ការនាំចេញសម្លៀកបំពាក់សម្រេចបានជាង ៦ពាន់លានដុល្លារ នៅ៨ខែឆ្នាំនេះ ខណៈវិបត្តិនៅអឺរ៉ុប និងបញ្ហាសេដ្ឋកិច្ចរំខានដល់ការបញ្ជាទិញ
ចុះថ្ងៃទី: 19-09-2022, 05:53 PM, ចំនួនអ្នកអានៈ 59ដង
រាជធានីភ្នំពេញ:វិស័យកាត់ដេរសម្លៀកបំពាក់ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដោយក្នុងរយៈពេល៨ខែ ឆ្នាំ២០២២ការនាំចេញសម្លៀកបំពាក់មានចំណែកជាង៤០% នៃការនាំចេញសរុបរបស់កម្ពុជា។របាយការណ៍របស់អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល៨ខែ ឆ្នាំ២០២២នេះ ការនាំចេញ ផលិតផល សម្លៀក បំពាក់របស់កម្ពុជា មានទឹកប្រាក់សរុបចំនួន ៦ ៤៦៧លាន ដុល្លារកើនជាង២៨% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ មានត្រឹមតែ ចំនួន៥ ០២១លាន ដុល្លារប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានបង្ហាញនូវក្តីបារម្ភពីការថមថយនៃការបញ្ជាទិញសម្លៀកបំពាក់ នៅឆមាសទី២ ដោយសារភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល។ លោក ខេន លូ អគ្គលេខាធិការ GMAC បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ចាប់តាំងពីខែសីហាមក ការបញ្ជាទិញបានធ្លាក់ចុះជាបន្តបន្ទាប់ ដែលធ្វើឱ្យសមាជិករបស់សមាគមមួយចំនួន បានព្យួរការផលិត។ លោកថា មូលហេតុនៃការធ្លាក់ចុះ គឺដោយសារទីផ្សារនាំចេញដ៏សំខាន់របស់កម្ពុជា ដូចជានៅអឺរ៉ុប ជួបស្ថានភាពមិនល្អ និងស្ថានភាពសេដ្ឋកិច្ច ក្នុងពិភពលោកមិនទាន់ល្អប្រសើរ ស្របពេលដែលអ្នកបញ្ជាទិញនៅសល់ទំនិញច្រើន និងមិនទាន់បញ្ចេញលក់អស់ ដែលនាំឱ្យពួកគេកាត់បន្ថយការបញ្ជាទិញនៅរយៈពេលនេះ។ កត្តានេះ អាចនឹងបង្កផលប៉ះពាល់ដល់ការនាំចេញទំនិញសម្លៀកបំពាក់ នៅឆមាសទី២ឆ្នាំនេះ និងការនាំចេញនៅឆ្នាំក្រោយផងដែរ។ បើតាមលោក ខេន លូ នៅឆមាសទី១ ឆ្នាំ២០២២ ការនាំចេញសម្លៀកបំពាក់បានកើនឡើងជាង៤០% ដែលទីផ្សារនាំចេញចម្បង គឺសហរដ្ឋអាមេរិក បន្ទាប់មកសហភាពអឺរ៉ុប ជប៉ុន អង់គ្លេស និងកាណាដា។ កាលពីឆ្នាំ២០២១ កម្ពុជាបាននាំចេញសម្លៀកបំពាក់មានទឹកប្រាក់សរុប ៨ ០១៧លាន ដុល្លារកើនឡើង៨.៥៣% បើធៀបឆ្នាំ ២០២០ ដែលមានត្រឹមតែចំនួន ៧៣៨៧លានដុល្លារ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 03-10-2022, 11:29 AM, ចំនួនអ្នកអានៈ​ 7ដង
បើតាមការរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតប្រធានាធិបតីស្ទើរតែទាំងស្រុង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក លូឡា ទទួលបានសំឡេងគាំទ្រ ៤៨ភាគរយ ទល់នឹង ៤៣ភាគរយ របស់លោក ប៊ុលសូណារ៉ូ។ ប៉ុន្តែ លោក លូឡា ត្រូវការសំលេងគាំទ្រ ៥០ភាគរយ ដើម្បីទទួលបានជ័យជម្នះពេញលេញ។ ឥឡូវនេះអ្នកបោះឆ្នោតមានពេល ៤សប្តាហ៍ ដើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 11:23 AM, ចំនួនអ្នកអានៈ​ 8ដង
រាជធានីភ្នំពេញ:សម្តេចតេជោលើកឡើងថា ដោយសារតែការរីកចម្រើននៃវិស័យឯកជនក្នុងស្រុក ទើបការប្រមូលពន្ធមានការកើនឡើងដែរ។ នៅពេលប្រទេសមានការអភិវឌ្ឍន៍ វិស័យឯកជនក្នុងស្រុករីកចម្រើន នោះចំណូលពន្ធគយ នឹងធ្លាក់ចុះជាបណ្តើរៗ ហើយពន្ធដារនឹងរីកធំឡើង។ ការធ្លាក់ចុះនៃពន្ធគយ ដោយសារកម្ពុជា មានកិច្ចព្រមព្រៀងពា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:24 AM, ចំនួនអ្នកអានៈ​ 9ដង
រាជធានីភ្នំពេញ:រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៣ ខែតុលា​ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ត្រូវលក់សាំងធម្មតាតម្លៃ ៤ ២៥០រៀល និងម៉ាស៊ូតត្រូវលក់៤ ៧០០រៀល ក្នុង១លីត្រ៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:19 AM, ចំនួនអ្នកអានៈ​ 8ដង
រាជធានីភ្នំពេញ:ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានផ្ញើព្រះរាជសារមួយ ជូនសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ សម័យប្រជុំរដ្ឋសភាមានវត្តមានសមា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:15 AM, ចំនួនអ្នកអានៈ​ 7ដង
លោក​បាន​លើកទ្បើង​ថា យើង​បន្ត​ប្រមូល​អង្គហេតុ ហើយ​រហូតមក​ដល់ពេលនេះ វា​មាន​លក្ខណៈ​ប្រយោល​នៅ​ទ្បើ​យ ប៉ុន្តែ​ទិន្នន័យ​ដោយ​ប្រយោល ទាំង​ទិន្នន័យ​ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​មុននេះ និង​ទិន្នន័យ​ដែល​មិនទាន់មាន​នៅក្នុង​ដែន​សាធារណៈ ពិតណាស់​ចង្អុលបង្ហាញ​ពី​ដាន​របស់លោក​ខាងលិច​គឺជា​អ្នក​បំផ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:12 AM, ចំនួនអ្នកអានៈ​ 8ដង
តាមរយៈការបង្ហោះនៅលើ Twitter លោក Musk បានលើកឡើងថា រថយន្ដ Cybertruck មានប្រព័ន្ធការពារទឹកមិនឱ្យជ្រាបបានល្អ ដូច្នេះវានឹងអាចបើកបរឆ្លងបឹង, ទន្លេរ និងសូម្បីតែសមុទ្រ ប្រសិនបើមិនមានខ្យល់ ឬរលកខ្លាំងៗ។ ខ្លឹមសារនេះត្រូវបានប្រភពអះអាងថា អ្នកដែលត្រៀមខ្លួនក្លាយជាម្ចាស់រថយន្ត Cybertruck ដ៏ពិសេសមួយនេះនឹងទទួលបានរថយន្តដ៏រឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:11 AM, ចំនួនអ្នកអានៈ​ 8ដង
Lyman គឺជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយនៃតំបន់ដូណេត ដែលត្រូវបានលោក ពូទីន ប្រកាសបញ្ចូលក្នុងឧបសម្ព័ន្ធរុស្ស៉ី រួមជាមួយតំបន់ ៣ផ្សេងទៀត របស់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាជ័យជម្នះរបស់កងកម្លាំងអ៊ុយក្រែនមិនមែនមានតែនៅក្នុងទីក្រុង Lyman នោះទេ ពោលគឺកងកម្លាំងរប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:10 AM, ចំនួនអ្នកអានៈ​ 9ដង
នេះ​បើ​យោងតាម​លោក Austin ដែល​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍ CNN ដែល​ចាក់ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ លោក​បញ្ជាក់ថា “​ខ្ញុំ​មិនបាន​ឃើញ​ការឈ្លានពាន​ដែល​ជិត​មកដល់​នោះទេ​” ។ លោក​បន្តថា​អ្វីដែល​យើង​មើលឃើញ​គឺ​ប្រទេស​ចិន​កំពុង​ឈានទៅ​បង្កើត​អ្វីដែល​យើង​ហៅថា​ជា​សកម្មភាព​ធម្មតា​ថ្មី​ដែល​កើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:08 AM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ:សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តជំរុញពង្រឹងការរីកចម្រើនវិស័យឯកជនក្នុងស្រុក ដើម្បីឲ្យកម្ពុជាមានអ្នករកស៊ីកាន់តែច្រើន សម្រាប់ជួយដល់ប្រទេសជាតិសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងបញ្ជាក់ជាថ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:04 AM, ចំនួនអ្នកអានៈ​ 9ដង
រាជធានីភ្នំពេញ:អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឲ្យរាល់ការចរាចរផលិតផលឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ក្រសួង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:00 AM, ចំនួនអ្នកអានៈ​ 7ដង
អង្គការសហប្រជាជាតិ​បានបញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​នេះ​ថា ការចរចា​រវាង​ក្រុម Houthis និង​ក្រុមចម្រុះ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​បែកបាក់ ហើយ​បទ​ឈប់​បាញ់​ដែល​នឹង​ផុតកំណត់​នៅ​ថ្ងៃ​តែមួយ​នឹងមិន​ត្រូវបាន​បន្ត​នោះទេ​។ បទ​ឈប់​បាញ់​ដ៏​ផុយស្រួយ​បានកើត​ឡើង​តាំងពី​ខែមេសា ហើយ​បាន​ឃើញថា​ការប្រយុទ្ធ​គ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 09:59 AM, ចំនួនអ្នកអានៈ​ 7ដង
អាជ្ញាធរ​សុវត្ថិភាព​ប្រេង​របស់​ប្រទេស​ន័​រវេ​ស បាន​បើក​កិច្ចប្រជុំ​ជាមួយ​សមាជិក​នៃ​ឧស្សាហកម្ម​ប្រេង និង​ឧស្ម័ន​របស់​ប្រទេស កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ព្រមាន​ថា របាយការណ៍​ថ្មីៗ​នេះ​បានបង្ហាញ​ពី ការកើនឡើង​នៃ​សកម្មភាព​យន្តហោះ​គ្មាន​មនុស្ស​បើក​នៅលើ​ធ្នើ​ទ្វីប​ន័​រវេ​ស​។​ ប្រតិបត្តិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 09:57 AM, ចំនួនអ្នកអានៈ​ 7ដង
នាឱកាស​នោះ លោក​រដ្ឋមន្ដ្រី និង​សហការី​ក៏​នឹងមាន​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​លោក​អគ្គនាយក​អង្គការ UNIDO និង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​មួយចំនួនទៀត ចាប់ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២២ នៅ​ប្រទេស​អូទ្រីស និង​ប្រទេស​ប៉ែល​ហ្សិ​ច​។ ​តប​តាម​ការអញ្ជើញ​ពី​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 07:43 AM, ចំនួនអ្នកអានៈ​ 11ដង
រាជធានីភ្នំពេញ:នៅ​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៨​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ និង​របួសធ្ងន់​ស្រាល​១៤​នាក់​។​នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​ ​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា មូល​ហេតុដែល​បណ្ដាល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 07:42 AM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ: កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២២ មាន​ដូចខាងក្រោម​នេះ​៖ -​លើ​ប្រជាជន​អាយុ​ពី ១៨​ឆ្នាំ​ឡើង មាន ១០៣,៦៧% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​នាក់​។​ -​លើ​កុមារ​-​យុវវ័យ​អាយុ​ពី ១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ មាន ១០១,០៦% ធៀប​ជាម
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 097 30 30 910 012 89 06 89 Email: ssn.news@yahoo.com
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3573 នាក់
ម្សិលមិញ : 8811 នាក់
សរុបទាំងអស់ : 4259770 នាក់
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 097 30 30 910 012 89 06 89 Email: ssn.news@yahoo.com
រក្សាសិទ្ធដោយ​ សារព័ត៌មានសង្គម និងកីឡា នៅឆ្នាំ 2012-2022