អូស្រា្ដលីផ្តល់ថវិកា ១.៣៥លានដុល្លារអូស្រ្ដាលីបន្ថែម គាំទ្រច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា
ចុះថ្ងៃទី: 17-09-2022, 01:39 PM, ចំនួនអ្នកអានៈ 46ដង
រាជធានីភ្នំពេញ:លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន កបប មានប្រសាសន៍ថា គម្រោងនេះមានបំណងដើម្បីពង្រឹងសមត្ថភាពមន្រ្តីកម្ពុជា ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែងឱ្យមានប្រសិទ្ធភាព។ ក្នុងនោះដើម្បីដោះស្រាយនូវបញ្ហានៃការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលបោកបញ្ឆោត បំភាន់អ្នកប្រើប្រាស់ បំណងក្នុងនាមអ្នកអនុវត្តន៍ច្បាប់ គឺការពារអ្នកប្រើប្រាស់ដែលជាប្រជាពលរដ្ឋ។ រដ្ឋាភិបាលប្រទេសអូស្រ្ដាលី បានផ្តល់ថវិកា ១.៣៥លានដុល្លារអូស្រ្ដាលី សម្រាប់រយៈពេល៣ឆ្នាំបន្ថែមទៀត ក្នុងភាពជាដៃគូរវាងគណៈកម្មការកិច្ចការប្រកួតប្រជែង និងការពារអ្នកប្រើប្រាស់របស់អូស្រ្ដាលី (Australian Competition and General-ACCC) និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំរបស់កម្ពុជា ហៅកាត់ថា កបប។ ជុំវិញការបង្រ្កាបអ្នកផ្សព្វផ្សាយបំភាន់នេះដែរ លោក ផាន អូន ពន្យល់ថា កន្លងមក កបប ប្រើប្រាស់ឥរិយាបថទន់ភ្លន់ តែម៉ឺងម៉ាត់ ក្នុងបំណងឱ្យអ្នករកស៊ីទាំងអស់ មានស្មារតីរកស៊ីដោយការទទួលខុសត្រូវ សុច្ចរិត និងយុត្តិធម៌សម្រាប់សង្គម ដោយមិនត្រូវប្រើអំពើណាមួយមិនសុច្ចរិតឈានដល់ការបំភាន់ដល់ពលរដ្ឋ ខណៈពួកគាត់មានកម្រិតការយល់ដឹងនៅឡើយ ដោយថែមទាំងចំណាយថវិកាទិញផលិតផលមិនអាចព្យាបាលជំងឺដូចការផ្សព្វផ្សាយទាំងនោះបាន ពិសេសប្រភេទអាហារបំប៉នដែលផ្សាយថា អាចព្យាបាលជំងឺ១០០មុខ។ ពិធីបើកដំណើរការជាផ្លូវការ កម្មវិធីភាពជាដៃគូនៃកិច្ចការពារអ្នកប្រើប្រាស់កម្ពុជា-អូស្រ្ដាលី ធ្វើឡើងនារសៀលថ្ងៃទី១៦ ខែកញ្ញា នាសណ្ឋាគារសូភីត្រាល អង្គរភូគីត្រា រវាងព្រឹទ្ធសមាជិក Tim Ayres ឧបការីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាឧបការីរដ្ឋមន្រ្តីក្រសួងផលិតកម្មរបស់អូស្រ្ដាលី និងលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្ដាលី សកម្មភាពនានានៅក្រោមកម្មវិធីខាងលើនេះ រួមមាន ការបង្កើតជំនាញស៊ើបអង្កេត និងទំនាក់ទំនងជាមួយស្ថាប័នផ្សេងៗខាងក្រៅ ការបង្កើតវិធានការស៊ើបអង្កេត ការផ្តល់ការណែនាំដល់បុគ្គលិក និងការសម្របសម្រួលទំនាក់ទំនងអន្ដរជាតិកាន់តែទំលំទូលាយ។ កម្មវិធីនេះគាំទ្រដល់ការអនុវត្តរបស់កម្ពុជានូវច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ឆ្នាំ២០១៩ និងច្បាប់ស្ដីពីការប្រកួតប្រជែងឆ្នាំ២០២១ ហើយជាផ្នែកមួយនៃកញ្ចប់ជំនួយរួម ដើម្បីជំរុញការស្ដារសេដ្ឋកិច្ចក្នុងតំបន់ ក្រោយវិបត្តិជំងឺកូវីដ១៩។ ព្រឹទ្ធសមាជិក Tim Ayres មានប្រសាសន៍ថា កម្មវិធីភាពជាដៃគូនៃកិច្ចការពារអ្នកប្រើប្រាស់កម្ពុជា-អូស្រ្ដាលី ដែលកំពុងដាក់ឱ្យដំណើរការនៅពេលនេះ ជានិមិត្តសញ្ញាដ៏អស្ចារ្យមួយនៃការតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានអបអរសាទរចំពោះការដាក់ឱ្យអនុវត្តន៍គម្រោងថ្មីនៅពេលនេះ និងស្វាគមន៍ចំពោះអ្នកជំនាញអូស្រ្ដាលី ដើម្បីពង្រឹងសមត្ថភាពមន្រ្តីអនុវត្តន៍ច្បាប់កម្ពុជាឱ្យអនុវត្តន៍ការងារកាន់តែមានប្រសិទ្ធភាព៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 03-10-2022, 12:00 PM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ:ការកោតសើរបែបនេះ បានធ្វើឡើងតាមរយៈព្រះរាជសារ នៅក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 11:59 AM, ចំនួនអ្នកអានៈ​ 7ដង
យោងតាមកិច្ចព្រមព្រៀងខាងលើ លោក ត្រាវរ៉េ បានយល់ព្រមលើលក្ខខណ្ឌចំនួន៧ ក្នុងនោះរួមមានទាំងការធានាសុវត្ថិភាពរបស់លោក ដាបាមី និងសន្តិសុខរបស់ទាហានដែលគាំទ្ររូបលោក ក៏ដូចជាការគោរពការសន្យាចំពោះប្លុកតំបន់អាហ្រ្វិកខាងលិច ដើម្បីត្រឡប់ទៅរកការគ្រប់គ្រងប្រទេសតាម រដ្ឋធម្មនុញ្ញ នៅខែកក្កដា ឆ្នាំ២០២៤។ យ៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 11:58 AM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ:កម្មវិធីនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ស្អែកនេះ នៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព ដោយមានវត្តមានរបស់ក្រុមសិល្បករល្ខោនបាសាក់ជាច្រើន ដែលមកពីបណ្តារាជធានី-ខេត្ត ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងសមត្ថភាពរបស់ខ្លួនលើវិធីសាស្ត្រនៃការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 11:54 AM, ចំនួនអ្នកអានៈ​ 7ដង
​កីឡា ៖ ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ១៧​ឆ្នាំ បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អូស្ត្រាលី​កាលពី​ល្ងាច​មិញ ដើម្បី ចូលរួម​ការប្រកួត​ពា​ន​រង្វាន់ AFC U17 Asian Cuspan 2023 Qualifiers ដែល​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២២​។​ សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ខាងលើ U17 កម្ពុជា ស្ថិតនៅ​ពូ​ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 11:53 AM, ចំនួនអ្នកអានៈ​ 7ដង
លោក​ក៏បាន​ប្រាប់​សមាគម​កីឡាបាល់ទាត់​របស់​ប្រទេស (PSSI) ឲ្យ​បញ្ឈប់​ការប្រកួត Liga 1 រហូតដល់​ការស៊ើបអង្កេត​ត្រូវបាន​បញ្ចប់ ហើយ​បាន​និយាយថា នេះ​ជា​សោកនាដកម្ម​លើ​វិស័យ​បាល់ទាត់ដ៏ធំបំផុត​នៅក្នុង​ប្រទេស​។​​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Joko Widodo បាន​បញ្ជា​ឱ្យ​សមាគម​បាល់ទាត់​ឥណ្ឌូនេស៊ី (PSSI) ផ្អាក​ការប្រក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 11:51 AM, ចំនួនអ្នកអានៈ​ 10ដង
ខេត្តកោះកុង: នៅតែ​បើក​លេង​ជាធម្មតា​ហើយ​បើក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​អាណាធិបតេយ្យ​ដដែល​ដូ​ច្មេះ ?​។​ ទន្ទឹម​នោះគេ​ថែមទាំង​ឭ​ពេញ​រុន្ធ​ត្រចៀក​នូវ​ការ​អួតអាង​របស់​មន្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​ទីតាំង​ល្បែង​នោះ​ដែល​បាន​និយាយថា គេ​អត់​ខ្លាច​ការបង្ក្រាប​ទេ​ព្រោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 11:29 AM, ចំនួនអ្នកអានៈ​ 10ដង
បើតាមការរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតប្រធានាធិបតីស្ទើរតែទាំងស្រុង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក លូឡា ទទួលបានសំឡេងគាំទ្រ ៤៨ភាគរយ ទល់នឹង ៤៣ភាគរយ របស់លោក ប៊ុលសូណារ៉ូ។ ប៉ុន្តែ លោក លូឡា ត្រូវការសំលេងគាំទ្រ ៥០ភាគរយ ដើម្បីទទួលបានជ័យជម្នះពេញលេញ។ ឥឡូវនេះអ្នកបោះឆ្នោតមានពេល ៤សប្តាហ៍ ដើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 11:23 AM, ចំនួនអ្នកអានៈ​ 8ដង
រាជធានីភ្នំពេញ:សម្តេចតេជោលើកឡើងថា ដោយសារតែការរីកចម្រើននៃវិស័យឯកជនក្នុងស្រុក ទើបការប្រមូលពន្ធមានការកើនឡើងដែរ។ នៅពេលប្រទេសមានការអភិវឌ្ឍន៍ វិស័យឯកជនក្នុងស្រុករីកចម្រើន នោះចំណូលពន្ធគយ នឹងធ្លាក់ចុះជាបណ្តើរៗ ហើយពន្ធដារនឹងរីកធំឡើង។ ការធ្លាក់ចុះនៃពន្ធគយ ដោយសារកម្ពុជា មានកិច្ចព្រមព្រៀងពា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:24 AM, ចំនួនអ្នកអានៈ​ 9ដង
រាជធានីភ្នំពេញ:រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៣ ខែតុលា​ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ត្រូវលក់សាំងធម្មតាតម្លៃ ៤ ២៥០រៀល និងម៉ាស៊ូតត្រូវលក់៤ ៧០០រៀល ក្នុង១លីត្រ៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:19 AM, ចំនួនអ្នកអានៈ​ 8ដង
រាជធានីភ្នំពេញ:ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានផ្ញើព្រះរាជសារមួយ ជូនសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ សម័យប្រជុំរដ្ឋសភាមានវត្តមានសមា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:15 AM, ចំនួនអ្នកអានៈ​ 7ដង
លោក​បាន​លើកទ្បើង​ថា យើង​បន្ត​ប្រមូល​អង្គហេតុ ហើយ​រហូតមក​ដល់ពេលនេះ វា​មាន​លក្ខណៈ​ប្រយោល​នៅ​ទ្បើ​យ ប៉ុន្តែ​ទិន្នន័យ​ដោយ​ប្រយោល ទាំង​ទិន្នន័យ​ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​មុននេះ និង​ទិន្នន័យ​ដែល​មិនទាន់មាន​នៅក្នុង​ដែន​សាធារណៈ ពិតណាស់​ចង្អុលបង្ហាញ​ពី​ដាន​របស់លោក​ខាងលិច​គឺជា​អ្នក​បំផ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:12 AM, ចំនួនអ្នកអានៈ​ 8ដង
តាមរយៈការបង្ហោះនៅលើ Twitter លោក Musk បានលើកឡើងថា រថយន្ដ Cybertruck មានប្រព័ន្ធការពារទឹកមិនឱ្យជ្រាបបានល្អ ដូច្នេះវានឹងអាចបើកបរឆ្លងបឹង, ទន្លេរ និងសូម្បីតែសមុទ្រ ប្រសិនបើមិនមានខ្យល់ ឬរលកខ្លាំងៗ។ ខ្លឹមសារនេះត្រូវបានប្រភពអះអាងថា អ្នកដែលត្រៀមខ្លួនក្លាយជាម្ចាស់រថយន្ត Cybertruck ដ៏ពិសេសមួយនេះនឹងទទួលបានរថយន្តដ៏រឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:11 AM, ចំនួនអ្នកអានៈ​ 8ដង
Lyman គឺជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយនៃតំបន់ដូណេត ដែលត្រូវបានលោក ពូទីន ប្រកាសបញ្ចូលក្នុងឧបសម្ព័ន្ធរុស្ស៉ី រួមជាមួយតំបន់ ៣ផ្សេងទៀត របស់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាជ័យជម្នះរបស់កងកម្លាំងអ៊ុយក្រែនមិនមែនមានតែនៅក្នុងទីក្រុង Lyman នោះទេ ពោលគឺកងកម្លាំងរប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:10 AM, ចំនួនអ្នកអានៈ​ 9ដង
នេះ​បើ​យោងតាម​លោក Austin ដែល​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍ CNN ដែល​ចាក់ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ លោក​បញ្ជាក់ថា “​ខ្ញុំ​មិនបាន​ឃើញ​ការឈ្លានពាន​ដែល​ជិត​មកដល់​នោះទេ​” ។ លោក​បន្តថា​អ្វីដែល​យើង​មើលឃើញ​គឺ​ប្រទេស​ចិន​កំពុង​ឈានទៅ​បង្កើត​អ្វីដែល​យើង​ហៅថា​ជា​សកម្មភាព​ធម្មតា​ថ្មី​ដែល​កើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:08 AM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ:សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តជំរុញពង្រឹងការរីកចម្រើនវិស័យឯកជនក្នុងស្រុក ដើម្បីឲ្យកម្ពុជាមានអ្នករកស៊ីកាន់តែច្រើន សម្រាប់ជួយដល់ប្រទេសជាតិសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងបញ្ជាក់ជាថ្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 097 30 30 910 012 89 06 89 Email: ssn.news@yahoo.com
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3777 នាក់
ម្សិលមិញ : 8811 នាក់
សរុបទាំងអស់ : 4259974 នាក់
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 097 30 30 910 012 89 06 89 Email: ssn.news@yahoo.com
រក្សាសិទ្ធដោយ​ សារព័ត៌មានសង្គម និងកីឡា នៅឆ្នាំ 2012-2022