ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបើកវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន
ចុះថ្ងៃទី: 10-08-2022, 05:40 PM, ចំនួនអ្នកអានៈ 62ដង
ឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងថា ការបើកវគ្គបំប៉នដល់សិក្ខាកាមនេះ ដើម្បីឲ្យពួកគាត់មានជំនាញបច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះ ពិសេសបំពេញសមត្ថភាពបន្ថែមជូនដល់យោធិនឲ្យក្លាយជាគ្រូបង្គោលជាមូលដ្ឋាន សម្រាប់ធ្វើការផ្សព្វផ្សាយចំណេះដឹងបន្ត លើមុខវិជ្ជាសំខាន់ៗ និងចាំបាច់ដើម្បីអនុវត្តឲ្យមានលក្ខណៈសមស្របទៅតាមអាកាសធាតុ និងភូមិសាស្រ្តជាក់ស្តែងក្នុងតំបន់រស់នៅនាពេលបច្ចុប្បន្ន។ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានបើកវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព ស្ថិតក្រោមអធិបតីឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ និងមានការចូលរួមពី មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ យោធភូមិភាគទី៥ ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរងតំបន់ប្រតិបត្តិការសឹករងប៉ៃលិន ដែលមានសិក្ខាកាមចូលរួមចំនួន៥០នាក់ ដោយសិក្សារយៈពេល ៦១ថ្ងៃ។ លោកថា «ជាការពិតណាស់កម្ពុជានាពេលបច្ចុប្បន្ន មានការរីកចម្រើនលើគ្រប់វិស័យ ដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើឱ្យកម្ពុជា កែប្រែមុខមាត់ថ្មី ជាពិសេសគឺការទប់ស្កាត់ជំងឺកូវីដបាន យ៉ាងមានប្រសិទ្ធភាព រហូតអាចបើកប្រទេសឡើងវិញ ទទួលភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគគិនពីបណ្តាប្រទេសលើពិភពលោកឲ្យមកបណ្តាក់ទុននៅកម្ពុជាជាបន្តបន្ទាប់»។ លោកឧត្តមសេនីយ៍ទោ ក៏លើកឡើងពីលទ្ធផល នៃការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលកន្លងទៅថ្មីៗនេះ ត្រូវបានអបអរសាទរពីគ្រប់ភាគីពាក់ព័ន្ធដោយការបោះឆ្នោត មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែង រូមទាំងអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ ដោយបានវាយតម្លៃថា ការបោះឆ្នោតបានប្រព្រឹត្តដោយរលូនល្អ សេរី យុត្តិធម៌ តម្លាភាព គ្មានការគំរាមកំហែង គ្មានអំពើហិង្សា ឬភាពមិនប្រក្រតីណាមួយ កើតឡើងឡើយ។ នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹងដែលយោធាចារ្យបានផ្តល់ឲ្យ និងត្រូវគោរពវិន័យឲ្យបានល្អនៅក្នុងវគ្គសិក្សានេះ ជាពិសេសនៅពេលបញ្ចប់វគ្គសិក្សា ត្រូវយកចំណេះជំនាញ រួមទាំងបទពិសោធន៍របស់ខ្លួនដែលទទួលបាន ទៅអភិវឌ្ឍអង្គភាព និងព្រងីកសមត្ថភាពបន្ថែមទៀតផងដែរ ព្រមទាំងបន្តការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ ដោយអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឲ្យបានខ្ជាប់ខ្ជួន។ ទីបញ្ចប់ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានប្រកាសបើកវគ្គហ្វឹកហ្វឺនចាប់ពីពេលនេះតទៅ និងបានឧបត្ថម្ភថវិកាក្នុងវគ្គហ្វឹកហ្វឺន ចំនួន ៣.០០០.០០០រៀលផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 03-10-2022, 12:00 PM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ:ការកោតសើរបែបនេះ បានធ្វើឡើងតាមរយៈព្រះរាជសារ នៅក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 11:59 AM, ចំនួនអ្នកអានៈ​ 7ដង
យោងតាមកិច្ចព្រមព្រៀងខាងលើ លោក ត្រាវរ៉េ បានយល់ព្រមលើលក្ខខណ្ឌចំនួន៧ ក្នុងនោះរួមមានទាំងការធានាសុវត្ថិភាពរបស់លោក ដាបាមី និងសន្តិសុខរបស់ទាហានដែលគាំទ្ររូបលោក ក៏ដូចជាការគោរពការសន្យាចំពោះប្លុកតំបន់អាហ្រ្វិកខាងលិច ដើម្បីត្រឡប់ទៅរកការគ្រប់គ្រងប្រទេសតាម រដ្ឋធម្មនុញ្ញ នៅខែកក្កដា ឆ្នាំ២០២៤។ យ៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 11:58 AM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ:កម្មវិធីនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ស្អែកនេះ នៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព ដោយមានវត្តមានរបស់ក្រុមសិល្បករល្ខោនបាសាក់ជាច្រើន ដែលមកពីបណ្តារាជធានី-ខេត្ត ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងសមត្ថភាពរបស់ខ្លួនលើវិធីសាស្ត្រនៃការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 11:54 AM, ចំនួនអ្នកអានៈ​ 7ដង
​កីឡា ៖ ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ១៧​ឆ្នាំ បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អូស្ត្រាលី​កាលពី​ល្ងាច​មិញ ដើម្បី ចូលរួម​ការប្រកួត​ពា​ន​រង្វាន់ AFC U17 Asian Cuspan 2023 Qualifiers ដែល​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២២​។​ សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ខាងលើ U17 កម្ពុជា ស្ថិតនៅ​ពូ​ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 11:53 AM, ចំនួនអ្នកអានៈ​ 7ដង
លោក​ក៏បាន​ប្រាប់​សមាគម​កីឡាបាល់ទាត់​របស់​ប្រទេស (PSSI) ឲ្យ​បញ្ឈប់​ការប្រកួត Liga 1 រហូតដល់​ការស៊ើបអង្កេត​ត្រូវបាន​បញ្ចប់ ហើយ​បាន​និយាយថា នេះ​ជា​សោកនាដកម្ម​លើ​វិស័យ​បាល់ទាត់ដ៏ធំបំផុត​នៅក្នុង​ប្រទេស​។​​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Joko Widodo បាន​បញ្ជា​ឱ្យ​សមាគម​បាល់ទាត់​ឥណ្ឌូនេស៊ី (PSSI) ផ្អាក​ការប្រក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 11:51 AM, ចំនួនអ្នកអានៈ​ 10ដង
ខេត្តកោះកុង: នៅតែ​បើក​លេង​ជាធម្មតា​ហើយ​បើក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​អាណាធិបតេយ្យ​ដដែល​ដូ​ច្មេះ ?​។​ ទន្ទឹម​នោះគេ​ថែមទាំង​ឭ​ពេញ​រុន្ធ​ត្រចៀក​នូវ​ការ​អួតអាង​របស់​មន្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​ទីតាំង​ល្បែង​នោះ​ដែល​បាន​និយាយថា គេ​អត់​ខ្លាច​ការបង្ក្រាប​ទេ​ព្រោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 11:29 AM, ចំនួនអ្នកអានៈ​ 10ដង
បើតាមការរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតប្រធានាធិបតីស្ទើរតែទាំងស្រុង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក លូឡា ទទួលបានសំឡេងគាំទ្រ ៤៨ភាគរយ ទល់នឹង ៤៣ភាគរយ របស់លោក ប៊ុលសូណារ៉ូ។ ប៉ុន្តែ លោក លូឡា ត្រូវការសំលេងគាំទ្រ ៥០ភាគរយ ដើម្បីទទួលបានជ័យជម្នះពេញលេញ។ ឥឡូវនេះអ្នកបោះឆ្នោតមានពេល ៤សប្តាហ៍ ដើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 11:23 AM, ចំនួនអ្នកអានៈ​ 8ដង
រាជធានីភ្នំពេញ:សម្តេចតេជោលើកឡើងថា ដោយសារតែការរីកចម្រើននៃវិស័យឯកជនក្នុងស្រុក ទើបការប្រមូលពន្ធមានការកើនឡើងដែរ។ នៅពេលប្រទេសមានការអភិវឌ្ឍន៍ វិស័យឯកជនក្នុងស្រុករីកចម្រើន នោះចំណូលពន្ធគយ នឹងធ្លាក់ចុះជាបណ្តើរៗ ហើយពន្ធដារនឹងរីកធំឡើង។ ការធ្លាក់ចុះនៃពន្ធគយ ដោយសារកម្ពុជា មានកិច្ចព្រមព្រៀងពា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:24 AM, ចំនួនអ្នកអានៈ​ 9ដង
រាជធានីភ្នំពេញ:រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៣ ខែតុលា​ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ត្រូវលក់សាំងធម្មតាតម្លៃ ៤ ២៥០រៀល និងម៉ាស៊ូតត្រូវលក់៤ ៧០០រៀល ក្នុង១លីត្រ៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:19 AM, ចំនួនអ្នកអានៈ​ 8ដង
រាជធានីភ្នំពេញ:ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានផ្ញើព្រះរាជសារមួយ ជូនសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ សម័យប្រជុំរដ្ឋសភាមានវត្តមានសមា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:15 AM, ចំនួនអ្នកអានៈ​ 8ដង
លោក​បាន​លើកទ្បើង​ថា យើង​បន្ត​ប្រមូល​អង្គហេតុ ហើយ​រហូតមក​ដល់ពេលនេះ វា​មាន​លក្ខណៈ​ប្រយោល​នៅ​ទ្បើ​យ ប៉ុន្តែ​ទិន្នន័យ​ដោយ​ប្រយោល ទាំង​ទិន្នន័យ​ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​មុននេះ និង​ទិន្នន័យ​ដែល​មិនទាន់មាន​នៅក្នុង​ដែន​សាធារណៈ ពិតណាស់​ចង្អុលបង្ហាញ​ពី​ដាន​របស់លោក​ខាងលិច​គឺជា​អ្នក​បំផ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:12 AM, ចំនួនអ្នកអានៈ​ 9ដង
តាមរយៈការបង្ហោះនៅលើ Twitter លោក Musk បានលើកឡើងថា រថយន្ដ Cybertruck មានប្រព័ន្ធការពារទឹកមិនឱ្យជ្រាបបានល្អ ដូច្នេះវានឹងអាចបើកបរឆ្លងបឹង, ទន្លេរ និងសូម្បីតែសមុទ្រ ប្រសិនបើមិនមានខ្យល់ ឬរលកខ្លាំងៗ។ ខ្លឹមសារនេះត្រូវបានប្រភពអះអាងថា អ្នកដែលត្រៀមខ្លួនក្លាយជាម្ចាស់រថយន្ត Cybertruck ដ៏ពិសេសមួយនេះនឹងទទួលបានរថយន្តដ៏រឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:11 AM, ចំនួនអ្នកអានៈ​ 8ដង
Lyman គឺជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយនៃតំបន់ដូណេត ដែលត្រូវបានលោក ពូទីន ប្រកាសបញ្ចូលក្នុងឧបសម្ព័ន្ធរុស្ស៉ី រួមជាមួយតំបន់ ៣ផ្សេងទៀត របស់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាជ័យជម្នះរបស់កងកម្លាំងអ៊ុយក្រែនមិនមែនមានតែនៅក្នុងទីក្រុង Lyman នោះទេ ពោលគឺកងកម្លាំងរប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:10 AM, ចំនួនអ្នកអានៈ​ 9ដង
នេះ​បើ​យោងតាម​លោក Austin ដែល​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍ CNN ដែល​ចាក់ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ លោក​បញ្ជាក់ថា “​ខ្ញុំ​មិនបាន​ឃើញ​ការឈ្លានពាន​ដែល​ជិត​មកដល់​នោះទេ​” ។ លោក​បន្តថា​អ្វីដែល​យើង​មើលឃើញ​គឺ​ប្រទេស​ចិន​កំពុង​ឈានទៅ​បង្កើត​អ្វីដែល​យើង​ហៅថា​ជា​សកម្មភាព​ធម្មតា​ថ្មី​ដែល​កើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:08 AM, ចំនួនអ្នកអានៈ​ 8ដង
រាជធានីភ្នំពេញ:សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តជំរុញពង្រឹងការរីកចម្រើនវិស័យឯកជនក្នុងស្រុក ដើម្បីឲ្យកម្ពុជាមានអ្នករកស៊ីកាន់តែច្រើន សម្រាប់ជួយដល់ប្រទេសជាតិសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងបញ្ជាក់ជាថ្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 097 30 30 910 012 89 06 89 Email: ssn.news@yahoo.com
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3860 នាក់
ម្សិលមិញ : 8811 នាក់
សរុបទាំងអស់ : 4260057 នាក់
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 097 30 30 910 012 89 06 89 Email: ssn.news@yahoo.com
រក្សាសិទ្ធដោយ​ សារព័ត៌មានសង្គម និងកីឡា នៅឆ្នាំ 2012-2022