អ្នកជំនាញស្រាវជ្រាវកីឡាប្រពៃណី ចង់ឲ្យអាស៊ាន បង្កើតព្រឹត្តិការណ៍កីឡាប្រពៃណីដាច់ដោយឡែកពីស៊ីហ្គេម
ចុះថ្ងៃទី: 10-08-2022, 03:16 PM, ចំនួនអ្នកអានៈ 74ដង
រាជធានីភ្នំពេញ៖ ស្របពេលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាសំខាន់ៗពីរ ទី១-សិក្ខាសាលាស្ដីពីការអភិរក្ស និងអភិវឌ្ឍន៍កីឡាប្រពៃណីនៅតំបន់អាស៊ាន ដែលទើបបញ្ចប់កាលពីល្ងាចថ្ងៃទី០៩ ខែសីហា និងទី២-សិក្ខាសាលាស្ដីពីការអភិវឌ្ឍតំបន់ហាត់ប្រាណ និងលេងកីឡានៅតំបន់អាស៊ាន ដែលបានប្រារព្ធពិធីបើកនៅព្រឹកថ្ងៃទី១០ ខែសីហានេះ ក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា។ លោក Henry Daut អ្នកជំនាញសិក្សាស្រាវជ្រាវកីឡាប្រពៃណី នៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ាបានលើកឡើងថា អាស៊ានគួររៀបចំឲ្យមានព្រឹត្តិការណ៍កីឡាប្រពៃណីថ្នាក់តំបន់ ដាច់ដោយឡែកពីការប្រកួតស៊ីហ្គេម ដើម្បីលើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍន៍កីឡាប្រពៃណី នៃបណ្ដាប្រទេសសមាជិកទាំងអស់ ទៅដល់មនុស្សជាតិទូទៅលើសកលលោក។ បុរសជនជាតិហ្វីលីពីនខាងលើបានបញ្ជាក់ថា «នេះគឺជាការល្អ ដែលយើងបានបញ្ចូលកីឡាប្រពៃណីទៅក្នុងស៊ីហ្គេម។ ជាក់ស្ដែងប្រទេសក្នុងតំបន់អាស៊ាន បានបញ្ចូលកីឡាប្រពៃណីរបស់ខ្លួនមួយចំនួនទៅក្នុងស៊ីហ្គេមហើយ។ ប៉ុន្ដែអ្វីដែលខ្ញុំចង់បានបន្ថែម លើសពីអ្វីដែលកំពុងអនុវត្តនេះ គឺចង់ឲ្យមានហ្គេមមួយដោយឡែកតែកីឡាប្រពៃណីប៉ុណ្ណោះ ដោយមិនបញ្ចូល ឬលាយឡំជាមួយប្រភេទកីឡាអូឡាំពិកផ្សេងនោះទេ បានន័យថា អាស៊ាន គួរតែបង្កើតហ្គេមថ្មីមួយទៀត គឺការប្រកួតកីឡាប្រពៃណីប្រចាំតំបន់អាស៊ាន»។ អ្នកជំនាញរូបនេះបានពន្យល់ថា «អ្វីដែលខ្ញុំបានបញ្ជាក់ គួរតែមានកីឡាប្រពៃណីដោយឡែកនេះមានន័យថា បើសិនជាយើងបញ្ចូលកីឡាប្រពៃណី ជាមួយប្រភេទកីឡាមានប្រជាប្រិយ ឬកីឡាល្បីៗ ដូចជាបាល់ទាត់ជាដើម កីឡាប្រពៃណី ហាក់ដូចជាពុំសូវមានឈ្មោះក្នុងហ្គេមទេ។ ដើម្បីឲ្យពិភពលោក និងមនុស្សជំនាន់ក្រោយ មើលឃើញច្បាស់ពីកីឡាប្រពៃណី គួរតែមានរៀបចំការប្រកួតដោយឡែក ហើយប្រទេសនីមួយៗ អាចរំលេច និងផ្ដល់ឱកាសដល់កីឡាប្រពៃណីរបស់ខ្លួន នៅក្នុងហ្គេមនោះ ដើម្បីចែករំលែកដល់ប្រជាជនទូទាំងសកលលោក មិនត្រឹមតែក្នុងតំបន់អាស៊ាននោះទេ»។ ទន្ទឹមជាមួយគ្នា លោក Henry Daut ក៏បានលើកសរសើរអំពីកម្ពុជា ដែលជាប្រទេសមួយសម្បូរដោយវប្បធម៌ និងមានវ័យចំណាស់ក្នុងតំបន់។ ទាក់ទងកីឡាប្រពៃណី និងល្បែងកីឡាប្រជាប្រិយរបស់កម្ពុជា លោកក៏បានសិក្សាមួយចំនួនដែរ តាមរយៈភស្ដុតាងជាក់ស្ដែង ដែលមានចារតាមប្រាសាទនានា។ លោកថានេះគឺជាឱកាសមួយ ដែលពិភពលោកគួរតែសិក្សាស្វែងយល់ឲ្យបានច្បាស់ពីកីឡាប្រពៃណី និងល្បែងកីឡាប្រជាប្រិយរបស់កម្ពុជា។ លើសបានលើកទឹកចិត្តឲ្យមានការផ្សព្វផ្សាយបន្ដទៀត តាមរយៈសិក្ខាសាលា និងការផ្លាស់ប្ដូរវប្បធម៌ រវាងបណ្ដាប្រទេសអាស៊ាន ដើម្បីលើកកម្ពស់អត្តសញ្ញាណអាស៊ាន តាមរយៈកីឡាប្រពៃណីនេះ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 03-10-2022, 11:23 AM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ:សម្តេចតេជោលើកឡើងថា ដោយសារតែការរីកចម្រើននៃវិស័យឯកជនក្នុងស្រុក ទើបការប្រមូលពន្ធមានការកើនឡើងដែរ។ នៅពេលប្រទេសមានការអភិវឌ្ឍន៍ វិស័យឯកជនក្នុងស្រុករីកចម្រើន នោះចំណូលពន្ធគយ នឹងធ្លាក់ចុះជាបណ្តើរៗ ហើយពន្ធដារនឹងរីកធំឡើង។ ការធ្លាក់ចុះនៃពន្ធគយ ដោយសារកម្ពុជា មានកិច្ចព្រមព្រៀងពា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:24 AM, ចំនួនអ្នកអានៈ​ 1ដង
រាជធានីភ្នំពេញ:រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៣ ខែតុលា​ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ត្រូវលក់សាំងធម្មតាតម្លៃ ៤ ២៥០រៀល និងម៉ាស៊ូតត្រូវលក់៤ ៧០០រៀល ក្នុង១លីត្រ៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:19 AM, ចំនួនអ្នកអានៈ​ 8ដង
រាជធានីភ្នំពេញ:ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានផ្ញើព្រះរាជសារមួយ ជូនសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ សម័យប្រជុំរដ្ឋសភាមានវត្តមានសមា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:15 AM, ចំនួនអ្នកអានៈ​ 1ដង
លោក​បាន​លើកទ្បើង​ថា យើង​បន្ត​ប្រមូល​អង្គហេតុ ហើយ​រហូតមក​ដល់ពេលនេះ វា​មាន​លក្ខណៈ​ប្រយោល​នៅ​ទ្បើ​យ ប៉ុន្តែ​ទិន្នន័យ​ដោយ​ប្រយោល ទាំង​ទិន្នន័យ​ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​មុននេះ និង​ទិន្នន័យ​ដែល​មិនទាន់មាន​នៅក្នុង​ដែន​សាធារណៈ ពិតណាស់​ចង្អុលបង្ហាញ​ពី​ដាន​របស់លោក​ខាងលិច​គឺជា​អ្នក​បំផ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:12 AM, ចំនួនអ្នកអានៈ​ 8ដង
តាមរយៈការបង្ហោះនៅលើ Twitter លោក Musk បានលើកឡើងថា រថយន្ដ Cybertruck មានប្រព័ន្ធការពារទឹកមិនឱ្យជ្រាបបានល្អ ដូច្នេះវានឹងអាចបើកបរឆ្លងបឹង, ទន្លេរ និងសូម្បីតែសមុទ្រ ប្រសិនបើមិនមានខ្យល់ ឬរលកខ្លាំងៗ។ ខ្លឹមសារនេះត្រូវបានប្រភពអះអាងថា អ្នកដែលត្រៀមខ្លួនក្លាយជាម្ចាស់រថយន្ត Cybertruck ដ៏ពិសេសមួយនេះនឹងទទួលបានរថយន្តដ៏រឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:11 AM, ចំនួនអ្នកអានៈ​ 1ដង
Lyman គឺជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយនៃតំបន់ដូណេត ដែលត្រូវបានលោក ពូទីន ប្រកាសបញ្ចូលក្នុងឧបសម្ព័ន្ធរុស្ស៉ី រួមជាមួយតំបន់ ៣ផ្សេងទៀត របស់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាជ័យជម្នះរបស់កងកម្លាំងអ៊ុយក្រែនមិនមែនមានតែនៅក្នុងទីក្រុង Lyman នោះទេ ពោលគឺកងកម្លាំងរប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:10 AM, ចំនួនអ្នកអានៈ​ 1ដង
នេះ​បើ​យោងតាម​លោក Austin ដែល​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍ CNN ដែល​ចាក់ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ លោក​បញ្ជាក់ថា “​ខ្ញុំ​មិនបាន​ឃើញ​ការឈ្លានពាន​ដែល​ជិត​មកដល់​នោះទេ​” ។ លោក​បន្តថា​អ្វីដែល​យើង​មើលឃើញ​គឺ​ប្រទេស​ចិន​កំពុង​ឈានទៅ​បង្កើត​អ្វីដែល​យើង​ហៅថា​ជា​សកម្មភាព​ធម្មតា​ថ្មី​ដែល​កើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:08 AM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ:សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តជំរុញពង្រឹងការរីកចម្រើនវិស័យឯកជនក្នុងស្រុក ដើម្បីឲ្យកម្ពុជាមានអ្នករកស៊ីកាន់តែច្រើន សម្រាប់ជួយដល់ប្រទេសជាតិសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងបញ្ជាក់ជាថ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:04 AM, ចំនួនអ្នកអានៈ​ 9ដង
រាជធានីភ្នំពេញ:អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឲ្យរាល់ការចរាចរផលិតផលឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ក្រសួង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:00 AM, ចំនួនអ្នកអានៈ​ 1ដង
អង្គការសហប្រជាជាតិ​បានបញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​នេះ​ថា ការចរចា​រវាង​ក្រុម Houthis និង​ក្រុមចម្រុះ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​បែកបាក់ ហើយ​បទ​ឈប់​បាញ់​ដែល​នឹង​ផុតកំណត់​នៅ​ថ្ងៃ​តែមួយ​នឹងមិន​ត្រូវបាន​បន្ត​នោះទេ​។ បទ​ឈប់​បាញ់​ដ៏​ផុយស្រួយ​បានកើត​ឡើង​តាំងពី​ខែមេសា ហើយ​បាន​ឃើញថា​ការប្រយុទ្ធ​គ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 09:59 AM, ចំនួនអ្នកអានៈ​ 1ដង
អាជ្ញាធរ​សុវត្ថិភាព​ប្រេង​របស់​ប្រទេស​ន័​រវេ​ស បាន​បើក​កិច្ចប្រជុំ​ជាមួយ​សមាជិក​នៃ​ឧស្សាហកម្ម​ប្រេង និង​ឧស្ម័ន​របស់​ប្រទេស កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ព្រមាន​ថា របាយការណ៍​ថ្មីៗ​នេះ​បានបង្ហាញ​ពី ការកើនឡើង​នៃ​សកម្មភាព​យន្តហោះ​គ្មាន​មនុស្ស​បើក​នៅលើ​ធ្នើ​ទ្វីប​ន័​រវេ​ស​។​ ប្រតិបត្តិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 09:57 AM, ចំនួនអ្នកអានៈ​ 7ដង
នាឱកាស​នោះ លោក​រដ្ឋមន្ដ្រី និង​សហការី​ក៏​នឹងមាន​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​លោក​អគ្គនាយក​អង្គការ UNIDO និង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​មួយចំនួនទៀត ចាប់ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២២ នៅ​ប្រទេស​អូទ្រីស និង​ប្រទេស​ប៉ែល​ហ្សិ​ច​។ ​តប​តាម​ការអញ្ជើញ​ពី​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 07:43 AM, ចំនួនអ្នកអានៈ​ 11ដង
រាជធានីភ្នំពេញ:នៅ​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៨​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ និង​របួសធ្ងន់​ស្រាល​១៤​នាក់​។​នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​ ​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា មូល​ហេតុដែល​បណ្ដាល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 07:42 AM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ: កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២២ មាន​ដូចខាងក្រោម​នេះ​៖ -​លើ​ប្រជាជន​អាយុ​ពី ១៨​ឆ្នាំ​ឡើង មាន ១០៣,៦៧% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​នាក់​។​ -​លើ​កុមារ​-​យុវវ័យ​អាយុ​ពី ១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ មាន ១០១,០៦% ធៀប​ជាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 07:40 AM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ:លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា បានលើកឡើងថា វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ក្នុងពិធីប្រគល់សញ្ញាបត្រនេះ គឺពិតជាបានឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ចំពោះវិស័យអប់រំ ដែលជាវិស័យអាទិភាព ក្នុងការកសាងធនធានមនុស្ស ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 097 30 30 910 012 89 06 89 Email: ssn.news@yahoo.com
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3431 នាក់
ម្សិលមិញ : 8811 នាក់
សរុបទាំងអស់ : 4259628 នាក់
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 097 30 30 910 012 89 06 89 Email: ssn.news@yahoo.com
រក្សាសិទ្ធដោយ​ សារព័ត៌មានសង្គម និងកីឡា នៅឆ្នាំ 2012-2022