ប្រតិបត្តិការបង្ក្រាបការបាញ់សម្លាប់ជនជាតិចិននៅក្រុងព្រះសីហនុ, កម្លាំងនគរបាលដេញតាមរហូតផ្ទុះអាវុធជាមួយជនដៃដល់
ចុះថ្ងៃទី: 10-08-2022, 03:31 AM, ចំនួនអ្នកអានៈ 66ដង
ខេត្តព្រះសីហនុ :នៅល្ងាចថ្ងៃនេះ បានបញ្ជាក់ថា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០០៖៥០នាទី រំលងអធ្រាត្រ នៅចំណុចមុខសណ្ឋាគារ៥២០ ស្ថិតក្នុង ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធមួយកើតឡើងបង្កដោយមនុស្ស១ក្រុមមានគ្នា៦នាក់ រួមមាន៖ ជនជាតិខ្មែរម្នាក់ជាអ្នកបើកបររថយន្ត និងជនជាតិចិន៥នាក់ ជាមិត្តភក្ត័្រគ្នាទើបស្គាល់គ្នាកម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការដេញបង្ក្រាបករណីបាញ់ជនជាតិចិន បណ្តាលឲ្យស្លាប់ និងរងរបួសធ្ងន់ ខណៈជនដៃដល់ជាជនជាតិចិនចំនួន៣នាក់ ក៏បានស្លាប់ផងដែរ។ តាមការបំភ្លឺអ្នកឃើញហេតុការណ៍៖ នៅវេលាខាងលើជនរងគ្រោះ និងជនសង្ស័យបានជិះរថយន្តជាមួយគ្នាមកពីផឹកស៉ី មកដល់ចំណុចខាងលើក៏បង្កជម្លោះគ្នាដោយជនសង្ស័យទាំង៣នាក់ បានធ្វើសកម្មភាពយកអាវុធខ្លី និងកាំបិតគំរាមជនរងគ្រោះទាំង៣នាក់។ ឃើញដូច្នេះអ្នកបើកបរជនជាតិខ្មែរ បានរត់ចេញក្រៅរថយន្តស្រែកឲ្យគេជួយ ស្រាប់តែជនសង្ស័យ៣នាក់ ដែលជិះខាងក្រោយចាប់គ្រៀកជនរងគ្រោះម្នាក់ រហូតប្រតាយប្រតប់គ្នា ហើយជនរងគ្រោះត្រូវបានជនសង្ស័យចាក់១កាំបិតចំពោះ និងខំរុញទ្វារថយន្តលោតចេញក្រៅក៏ត្រូវជនសង្ស័យបាញ់១គ្រាប់ចំក្បាលស្លាប់ក្បែររថយន្ត។ ចំណែកជនរងគ្រោះម្នាក់ទៀតដែលជិះខាងមុខ ត្រូវបានក្រុមជនសង្ស័យ៣នាក់ ចាប់ខ្លួនយកទៅ រួមជាមួយរថយន្តរបស់ជនរងគ្រោះ ជាមធ្យោបាយរត់គេចខ្លួនបាត់ផងដែរ។ ភ្លាមនោះ កម្លាំងរថយន្តល្បាតកងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលកំពុងជិះល្បាតនៅក្បែរម្តុំនោះបានទទួលព័ត៌មាន បានជិះដេញប្រកិតតាមរថយន្តដែលជនសង្ស័យបើករត់គេចខ្លួន ហើយក្រុមជនសង្ស័យ បានធ្វើការបាញ់មកលើសមត្ថកិច្ចយើងទៅ វិញទៅមក ជាច្រើនគ្រាប់តែមិនបណ្តាលឲ្យកម្លាំងយើងរងរបួស និងដកថយនោះឡើយ។ កម្លាំងបានបន្តដេញតាម និងមានការបន្ថែមកម្លាំងជំនាញ ពីស្នងការដ្ឋាននគរបាលខេត្ត ដោយសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចេញតាមរហូតដល់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៧-១៨៨ ស្ថិតក្នុង ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់។ ពេលដល់ចំណុចខាងលើ រថយន្តរបស់ជនសង្ស័យបើកបរដោយល្បឿនលឿនបានបើករេ ចង្កូតធ្លាក់ផ្លូវ បុកបង្គោលភ្លើងថ្ម ខណៈនោះកម្លាំងសមត្ថកិច្ចយើងចូលទៅព័ទ្ធរថយន្ត បង្កមានការផ្ទុះអាវុធជាច្រើនគ្រាប់ ហើយរំដោះបានជនរងគ្រោះម្នាក់ (ដោយគាត់បានលូនចេញពីក្នុងរថយន្តមកលើកដៃក្រាបក្បែររថយន្តដោយដៃមានជាប់ខ្នោះ និងឃាត់ជនសង្ស័យបានចំនួន៣នាក់)។ ជនរងគ្រោះ និងជនសង្ស័យរបួសធ្ងន់ធ្ងរ កម្លាំងនគរបាលបានបញ្ជូនជនរងគ្រោះ១នាក់ និងជនសង្ស័យ១នាក់ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ចំណែកជនសង្ស័យ២នាក់ទៀតបានស្លាប់នឹងកន្លែង រីឯជនសង្ស័យ ១នាក់ដែលបញ្ជូនទៅមន្ទីរពេទ្យ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ជារួមជនរងគ្រោះ មានចំនួន៣នាក់៖ *ជនជាតិខ្មែរម្នាក់ (ជាអ្នកបើកបរ) *ជនជាតិចិន ២នាក់ (ស្លាប់នៅកន្លែងកើតហេតុ១នាក់ និងរបួសធ្ងន់១នាក់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ)។ *ជនសង្ស័យ មានចំនួន ៣នាក់ ជាជនជាតិចិន ស្លាប់ទាំង៣នាក់៖ ស្លាប់ចំនួន២នាក់ (នៅកន្លែងកើតហេតុពេលរត់គេចខ្លួន) ស្លាប់ម្នាក់ (ពេលបញ្ជូនពីកន្លែងកើតហេតុ ពេលរត់គេចខ្លួនទៅដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ)។ សម្រាប់វត្ថុតាងចាប់យកបានរួមមាន៖ *អាវុធខ្លី ០១ដើម ម៉ាក CF98 ពណ៌ខ្មៅ (មានបញ្ចូលគ្រាប់ ប្រភេទ 9mm ០១គ្រាប់ ក្នុងកាណុង)។ *បង់អាវុធខ្លី ០១ មានគ្រាប់ ប្រភេទ 9mm ០៥គ្រាប់ *រើសបានគ្រាប់9mmក្នុងរថយន្ត ចំនួន១គ្រាប់ *សំបកកាទុស ប្រភេទ 9mm ចំនួន០៧គ្រាប់ (បន្សល់ទុកកន្លែងកើតហេតុ មុខសណ្ឋាគារ ៥២០ចំនួន១គ្រាប់និងបន្សល់ទុកកន្លែងក្នុងរថយន្តចំនួន៦គ្រាប់)។ *ខ្នោះដៃ ០២គូ (នៅជាប់ដៃជនរងគ្រោះ១គូ) *កាំប៉ិតស្នៀត ០២ដើម *កាបូបដៃកៀបក្លៀក ០១ ពណ៌ប្រផេះ *លិខិតឆ្លងដែន ០២ក្បាល ( ឈ្មោះ HUANG MIN និងឈ្មោះ FENG QIANG ) *អត្តសញ្ញាណប័ណ្ណចិន ០១សន្លឹក *ប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន ០១សន្លឹក (ឈ្មោះ FENG QIANG ) *កាតធនាគារ ០៥សន្លឹក *ស្លាកលេខរថយន្ត ០១គូ (ព្រះសីហនុ 2A-6145) *កាបូបស្ពាយពីក្រោយចំនួន ០១ ពណ៌ប្រផេះ ក្នុងនោះមាន៖ គ្រាប់អាវុធខ្លី ប្រភេទ 9mm ចំនួន ០៧គ្រាប់ (ខ្ចប់ក្នុងថង់ផ្លាស់ស្ទិក), ខ្សែរិត (ស៊ីល) មួយចំនួនធំ, ខ្សែពួរលីឡុង ០១ខ្សែ, ស្កុតថ្លា ០១ដុំ, កន្សែងដៃហែកជាជំរាក់ៗចំនួន ០៧បន្ទះ (សម្រាប់ចុកក្នុងមាត់ជនរងគ្រោះ), ទួណឺវីស ០១, ខ្នោះដៃ ០១គូ (សរុបទាំងអស់៣គូ នៅជាប់ដៃជនរងគ្រោះ១គូ), សោរខ្នោះដៃ ០២, ស្រោមខ្នោះ០៣។ សម្រាប់ករណីខាងលើនេះ នគរបាលព្រហ្មទណ្ឌ កំពុងបន្តការស្រាវជ្រាវ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 25-04-2024, 06:39 PM, ចំនួនអ្នកអានៈ​ 23ដង
រាជធានី​ភ្នំពេញ ៖កម្មវិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសរៀបចំធ្វើឡើង ស្របតាមគោលការណ៍នយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ នៅរសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 06:27 PM, ចំនួនអ្នកអានៈ​ 14ដង
បើតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានបញ្ចាក់ក្រោយពីមានកិច្ចប្រជុំសម្របសម្រួលបច្ចេកទេសថា រដ្ឋបាលខេត្ត សហការជាមួយសមាគមទេសចរណ៍ (CATA) និងសមាគមហោះហើរប្រទេសថៃ (TEAA) ក្រោមកិច្ចសម្របសម្រួលពីរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា នឹងរៀបចំកម្មវិធីហោះហើរមិត្តភាពកម្ពុជា-ថៃ ឆ្នាំ២០២៤ (Cambodia-Thai Friendshispan Air
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 06:23 PM, ចំនួនអ្នកអានៈ​ 21ដង
លោក បាន​លើកឡើងថា ពួកគេ​មិនអាច​កម្ទេច​សមត្ថភាព​របស់​ក្រុម​ហា​ម៉ាស លើសពី ២០ ភាគរយ​នោះទេ ទាំង​មនុស្ស និង​ឧបករណ៍​យោធា ។​ ទន្ទឹម​នោះ យោងតាម​អនុ​មេដឹកនាំ​ចលនា​នៅ​ហ្គា​ហ្សា បញ្ជាក់ថា ជម្លោះ​អាច​ត្រូវបាន​ដោះស្រាយ តាមរយៈ​ការកសាង​ការឯកភាព​។​ លោក Khalil al-Hayya មន្ត្រី​នយោបាយ​របស់​អង្គការ​កន​នុង​តំបន់​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 06:14 PM, ចំនួនអ្នកអានៈ​ 26ដង
អ្នកនាំពាក្យ​នៃ​សហភាព​ជាតិ Karen (KNU) បាន​និយាយថា ការដកថយ​បណ្តោះអាសន្ន​ពី​ទីក្រុង Myawaddy បានកើត​ឡើង បន្ទាប់ពី​ការវិលត្រឡប់​របស់​ទា​ហាន​របប​យោធា ទៅកាន់​តំបន់​យុទ្ធសាស្ត្រ​ដ៏​សំខាន់ ដែលជា​ផ្លូវ​សម្រាប់​ពាណិជ្ជកម្ម​បរទេស​ប្រចាំឆ្នាំ​។​ មន្ត្រី​ម្នាក់ បាន​ប្រាប់​ឲ្យ​ដឹងថា ក្រុម​ឧទ្ទាម​មី​យ៉ាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 06:07 PM, ចំនួនអ្នកអានៈ​ 0ដង
ករណី​ព្រហ្មទណ្ឌ​ខាងលើ​បូជា​ចា​រ្យ នឹងត្រូវ​ប្រឈម​មុខកា​រ​ជាប់ពន្ធនាគារ​រហូត​ដល់ ៨ ឆ្នាំ​។​ករណី​ព្រហ្មទណ្ឌ​មួយ​ត្រូវបាន​ធ្វើឡើង​ប្រឆាំងនឹង​ព្រះចៅអធិការ Metrospanolitan Arseny នៃ​វិហារ​គ្រិស្ត​អូ​ស្សូដ​ក់រប​ស់អ៊ុយ​ក្រែ​ន Svyatogorsk Lavra ពីបទ​ចែករំលែក​ព័ត៌មាន​ជាក់ស្តែង​អំពី​ចលនា​នៃ​កងកម្លាំងប្រដាប់អាវុធ​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 06:03 PM, ចំនួនអ្នកអានៈ​ 22ដង
មន្រ្តីមួយរូប បានប្រាប់ Reuters «នៅព្រឹកថ្ងៃព្រហស្បតិ៍ នាវាចម្បាំងក្រិក Hydra ខណៈដែលកំពុងអមដំណើរ កប៉ាល់ពាណិជ្ជកម្ម នៅឈូងសមុទ្រ Aden បានបាញ់ទម្លាក់យន្តហោះដ្រូនពីរគ្រឿង។ វាត្រូវបានបំផ្លាញមួយគ្រឿង ហើយមួយគ្រឿងបានហោះចេញឆ្ងាយ ទៅវិញ»។ ក្រសួងការពារជាតិរបស់ប្រទេសក្រិក បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា នាវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 06:01 PM, ចំនួនអ្នកអានៈ​ 1ដង
ការវាយប្រហារ​តាម​សេចក្តីរាយការណ៍ បានកំណត់​គោលដៅ​លើ​នាវា MSC Veracruz ក្នុង​មហាសមុទ្រ​ឥណ្ឌា និង​នាវា Maersk Yorktown រួមទាំង​នាវា​ពិឃាត​អាមេរិក នៅ​ឈូង​សមុទ្រ Aden ។​ តំណាង​យោធា​នៃ​ចលនា Ansar Allah លោក Yahya Sari បាន​រាយការណ៍​អំពី​ប្រតិបត្តិ​ការដែល​ធ្វើឡើង​ដោយ​ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក និង​កាំជ្រួច​មី​ស៊ី​ល​កងទ័ពជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 05:45 PM, ចំនួនអ្នកអានៈ​ 0ដង
លោក Illya Yevlash អ្នកនាំពាក្យកងទ័ពអាកាស បានឱ្យដឹងតាមទូរទស្សន៍ថា ការវាយប្រហារបានត្រូវចំជនស៉ីវិល និងហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើង ក្នុងទីក្រុង Smila។​ តាមព័ត៌មានបឋម មីស៉ីល Iskander-K ត្រូវបានយកមកប្រើប្រាស់ ក្នុងការវាយប្រហារនោះ។ ចំណែក អភិបាលតំបន់ Cherkasy លោក Ihor Taburets និយាយថា រលកនៃការផ្ទុះ និងកម្ទេចកម្ទីនៃមីស៉ីល បា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 12:37 PM, ចំនួនអ្នកអានៈ​ 26ដង
ខេត្ត​កែប ៖ អនុប្រធាន​មន្ទីរអប់រំ​ខេត្ត​កែប​ម្នាក់ បាន​បើករថយន្ត​ស៊េរី​ទំនើប តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣៣ កំពត​-​កែប ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​បើក​មកដល់​ចំណុច​បង្គោល​លេខ​១៤​និង​១៥ ក៏​ស្រាប់តែ​ផ្ទុះ​កង់​រថយន្ត​ខាងឆ្វេង បណ្តាល​ឲ្យ​រេច​ង្គូ​តទៅ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 12:33 PM, ចំនួនអ្នកអានៈ​ 26ដង
សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា​បាន​ថ្លែង​បែបនេះ នៅក្នុង​ឱកាស​ជួប​សំណេះសំណាល និង​ពិសារ​អាហារ​ពេល​ល្ងាច តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម អ៊ី​ណូ អាត់​ស៊ុ​ស៊ី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ខណដែល​ពិធី​នោះបាន​ប្រព្រឹត្តទៅ ក្រោម​បរិយាកាស​ដ៏​សែន​រីករាយ និង​ស្និទ្ធស្នាល នៅ​និវេសនដ្ឋាន​ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 12:25 PM, ចំនួនអ្នកអានៈ​ 32ដង
ហង្ស​ក្រហម​បាន​ស្វែងរក​អ្នកចាត់ការ​ថ្មី​ចាប់តាំងពី​លោក Klospanspan បានប្រកាស​កាលពី​ខែមករា​ថា​លោក​នឹង​ចាក​ចេញពី​តួនាទី​របស់លោក​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។​ ក្រុម​ហង្ស​ក្រហម Liverspanool ត្រូវបាន​គេ​រាយការណ៍​ថា អាច​នឹង​បញ្ជាក់​ពី​គ្រូបង្វឹក Feyenoord លោក Arne Slot ជា​អ្នក​ស្នង​តំណែង​របស់លោក Jurgen Klospanspan នៅមុន​ចុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 12:11 PM, ចំនួនអ្នកអានៈ​ 39ដង
លោក ស៊ុំ ធី បានធ្វើ​បទ​អន្តរាគមន៍​អំពី​កម្មវិធី​សម្ព័ន្ធ​ភាពប្រែប្រួល​អាកាសធាតុ (CCCA) ដែលជា​កម្មវិធី​ដ៏​មាន​សារៈសំខាន់​មួយ​ជួយ​រាជរដ្ឋាភិបាល ក្នុងការ​រៀបចំ និង​ជំរុញ​ការអនុវត្ត​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ NDC និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​រយៈពេល​វែង​ប្រកបដោយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 12:07 PM, ចំនួនអ្នកអានៈ​ 24ដង
​បុរស​វ័យ ៤៤ ឆ្នាំ​រូបនេះ​បានប្រកាស​កាលពី​ខែមករា​ថា​លោក​នឹង​លាលែង​ពី​តំណែង​ជា​គ្រូបង្វឹក​នៅ​រដូវក្តៅ​តែ​ក្រោយមក​ថ្មីៗ​នេះ​បាន​ជួបពិភាក្សា​ជាមួយ​លោក Joan Laspanorta ប្រធាន​ក្លិប Barcelona បាន​បញ្ចុះបញ្ចូល​ក្នុងការ​ផ្លាស់ប្តូរ​ចិត្ត ដើម្បី​បន្ត​ដឹកនាំ​រហូតដល់​ចប់​កិច្ចសន្យា​តែម្តង ពោលគឺ​នៅ​ខែមិថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 12:06 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានី​ភ្នំពេញ ៖នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ នឹងមានការប្រកួតបាល់ទាត់ដើម្បី​មនុស្សធម៌ចំនួនពីរប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមមានជំនួបរវាងក្រុម Vloggers All Star Vs បាល់ទះ S&E All Star និងជំនួបរវាង CFSS Vs Kun Khmer All Star។ ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា និងជាប្រធានគណបក្សប
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 65 នាក់
ម្សិលមិញ : 3663 នាក់
សរុបទាំងអស់ : 6462487 នាក់