កិច្ចប្រជុំ​រដ្ឋមន្ត្រី​វប្បធម៌ G20 ក្រោម​ប្រធានបទ​”​វប្បធម៌​ដើម្បី​ការរស់នៅ​ប្រកបដោយ​ចីរភាព​
ចុះថ្ងៃទី: 14-09-2022, 12:47 PM, ចំនួនអ្នកអានៈ 53ដង
( ទីក្រុង​Borobudur)៖ កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​បណ្តា​រដ្ឋមន្ត្រី​វប្បធម៌​នៃ​បណ្ដា​ប្រទេស​G20, តំណាង​សហគមន៍​អាស៊ាន (​កម្ពុជា​), តំណាង EU, UNESCO និង​បណ្តា​ប្រទេស​ដៃគូ​សន្ទនា​មួយចំនួនទៀត​។​លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ផ្នែក​វប្បធម៌ និង​សិល្បៈ កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​វប្បធម៌ G20 ក្រោម​ប្រធានបទ​ស្ដីពី “​វប្បធម៌​ដើម្បី​ការរស់នៅ​ប្រកបដោយ​ចីរភាព​” (Culture for Sustainable Living) នៅ​ទីក្រុង​វប្បធម៌​Borobudur នៃ​ប្រទេស​ឥណ្ឌូនេស៊ី​។​ កិច្ចប្រជុំ​ពិភាក្សាបាន​ផ្តោតលើ​ចំណុច​សំខាន់ៗ​មួយចំនួន​រួមមាន​៖ • បទ​អន្តរាគមន៍​នៃ​គោលនយោបាយ​អទិភាព​ក្នុង​វិស័យ​វប្បធម៌​នៃ​បណ្តា​ប្រទេស​G20 ក៏ដូចជា​ការ​ស្តារឡើងវិញ​នូវ​វិស័យ​វប្បធម៌​បន្ទាប់ពី​ជំងឺ​រាតត្បាត​សកល​កូ​វីត​-១៩ បម្រែបម្រួល​អាកាសធាតុ ផលវិបាក​នៃ​សង្គ្រាម និង​វិ​ប​តិ្ត​សកល​មួយចំនួនទៀត​ដែល​ប៉ះពាល់​ដល់​វិស័យ​វប្បធម៌​ • បទ​អន្តរាគមន៍​រដ្ឋមន្ត្រី​វប្បធម៌​នៃ​បណ្តា​ប្រទេស​G20 និង​ប្រទេស​នានា បាន​សង្កត់ធ្ងន់​ទៅលើ​តួនាទី​វប្បធម៌​ក្នុង​ ​ការរួមចំណែក​ពង្រឹង​ដល់​ការរស់នៅ​ប្រកបដោយ​ចីរភាព (Culture for Sustainable Living) និង​; • កិច្ចពិភាក្សា​លើ​គំនិត​ផ្តួចផ្តើម​របស់​ឥណ្ឌូនេស៊ី ស្តីពី​ការបង្កើត​មូលនិធិ​សម្រាប់​ស្តារ​វិស័យ​សិល្បៈ និង​វប្បធម៌ សកល​(Global Arts and Culture Recovery Fund) ដែល​បង្ហាញ​ពី​សារសំខាន់​ក្នុង​ការរៀបចំ​មូលនិធិ​អន្តរជាតិ​មួយ​ដើម្បី​ជួយ​អន្តរាគមន៍​លើ​វិស័យ​វប្បធម៌​ដល់​ប្រទេស​នានា​ក្រោយ​វិបត្តិ​សកល​។ នៅក្នុង​បទ​អន្តរាគមន៍ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​គាំទ្រ​ដល់​សកម្មភាព​នានា​ទាក់ទង​ទៅនឹង​វិស័យ​វប្បធម៌ ដែល​បានលើកឡើង​ក្នុង​បទ​អន្តរាគមន៍​នៃ​សមាជិក​នៃ​កិច្ចប្រជុំ​ដែល​ឆ្លើយតប​យ៉ាង​សមស្រប​ទៅនឹង​សភាព​ការ​ណ៌​បច្ចុប្បន្ន ពិសេស​គឺ​ការអំពាវនាវ​ឱ្យ​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​បញ្ជ្រាប​វប្បធម៌​នៅក្នុង​សកម្មភាព​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ការលើកទឹកចិត្ត​ឱ្យមាន​ការវិនិយោគ​ប្រក​ប​ដោយ​ចីរភាព ដែល​ផ្តល់​តម្លៃ​និង​រួមចំណែក​ក្នុង​កិច្ចការពារ​ធនធាន​វ​ប្ប​ធម៌ ដល់​អ្នក​បម្រើការ​ក្នុង​វិស័យ​វប្បធម៌ សិល្បៈ និង​បេតិកភណ្ឌ ព្រមទាំង​លើកទឹកចិត្ត​ដល់​ការផ្លាស់ប្តូរ​របៀប​រស់​នៅ​ថ្មី​ក្នុងសង្គម ដោយ​ឈរលើ​មូលដ្ឋាន​នៃ​វិ​ញ្ញា​តិ្ត​វប្បធម៌ សមធម៌ និង​បរិ​យា​ប័ន​។ ស្មារតី​នេះ ក៏​ស្របគ្នា​ទៅនឹង​ខ្លឹម​សារសំខាន់​នៃ​សេចក្តីថ្លែងការណ៍​សៀមរាប​ទីក្រុង​វប្បធម៌​អាស៊ាន (Siem Reap – ASEAN City of Culture) ដែល​បានអនុម័ត​នាពេល​ថ្មីៗ​កន្លងទៅនេះ ក៏បាន​ផ្តោត​សំខាន់​ស្តីពី​ការលើកកម្ពស់​សហគម​ន៍​អាស៊ាន​ប្រកបដោយ​ការច្នៃប្រឌិត និង​ការ​សម្រប​ខ្លួន​ដើម្បី​គាំទ្រ​ដល់​ចរន្ត​សេដ្ឋកិច្ច​វប្បធម៌​ក្នុង​បរិបទ​ថ្មី​។​ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ក៏បាន​ជម្រាបជូន​អង្គប្រជុំ​អោយបាន​ជ្រាប​ផងដែរ អំពី​ការរៀបចំ​សន្និសីទ​អន្តរជាតិ ស្តីពី​ការការពារ និង​ទប់ស្កាត់​ការ​ចរាចរ​ជួញដូរ​ស​ម្ប​តិ្ត​វប្បធម៌​ខុសច្បាប់ – ទស្សនៈ​ពី​អាស៊ាន នៅ​ទីក្រុង​សៀមរាប កាលពី​សប្តាហ៍​កន្លងទៅ ដែល​បានទទួល​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​។​លោកជំទាវ​បណ្ឌិត​សភាចា​រ្យ បានផ្តល់​ការគាំទ្រ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី និង​បណ្ដា​ប្រទេស​G20 ដែល​បាន​ផ្តួចផ្តើម​គំនិត​ក្នុង​ការបង្កើត​មូលនិធិ​សកល​ក្នុងការ​ស្តារ​វិស័យ​សិល្បៈ និង​វប្បធម៌​សកល​ដើម្បី​ជួយ​គាំទ្រ​ដល់​បណ្តា​ប្រទេស​នានា សំដៅ​ធ្វើអោយ​វិស័យ​វប្បធម៌​ក្លាយជា​កម្លាំងចលករ​មួយ​សំខាន់ ក្នុងការ​ស្ថាបនា​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ ក្នុងអំឡុង​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​វប្បធម៌​G20​នេះ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ បាន​ឆ្លៀត​ទទួល​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​វប្បធម៌​នៃ​ប្រទេស​សឹង្ហ​បុរី និង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​តិ្ក​ការ​ទ្វេភាគី និង​បង្កើត​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​លើ​វិស័យ​សិល្បៈ​វប្បធម៌ ដែលជា​អទិភាព​នៃ​ការផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងសងខាង​៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 03-10-2022, 11:29 AM, ចំនួនអ្នកអានៈ​ 0ដង
បើតាមការរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតប្រធានាធិបតីស្ទើរតែទាំងស្រុង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក លូឡា ទទួលបានសំឡេងគាំទ្រ ៤៨ភាគរយ ទល់នឹង ៤៣ភាគរយ របស់លោក ប៊ុលសូណារ៉ូ។ ប៉ុន្តែ លោក លូឡា ត្រូវការសំលេងគាំទ្រ ៥០ភាគរយ ដើម្បីទទួលបានជ័យជម្នះពេញលេញ។ ឥឡូវនេះអ្នកបោះឆ្នោតមានពេល ៤សប្តាហ៍ ដើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 11:23 AM, ចំនួនអ្នកអានៈ​ 1ដង
រាជធានីភ្នំពេញ:សម្តេចតេជោលើកឡើងថា ដោយសារតែការរីកចម្រើននៃវិស័យឯកជនក្នុងស្រុក ទើបការប្រមូលពន្ធមានការកើនឡើងដែរ។ នៅពេលប្រទេសមានការអភិវឌ្ឍន៍ វិស័យឯកជនក្នុងស្រុករីកចម្រើន នោះចំណូលពន្ធគយ នឹងធ្លាក់ចុះជាបណ្តើរៗ ហើយពន្ធដារនឹងរីកធំឡើង។ ការធ្លាក់ចុះនៃពន្ធគយ ដោយសារកម្ពុជា មានកិច្ចព្រមព្រៀងពា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:24 AM, ចំនួនអ្នកអានៈ​ 1ដង
រាជធានីភ្នំពេញ:រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៣ ខែតុលា​ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ត្រូវលក់សាំងធម្មតាតម្លៃ ៤ ២៥០រៀល និងម៉ាស៊ូតត្រូវលក់៤ ៧០០រៀល ក្នុង១លីត្រ៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:19 AM, ចំនួនអ្នកអានៈ​ 8ដង
រាជធានីភ្នំពេញ:ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានផ្ញើព្រះរាជសារមួយ ជូនសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ សម័យប្រជុំរដ្ឋសភាមានវត្តមានសមា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:15 AM, ចំនួនអ្នកអានៈ​ 1ដង
លោក​បាន​លើកទ្បើង​ថា យើង​បន្ត​ប្រមូល​អង្គហេតុ ហើយ​រហូតមក​ដល់ពេលនេះ វា​មាន​លក្ខណៈ​ប្រយោល​នៅ​ទ្បើ​យ ប៉ុន្តែ​ទិន្នន័យ​ដោយ​ប្រយោល ទាំង​ទិន្នន័យ​ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​មុននេះ និង​ទិន្នន័យ​ដែល​មិនទាន់មាន​នៅក្នុង​ដែន​សាធារណៈ ពិតណាស់​ចង្អុលបង្ហាញ​ពី​ដាន​របស់លោក​ខាងលិច​គឺជា​អ្នក​បំផ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:12 AM, ចំនួនអ្នកអានៈ​ 8ដង
តាមរយៈការបង្ហោះនៅលើ Twitter លោក Musk បានលើកឡើងថា រថយន្ដ Cybertruck មានប្រព័ន្ធការពារទឹកមិនឱ្យជ្រាបបានល្អ ដូច្នេះវានឹងអាចបើកបរឆ្លងបឹង, ទន្លេរ និងសូម្បីតែសមុទ្រ ប្រសិនបើមិនមានខ្យល់ ឬរលកខ្លាំងៗ។ ខ្លឹមសារនេះត្រូវបានប្រភពអះអាងថា អ្នកដែលត្រៀមខ្លួនក្លាយជាម្ចាស់រថយន្ត Cybertruck ដ៏ពិសេសមួយនេះនឹងទទួលបានរថយន្តដ៏រឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:11 AM, ចំនួនអ្នកអានៈ​ 1ដង
Lyman គឺជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយនៃតំបន់ដូណេត ដែលត្រូវបានលោក ពូទីន ប្រកាសបញ្ចូលក្នុងឧបសម្ព័ន្ធរុស្ស៉ី រួមជាមួយតំបន់ ៣ផ្សេងទៀត របស់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាជ័យជម្នះរបស់កងកម្លាំងអ៊ុយក្រែនមិនមែនមានតែនៅក្នុងទីក្រុង Lyman នោះទេ ពោលគឺកងកម្លាំងរប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:10 AM, ចំនួនអ្នកអានៈ​ 1ដង
នេះ​បើ​យោងតាម​លោក Austin ដែល​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍ CNN ដែល​ចាក់ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ លោក​បញ្ជាក់ថា “​ខ្ញុំ​មិនបាន​ឃើញ​ការឈ្លានពាន​ដែល​ជិត​មកដល់​នោះទេ​” ។ លោក​បន្តថា​អ្វីដែល​យើង​មើលឃើញ​គឺ​ប្រទេស​ចិន​កំពុង​ឈានទៅ​បង្កើត​អ្វីដែល​យើង​ហៅថា​ជា​សកម្មភាព​ធម្មតា​ថ្មី​ដែល​កើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:08 AM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ:សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តជំរុញពង្រឹងការរីកចម្រើនវិស័យឯកជនក្នុងស្រុក ដើម្បីឲ្យកម្ពុជាមានអ្នករកស៊ីកាន់តែច្រើន សម្រាប់ជួយដល់ប្រទេសជាតិសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងបញ្ជាក់ជាថ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:04 AM, ចំនួនអ្នកអានៈ​ 9ដង
រាជធានីភ្នំពេញ:អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឲ្យរាល់ការចរាចរផលិតផលឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ក្រសួង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:00 AM, ចំនួនអ្នកអានៈ​ 1ដង
អង្គការសហប្រជាជាតិ​បានបញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​នេះ​ថា ការចរចា​រវាង​ក្រុម Houthis និង​ក្រុមចម្រុះ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​បែកបាក់ ហើយ​បទ​ឈប់​បាញ់​ដែល​នឹង​ផុតកំណត់​នៅ​ថ្ងៃ​តែមួយ​នឹងមិន​ត្រូវបាន​បន្ត​នោះទេ​។ បទ​ឈប់​បាញ់​ដ៏​ផុយស្រួយ​បានកើត​ឡើង​តាំងពី​ខែមេសា ហើយ​បាន​ឃើញថា​ការប្រយុទ្ធ​គ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 09:59 AM, ចំនួនអ្នកអានៈ​ 1ដង
អាជ្ញាធរ​សុវត្ថិភាព​ប្រេង​របស់​ប្រទេស​ន័​រវេ​ស បាន​បើក​កិច្ចប្រជុំ​ជាមួយ​សមាជិក​នៃ​ឧស្សាហកម្ម​ប្រេង និង​ឧស្ម័ន​របស់​ប្រទេស កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ព្រមាន​ថា របាយការណ៍​ថ្មីៗ​នេះ​បានបង្ហាញ​ពី ការកើនឡើង​នៃ​សកម្មភាព​យន្តហោះ​គ្មាន​មនុស្ស​បើក​នៅលើ​ធ្នើ​ទ្វីប​ន័​រវេ​ស​។​ ប្រតិបត្តិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 09:57 AM, ចំនួនអ្នកអានៈ​ 7ដង
នាឱកាស​នោះ លោក​រដ្ឋមន្ដ្រី និង​សហការី​ក៏​នឹងមាន​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​លោក​អគ្គនាយក​អង្គការ UNIDO និង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​មួយចំនួនទៀត ចាប់ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២២ នៅ​ប្រទេស​អូទ្រីស និង​ប្រទេស​ប៉ែល​ហ្សិ​ច​។ ​តប​តាម​ការអញ្ជើញ​ពី​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 07:43 AM, ចំនួនអ្នកអានៈ​ 11ដង
រាជធានីភ្នំពេញ:នៅ​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៨​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ និង​របួសធ្ងន់​ស្រាល​១៤​នាក់​។​នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​ ​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា មូល​ហេតុដែល​បណ្ដាល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 07:42 AM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ: កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២២ មាន​ដូចខាងក្រោម​នេះ​៖ -​លើ​ប្រជាជន​អាយុ​ពី ១៨​ឆ្នាំ​ឡើង មាន ១០៣,៦៧% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​នាក់​។​ -​លើ​កុមារ​-​យុវវ័យ​អាយុ​ពី ១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ មាន ១០១,០៦% ធៀប​ជាម
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 097 30 30 910 012 89 06 89 Email: ssn.news@yahoo.com
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3461 នាក់
ម្សិលមិញ : 8811 នាក់
សរុបទាំងអស់ : 4259658 នាក់
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 097 30 30 910 012 89 06 89 Email: ssn.news@yahoo.com
រក្សាសិទ្ធដោយ​ សារព័ត៌មានសង្គម និងកីឡា នៅឆ្នាំ 2012-2022