ឥណ្ឌាហាមឃាត់ការនាំចូល និងលក់ស្មាតហ្វូនតម្លៃ ១៥០ដុល្លារពីប្រទេសចិន |
|
ចុះថ្ងៃទី: 10-08-2022, 06:17 PM, ចំនួនអ្នកអានៈ 115ដង |
|
យោងតាមខ្លឹមសារដែលបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា ការផ្លាស់ប្តូរនេះនឹងប៉ះពាល់ជាខ្លំាងដល់ក្រុមហ៊ុនផលិតស្មាតហ្វូនប្រទេសចិនរួមមាន Xiaomi, Realme និង Transsion ដែលស្មាតហ្វូនរបស់ពួកគេភាគច្រើនគឺមានតម្លៃក្រោម ១៥០ដុល្លារនៅក្នុងទីផ្សារប្រទេសឥណ្ឌា។ យ៉ាងណាមិញបើតាមរបាយការណ៍ពី Counterpoint បង្ហាញថា ស្មាតហ្វូនដែលស្ថិតនៅក្នុងតម្លៃនេះបានរួមចំណែកដល់ទៅ ១ ភាគ ៣នៃបរិមាណលក់របស់ប្រទសឥណ្ឌាសម្រាប់ត្រីមាសទី២ នៃឆ្នាំ២០២២ កន្លងទៅនេះ ដែលភាគច្រើនបានមកពីម៉ាកយីហោរបស់ចិនដែលមានរហូតដល់ទៅ ៨០ភាគរយនៃការដាក់លក់ ដែលធ្វើឱ្យប្រទេសនេះទទួលបានការកើនឡើងទីផ្សារស្មាតហ្វូនជាខ្លាំង។
ថ្មីៗនេះទទួលបានដំណឹងថា រដ្ឋាភិបាលឥណ្ឌាកំពុងតែព្យាយាមដាក់កំហិតទៅក្រុមហ៊ុនផលិតស្មាតហ្វូនប្រទេសចិនពីការលក់ស្មាតហ្វូនដែលមានតម្លៃក្រោម ១៥០ដុល្លារនៅក្នុងប្រទេសឥណ្ឌា។ ខណៈការផ្លាស់ប្តូរនេះត្រូវបានគេមើលឃើញប្រទេសឥណ្ឌាមានបំណងរុញច្រានស្មាតហ្វូនតម្លៃទាបប្រទេសចិន ដើម្បីលើកស្ទួយក្រុមហ៊ុនផលិតស្មាតហ្វូនក្នុងស្រុករបស់ខ្លួនជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។
ដោយឡែកចំពោះគំនិតដែលនៅពីក្រោយការហាមប្រាមម៉ាកយីហោចិនពីការលក់ស្មាតហ្វូនដែលមានតម្លៃទាបនោះ ត្រូវបានគេអះអាងថារដ្ឋាភិបាលឥណ្ឌាកំពុងតែព្យាយាមជំរុញឱ្យក្រុមហ៊ុនផលិតស្មាតហ្វូនដែលមានដើមកំណើតក្នុងប្រទេសខ្លួនគឺ Lava និង Micromax បង្កើនការលក់របស់ពួកគេក្នុងតម្លៃនេះដើម្បីទាញយកចំណែកទីផ្សារមកវិញ។ ខណៈដែលការលក់សរុបរបស់ក្រុមហ៊ុនទាំងពីនេះមានមិនដល់ ៥០ភាគរយនៃការលក់ស្មាតហ្វូនរបស់ប្រទេសឥណ្ឌាផង មុនពេលពួកគេត្រូវបានកាត់បន្ថយដោយម៉ាកយីហោរបស់ចិនដែលបានផ្តល់នូវលក្ខណៈពិសេសកាន់ច្រើនដែលស្ថិតក្នុងតម្លៃទាប ហើយទីបំផុតបានធ្វើឱ្យស្មាតហ្វូនប្រទេសចិនកាន់កាប់ទីផ្សារធំជាងគេទី២ នៅលើពិភពលោក។
បើយោងតាមប្រភពពី Counterpoint ដដែលបានបញ្ជាក់ថា ក្រុមហ៊ុន Xiaomi, Samsung, vivo, Realme និង Oppo គឺជាម៉ាកយីហោស្មាតហ្វូនកំពូលទាំង ៥ដែលលេចធ្លោជាងគេនៅក្នុងប្រទេសឥណ្ឌារហូតដល់ត្រីមាសទី២ ឆ្នាំ២០២២ ដោយក្នុងនោះមានតែ Samsung តែមួយគត់ដែលមិនមែនជាក្រុមហ៊ុនរបស់ប្រទេសចិន៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 29-03-2024, 12:07 PM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ ៖លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា នេះគឺជាកិច្ចព្រមព្រៀងផ្លូវការ បន្ទាប់ពីភាគីទាំងពីរ មានកិច្ចសហការរួមគ្នាជាច្រើនឆ្នាំកន្លងមកប្រកបដោយភាពជោគជ័យ តែមិនទាន់មានការចុះអនុស្សារណៈយោគយល់គ្នា។ ដូច្នេះការចុះ MOU នេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-03-2024, 12:04 PM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ ៖យោងតាមសេចក្តីជូនដំណាងរលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន ស្នើសុំឱ្យអភិបាល រាជធានី-ខេត្ត ចាត់តាំងកម្លាំងជំនាញ ក្រោមដែនសមត្ថកិច្ច រួមទាំងមន្ទីរបរិស្ថានរាជធានី-ខេត្ត ធ្វើបច្ចុប្បន្នភាពផ្ទៃដី ដែលត្រូវបានកាប់គាស់ ទន្ទ្រាន ឈូសឆាយ និ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-03-2024, 11:54 AM, ចំនួនអ្នកអានៈ 29ដង
យោងតាមព័ត៌មានរបស់អាមេរិក ទំនាក់ទំនងគូបដិបក្ខរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ បានរារាំងមន្ត្រីសហរដ្ឋអាមេរិកពីការចែករំលែកព័ត៌មានណាមួយអំពីផែនការលើសពីអ្វីដែលចាំបាច់ ដោយសារតែការភ័យខ្លាចអាជ្ញាធររុស្ស៊ីអាចនឹងសិក្សាប្រភពស៊ើបការណ៍សម្ងាត់របស់ពួកគេ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-03-2024, 11:53 AM, ចំនួនអ្នកអានៈ 18ដង
រាជធានីភ្នំពេញ ៖តាមរយៈរបាយការណ៍របស់ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានឱ្យដឹងថា សមាគមដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួន ៥៣អង្គភាព។ សមាគមដែលនៅដំណើរការ និងមានសកម្មភាពចំនួន ២២អង្គភាព។ អង្គភាពបានមកធ្វើបច្ចុប្បន្នភាពមានចំនួន ៦អង្គភាព។ អង្គភាពដែលចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃមា
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-03-2024, 11:47 AM, ចំនួនអ្នកអានៈ 19ដង
លោក Mustafa ដែលជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតី Mahmoud Abbas និងជាអ្នកជំនួញដ៏លេចធ្លោម្នាក់ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីក្នុងខែនេះ ដែលមានភារកិច្ចជួយកំណែទម្រង់អាជ្ញាធរប៉ាឡេស្ទីន ដែលអនុវត្តស្វ័យភាពមានកម្រិតនៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។
ទីភ្នាក់ងារសារព័ត៌មាន Wafa របស់ប៉ាឡេស្ទីនបានរាយការណ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-03-2024, 11:46 AM, ចំនួនអ្នកអានៈ 23ដង
វគ្គហ្វឹកហ្វឺនដំបូងរយៈពេលប្រាំថ្ងៃដោយបានចាប់ផ្តើមកាលពីថ្ងៃចន្ទ បន្ទាប់ពីប្រទេសជប៉ុនបានចុះហត្ថលេខាលើកិច្ចសន្យានៅដើមឆ្នាំនេះដើម្បីទិញ Tomahawks រហូតដល់ទៅ ៤០០ គ្រឿងពីសហរដ្ឋអាមេរិក ដើម្បីពង្រឹងសមត្ថភាពប្រឆាំងការវាយប្រហារប្រឆាំងនឹងទីតាំងមីស៊ីលរបស់សត្រូវ ន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-03-2024, 11:44 AM, ចំនួនអ្នកអានៈ 29ដង
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងស្តីពីពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ នាទីព្រឹក ស្ថិតក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-03-2024, 11:40 AM, ចំនួនអ្នកអានៈ 19ដង
លោក Dmytro Kuleba បានធ្វើដំណើរទៅដល់ទីក្រុងញូវដេលី កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ការបំពេញទស្សនកិច្ចមួយ ក្នុងគោលបំណងជំរុញ និងស្វែងរកការគំាទ្រដល់ ផែនការសន្តិភាពរបស់អ៊ុយក្រែន និងពង្រឹងទំនាក់ទំនងជាមួយឥណ្ឌា។ ដោយសារតែមានទំនាក់ទំនងជាប្រពៃណីជិតស្និទ្ធទាំងផ្នែកសេដ្ឋកិច្ច និងយោធាជាមួយរុស្ស៉ីយូរអង្វែង ណ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-03-2024, 11:39 AM, ចំនួនអ្នកអានៈ 23ដង
FA បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្សែបម្រើក្លិប Newcastle United ខាងលើ បានបំពានច្បាប់ FA Rule E8 ដោយបានភ្នាល់ការប្រកួតបាល់ទាត់ ចម្លោះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ។
ខ្សែបម្រើ Sandro Tonali របស់ក្លិប Newcastle ត្រូវបានចោទប្រកាន់ដោយសមាគមបាល់ទាត់របស់ប្រទេសអង់គ្លេស
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-03-2024, 11:36 AM, ចំនួនអ្នកអានៈ 20ដង
សេចក្តីថ្លែងការណ៍របស់យោធាបាននិយាយថា កម្លាំងទាហាននៅតែប្រយុទ្ធនៅទ្បើយនៅក្នុងមន្ទីរពេទ្យនេះ។ យោធាបានបន្ថែមថា អ្នកសត្រូវរបស់យើងប្រហែល 200 នាក់ត្រូវបានសម្លា.ប់ ។ កងទ័ពបានអះអាងបន្តថា កងកម្លាំងរបស់ខ្លួនបានជម្លៀសជនស៊ីវិល អ្នកជំងឺ និងបុគ្គលិកពេទ្យទៅកាន់
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-03-2024, 11:35 AM, ចំនួនអ្នកអានៈ 26ដង
Alonso មានវ័យ ៤២ឆ្នាំ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងតួនាទីនៅអ្នកចាត់ក្រុមនៅកីឡដ្ឋាន Anfield គិតចាប់តាំងពីលោក Klospanspan បាននិយាយថាគាត់នឹងលាឈប់នៅបញ្ចប់រដូវកាលនេះ ។ ស្រប់ពេលដែលលោក Alonso កំពុងដឹកនាំក្រុម Bayer Leverkusen ឈរតំណែងកំពូលតារាងលីគ Bundesliga និងលេងមិនទាន់ចាញ់នោះទេ ក្នុងឈានទៅលើកពានលីគជាលើកដំបូងរបស់ពួកគេ។
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 10:08 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ ៖នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិយើង រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសហាមឃាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 10:03 PM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ ៖លោក ជា សុមេធី បានឱ្យដឹងថា គណៈកម្មាធិការជាតិស្ប៉េស្បាល់ អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រីកចលនាកីឡាស្ប៉េស្បាល់អូឡាំពិកដល់បណ្តាខេត្តនានា និងបានបណ្តុះបណ្តាលមន្ត្រីជំនាញ ទៅតាមប្រភេទជនមានពិការភាព និងធ្វើការហ្វឹកហាត់ពួកគាត់ ក្នុងគោលបំណងផ្តល់ឱកាសដល់ជនពិការខ្សោយសតិ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 09:59 PM, ចំនួនអ្នកអានៈ 43ដង
កាលពីថ្ងៃសុក្រសប្តាហ៍មុន រុស្ស៊ីបានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសដ៏ធំបំផុតរបស់ខ្លួន លើប្រព័ន្ធថាមពលរបស់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ដោយបានបំផ្លាញអង្គភាពផលិតថាមពលអគ្គីសនីនៅឯទំនប់ធំមួយ និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនី សម្រាប់ប្រជាជនជាងមួយលាននា
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-03-2024, 09:58 PM, ចំនួនអ្នកអានៈ 26ដង
ហៃណាន៖ សំណើរបស់លោក ឈិន ចុង បានធ្វើឡើងក្នុងពេលជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ។
លោក ឈិន ចុង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការបក្ស និងជា អនុប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន (CCCC) បានស្នើសម្ត
ព័ត៌មានលម្អិត
|
|
|