មន្ត្រីជាន់ខ្ពសក្រសួងទេសចរណ៍៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន វិស័យពិការភាពបានក្លាយជាការងារអាទិភាពមួយត្រូវបានលើកកម្ពស់យ៉ាងខ្លាំង
ចុះថ្ងៃទី: 16-09-2022, 01:02 PM, ចំនួនអ្នកអានៈ 239ដង
រាជធានីភ្នំពេញ:ការថ្លែងបែបនេះរបស់លោក ហោ សារុន បានធ្វើឡើងក្នុងពិធីបើក សិក្ខាសាលា ស្តីពី «ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាពតាមរយៈការលើកកម្ពស់កំណើនការងារក្នុងវិស័យទេសចរណ៍» ដែលសហការរៀបចំដោយ ក្រុមការងារសកម្មភាពជនមានពិការភាពក្រសួងទេសចរណ៍ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជនពិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាខេត្តស្ទឹងត្រែង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ។ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រធានក្រុមការងារសកម្មភាពជនពិការក្រសួងទេសចរណ៍ បានថ្លែងថា វិស័យពិការភាពបានក្លាយជាការងារអាទិភាពមួយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើកកម្ពស់យ៉ាងខ្លាំង ដោយបានបញ្ចូលទៅគ្រប់វិស័យផ្សេងៗរួមទាំងការអប់រំ សុខាភិបាល ទេសចរណ៍ ការងារនិងវិជ្ជាជីវៈ លទ្ធភាពទទួលបានការគាំពារសង្គម ជីវិត វប្បធម៌ ការកម្សាន្ត កីឡា និងយេនឌ័រ ក្នុងន័យធានាបានថាជនមានពិការភាពអាចទទួលបានឱកាស និងការលើកទឹកចិត្តជួយជ្រោមជ្រែង ដើម្បីទទួលបានគុណតម្លៃពីការអភិវឌ្ឍន៍ និងការទទួលស្គាល់ដោយពេញមុខពេញមាត់នៅក្នុងសង្គម។ មន្ត្រីជាន់ខ្ពស់រូបនេះ បានលើកឡើងថា ជនពិការទទួលបានឱកាសការងារ លើកទឹកចិត្តដល់ជនមានពិការភាពដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារ តួនាទី និងការទទួលខុសត្រូវក្នុងមុខតំណែងចូលបម្រើការងារ លើកកម្ពស់សេចក្តីថ្លៃថ្នូរ សុខុមាលភាព និងសិទ្ធិរបស់ជនមានពិការភាពកម្ពុជា តាមរយៈការទទួលស្គាល់សមត្ថភាពជនមានពិការភាព ប្រសើរជាងការមើលឃើញតែពិការភាពរបស់ជនពិការ និងចូលរួមបំពេញនូវកាតព្វកិច្ចរបស់កម្ពុជា ជាហត្ថលេខីនៃអនុសញ្ញាដែលទាក់ទងសិទ្ធិមនុស្ស និងសិទ្ធិជនពិការ។ មន្ត្រីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមជារដ្ឋហត្ថលេខីនៃអនុសញ្ញាដែលទាក់ទងសិទ្ធិមនុស្ស និងសិទ្ធិជនពិការ កម្ពុជាតែងតែយកចិត្តទុកដាក់ជាប្រចាំក្នុងការលើកកម្ពស់វិស័យពិការភាពដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនលើគ្រប់វិស័យនៅក្រោមម្លប់នៃសន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ វិស័យពិការភាពបានក្លាយជាការងារអាទិភាពមួយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើកកម្ពស់យ៉ាងខ្លាំង ដោយបានបញ្ចូលទៅគ្រប់វិស័យផ្សេងៗរួមទាំងការអប់រំ សុខាភិបាល ទេសចរណ៍ ការងារនិងវិជ្ជាជីវៈ លទ្ធភាពទទួលបានការគាំពារសង្គម ជីវិត វប្បធម៌ ការកម្សាន្ត កីឡា និងយេនឌ័រ ក្នុងន័យធានាបានថាជនមានពិការភាពអាចទទួលបានឱកាស និងការលើកទឹកចិត្តជួយជ្រោមជ្រែង ដើម្បីទទួលបានគុណតម្លៃពីការអភិវឌ្ឍន៍ និងការទទួលស្គាល់ដោយពេញមុខពេញមាត់នៅក្នុងសង្គម»។ ជាមួយគ្នានេះដែរ លោក ហោ សារុន កម្ពុជាបានធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងវិស័យពិការភាព ដែលជាការកសាងសង្គមរួមមួយ ឆ្លើយតបតាមការលើកកម្ពស់សុខុមាលភាពជនមានពិការភាពតាមរយៈការដាក់ចេញគោលនយោបាយនានាទាក់ទងនឹងវិស័យពិការភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ សិទ្ធិរបស់ជនមានពិការភាពត្រូវបានធានា និងគិតគូរជាអាទិភាព ដែលក្នុងនោះ ជនមានពិការភាពទទួលបានសេវាថែទាំសុខភាព ជាពិសេសការការពារពីការឆ្លងនៃជំងឺកូវីដ១៩ ទទួលបានការបណ្តុះបណ្តាលសមត្ថភាព ការអប់រំ និងទទួលបានឱកាសការងារដូចជនទូទៅផងដែរ។ លោកបានបន្តថា អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺការរៀបចំហេដ្ឋារចនាសម្ព័ន្ធជួយសម្រួលដល់ជនមានពិការភាពនៅតាមទីសាធារណៈ អាគារស្ថាប័នរដ្ឋ និងឯកជនរាប់ចាប់តាំងពីកន្លែងចំណតរហូតដល់ផ្លូវដើរ ផ្លូវជម្រាលចូលក្នុងអគារនានា បន្ទប់ទឹកជាដើម។ លើសពីនេះទៀត ក៏មានការកំណត់ជ្រើសរើសជនមានពិការភាពដើម្បីធ្វើការក្នុងអត្រា ១% នៃចំនួនកម្មករនិយោជិតសរុបនៃផ្នែកឯកជន និងអត្រា ២% នៅតាមក្រសួងស្ថាប័នរដ្ឋ។ លោក ហោ សារុន បានបន្ថែមថា នៅក្នុងបរិបទនៃការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ១៩ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា ត្រូវបានដឹកនាំបញ្ជា និងដាក់ចេញយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយផ្ទាល់ពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសឈានមុខគេមួយដែលមានការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ បានល្អ និងបង្កើតភាពស៊ាំក្នុងសហគមន៍រឹងមាំតាមរយៈយុទ្ធសាស្ត្រចាក់វ៉ាក់សាំង «ផ្ការីក»។ ទន្ទឹមនឹងនេះដែរ លោកបានបញ្ជាក់ថា វិស័យទេសចរណ៍ ដែលជាវិស័យចម្បងមួយក្នុងការរួមចំណែកអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម ត្រូវបានយកចិត្តទុកដាក់គិតគូរពីសំណាក់ក្រសួងទេសចរណ៍ ដែលដឹកនាំដោយលោកបណ្ឌិតរដ្ឋមន្ត្រី ថោង ខុន ក្នុងនោះមានការដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍ ការជំរុញចលនាផ្សព្វផ្សាយ ការបង្កើនចលនាទេសចរណ៍ផ្ទៃក្នុង ការសម្របសម្រួលការធ្វើដំណើរ រហូតដល់ផែនទីចង្អុលផ្លូវ ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ១៩ ជាដើម ដើម្បីធានាបានភាពធន់នៃវិស័យទេសចរណ៍ និងរក្សាកិត្តិនាមនៃវិស័យទេសចរណ៍ជា «មាសបៃតង» របស់កម្ពុជា និងជាសសរស្តម្ភមួយយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។ ក្រសួងទេសចរណ៍បានដាក់ចេញផែនការសកម្មភាពអនុវត្តចំពោះមុខក្នុងដំណាក់កាលដំបូងនៃជំងឺកូវីដ១៩ ក្នុងគោលបំណងធានាឱ្យបានកម្ពុជា ជាគោលទេសចរណ៍មានសុវត្ថិភាពតាមរយៈការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ជំរុញចលនាផ្សព្វផ្សាយ បង្កើនចលនាទេសចរណ៍ផ្ទៃក្នុង សម្របសម្រួលការធ្វើដំណើរ ពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ និងសមត្ថភាពជំនាញក្នុងវិស័យទេសចរណ៍។ ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងអភិវឌ្ឍន៍ទេសចរណ៍ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ (២០២០-២០២៥) ត្រូវបានសិក្សារៀបចំឡើង និងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ឱ្យអនុវត្តនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ឲ្យល្អប្រសើរឡើងវិញ និងពង្រឹងការចូលរួមចំណែកដល់សេដ្ឋកិច្ច និងសង្គម។ ផែនទីចង្អុលផ្លូវនេះចែកចេញជា០៣ដំណាក់កាលធំៗរួមមាន៖ ដំណាក់កាលទី១ ការគ្រប់គ្រងវិបត្តិក្នុងទម្លាប់ថ្មី និងរៀបចំផែនការសម្រាប់ការស្តារឡើងវិញ (២០២០-២០២១) ដំណាក់កាលទី២ ការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិកូវីដ១៩ (២០២២-២០២៣) និងដំណាក់កាលទី៣ ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា (២០២៤-២០២៥)។ ក្រោយការបើកទទួលទេសចរឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ក្នុងរយៈពេល០៩ខែដើម ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៩៩៨,២៧២នាក់ កើនឡើង ៧២០% ធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ តាមរយៈតួលេខនេះ យើងអាចព្យាករណ៍ថាក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះពី ១,៥លានទៅ ២លាននាក់ ដែលនេះគឺជាក្តីសង្ឃឹមមួយក្នុងការឈានឆ្ពោះទៅរកភាពរីកចម្រើននៃវិស័យទេសចរណ៍ដូចមុនពេលមានវិបត្តិកូវីដ-១៩ កើតឡើង ជាពិសេសការបង្កើតឱកាសការងារដ៏សម្បូរបែបសម្រាប់ប្រជាជនកម្ពុជា ដែលក្នុងនោះរួមទាំងជនមានពិការភាពផងដែរ។ ក្រសួងទេសចរណ៍ បានខិតខំអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនមានពិការភាពចូលបម្រើការងារ ដោយធ្វើការជ្រើសរើសជនមានពិការភាពដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារ តួនាទី និងការទទួលខុសត្រូវ ក្នុងមុខតំណែងទៅតាមប្រភេទការងារឱ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការ ក្នុងអត្រា២ ភាគរយនៃចំនួនមន្ត្រីរាជការសរុប និងខិតខំជំរុញឱ្យផ្នែកឯកជននៃវិស័យទេសចរណ៍ដែលមានកម្មករ និយោជិតចាប់ពី១០០នាក់ ឡើងទៅ ត្រូវមានជនមានពិការភាពដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារតួនាទី និងការទទួលខុសត្រូវក្នុងមុខតំណែងទៅតាមប្រភេទការងារក្នុងអត្រាកំណត់១ភាគរយ នៃចំនួនកម្មករ និយោជិតសរុប។ កន្លងមក ក្រសួងទេសចរណ៍ក៏បានចេញសេចក្តីណែនាំមួយស្តីពី ការចូលរួមលើកកម្ពស់សិទ្ធិជនមានពិការភាព ដោយក្នុងនោះក៏មានការលើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋាន បៀរហ្គាឌិន ជួយបង្កលក្ខណៈងាយស្រួលអនុញ្ញាតឱ្យជនមានពិការភាពអាចចូលច្រៀងនិងសម្តែងទស្សនីយភាពសិល្បៈខ្លីៗ ដើម្បីគ្រាន់បានជាកម្រៃដោះស្រាយជីវភាពរស់នៅកាន់តែប្រសើរឡើងថែមទៀត។ មន្ទីរទេសចរណ៍ត្រូវជំរុញការងារនេះឱ្យបានកាន់តែប្រសើរថែមទៀតត្រូវរាយការណ៍ជូនគណៈអភិបាលខេត្ត ក្រសួងទេសចរណ៍ ដើម្បីរៀបចំបណ្ណសរសើរលើកទឹកចិត្តដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ដែលចូលរួមចំណែកជួយដល់ការកាត់បន្ថយភាពក្រីក្រជនមានពិការភាព តាមរយៈការលើកកម្ពស់ការងារ និងអាជីពសមស្របសម្រាប់ជនពិការ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 19-11-2025, 05:07 PM, ចំនួនអ្នកអានៈ​ 54ដង
រាជធានីភ្នំពេញ៖វត្តមានរបស់លោកបណ្ឌិត គុណ ញឹម និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប រួមជាមួយថ្នាក់ដឹកនំាជាន់ខ្ពស់របស់ធនាគារវីង។ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រិភូអមនាយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 05:03 PM, ចំនួនអ្នកអានៈ​ 49ដង
ក្នុងឆ្នាំនេះ ទីក្រុងប៉េកាំងទើបតែបានបន្ធូរបន្ថយខ្លះៗវិញប៉ុណ្ណោះ នូវការរឹតត្បិតរបស់ខ្លួនលើគ្រឿងសមុទ្រនាំចូលរបស់ជប៉ុន ដែលត្រូវបានដាក់ចេញ ពាក់ព័ន្ធការសម្រេចចិត្តរបស់ទីក្រុងតូក្យូ ក្នុងការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ចេញពីរោងចក្រថាមពល Fukushima ចូលទៅក្នុងសមុទ្រកាលពីឆ្នាំ២០២៣។ មុនបម្រាមកាលនោះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 05:00 PM, ចំនួនអ្នកអានៈ​ 52ដង
ថ្លែងអំឡុងព្រឹត្តិការណ៍ប្រមូលផ្តុំមួយដើម្បីប្រឆាំងអំពើពុករលួយ កាលពីថ្ងៃចន្ទ លោកស្រី Imee Marcos ដែលជាសមាជិកព្រឹទ្ធសភា បានធ្វើការអះអាងដោយគ្មានភស្តុតាងថា ប្អូនប្រុសរបស់លោកស្រី បានជួបការលំបាក ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន តាំងតែពីវ័យក្មេង ហើយបញ្ហានេះបានបន្តមកទល់សព្វថ្ងៃ។ លោកស្រីបានអះអាងទៀត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 04:58 PM, ចំនួនអ្នកអានៈ​ 48ដង
កែប៖ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានថ្លែងថា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ កម្ពុជាមានមុខងារចំបង គឺការប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 04:53 PM, ចំនួនអ្នកអានៈ​ 51ដង
រាជធានីភ្នំពេញ៖លោក ទន់ សារ៉ាត បានថ្លែងថា នេះជាលើកទី២ ហើយក្នុងរយៈពេលជាង ២ឆ្នាំ នៃដំណើរការរបស់ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា ដោយក្រសួងព័ត៌មាន បានរៀបចំកិច្ចប្រជុំទីប្រឹក្សាក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ លោក ទន់ សារ៉ាត រដ្ឋលេខាធិការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 04:49 PM, ចំនួនអ្នកអានៈ​ 46ដង
លោកស្រី Lila Ibrahim ប្រធានផ្នែកប្រតិបត្តិការរបស់ Google DeespanMind បានគូសបញ្ជាក់ថា ទិសដៅស្រាវជ្រាវរបស់មន្ទីរពិសោធន៍ថ្មីនេះនឹងផ្តោតការយកចិត្តទុកដាក់លើការអនុវត្តបច្ចេកវិទ្យា AI ទៅលើវិស័យអាទិភាពចំនួនបីគឺ៖ ការអប់រំ សុខាភិបាល និងវិទ្យាសាស្ត្រ។ តាមរយៈការផ្តោតលើវិស័យទាំងនេះ ក្រុមហ៊ុនរំពឹងថាការស្រាវជ្រាវរបស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 04:45 PM, ចំនួនអ្នកអានៈ​ 49ដង
របកគំហើញនេះ សម្គាល់អនាគតមួយដែលឧបករណ៍អាចសាកបានដោយមិនចាំបាច់ដោតឌុយ។ វិស្វករបានបង្កើតប្រព័ន្ធមួយ ដែលផ្ទេរថាមពលដោយសុវត្ថិភាពលើចម្ងាយខ្លីដោយប្រើរលកវិទ្យុ។ វាអាចផ្តល់ថាមពលដល់ឧបករណ៍អេឡិចត្រូនិចតូចៗដូចជាឧបករណ៍ចាប់សញ្ញា ភ្លើង ឬឧបករណ៍វេជ្ជសាស្ត្រដោយមិនចាំបាច់ប៉ះរាងកាយ។ លទ្ធផល គឺជាវិធីប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 04:42 PM, ចំនួនអ្នកអានៈ​ 28ដង
Politico បាននិយាយថា រដ្ឋលេខាធិការកងទ័ពជើងគោកអាមេរិក លោក Dan Dirscoll និងអគ្គសេនាធិការកងទ័ពជើងគោក នាយកឧត្តមសេនីយ៍ Randy George នឹងត្រូវជួបជាមួយលោក ហ្សេលេនស្គី ព្រមទាំងមេបញ្ជាការជាន់ខ្ពស់ និងសមាជិកសភា​របស់អ៊ុយក្រែន។ ទន្ទឹមគ្នា យោងតាមសេចក្តីរាយការណ៍ដាច់ដោយឡែករបស់កាសែតអាមេរិក Wall Street Journal លោក Driscoll ក៏ត្រូវបានរំពឹងថា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 04:40 PM, ចំនួនអ្នកអានៈ​ 29ដង
ប្រព័ន្ធមីស៉ីលខាងលើ គឺហៅថា NASAMS ដែលត្រូវបានប្រើប្រាស់ដោយអ៊ុយក្រែន ក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។ សព្វថ្ងៃនៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក មានតែប្រទេសអូស្រ្តាលីនិងឥណ្ឌូណេស៉ីប៉ុណ្ណោះ ដែលធ្វើប្រតិបត្តិការប្រព័ន្ធមីស៉ីលការពារអាកាស​របស់អាមេរិកមួយនេះ។ សហរដ្ឋអាមេរិក បានប្រកាសពីការលក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 04:39 PM, ចំនួនអ្នកអានៈ​ 55ដង
កិច្ចពិភាក្សា នឹងដឹកនាំដោយលោក Abdullah Alswaha រដ្ឋមន្ត្រីព័ត៌មាន និងបច្ចេកវិទ្យាគមនាគមន៍របស់អារ៉ាប៊ីសាអូឌីត។ ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីប្រធានក្រុមហ៊ុនធំៗជាច្រើន ដូចជា វិស័យថាមពល វេជ្ជសាស្ត្រ និងហិរញ្ញវត្ថុ។ ការចូលរួមរបស់ប្រធានក្រុមហ៊ុន AI ធំៗទាំងពីរនេះ មានន័យសំខាន់ណាស់សម្រាប់យុទ្ធសាស្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 04:36 PM, ចំនួនអ្នកអានៈ​ 50ដង
កីឡាករទាំងនោះត្រូវបានហាមឃាត់រយៈពេល ១២ខែ បន្ទាប់ពីស្ថាប័នបាល់ទាត់ពិភពលោក FIFA បានរកឃើញថា ឯកសារក្លែងក្លាយត្រូវបានប្រើប្រាស់ ដើម្បីឱ្យពួកគេអាចលេងក្នុងវគ្គជម្រុះ Asian Cuspan ឱ្យក្រុមជម្រើសជាតិម៉ាឡេស៊ី ទល់នឹងជម្រើសជាតិវៀតណាម ។ សហព័ន្ធគ្រប់គ្រង់បាល់ទាត់ពិភពលោក (FIFA) គ្រោងនឹងបើកការស៊ើបអង្កេតជាផ្លូវក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 04:33 PM, ចំនួនអ្នកអានៈ​ 21ដង
យោងតាមរបាយការណ៍ដែលត្រូវបានដាក់ជូនសភា ក្រុមហ៊ុន TNB បានរកឃើញទីតាំងជាង ១៣,៨២៧ កន្លែង ដែលមានសកម្មភាពលួចប្រើប្រាស់ថាមពលអគ្គិសនីខុសច្បាប់។ បើទោះជាប្រទេសម៉ាឡេស៊ីមិនទាន់មានច្បាប់គ្រប់គ្រងការជីកយករ៉ែគ្រីបតូក៏ដោយ ប៉ុន្តែសកម្មភាពលួចកែឆ្នៃរង្វាស់ភ្លើង (Meter) ឬតភ្ជាប់ខុសច្បាប់ ដើម្បីប្រើប្រាស់ភ្លើង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 04:25 PM, ចំនួនអ្នកអានៈ​ 25ដង
រដ្ឋមន្រ្តីថាមពលអ៊ុយក្រែន បានឱ្យដឹងថា ម្តងហើយម្តងទៀត រុស្ស៉ីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល។ ការផ្តាច់ភ្លើងភ្លាមៗ កើតមាននៅក្នុងតំបន់មួយចំនួនរបស់អ៊ុយក្រែន។ គេមិនទាន់ដឹងអំពីទំហំខូចខាតពេញនៅឡើយទេ។ តាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន និងអ្នកព័ត៌មាន Reuters ការផ្ទុះនាំឱ្យកក្រើកទីក្រុង Lviv និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 01:18 PM, ចំនួនអ្នកអានៈ​ 51ដង
រាជធានីភ្នំពេញ៖លោក ខៀវ កាថា ជាអ្នកអ្នកនិពន្ធដែលមានឈ្មោះល្បីល្បាញ នាទសវត្ស៩០ បានទទួលមណរភាព នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយរោគាពោធ ក្នុង ជន្មាយុ ៧៤ឆ្នាំ។ បទចម្រៀងល្បីៗដែលជាស្នាដៃនិពន្ធរបស់លោក ខៀវ កាថា មានដូចជាបទចម្រៀង លក់ស្រែចូលបា បទម្ចាស់អូរស្រីខ្មៅ និងបទអនិច្ចាអ្នកស្រែ។ល។ លោក ខៀវ វ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-11-2025, 01:15 PM, ចំនួនអ្នកអានៈ​ 53ដង
រាជធានីភ្នំពេញ៖ មានប្រសាសន៍បើកកិច្ចប្រជុំ ទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណ​ និងបានវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័នពាក់ពន្ធ័ទាំងអស់ដែលបានខិតខំប្រឹងប្រែង និងសហការប្រកបដោយផ្លែផ្កាជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការជំរុញនិងចូលរួមអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្ម
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 7739 នាក់
ម្សិលមិញ : 9337 នាក់
សរុបទាំងអស់ : 10380553 នាក់