ក្រសួងបរិស្ថាន និងកំពូលតារាចម្រៀង មាស សុខសោភា ចង់ឱ្យអ្នកមានឥទ្ធិពលលើបណ្តាញសង្គមកាន់តែច្រើន ចូលរួមផ្សព្វផ្សាយពីសារៈសំខាន់នៃធនធានធម្មជាតិ និងសត្វព្រៃ
ចុះថ្ងៃទី: 11-08-2022, 08:45 PM, ចំនួនអ្នកអានៈ 86ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីអន្ទាក់សូន្យនៅខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ លោក នេត្រ ភក្ត្រា បានថ្លែងថា ការចូលរួមជាមួយសិល្បករ សិល្បការិនី គឺជាផ្នែកមួយដែលសំខាន់ដោយសាតែសិល្បករ សិល្បការិនី មានអ្នកគាំទ្រច្រើន ដូច្នេះ ការអំពាវនាវពីសំណាក់ពួកគាត់ទៅកាន់អ្នកគាំទ្រ អាចមានប្រសិទ្ធភាពកាន់តែខ្លាំងក្លាយបន្ថែមទៀត ដែលនេះជាវិធីសាស្ត្រចម្រុះដើម្បីផ្សព្វផ្សាយពីប្រយោជន៍នៃធនធានធម្មជាតិ និងសត្វព្រៃ បន្ថែមលើមន្ត្រីរាជរដ្ឋាភិបាល។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ និងកំពូលតារាចម្រៀង មាស សុខសោភា បានបង្ហាញក្តីសង្ឃឹមចង់ឱ្យអ្នកមានឥទ្ធិពលលើបណ្តាញសង្គម សិល្បករ សិល្បការិនី ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមផ្សព្វផ្សាយឱ្យកាន់ផុសផុលបន្ថែមទៀតដល់អ្នកគាំទ្រពីប្រយោជន៍នៃធនធានធម្មជាតិ និងសត្វព្រៃ ដើម្បីជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់មនស្សជាតិ។ មន្ត្រីរាជរដ្ឋាភិបាល សិល្បករ សិល្បការិនី សុទ្ធតែមានតួនាទីផ្សេងៗគ្នា ប៉ុន្តែ បំពេញឱ្យផលប្រយោជន៍រួមសម្រាប់ជាតិ ដូចជាយុទ្ធនាការអន្ទាក់សូន្យនេះ ក្រសួងបរិស្ថានដឹកនាំធ្វើ គឺធ្វើទិសដៅការពារសត្វព្រៃ ឱ្យបានអង្គការដៃគូដែលចូលរួមជាមួយក៏មានគោលដៅ ធ្វើយ៉ាងឱ្យធនធានធម្មជាតិត្រូវបានការពារ ក្នុងព្រៃត្រូវតែមានសត្វព្រៃ អ្នកនាង មាស សុខសោភា អញ្ជើញចូលរួមគឺក្នុងទិសដៅតែមួយ ដើម្បីធ្វើយ៉ាងម៉េចកាត់បន្ថយអន្ទាក់។ នេះជាការលើកឡើងបន្ថែមរបស់លោក នេត្រ ភក្ត្រា។ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «អញ្ចឹងការចូលរួមគ្រប់មជ្ឈដ្ឋានទាំងអស់ គឺជាធាតុផ្សំធ្វើឱ្យយុទ្ធនាការអន្ទាក់សូន្យ និងកិច្ចការងាររបស់យើងអាចទទួលបានជោគជ័យ ហើយនេះក៏ជាការបញ្ជាក់អំពីសាមគ្គីភាព រវាងរាជរដ្ឋាភិបាល រវាងអង្គការក្រៅរដ្ឋាភិបាល សង្គមស៉ីវិលជាដៃគូ រវាងសិល្បករ សិល្បការិនី ដែលជាប្រជាពលរដ្ឋម្នាក់ក៏គាត់មានតួនាទីសំខាន់ក្នុងការចូលរួមជាមួយរដ្ឋាភិបាល លើការកៀរគរអ្នកគាំទ្រគាត់ឱ្យចូលរួម […] ប្រសិនបើមានការចូលរួមសិល្បករ សិល្បការិនី ឬក៏អ្នកមានឥទ្ធិលពលនានា ដែលមានអ្នកគាំទ្រចូលរួមកាន់តែច្រើន យើងជឿជាក់ថា ជ័យជម្នះរបស់យើងលើយុទ្ធនាការនេះ ក៏កាន់តែឆាប់រហ័សដែរ»។ ចំណែក អ្នកនាង មាស សុខ សោភា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមបញ្ឈប់ការដាក់អន្ទាក់ ដើម្បីចាប់សត្វព្រៃ និងបញ្ឈប់ការបរិភោគសាច់សត្វព្រៃ សំដៅចូលរួមថែរក្សាធនធានធម្មជាតិ។ អ្នកនាងថា ការទិញការបរិភោគសត្វសាច់ព្រៃ គឺជាការជំរុញឱ្យមានការដាក់អន្ទាក់សត្វព្រៃនៅ ក្នុងដែនអភិរក្សរបស់កម្ពុជា។ អ្នកនាង មាស សុខសោភា «បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់ គ្នាចូលរួមយុទ្ធនាការអន្ទាក់សូន្យ និងបញ្ឈប់រាល់សកម្មភាពទាំងឡាយ នៃការ ដាក់អន្ទាក់ និងបរិភោគសាច់សត្វព្រៃ គ្រប់រូបភាព។ តារាចម្រៀងល្បីឈ្មោះរូបនេះ ក៏បានប្តេជ្ញាចិត្ត ក្នុងការបំផុស និងផ្សព្វផ្សាយសាធារណៈជន ពិសេសផ្តើម ពីអ្នកគាំទ្រអ្នកនាង នៅតាមបណ្តាញសង្គម និងរូបភាពផ្សងទៀត។ អ្នកនាង មានគម្រោងគៀគរអ្នកគាំទ្ររបស់ខ្លួន ចូលរួមយុទ្ធនាការអភិរក្សធនធានធម្មជាតិ ទ្រង់ទ្រាយធំ នៅពេលខាងមុខ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ»។ សូមជម្រាបថា ឆ្នាំ២០២១ កន្លងទៅ មន្ត្រីឧទ្យានុរក្ស បានធ្វើការដោះអន្ទាក់ពីដែន ជម្រកសត្វព្រៃទូទាំងប្រទេសបានចជាង៦ម៉ឺនអន្ទាក់ ហើយអន្ទាក់ត្រឹម២០ ភាគរយប៉ុណ្ណោះ ដែលត្រូវបានដោះចេញពីក្នុងព្រៃ។ អន្ទាក់នៅតែជាឃាតករលាក់មុខ មិនត្រឹមតែតាមយាយីជីវិតសត្វប៉ុណ្ណោះទេ ប៉ុន្តែក៏អាចសម្លាប់ជីវិត មនុស្សផងដែរ។ របាយការណ៍របស់មន្ទីរបរិស្ថានខេត្តកំពង់ធំ បានបង្ហាញថា ក្នុងឆ្នាំ២០២១ មន្ទីរបរិស្ថានខេត្ត បានធ្វើការបង្ក្រាបបទល្មើសធានធានធម្មជាតិ បានចំនួន១១៤១ករណី ក្នុងនោះបានបញ្ជូនសំណុំរឿងទៅកាន់តុលាការបាន ចំនួន៧៩ករណី ដែលមានជនល្មើសចំនួន៩០នាក់។ ដោយឡែកបទល្មើសសត្វព្រៃ មន្ទីរបរិស្ថានខេត្ត បានរើអន្ទាក់បានចំនួនជាង១៨០០អន្ទាក់ ដកហូតអាវុធ កែច្នៃ៦០ និងលែងសត្វព្រៃ២៥ក្បាល។ ការដាក់អន្ទាក់ក្នុងតំបន់ការពារធម្មជាតិ មានការកើនឡើង៥៥ភាគរយឆ្នាំ២០២១ ប៉ុន្តែឆមាសទី១ ឆ្នាំ២០២២នេះ ការ បរបាញ់សត្វ ការដាក់អន្ទាក់សត្វបានថយចុះ៧៥ភាគរយធៀបនឹងឆ្នាំ២០២១៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 18-04-2024, 07:54 PM, ចំនួនអ្នកអានៈ​ 26ដង
លោក Jeremy Faller ប្រធានអ្នកវិទ្យាសាស្ត្រនៅទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា «ខ្ញុំគិតថាវានៅតែជាបញ្ហាដ៏ធំមួយ»។ ការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សីបច្ចុប្បន្ន ដែលបានចាប់ផ្តើមនៅឆ្នាំ ២០២០ បានសម្លាប់សត្វបក្សីរាប់សិបលានក្បាល ហើយក៏បានឆ្លងដល់បក្សីព្រៃ ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2024, 07:51 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានី​ភ្នំពេញ ៖ហេតុការណ៍នេះបានកើតឡើង នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ នៅចំណុចផ្ទះលេខ៣១ ផ្លូវ៣៦ បុរីពិភពថ្មីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាមនៅក្នុងផ្ទះរបស់ខ្លួន ដោយសារតែបុរសម្នាក់ទៀតប្រដាប់ដោយកូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2024, 07:47 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានី​ភ្នំពេញ ៖តាមរយៈបណ្តាញសង្គម Facebook នៅល្ងាចថ្ងៃទី១៨ ខែមេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ លោក គង់ សភា អតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ ហើយអះអាងថា នឹងចាត់ចែងតាមនីតិវិធីដើម្បីឲ្យលោកអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ សម្តេចធិបតី បានសរសេរដូច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2024, 07:05 PM, ចំនួនអ្នកអានៈ​ 25ដង
រដ្ឋមន្រ្តីការបរទេសប៉ាអាស៉ីនូវែលហ្គីណេ លោក Justin Tkatchenko បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា សមភាគីចិនរបស់លោក គឺលោក Wang Yi នឹងមកដល់ប្រទេសដែនកោះប៉ាស៉ីហ្វិកមួយនេះ នៅថ្ងៃសៅរ៍ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ។ បើតាមលោក Tkatchenko ក្រុមមន្រ្តីបាននិងកំពុងធ្វើការ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2024, 07:02 PM, ចំនួនអ្នកអានៈ​ 31ដង
ភ្នំភ្លើង Ruang បានផ្ទុះឡើង៤ដង កាលពីថ្ងៃពុធសប្តាហ៍នេះ ដែលជំរុញឱ្យអាជ្ញាធរសម្រេចដំឡើង កម្រិតប្រកាសអាសន្ននៃភ្នំភ្លើងនោះ ដល់កម្រិតខ្ពស់បំផុត។ ជាមួយគ្នានេះ អាកាសយានដ្ឋានអន្តរជាតិ Sam Ratulangi ដែលនៅកៀកបំផុត ក្នុងទីក្រុង Manado ចម្ងាយប្រហែលជាង​១០០គីឡូម៉ែត្រពីភ្នំភ្លើង ត្រូវបិទទ្វាររហូតដល់ យប់ថ្ងៃព្រហស្ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2024, 07:00 PM, ចំនួនអ្នកអានៈ​ 29ដង
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុថៃថា សេដ្ឋកិច្ចថៃនឹងបន្តទទួលបានការគាំទ្រ ពីគោលនយោបាយសារពើពន្ធ ហើយក្រសួងកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់។ ក្រសួងហិរញ្ញវត្ថុថៃបានឱ្យដឹងនៅថ្ងៃពុធថា ជម្លោះរវាងប្រទេសអ៊ីស្រាអែល និងអ៊
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2024, 06:59 PM, ចំនួនអ្នកអានៈ​ 28ដង
លិខិតចុះថ្ងៃទី១៦ មេសា ដោយនាយករដ្ឋមន្រ្តីបែលហ្ស៉ិក លោក Alexander de Croo និងប្រធានាធិបតីឆែក លោក Peter Fiala ត្រូវបានដាក់ជូនគណៈកម្មការ ក្រុមប្រឹក្សា និងសភាអឺរ៉ុប។ មេដឹកនាំទាំងពីរ និយាយថា ករណីព័ត៌មានមិនពិត និងការជ្រៀតជ្រែកផ្ទៃក្នុង ពីសំណាក់ក្រុមគាំទ្ររុស្ស៉ី ត្រូវបានរកឃើញរួចហើយនៅក្នុងប្រទេសជាសមាជិកមួយចំន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2024, 06:56 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានី​ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីអំពាវនាវ ស្ដីពី ការជួយឧបត្ថម្ភសម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែមដល់ជ័យលាភី សិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2024, 06:53 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានី​ភ្នំពេញ ៖លោក វ៉ាង យី នឹងធ្វើជាសហប្រធានជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៧។ លោកក៏នឹងអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2024, 06:48 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានី​ភ្នំពេញ ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្មីៗនេះ បានចេញអនុក្រឹត្យមួយ បង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យ អតីតមន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ មន្ត្រីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ដែលត្រូវបានបណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2024, 06:41 PM, ចំនួនអ្នកអានៈ​ 30ដង
យោងតាម​របាយការណ៍​ពី Reuters បាន​ឲ្យ​ឃើញថា នៅ​ជាយក្រុង​ព្រំដែន ដែលជា​កន្លែង​នៃ​ការប្រយុទ្ធ​គ្នា​ខ្លាំង​បំផុត ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ផ្ទះ​ដែល​បោះបង់ចោល អគារ​ប្រហោង​ដោយសារ​គ្រាប់កាំភ្លើង ស្ថានីយ៍​ប្រេងឥន្ធនៈ​រង​ការខូចខាត​ដោយ​ការ​បំផ្ទុះ និង​រចនាសម្ព័ន្ធ​បាក់បែក​ដោយ​ការវាយប្រហារ​តាម​អ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2024, 06:40 PM, ចំនួនអ្នកអានៈ​ 33ដង
សព្វថ្ងៃ ប៉ាឡេស្ទីនមានឋានៈត្រឹមជារដ្ឋសង្កេតការណ៍ប៉ុណ្ណោះ នៅអង្គការសហប្រជាជាតិ ខណៈវាគឺជាឋានៈដែលត្រូវបានផ្តល់​ឱ្យ ដោយមហាសន្និបាត UN កាលពីឆ្នាំ២០១២។ ពាក្យស្នើសុំជាសមាជិកពេញលេញ ចាំបាច់ត្រូវទទួលបានការយល់ព្រម ពីក្រុមប្រឹក្សាសន្តិសុខ UN ហើយបន្ទាប់មកពីសំណាក់យ៉ាងហោច២ភាគ៣ នៃមហាសន្និបាត UN។ ក្រុម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2024, 06:37 PM, ចំនួនអ្នកអានៈ​ 25ដង
គ្រាប់បែក​ផូស្វ័រ​ពណ៌​ស​គឺជា​សារធាតុ​រឹង​ដូច​ក្រមួន ដែល​សីតុណ្ហភាព​ឆេះ​ឡើងដល់ ១,៥០០ អង្សា​សេ (២,៧៣២ អង្សា​ហ្វា​រិ​ន​ហៃ​)​ដោយ​នេះ​គឺ​គ្រប់គ្រាន់​ដើម្បី​ដុត​លោហៈ និង​ស្បែក​ចុះទៅ​ឆ្អឹង ហើយ​សមាស​ធាតុគីមីរ​បស់​វា​អាច​ត្រូវបាន​ស្រូបយក​ដោយ​រាងកាយ និង​នាំឱ្យ​ដំណើរ​ការខុស​ប្រក្រតី​នៃ​សរីរា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2024, 06:35 PM, ចំនួនអ្នកអានៈ​ 34ដង
​លោក Pespan បាន​និយាយថា លោក​មិនបាន​សោកស្ដាយ​ចំពោះ​ការ​ចាញ់ Real Madrid ដោយសារ​ការប្រកួត​៩០​នាទី​នៅក្នុង​កីឡដ្ឋាន Etihad ក្រុម​របស់លោក​បាន​គ្រប់គ្រង​ការប្រកួត​យ៉ាង​ល្អ ជាពិសេស​បាន​បង្កើត​ឱកាស​ស៊ុត​ជាច្រើនលើក​។​ អ្នកចាត់ការ​ក្រុម Manchester City លោក Pespan Guardiola នៅតែ​កោតសរសើរ​កូនក្រុម​របស់លោក ក្រោយ​ប្រកួត​ចាញ់ Real Madrid
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2024, 06:33 PM, ចំនួនអ្នកអានៈ​ 8ដង
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក Bernstein ដែលជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចសេតវិមានបានប្រាប់ទូរទស្សន៍ CNBC ថា៖ «ប្រសិនបើយើងមិនចាត់វិធានការទេ យើងកំពុងប្រឈមមុខនឹងវិស័យដ៏សំខាន់បំផុតមួយរបស់យើង ជាអ្វីដែលលោកប្រធានាធិបតីហៅថាជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចអាមេរិក ជាមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិរបស់យើង
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1539 នាក់
ម្សិលមិញ : 3696 នាក់
សរុបទាំងអស់ : 6441814 នាក់