សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២០-២១
ចុះថ្ងៃទី: 22-09-2022, 05:49 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ:បើតាមរបាយការណ៍របស់លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រសួងមហាផ្ទៃបានទទួល និងបានធ្វើការបូកសរុបលើទម្រង់ពិន្ទុសូចនាករដែលបានបំពេញដោយរដ្ឋបាលសាមីនីមួយៗ ពិនិត្យឃើញថា រដ្ឋបាលឃុំ សង្កាត់ចំនួន៤១៧ រដ្ឋបាលក្រុង ស្រុក ខណ្ឌចំនួន៦១ និងរដ្ឋបាលរាជធានី ខេត្តចំនួន៧ បានចូលរួមប្រកួតក្នុងកម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់យកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ។ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២០-២១។ ពិធីនេះបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា រួមជាមួយលោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អភិបាលរាជធានីភ្នំពេញ អភិបាលខេត្ត ក្រុង ស្រុក ខណ្ឌ មេឃុំ និងចៅសង្កាត់ និងតំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងអង្គការសង្គមស៉ីវិល។ លោកបានបន្តថា ផ្អែកតាមលទ្ធផលនៃការបូកសរុបពិន្ទុ និងផ្អែកលើការជ្រើសរើសដោយវិធីសាស្ត្រចៃដន្យរដ្ឋបាលឃុំ សង្កាត់ចំនួន១៤៧ រដ្ឋបាលក្រុង ស្រុក ខណ្ឌចំនួន៣៦ រដ្ឋបាលរាជធានី ខេត្តទាំង៧ ត្រូវបានកំណត់ជ្រើសរើសសម្រាប់ធ្វើសុពលភាពទិន្នន័យពិន្ទុសូចនាករក្នុងចំណោមរដ្ឋបាលដែលបានចូលរួមប្រកួតកម្មវិធីដកបទពានរង្វាន់។ តាមរយៈការបំពេញទម្រង់ពិន្ទុសូចនាកររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការធ្វើសុពលភាពទិន្នន័យពិន្ទុសូចនាករ សេវាសង្គម និងការបូកសរុបពិន្ទុសូចនាករខាងលើបានបង្ហាញថា ចំណាត់ថ្នាក់ពានរង្វាន់ផ្កាយ សេវាសង្គមរបស់រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ទទួលបានលទ្ធផល ដូចខាងក្រោម៖ *រដ្ឋបាលឃុំ សង្កាត់៖ ចំណាត់ថ្នាក់ផ្កាយបីមានចំនួន២ ចំណាត់ថ្នាក់ផ្កាយពីរមានចំនួន១២៦ចំណាត់ថ្នាក់ផ្កាយមួយមានចំនួន២៣៣ និងចំណាត់ថ្នាក់ផ្កាយសូន្យមានចំនួន៥៦ សរុប៤១៧រដ្ឋបាលឃុំ សង្កាត់ *រដ្ឋបាលក្រុង ស្រុក ខណ្ឌ៖ ចំណាត់ថ្នាក់ផ្កាយបីពុំមាន ចំណាត់ថ្នាក់ផ្កាយពីរមានចំនួន២១ ចំណាត់ថ្នាក់ផ្កាយមួយមានចំនួន៣៦ និងចំណាត់ថ្នាក់ផ្កាយសូន្យមានចំនួន៤ សរុប៦១រដ្ឋបាលក្រុង ស្រុក ខណ្ឌ សរុប៦១រដ្ឋបាលក្រុង ស្រុក ខណ្ឌ *រដ្ឋបាលរាជធានី ខេត្ត៖ ចំណាត់ថ្នាក់ផ្កាយបីពុំមាន ចំណាត់ថ្នាក់ផ្កាយពីរមានចំនួន៣ ចំណាត់ថ្នាក់ផ្កាយមួយចំនួន៣ និងចំណាត់ថ្នាក់ផ្កាយសូន្យមានចំនួន១ សរុប៧រដ្ឋបាលរាជធានី ខេត្ត។ លទ្ធផលចំណាត់ថ្នាក់ពានរង្វាន់ផ្កាយខាងលើនេះ បានបង្ហាញថាមានតែរដ្ឋបាលឃុំ០២ប៉ុណ្ណោះ ទទួលបានចំណាត់ថ្នាក់ផ្កាយបី រីឯរដ្ឋបាលថ្នាក់ផ្សេងទៀតរួមមានរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលរាជធានី ខេត្ត ពុំទទួលបានពិន្ទុក្នុងកម្រិតសម្រាប់ចំណាត់ថ្នាក់ផ្កាយបីសេវាសង្គមដែលធ្វើឱ្យមានការលំបាកក្នុងការបន្តកំណត់រក និងផ្តល់ពានរង្វាន់ជើងឯកសេវាសង្គមនៅរដ្ឋបាលគ្រប់ថ្នាក់។ រដ្ឋបាលរាជធានី ខេត្តដែលទទួលបានចំណាត់ថ្នាក់ផ្កាយមានចំនួនសរុប៧ ក្នុងនោះចំណាត់ថ្នាក់ផ្កាយបីមានចំនួន៣ ចំណាត់ថ្នាក់ផ្កាយពីរមានចំនួន២ ចំណាត់ថ្នាក់ផ្កាយមួយមានចំនួន១ និងចំណាត់ថ្នាក់ផ្កាយសូន្យមានចំនួន១។ ក្នុងរបាយការណ៍ដដែល បានបញ្ជាក់ថា ចំណាត់ថ្នាក់ជ័យលាភីពានរង្វាន់ជើងឯកសេវាសង្គម មានដូចខាងក្រោម៖ ទី១៖ ពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលរាជធានី ខេត្ត *រដ្ឋបាលខេត្តសៀមរាបទទួលបានចំណាត់ថ្នាក់លេខ១ *រដ្ឋបាលខេត្តកណ្តាល ទទួលបានចំណាត់ថ្នាក់លេខ២ ទី២៖ ពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលក្រុង ស្រុក ខណ្ឌ *រដ្ឋបាលក្រុងតាខ្មៅនៃខេត្តកណ្តាល ទទួលបានចំណាត់ថ្នាក់លេខ១ *រដ្ឋបាលខណ្ឌមានជ័យ នៃរាជធានីភ្នំពេញ ទទួលបានចំណាត់ថ្នាក់លេខ២ *រដ្ឋបាលខណ្ឌកំបូល ទទួលបានចំណាត់ថ្នាក់លេខ៣ ទី៣៖ ពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលឃុំ សង្កាត់ *សង្កាត់បឹងកេងកងទី១ នៃខណ្ឌបឹងកេងកង ទទួលបានចំណាត់ថ្នាក់លេខ១ *រដ្ឋបាលឃុំបាគង នៃស្រុកបាគង ខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ២ *រដ្ឋបាលឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទទួលបានចំណាត់ថ្នាក់លេខ៣ *រដ្ឋបាលសង្កាត់បឹងកេងកងទី២ នៃខណ្ឌបឹងកេងកង ទទួលបានចំណាត់ថ្នាក់លេខ៤ *រដ្ឋបាលសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ទទួលបានចំណាត់ថ្នាក់លេខ៥៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 03-10-2022, 11:29 AM, ចំនួនអ្នកអានៈ​ 7ដង
បើតាមការរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតប្រធានាធិបតីស្ទើរតែទាំងស្រុង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក លូឡា ទទួលបានសំឡេងគាំទ្រ ៤៨ភាគរយ ទល់នឹង ៤៣ភាគរយ របស់លោក ប៊ុលសូណារ៉ូ។ ប៉ុន្តែ លោក លូឡា ត្រូវការសំលេងគាំទ្រ ៥០ភាគរយ ដើម្បីទទួលបានជ័យជម្នះពេញលេញ។ ឥឡូវនេះអ្នកបោះឆ្នោតមានពេល ៤សប្តាហ៍ ដើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 11:23 AM, ចំនួនអ្នកអានៈ​ 8ដង
រាជធានីភ្នំពេញ:សម្តេចតេជោលើកឡើងថា ដោយសារតែការរីកចម្រើននៃវិស័យឯកជនក្នុងស្រុក ទើបការប្រមូលពន្ធមានការកើនឡើងដែរ។ នៅពេលប្រទេសមានការអភិវឌ្ឍន៍ វិស័យឯកជនក្នុងស្រុករីកចម្រើន នោះចំណូលពន្ធគយ នឹងធ្លាក់ចុះជាបណ្តើរៗ ហើយពន្ធដារនឹងរីកធំឡើង។ ការធ្លាក់ចុះនៃពន្ធគយ ដោយសារកម្ពុជា មានកិច្ចព្រមព្រៀងពា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:24 AM, ចំនួនអ្នកអានៈ​ 9ដង
រាជធានីភ្នំពេញ:រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៣ ខែតុលា​ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ត្រូវលក់សាំងធម្មតាតម្លៃ ៤ ២៥០រៀល និងម៉ាស៊ូតត្រូវលក់៤ ៧០០រៀល ក្នុង១លីត្រ៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:19 AM, ចំនួនអ្នកអានៈ​ 8ដង
រាជធានីភ្នំពេញ:ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានផ្ញើព្រះរាជសារមួយ ជូនសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ សម័យប្រជុំរដ្ឋសភាមានវត្តមានសមា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:15 AM, ចំនួនអ្នកអានៈ​ 7ដង
លោក​បាន​លើកទ្បើង​ថា យើង​បន្ត​ប្រមូល​អង្គហេតុ ហើយ​រហូតមក​ដល់ពេលនេះ វា​មាន​លក្ខណៈ​ប្រយោល​នៅ​ទ្បើ​យ ប៉ុន្តែ​ទិន្នន័យ​ដោយ​ប្រយោល ទាំង​ទិន្នន័យ​ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​មុននេះ និង​ទិន្នន័យ​ដែល​មិនទាន់មាន​នៅក្នុង​ដែន​សាធារណៈ ពិតណាស់​ចង្អុលបង្ហាញ​ពី​ដាន​របស់លោក​ខាងលិច​គឺជា​អ្នក​បំផ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:12 AM, ចំនួនអ្នកអានៈ​ 8ដង
តាមរយៈការបង្ហោះនៅលើ Twitter លោក Musk បានលើកឡើងថា រថយន្ដ Cybertruck មានប្រព័ន្ធការពារទឹកមិនឱ្យជ្រាបបានល្អ ដូច្នេះវានឹងអាចបើកបរឆ្លងបឹង, ទន្លេរ និងសូម្បីតែសមុទ្រ ប្រសិនបើមិនមានខ្យល់ ឬរលកខ្លាំងៗ។ ខ្លឹមសារនេះត្រូវបានប្រភពអះអាងថា អ្នកដែលត្រៀមខ្លួនក្លាយជាម្ចាស់រថយន្ត Cybertruck ដ៏ពិសេសមួយនេះនឹងទទួលបានរថយន្តដ៏រឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:11 AM, ចំនួនអ្នកអានៈ​ 8ដង
Lyman គឺជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយនៃតំបន់ដូណេត ដែលត្រូវបានលោក ពូទីន ប្រកាសបញ្ចូលក្នុងឧបសម្ព័ន្ធរុស្ស៉ី រួមជាមួយតំបន់ ៣ផ្សេងទៀត របស់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាជ័យជម្នះរបស់កងកម្លាំងអ៊ុយក្រែនមិនមែនមានតែនៅក្នុងទីក្រុង Lyman នោះទេ ពោលគឺកងកម្លាំងរប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:10 AM, ចំនួនអ្នកអានៈ​ 9ដង
នេះ​បើ​យោងតាម​លោក Austin ដែល​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍ CNN ដែល​ចាក់ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ លោក​បញ្ជាក់ថា “​ខ្ញុំ​មិនបាន​ឃើញ​ការឈ្លានពាន​ដែល​ជិត​មកដល់​នោះទេ​” ។ លោក​បន្តថា​អ្វីដែល​យើង​មើលឃើញ​គឺ​ប្រទេស​ចិន​កំពុង​ឈានទៅ​បង្កើត​អ្វីដែល​យើង​ហៅថា​ជា​សកម្មភាព​ធម្មតា​ថ្មី​ដែល​កើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:08 AM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ:សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តជំរុញពង្រឹងការរីកចម្រើនវិស័យឯកជនក្នុងស្រុក ដើម្បីឲ្យកម្ពុជាមានអ្នករកស៊ីកាន់តែច្រើន សម្រាប់ជួយដល់ប្រទេសជាតិសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងបញ្ជាក់ជាថ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:04 AM, ចំនួនអ្នកអានៈ​ 9ដង
រាជធានីភ្នំពេញ:អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឲ្យរាល់ការចរាចរផលិតផលឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ក្រសួង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 10:00 AM, ចំនួនអ្នកអានៈ​ 7ដង
អង្គការសហប្រជាជាតិ​បានបញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​នេះ​ថា ការចរចា​រវាង​ក្រុម Houthis និង​ក្រុមចម្រុះ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​បែកបាក់ ហើយ​បទ​ឈប់​បាញ់​ដែល​នឹង​ផុតកំណត់​នៅ​ថ្ងៃ​តែមួយ​នឹងមិន​ត្រូវបាន​បន្ត​នោះទេ​។ បទ​ឈប់​បាញ់​ដ៏​ផុយស្រួយ​បានកើត​ឡើង​តាំងពី​ខែមេសា ហើយ​បាន​ឃើញថា​ការប្រយុទ្ធ​គ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 09:59 AM, ចំនួនអ្នកអានៈ​ 7ដង
អាជ្ញាធរ​សុវត្ថិភាព​ប្រេង​របស់​ប្រទេស​ន័​រវេ​ស បាន​បើក​កិច្ចប្រជុំ​ជាមួយ​សមាជិក​នៃ​ឧស្សាហកម្ម​ប្រេង និង​ឧស្ម័ន​របស់​ប្រទេស កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ព្រមាន​ថា របាយការណ៍​ថ្មីៗ​នេះ​បានបង្ហាញ​ពី ការកើនឡើង​នៃ​សកម្មភាព​យន្តហោះ​គ្មាន​មនុស្ស​បើក​នៅលើ​ធ្នើ​ទ្វីប​ន័​រវេ​ស​។​ ប្រតិបត្តិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 09:57 AM, ចំនួនអ្នកអានៈ​ 7ដង
នាឱកាស​នោះ លោក​រដ្ឋមន្ដ្រី និង​សហការី​ក៏​នឹងមាន​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​លោក​អគ្គនាយក​អង្គការ UNIDO និង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​មួយចំនួនទៀត ចាប់ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២២ នៅ​ប្រទេស​អូទ្រីស និង​ប្រទេស​ប៉ែល​ហ្សិ​ច​។ ​តប​តាម​ការអញ្ជើញ​ពី​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 07:43 AM, ចំនួនអ្នកអានៈ​ 11ដង
រាជធានីភ្នំពេញ:នៅ​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៨​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ និង​របួសធ្ងន់​ស្រាល​១៤​នាក់​។​នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​ ​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា មូល​ហេតុដែល​បណ្ដាល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-10-2022, 07:42 AM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ: កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២២ មាន​ដូចខាងក្រោម​នេះ​៖ -​លើ​ប្រជាជន​អាយុ​ពី ១៨​ឆ្នាំ​ឡើង មាន ១០៣,៦៧% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​នាក់​។​ -​លើ​កុមារ​-​យុវវ័យ​អាយុ​ពី ១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ មាន ១០១,០៦% ធៀប​ជាម
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 097 30 30 910 012 89 06 89 Email: ssn.news@yahoo.com
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3588 នាក់
ម្សិលមិញ : 8811 នាក់
សរុបទាំងអស់ : 4259785 នាក់
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 097 30 30 910 012 89 06 89 Email: ssn.news@yahoo.com
រក្សាសិទ្ធដោយ​ សារព័ត៌មានសង្គម និងកីឡា នៅឆ្នាំ 2012-2022