| ប្រមុខការទូតកម្ពុជា៖ អាស៊ាននៅតែអាចបន្តឈរជើងយ៉ាងរឹងមាំ និងលេចខ្ពស់ត្រដែត ក្នុងដំណាក់កាលនៃភាពមិនប្រាកដប្រជា និងចលាចលនៅក្នុងតំបន់ និងសកលលោក |
|
| ចុះថ្ងៃទី: 10-08-2022, 03:11 PM, ចំនួនអ្នកអានៈ 234ដង |
|
រាជធានីភ្នំពេញ៖លោក ប្រាក់ សុខុន បានថ្លែងថា នៅក្នុងដំណាក់កាលមួយ នាអតីតកាល អាស៊ានធ្លាប់តែជាតំបន់ដែលតស៊ូលំបាកលើបញ្ហាសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់របស់ខ្លួន។ បច្ចុប្បន្ន អាស៊ានជាតំបន់មួយដែលប្រកបដោយវិបុលភាព ដែលមនុស្សទាំងអស់គ្នា បានប្រែក្លាយការសង្ស័យ និងភាពអមិត្ត និងការប្រឈមមុខដាក់គ្នា ទៅជាកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ក្នុងរយៈកាលច្រើនទស្សវត្សនៃសន្តិភាព និងស្ថិរភាព អាស៊ានទទួលបាននូវវិបុលភាពលើសពីការរំពឹងទុក ជាមួយនឹងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍខ្ពស់ ព្រមទាំងការកែលំអជាបន្តបន្ទាប់នៃសុខុមាលភាពប្រជាជន។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា អាស៊ាននៅតែអាចបន្តឈរជើងយ៉ាងរឹងមាំ និងលេចខ្ពស់ត្រដែត នៅក្នុងដំណាក់កាលនៃភាពមិនប្រាកដប្រជា និងចលាចលនៅក្នុងតំបន់ និងសកលលោកនេះបើតាមសារលិខិតរបស់ ប្រមុខការទូតកម្ពុជា ថ្លែងក្នុងឱកាសអបអរសាទរទិវាអាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។
លោកបន្តថា ទន្ទឹមនឹងការវិវត្តនៃពេលវេលា ពហុភាគីនិយមក្នុងតំបន់អាស៊ានកាន់តែមានភាពចាស់ទុំ។ តួនាទីរបស់អាស៊ាននៅក្នុងក្របខណ្ឌពហុភាគីសាកល កំពុងទទួលបានការគោរព និងការទទួលស្គាល់យ៉ាងទូលំទូលាយ។ អាស៊ានបានបោះជំហានឈានទៅពង្រឹង និងពង្រីកនូវទំនាក់ទំនងរបស់ខ្លួនជាមួយដៃគូខាងក្រៅ ក្នុងស្មារតីនៃផលប្រយោជន៍រួម ការគោរពគ្នាទៅវិញទៅមក និងសមភាព។ បច្ចុប្បន្ន អាស៊ានមានប្រទេសចំនួន ៤៩ ជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៉ីអាគ្នេយ៍ (TAC) ហើយទំនាក់ទំនងរបស់អាស៊ាន ជាមួយនឹងដៃគូខាងក្រៅ បានកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំ ទៅមួយឆ្នាំ និងបានពង្រីកវិសាលភាពដល់ទ្វីបជាច្រើន ដែលនេះគឺជាការឆ្លុះបញ្ចាំងអំពីការកើនឡើងឥតឈប់ឈរ នៃការរួមចំណែក និងសារសំខាន់របស់អាស៊ាន នៅក្នុងតំបន់ និងកិច្ចការសាកលលោក។
លោក ប្រាក់ សុខុន បានបន្ថែមថា ក្នុងបរិបទនេះ អាស៊ាន បានធ្វើការប្រកបដោយភាពម៉ត់ចត់ ដើម្បីធានាឱ្យបានថា មជ្ឈភាព និងឯកភាពអាស៊ាន ត្រូវបានថែរក្សា និងពង្រឹងបន្ថែមទៀត។ ជាការពិត គឺមជ្ឈភាពអាស៊ាន ដែលជាកត្តារុញច្រានដ៏សំខាន់នៅពីក្រោយកិច្ចសន្ទនាប្រកប ដោយខ្លឹមសារ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ជាមួយដៃគូខាងក្រៅ ជាពិសេសក្នុងបរិបទនៃយន្តការដែលដឹកនាំដោយអាស៊ានទាំងអស់។
លោកបានថ្លែងទៀតថា បម្រែបម្រួលយ៉ាងឆាប់រហ័ស នៃទិដ្ឋភាពភូមិសាស្រ្តនយោបាយសាកលលោក បានបង្កជាបញ្ហាប្រឈមយ៉ាងធំធេងសម្រាប់អាស៊ាន។ គេអាចមើលឃើញយ៉ាងច្បាស់ថា អស់រយៈកាល៥៥ឆ្នាំ កន្លងមកនេះ បញ្ហាប្រឈមនានា នៅតែកើតមាន ហើយនេះជាការសាកល្បងនូវព្រំដែនកំណត់របស់អាស៊ាន ដែលបញ្ហាទាំងនោះ រួមបញ្ចូលទាំងបញ្ហាសុខាភិបាល សេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយ។ ប៉ុន្តែកន្លងមក អាស៊ាន ពុំដែលជាប់ប្រទះនឹងបញ្ហាប្រឈមក្នុងតំបន់ និងសាកលលោកជាច្រើនក្នុងពេលតែមួយ ដូចក្នុងឆ្នាំនេះទេ។ ឆ្លងកាត់ដំណាក់កាលលំបាកទាំងនេះ អាស៊ានពុំបានខកខានក្នុងការបង្ហាញនូវភាពធន់របស់ខ្លួន តាមរយៈការដោះស្រាយនូវបញ្ហាប្រឈមទាំងនេះម្តងមួយៗ តាមវិធីសាស្រ្តផ្សេងៗ ជាពិសេសគឺមាគ៌ាអាស៊ាន។
លោក ប្រាក់ សុខុន បន្តថា អាស៊ានមានកាលានុវត្តភាពដ៏សម្បើម ក្នុងការពន្លឿននូវកំណើនសេដ្ឋកិច្ច តាមរយៈការតភ្ជាប់ដ៏ល្អប្រសើរជាមុន។ ការចូលជាធរមាន នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជាការត្រួសត្រាយផ្លូវដល់អាស៊ាន ទាញយកផលប្រយោជន៍ ពីតំបន់ពាណិជ្ជកម្មសេរី ដ៏មហាសាលនេះ ដើម្បីជំរុញបន្ថែមទៀតការស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់អាស៊ាន។ អាស៊ានបានខិតខំប្រឹងប្រែង ដើម្បីសម្របខ្លួនទៅតាមបដិវត្តឧស្សាហកម្មទី៤ ដើម្បីជំរុញបរិវត្តឧស្សាហកម្ម និងការធ្វើឌីជីថលូបនីយកម្មដល់ប្រព័ន្ធសេដ្ឋកិច្ចរបស់ខ្លួន។
លោកបន្ថែមថា ឆ្នាំនេះ កម្ពុជាមានកិត្តិយស និងបុព្វសិទ្ធយ៉ាងធំធេង ដែលបានទទួលតួនាទី ជាប្រធានប្តូរវេនរបស់អាស៊ាន ជាលើកទី៣ ហើយមូលបទនៃភាពជាប្រធានអាស៊ាន គឺ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីតម្រូវការ និងការជម្រុញនូវស្មារតី ដោយផ្អែកលើ «ការរួបរួមគ្នា» ដោយផ្តោតសំខាន់លើរបៀបវារៈសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការ។
លោក ប្រាក់ សុខុន បានថ្លែងទៀតថា «ខ្ញុំមានភាពរីករាយក្រៃលែង ដែលកាលពីសបា្តហ៍មុន យើងបានរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ប្រកបដោយជោគជ័យយ៉ាងធំធេង ដោយបានដោះស្រាយបញ្ហា ដែលកំពុងមានកំដៅ សំពាធនានាដែលពុំដែលធ្លាប់ជួបប្រទះកន្លងមក និងបញ្ហាប្រឈមធំៗជាច្រើន នាពេលបច្ចុប្បន្ន។ យើងនៅបន្តផ្តោតសំខាន់ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការកសាងសហគមន៍អាស៊ាន។ យើងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ហើយយើងបានបង្ហាញយ៉ាងច្បាស់ថា អាស៊ាននៅតែអាចបន្តឈរជើងយ៉ាងរឹងមាំ និងលេចខ្ពស់ត្រដែត នៅក្នុងដំណាក់កាលនៃភាពមិនប្រាកដប្រជា និងចលាចលនៅក្នុងតំបន់ និងសាកលលោក»។
លោកបន្តថា «ខណៈពេលដែលអាស៊ាន កំពុងលើកជ្រោងនូវស្មារតីរបស់អាស៊ាន “ការរួបរួមគ្នាទាំងអស់គ្នា” ដើម្បីប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅរបស់អាស៊ាន ក្នុងការកសាងនូវទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដ៏រឹងមាំ មានជំនឿជឿជាក់ថា អាស៊ាននឹងអាចបន្តដំណើរទៅមុខប្រកបដោយភាពជឿជាក់ ក្រោមស្មារតីស្នូលរបស់អាស៊ាន “ទស្សនៈវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ”»។
សូមជម្រាបដែរថា ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ជាថ្ងៃកំណើតរបស់អាស៊ាន ដែលមកដល់ពេលនេះមានអាយុ ៥៥ឆ្នាំហើយ។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន (ASEAN) គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ជាសមាជិក ត្រូវបានបង្កើតឡើងដើម្បីជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល និងជួយសម្រួលការធ្វើសមាហរណកម្មក្នុងចំណោមសមាជិកទាំងអស់។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានក្លាយទៅជាអង្គការតំបន់មួយ ដែលមានប្រជាប្រិយភាព មានដៃគូសន្ទនាកាន់តែច្រើន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងលើពិភពលោកផងដែរ។
កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០០២ និងឆ្នាំ២០១២ ខណៈឆ្នាំ២០២២នេះ គ្រោងធ្វើឡើងនៅខែវិច្ឆិកាខាងមុខនេះ៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:55 AM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ, លោក ទេព អស្នារិទ្ធ បានលើកទឹកចិត្តដល់បណ្តាញព័ត៌មានជាតិ មានវិទ្យុជាតិកម្ពុជា, ទូរទស្សន៍ជាតិកម្ពុជា, ទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:52 AM, ចំនួនអ្នកអានៈ 33ដង
រូបភាពច្នៃដោយ AI ដែលសារព័ត៌មាន The Nation យកទៅផ្សព្វផ្សាយនេះ គឺជារូបប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ រងរបួសដោយការបាញ់ប្រហាររបស់ទាហានថៃនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយកំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យ។ រូបភាពពិតប្រាកដបុរសដែលរងរបួសដេកលើគ្រែពេទ្យមិនមានស្នាមញញឹមនោះឡើយ តែរូបភាព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:50 AM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖ការចេញមកច្រានចោលនេះ បន្ទាប់ពីគណនីហ្វេសប៊ុក ធី សុវណ្ណថា បានបង្ហោះថា «ថៃខឹងប្រទេសជាច្រើន ប្តូរជើងយន្តហោះ ហោះត្រង់មកកម្ពុជា លែងឆ្លងកាត់ថៃ ពេលនេះ ថៃប្រកាសបិទជើងហោះហើរជាមួយកម្ពុជា។
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:48 AM, ចំនួនអ្នកអានៈ 37ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One លោក ដូណាល់ ត្រាំ បានលើកឡើងថា «យើងនឹងប្ដឹងពួកគេ (BBC) ទារសំណងចន្លោះពី១ពាន់លាន ដល់៥ពាន់លានដុល្លារ ហើយអាចនឹងប្ដឹងនៅសប្ដាហ៍ក្រោយ។ ខ្ញុំគិតថាខ្ញុំត្រូវតែធ្វើរឿងនេះ។ ពួកគេបានទទួលស្គាល់ថាពួកគេបានក្លែងបន្លំ»។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:45 AM, ចំនួនអ្នកអានៈ 16ដង
រាជធានីភ្នំពេញ៖ក្នុងឱកាសនៃជំនួប លោកប្រធានសមាគម បានសន្យាដឹកនាំប្រតិភូជាអ្នកវិនិយោគិនជប៉ុនធំៗ មកពិនិត្យសក្តានុពលទេសចរណ៍ និងកាលានុវត្តន៍ភាពវិនិយោគនៅប្រទេសកម្ពុជា និងបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជាដល់ប្រជាជនជប៉ុនឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរជប៉ុន និងអន្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:39 AM, ចំនួនអ្នកអានៈ 18ដង
ពីគេហទំព័រ The Score បានចេញផ្សាយថា ខ្សែប្រយុទ្ធមកពីក្លឹប Real Madrid វ័យ ២៦ឆ្នាំរូបនេះ ក៏រកបាន ២គ្រាប់ផងដែរកាលពីរាត្រីថ្ងៃព្រហស្បតិ៍ ដែលបានបំបាក់អ៊ុយក្រែន ៤-០ ធានាកៅអីទៅ World Cuspan ឆ្នាំក្រោយនៅតំបន់អាមេរិកខាងជើងទៀតផង។
ប្រធានក្រុមជម្រើសជាតិបារាំង Kylian Mbaspanspane នឹងអវត្តមាននៅថ្ងៃប្រកួតបិទវគ្គជម្រុះ World Cuspan 2026 ទល់នឹង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:37 AM, ចំនួនអ្នកអានៈ 31ដង
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម បានឱ្យដឹងនៅក្នុងការបង្ហោះលើ Facebook ថាលោកបានពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ស្ដីពីស្ថានការណ៍វិវត្តន៍នៅឯតំបន់ព្រំដែនកម្ពុជា-ថៃ។
លោក អាន់វ៉ា បានគូសបញ្ជាក់ថា «ខ្ញុំបានបង្ហាញពីការត្រៀ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:35 AM, ចំនួនអ្នកអានៈ 36ដង
ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មការកោសល្យវិច័យ បានធ្វើកោសល្យវិច័យសព ពលរដ្ឋខ្មែរមួយរូប ដែលស្លាប់ដោយសារកម្លាំងប្រដាប់អាវុធថៃ បើកការបាញ់ប្រហារ មកលើអ្នកភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការធ្វើកោសល្យ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:33 AM, ចំនួនអ្នកអានៈ 20ដង
ប្រព័ន្ធវិស្វកម្ម និងបរិស្ថានវិទ្យាទាំងពីរនេះ ឈរជាគំរូសកល សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយនិងនិរន្តរភាពឆ្នេរសមុទ្រ។ ជញ្ជាំងទាំងនេះខ្លះខ្ពស់ដល់ប្រហែល ១៥ម៉ែត្រ ហើយរចនាឡើងដើម្បីទប់ទល់នឹងការកម្ទេចរបស់រលកធំៗ។ គោលបំណងមិនមែនបង្រ្កាបស៊ូណាមិទាំងស្រុងទេ ប៉ុន្តែបន្ថែមពេលវេលាឱ្យមនុស្សគេចខ្លួន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:29 AM, ចំនួនអ្នកអានៈ 26ដង
ក្រុមកីឡាហែកទឹកពាក់ជើងទាកម្ពុជា ដែលទទួលការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងមានការឯកភាពពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ចូលរួមព្រឹត្តិការណ៍ខាងលើ រួមមានកីឡាករ លឹម សុខវឌ្ឍន៍នន្ទ, ឆោម ច័ន្ទថន, ទួន ទិត្យសត្យា, លឹម នរវិទូ រួមទាំងកីឡាការិនី កាំង មុយនីន និង ឃ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:26 AM, ចំនួនអ្នកអានៈ 38ដង
ការប្រកាសនេះ គូសបញ្ជាក់ពីការប្រកួតប្រជែងដ៏ក្ដៅគគុកក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា OspanenAI, Microsoft, Meta Platforms និង Amazon ដែលសុទ្ធតែកំពុងចំណាយរាប់ពាន់លានដុល្លារលើមជ្ឈមណ្ឌលទិន្នន័យផ្តោតលើ AI។ ឆ្លើយតបនឹងការវិនិយោគនេះ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Alspanhabet លោក Sundar Pichai បានបញ្ជាក់ថា៖ «ការវិនិយោគនេះនឹងបង្កើតការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:24 AM, ចំនួនអ្នកអានៈ 15ដង
ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កាលពីថ្ងៃទី៧ ខែវិច្ឆិកា ត្រូវបានបកស្រាយយ៉ាងទូលំទូលាយថាការវាយប្រហារណាមួយរបស់ចិនលើកោះតៃវ៉ាន់ដែលស្ថិតនៅ ចម្ងាយតែជាង ១០០គីឡូម៉ែត្រពីទឹកដីជប៉ុនអាចនឹងតម្រូវឱ្យមានការធ្វើអន្តរាគមន៍យោធាពីទីក្រុងតូក្យូ។ កាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ចិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:22 AM, ចំនួនអ្នកអានៈ 35ដង
សូមជម្រាបផងថា ឃើញថាក្រុមក្រូអាត ជាក្រុមទី៣ ផ្លូវការចេញពីតំបន់អឺរ៉ុប UEFA បន្ទាប់ពីអង់គ្លេស និងម្ចាស់ពាន២០១៨ បារាំង ដែលក្រុមក្រឡាអុករកបាន ១៩ពិន្ទុពីវគ្គជម្រុះពូល L ជាមួយការលេង ៧ប្រកួតឈ្នះ ៦ នឹងស្មើ១ ហើយស្ថិតក្នុងពូលនេះក្រុមសាធារណៈរដ្ឋឆេក ត្រូវលេងវគ្គ Play-off ដែលបញ្ចប់ឈរនៅលេខ២ មាន ១៣ពិន្ទុ ។
ពេល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-11-2025, 11:19 AM, ចំនួនអ្នកអានៈ 15ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក ត្រាំ បានគូសបញ្ជាក់ថា «ខ្ញុំបានជជែកជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ ហើយពួកគេកំពុងធ្វើបានល្អណាស់។ ខ្ញុំគិតថាពួកគេនឹងមានភាពល្អប្រសើរនឹងគ្នា»។ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា បាននិយាយថាលោកគិតថាកម្ពុជា និងថៃនឹងមានភាព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-11-2025, 12:26 PM, ចំនួនអ្នកអានៈ 61ដង
រាជធានីភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថៃ្ងទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យក្រុមហ៊ុន Shanghai Hantang Shispanspaning (SHS) និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្តម ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។
ជំនួបនេះមានគោលបំណង
 ព័ត៌មានលម្អិត
|
|
|