺជាកិច្ចព្រមព្រៀងផ្លូវការ បន្ទាប់ពីភាគីទាំងពីរ មានកិច្ចសហការរួមគ្នាជាច្រើនឆ្នាំកន្លងមកប្រកបដោយភាពជោគជ័យ តែមិនទាន់មានការចុះអនុស្សារណៈយោគយល់គ្នា។ ដូច្នេះការចុះ MOU នេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-03-2024, 12:04 PM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ ៖យោងតាមសេចក្តីជូនដំណាងរលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន ស្នើសុំឱ្យអភិបាល រាជធានី-ខេត្ត ចាត់តាំងកម្លាំងជំនាញ ក្រោមដែនសមត្ថកិច្ច រួមទាំងមន្ទីរបរិស្ថានរាជធានី-ខេត្ត ធ្វើបច្ចុប្បន្នភាពផ្ទៃដី ដែលត្រូវបានកាប់គាស់ ទន្ទ្រាន ឈូសឆាយ និ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-03-2024, 11:54 AM, ចំនួនអ្នកអានៈ 29ដង
យោងតាមព័ត៌មានរបស់អាមេរិក ទំនាក់ទំនងគូបដិបក្ខរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ បានរារាំងមន្ត្រីសហរដ្ឋអាមេរិកពីការចែករំលែកព័ត៌មានណាមួយអំពីផែនការលើសពីអ្វីដែលចាំបាច់ ដោយសារតែការភ័យខ្លាចអាជ្ញាធររុស្ស៊ីអាចនឹងសិក្សាប្រភពស៊ើបការណ៍សម្ងាត់របស់ពួកគេ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-03-2024, 11:53 AM, ចំនួនអ្នកអានៈ 18ដង
រាជធានីភ្នំពេញ ៖តាមរយៈរបាយការណ៍របស់ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានឱ្យដឹងថា សមាគមដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួន ៥៣អង្គភាព។ សមាគមដែលនៅដំណើរការ និងមានសកម្មភាពចំនួន ២២អង្គភាព។ អង្គភាពបានមកធ្វើបច្ចុប្បន្នភាពមានចំនួន ៦អង្គភាព។ អង្គភាពដែលចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃមា
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-03-2024, 11:47 AM, ចំនួនអ្នកអានៈ 19ដង
លោក Mustafa ដែលជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតី Mahmoud Abbas និងជាអ្នកជំនួញដ៏លេចធ្លោម្នាក់ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីក្នុងខែនេះ ដែលមានភារកិច្ចជួយកំណែទម្រង់អាជ្ញាធរប៉ាឡេស្ទីន ដែលអនុវត្តស្វ័យភាពមានកម្រិតនៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។
ទីភ្នាក់ងារសារព័ត៌មាន Wafa របស់ប៉ាឡេស្ទីនបានរាយការណ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-03-2024, 11:46 AM, ចំនួនអ្នកអានៈ 23ដង
វគ្គហ្វឹកហ្វឺនដំបូងរយៈពេលប្រាំថ្ងៃដោយបានចាប់ផ្តើមកាលពីថ្ងៃចន្ទ បន្ទាប់ពីប្រទេសជប៉ុនបានចុះហត្ថលេខាលើកិច្ចសន្យានៅដើមឆ្នាំនេះដើម្បីទិញ Tomahawks រហូតដល់ទៅ ៤០០ គ្រឿងពីសហរដ្ឋអាមេរិក ដើម្បីពង្រឹងសមត្ថភាពប្រឆាំងការវាយប្រហារប្រឆាំងនឹងទីតាំងមីស៊ីលរបស់សត្រូវ ន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-03-2024, 11:44 AM, ចំនួនអ្នកអានៈ 29ដង
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងស្តីពីពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ នាទីព្រឹក ស្ថិតក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-03-2024, 11:40 AM, ចំនួនអ្នកអានៈ 19ដង
លោក Dmytro Kuleba បានធ្វើដំណើរទៅដល់ទីក្រុងញូវដេលី កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ការបំពេញទស្សនកិច្ចមួយ ក្នុងគោលបំណងជំរុញ និងស្វែងរកការគំាទ្រដល់ ផែនការសន្តិភាពរបស់អ៊ុយក្រែន និងពង្រឹងទំនាក់ទំនងជាមួយឥណ្ឌា។ ដោយសារតែមានទំនាក់ទំនងជាប្រពៃណីជិតស្និទ្ធទាំងផ្នែកសេដ្ឋកិច្ច និងយោធាជាមួយរុស្ស៉ីយូរអង្វែង ណ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-03-2024, 11:39 AM, ចំនួនអ្នកអានៈ 20ដង
FA បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្សែបម្រើក្លិប Newcastle United ខាងលើ បានបំពានច្បាប់ FA Rule E8 ដោយបានភ្នាល់ការប្រកួតបាល់ទាត់ ចម្លោះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ។
ខ្សែបម្រើ Sandro Tonali របស់ក្លិប Newcastle ត្រូវបានចោទប្រកាន់ដោយសមាគមបាល់ទាត់របស់ប្រទេសអង់គ្លេស
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-03-2024, 11:36 AM, ចំនួនអ្នកអានៈ 20ដង
សេចក្តីថ្លែងការណ៍របស់យោធាបាននិយាយថា កម្លាំងទាហាននៅតែប្រយុទ្ធនៅទ្បើយនៅក្នុងមន្ទីរពេទ្យនេះ។ យោធាបានបន្ថែមថា អ្នកសត្រូវរបស់យើងប្រហែល 200 នាក់ត្រូវបានសម្លា.ប់ ។ កងទ័ពបានអះអាងបន្តថា កងកម្លាំងរបស់ខ្លួនបានជម្លៀសជនស៊ីវិល អ្នកជំងឺ និងបុគ្គលិកពេទ្យទៅកាន់
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-03-2024, 11:35 AM, ចំនួនអ្នកអានៈ 26ដង
Alonso មានវ័យ ៤២ឆ្នាំ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងតួនាទីនៅអ្នកចាត់ក្រុមនៅកីឡដ្ឋាន Anfield គិតចាប់តាំងពីលោក Klospanspan បាននិយាយថាគាត់នឹងលាឈប់នៅបញ្ចប់រដូវកាលនេះ ។ ស្រប់ពេលដែលលោក Alonso កំពុងដឹកនាំក្រុម Bayer Leverkusen ឈរតំណែងកំពូលតារាងលីគ Bundesliga និងលេងមិនទាន់ចាញ់នោះទេ ក្នុងឈានទៅលើកពានលីគជាលើកដំបូងរបស់ពួកគេ។
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 10:08 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ ៖នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិយើង រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសហាមឃាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 10:03 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ ៖លោក ជា សុមេធី បានឱ្យដឹងថា គណៈកម្មាធិការជាតិស្ប៉េស្បាល់ អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រីកចលនាកីឡាស្ប៉េស្បាល់អូឡាំពិកដល់បណ្តាខេត្តនានា និងបានបណ្តុះបណ្តាលមន្ត្រីជំនាញ ទៅតាមប្រភេទជនមានពិការភាព និងធ្វើការហ្វឹកហាត់ពួកគាត់ ក្នុងគោលបំណងផ្តល់ឱកាសដល់ជនពិការខ្សោយសតិ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 09:59 PM, ចំនួនអ្នកអានៈ 39ដង
កាលពីថ្ងៃសុក្រសប្តាហ៍មុន រុស្ស៊ីបានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសដ៏ធំបំផុតរបស់ខ្លួន លើប្រព័ន្ធថាមពលរបស់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ដោយបានបំផ្លាញអង្គភាពផលិតថាមពលអគ្គីសនីនៅឯទំនប់ធំមួយ និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនី សម្រាប់ប្រជាជនជាងមួយលាននា
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 09:58 PM, ចំនួនអ្នកអានៈ 25ដង
ហៃណាន៖ សំណើរបស់លោក ឈិន ចុង បានធ្វើឡើងក្នុងពេលជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ។
លោក ឈិន ចុង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការបក្ស និងជា អនុប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន (CCCC) បានស្នើសម្ត
ព័ត៌មានលម្អិត
|
|
|