ឣគ្គនាយកធនាគារ ARDB ដឹកនាំក្រុមការងារបំពេញទស្សនកិច្ចនៅថៃ រយៈពេល៧ថ្ងៃ ស្វែងយល់ពីវិស័យកសិកម្ម និងចំណីអាហារ
ចុះថ្ងៃទី: 14-09-2022, 04:24 PM, ចំនួនអ្នកអានៈ 187ដង
រាជធានីភ្នំពេញ:កម្មវិធីសិក្ខាសាលា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ ក៏មានការចូលរួមបើក ពីលោកបណ្ឌិត Prasun Kumar Das ឣគ្គលេខាធិការ សមាគមឥណទានកសិកម្ម និងជនបទ នៃតំបន់អាស៊ីបាស៊ីហ្វិក (Asia-Pacific Rural and Agricultural Credit Association - APRACA) ផងដែរបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាឣគ្គនាយក នៃធនាគារឣភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចូលរួមបើកកម្មវិធីសិក្ខាសាលា ស្តីពីហិរញ្ញប្បទានបៃតង ក្នុងវិស័យកសិកម្ម និងចំណីអាហារ «Green and Sustainable Finance to Agriculture and Food Sector» ដែលរៀបចំដោយ APRACA ពីថ្ងៃទី១១ ដល់១៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។ សិក្ខាសាលានេះ មានគោលបំណងពង្រឹងសមត្ថភាព ដល់បុគ្គលិកធនាគារ ARDB អំពីការរៀបចំ Green Finance Taxonomy, ស្វែងយល់ពីឧបករណ៍ហិរញ្ញវត្ថុបៃតង និងការអនុវត្តហិរញ្ញប្បទានបៃតង នៅកម្ពុជា តាមរយៈការដកស្រង់បទពិសោធន៍ ពីបណ្តាប្រទេសផ្សេងៗ។ ទន្ទឹមគ្នានេះ បណ្ឌិត កៅ ថាច ក៏បានដឹកនំាក្រុមការងារបំពេញទស្សនកិច្ចសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ការងារនៅក្រុមហ៊ុន Thai Agro Exchange Co., Ltd ដែលគ្រប់គ្រងផ្សារបោះដុំ ផលិតផលកសិកម្ម TALAAD THAI ជាពិសេសបន្លែ-ផ្លែឈើក្នុងស្រុក និងពីបរទេស នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។ ផ្សារបោះដុំ TALAAD THAI ជាផ្សារបោះដុំធំជាងគេនៅប្រទេសថៃ ហើយដើរតួរនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួលរវាងតម្រូវការ និងការផ្គត់ផ្គង់ផលិតផលបន្លែ-ផ្លែឈើបោះដុំ ប្រកបដោយគុណភាព សម្រាប់ចែកចាយបន្តដល់អ្នកប្រើប្រាស់ ហើយក៏ជាទីផ្សារមួយដ៏សំខាន់ សម្រាប់ប្រជាកសិករដំាដុះបន្លែ-ផ្លែឈើ ផងដែរ។ បន្ទាប់មកទៀត បណ្ឌិត កៅ ថាច បានដឹកនំាក្រុមការងារ ARDB ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយអគ្គនាយកធនាគារ BAAC (Bank for Agricultre and Agricultural Cooperatives) នៅស្នាក់ការកណ្តាល នៃ BAAC ក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។ ជំនួបនេះ គឺធ្វើឡើងក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារទំាងពីរ លើការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ការងារ ពាក់ព័ន្ធនឹងផ្តល់ឥណទានគំាទ្រ ដល់វិស័យកសិកម្ម នាពេលអនាគតផងដែរ។ ក្នុងឱកាសទស្សនកិច្ច នៅប្រទេសថៃនេះ បណ្ឌិត កៅ ថាច ក៏បានដឹកនាំក្រុមការងារ ធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Sumipol Corporation Limited ពាក់ព័ន្ធនឹងការឣនុវត្តកម្មវិធីកសិកម្មឆ្លាតវៃ ដែលភ្ជាប់តួឣង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម តាមរយៈថ្នាលបច្ចេកវិទ្យា នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។ ថ្នាលបច្ចេកវិទ្យានេះ បានជួយសម្រួលដល់កសិករថៃតភ្ជាប់ទីផ្សារក្នុងប្រព័ន្ធ E-Marketplace ដើម្បីលក់ផលិតផលកសិកម្មតាមតម្រូវការ និងទាន់ពេលវេលា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 30-01-2026, 05:18 PM, ចំនួនអ្នកអានៈ​ 58ដង
រាជធានីភ្នំពេញ៖ មជ្ឈដ្ឋានអ្នកសារព័ត៌មានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលឃើញ​ទំព័រ​ហ្វេស​ប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ផ្សាយព័ត៌មានជាបន្តបន្ទាប់រឿង​បណ្តេញ​ជនបរទេសចេញពីកម្ពុជា ខណៈសកម្មភាពទាំងនោះបានធ្វើឡើង​យូរថ្ងៃ​កន្លង​ទៅហើយ តែទើបនឹងយកមកផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 05:12 PM, ចំនួនអ្នកអានៈ​ 61ដង
រាជធានីភ្នំពេញ៖ការបញ្ញាក់ស្មារតីបែបនេះ របស់ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញ បិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថាន ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងរិស្ថាន។សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 05:04 PM, ចំនួនអ្នកអានៈ​ 79ដង
ខេត្តតាកែវ៖ ថ្លែងនៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងបទបង្ហាញបញ្ហាប្រឈមនិងសំណូមពររបស់អនុគណៈកម្មាធិការវិនិយោគខេត្តតាកែវនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ លោក វ៉ី សំណាង បានមានប្រសាសន៍លើកឡើងពីការធានាសុខសុវត្ថិភាព ជូនក្រុមអ្នកវិនិយោគ និងបានប្រាប់ក្រុមអ្នកវិនិយោគកុំឲ្យមានការព្រួយបារម្ភពី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 05:01 PM, ចំនួនអ្នកអានៈ​ 80ដង
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា រដ្ឋមន្រ្តីការពារជាតិទាំងពីរ បានជួបពិភាក្សាក្នុងទីក្រុង Yokosuka ប្រទេសជប៉ុន ហើយបានយល់ព្រមរៀបចំសមយុទ្ធស្វែងរក និងជួយសង្គ្រោះរួមគ្នានៃកងទ័ពជើងទឹក។រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back និងរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Shinjiro Koizumi បានព្រមព្រៀងធ្វើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 03:22 PM, ចំនួនអ្នកអានៈ​ 67ដង
ខេត្តព្រះវិហារ៖លោក ហេង​ រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់-CMAC) នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា កម្លាំងអង្គភាព CMAC ទិសខេត្តព្រះវិហារ បានដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-82 ទម្ងន់ជាង ២៣០គីឡូក្រាមចំនួន ២គ្រាប់​ ដែលសៀមបា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 03:16 PM, ចំនួនអ្នកអានៈ​ 73ដង
ក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសថា ខ្លួនសម្រេចរឹតបន្តឹងការត្រួតពិនិត្យគោលនយោបាយទីផ្សារជួញដូររូបិណ្ណបរទេស នៅជុំវិញពិភពលោក ក្នុងនោះរួមមានទាំង ការលូកលាន់ដដែលមានគោលដៅទប់ ការឡើងថ្លៃឬធ្លាក់ចុះនៃរូបិបណ្ណរបស់ប្រទេសនីមួយៗ ធៀបនឹងលុយដុល្លារ។ ទោះបង្កើនការត្រួតពិនិត្យក៏ដោយ ក្រសួងហិរញ្ញវត្ថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 03:14 PM, ចំនួនអ្នកអានៈ​ 70ដង
រាជធានីភ្នំពេញ៖លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការត្រៀមរៀបចំទិវារត់ប្រណាំងស្ដ្រីចម្ងាយ ១០គីឡូម៉ែត្រ លើកទី៥ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការ NOCC។ ទិវារត់ប្រណាំងស្ដ្រីចម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 03:10 PM, ចំនួនអ្នកអានៈ​ 57ដង
ទោះបីជាមិនទាន់មានការសម្រេចចិត្តជាផ្លូវការ ប៉ុន្តែសកម្មភាពផ្លូវច្បាប់នាពេលថ្មីៗនេះបានបង្ហាញថាផែនការនេះ មិនមែនគ្រាន់តែជាការជជែកគ្នាលេងនោះទេ។មហាសេដ្ឋីលំដាប់ពិភពលោក Elon Musk កំពុងធ្វើឱ្យទីផ្សារបច្ចេកវិទ្យា និងហិរញ្ញវត្ថុមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយមានសេចក្តីរាយការណ៍ថា លោកកំពុងពិភាក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 03:03 PM, ចំនួនអ្នកអានៈ​ 64ដង
ពាក្យបណ្តឹងដែលដាក់ទៅកាន់តុលាការសហព័ន្ធនៅទីក្រុង Miami បាននិយាយថា ស្ថាប័នទាំងពីរខាងលើ បរាជ័យចាត់វិធានការចាំបាច់ ដើម្បីទប់ស្កាត់កុំឱ្យអតីតបុគ្គលិកជាប់កិច្ចសន្យារបស់ IRS ឈ្មោះ Charles Littlejohn ទម្លាយកំណត់ត្រាប្រកាសពន្ធរបស់លោក ត្រាំ រួមជាមួយកូនប្រុស និងក្រុមហ៊ុន Trumspan Organization របស់លោក ទៅកាន់ប្រព័ន្ធផ្សព្វផ្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 02:58 PM, ចំនួនអ្នកអានៈ​ 67ដង
ក្នុងលិខិតសរសេរទៅកាន់សម្តេចប៉ាប ឆ្លើយតបសារនៃទិវាសន្តិភាពអន្តរជាតិ កាលពីថ្ងៃទី១ ខែមករា របស់សម្តេច លោក Lai បានអះអាងថា រូបលោកតែងតែសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ប្រជាធិបតេយ្យ សន្តិភាព និងវិបុលភាព គឺជាមាគ៌ាជាតិរបស់តៃវ៉ាន់ ហើយក៏ជាតំណភ្ជាប់របស់តៃវ៉ាន់ជាមួយពិភពលោកផងដែរ។ លោក Lai បានបន្តថា ចំពោះមុខក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 01:46 PM, ចំនួនអ្នកអានៈ​ 59ដង
ស្របពេលជាមួយគ្នា ទីផ្សារបច្ចេកវិទ្យាជួបនូវភាពមិនច្បាស់លាស់ខ្លាំង ដោយក្រុមហ៊ុន Microsoft បានបាត់បង់តម្លៃទីផ្សារហូតដល់ ៣៥៧ ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៦ឆ្នាំចុងក្រោយ។ ភាពរង្គោះរង្គើនេះ ក៏បានទាញទម្លាក់តម្លៃរូបិយប័ណ្ណឌីជីថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 01:30 PM, ចំនួនអ្នកអានៈ​ 65ដង
ខ្លឹមសារនៃបទបញ្ជាចេញផ្សាយដោយសេតវិមាន បាននិយាយថា ពន្ធគយបន្ថែមអាចនឹងត្រូវដាក់ទៅលើ ការនាំចូលទំនិញដែលជា​ផលិតផលរបស់ប្រទេសណាមួយ ដែលលក់ប្រេងដោយផ្ទាល់ឬមិនផ្ទាល់ដល់គុយបា។ បទបញ្ជានោះហៅរដ្ឋាភិបាលគុយបា ថាជាគំរាមកំហែងមិនធម្មតាចំពោះសន្តិសុខជាតិអាមេរិក ហើយចោទរបបដឹកនាំគុយបាថា បានចូលដៃនិងផ្តល់ក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 12:06 PM, ចំនួនអ្នកអានៈ​ 45ដង
រាជធានីភ្នំពេញ៖ តាមរបាយការណ៍ មន្ទីរពេទ្យគន្ធបុប្ផាក៏បានព្យាបាលកុមារដែលសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យចំនួន ២៣៣ ២៤៣នាក់ និងព្យាបាលអ្នកជំងឺគ្រុនឈាមដែលសម្រាកក្នុងមន្ទីរពេទ្យចំនួន ២២ ៩៨២ករណី, ពិនិត្យ និងផ្ដល់សេវាតាមដានផ្ទៃពោះ និងដល់ស្រីមានផ្ទៃពោះចំនួន ១០៨ ១៣៤ករណី, ផ្ដល់សេវាសម្រាលកូនដល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 12:02 PM, ចំនួនអ្នកអានៈ​ 40ដង
គេហទំព័រកីឡា BBC បានចេញផ្សាយថា ក្នុងចំណោមនោះដែរមាន ៩ក្លឹបដែលត្រូវលេងបើករដូវកាលលីគចិន Chinese Suspaner League នារដូវកាលនេះ ត្រូវរងទណ្ឌកម្មដកពិន្ទុ បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញពី «ការប្រព្រឹត្តអំពើពុករលួយ តាមរយៈរៀបចំលទ្ធផលទុកមុន»។ បណ្តាក្លឹបបាល់ទាត់អាជីពរបស់ចិនមានដល់ទៅ ១៣ក្រុមឯណោះ ត្រូវបានពិន័យជាប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-01-2026, 11:58 AM, ចំនួនអ្នកអានៈ​ 59ដង
លោក ត្រាំ បានសម្ពោធក្រុមប្រឹក្សាសន្តិភាពរបស់លោកជាផ្លូវការកាលពីសប្ដាហ៍មុន។ ក្រុមប្រឹក្សានេះដំបូងឡើយត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងការអនុវត្តបទឈប់បាញ់នៅហ្កាហ្សា តែក្រោយមក លោកបានពង្រីកតួនាទីរហូតដល់ដោះស្រាយជម្លោះនៅជុំវិញពិភពលោក។ លោក ត្រាំ បានផ្ញើលិខិតអញ្ជើញទៅកាន់បណ្ដាមេដឹកនាំពិ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 7582 នាក់
ម្សិលមិញ : 9137 នាក់
សរុបទាំងអស់ : 11052974 នាក់