| កម្ពុជា ឈានដល់ដំណាក់កាលចុងក្រោយនៃការរៀបចំត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ |
|
| ចុះថ្ងៃទី: 22-09-2022, 06:56 PM, ចំនួនអ្នកអានៈ 91ដង |
|
រាជធានីភ្នំពេញ:នេះបើតាមការគូសបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ ៩ខែដើមឆ្នាំ២០២២ និងទិសដៅយុទ្ធសាស្រ្ដសំខាន់ៗអនុវត្តបន្ដ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធនឹងដំណើរការនៃការត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នាឆ្នាំ២០២៣ ដែលធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នេះនៅទីស្ដីការក្រសួងការពារជាតិ។
កម្ពុជាហាក់ឈានដល់ដំណាក់កាលចុងក្រោយ នៃការរៀបចំខ្លួន ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ហើយ ខណៈសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដាស់តឿនដល់គណៈកម្មការជំនាញ និងគ្រប់ភាគីពាក់ព័ន្ធឲ្យរួមគ្នាខិតខំធ្វើការ និងទទួលខុសត្រូវ ចំពោះបេសកកម្មរបស់រាជរដ្ឋាភិបាល ដែលប្រគល់ជូនដល់គណៈកម្មាធិការជាតិ CAMSOC នេះ។
លោកបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ កិច្ចប្រជុំបានដំណើរការដោយរលូន និងទទួលបានជោគជ័យ ដែលជាសក្ខីភាពធានាបាននូវសុវត្ថិភាព ក្នុងការដឹកនាំគ្រប់គ្រងដំណើរឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ លើសពីនេះ សម្ដេចពិជ័យសេនា ក៏បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន ដើម្បីជំរុញព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះឲ្យទទួលបានជោគជ័យផងដែរ រួមមាន៖
-សម្ដេចបានជំរុញឲ្យរាជធានី-ខេត្ត ដែលជារដ្ឋបាលដែនដីទទួលបន្ទុលគាំទ្រដល់ស៊ីហ្គេម ត្រូវរៀបចំជាក់លាក់អំពីការទទួលខុសត្រូវរបស់រាជធានី-ខេត្ត និងរៀបចំអ្នកទទួលខុសត្រូវជាអភិបាលរងម្នាក់ ដើម្បីធ្វើការជាមួយគណៈកម្មាធិការជាតិ CAMSOC ឲ្យមានភាពច្បាស់លាស់ ហើយទទួលបាននូវការទទួលខុសត្រូវ និងបំពេញបានតាមភារកិច្ចការងារ ដែលគណៈកម្មាធិការជាតិ CAMSOC បំផុសឲ្យមានយុទ្ធនាការជាតិទូទាំងប្រទេស។
-សម្ដេចមានប្រសាសន៍សង្កត់ធ្ងន់ ទៅលើការងារប្រមូលផ្ដុំកម្លាំ ងមកធ្វើការក្នុងមជ្ឈមណ្ឌលប្រតិបត្តិការរួម ដែលគ្រោងបើកដំណើរការនាដើមខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ យើងដឹងហើយ CAMSOC បានប្រមូលកម្លាំងមកពីក្រសួង-ស្ថាប័នទាំងអស់ និងតាមអង្គភាពមួយចំនួន មកធ្វើការរួមគ្នា។ អ៊ីចឹងអ្នកទាំងអស់ ត្រូវប្រមូលផ្ដុំគ្នា និងទទួលសិទ្ធច្បាស់លាស់ពីក្រសួងរបស់ខ្លួន សម្រាប់រយៈពេល ៦-៧ខែ មកធ្វើជាមួយគ្នា សម្រេចជាមួយគ្នា និងអនុវត្តជាមួយគ្នា។ នេះគឺជាប្រសិទ្ធភាព នៃការធានាបាននូវការដឹកនាំគ្រប់គ្រងព្រឹត្តិការណ៍ឲ្យទទួលបានជោគជ័យ។
-ការរៀបចំឲ្យមានយន្ដការច្បាស់លាស់លើការងារថវិកា ទាំងការចំណាយ និងចំណូល ត្រូវមានការស្នើសុំគម្រោង និងមានកិច្ចសន្យាទាំងអស់ ពិសេសត្រូវមានការផ្ទៀងផ្ទាត់ពីគុណភាព និងផលិតផលត្រឹមត្រូវ ដើម្បីជាគោល និងធានាបាននូវតម្លាភាព គណនីយភាព សុចរិតភាព ក្នុងការប្រើប្រាស់ថវិកាជាតិ។ នេះគឺជាការដាស់តឿនក្រើនរំឮកទៅដល់គណៈកម្មការជំនាញទាំងអស់ ក៏ដូចជាស្ថានប័នទាំងអស់ថា រាល់ការចំណាយគឺត្រូវតែមានការផ្ទៀងផ្ទាល់ច្បាស់លាស់ និងភាពទទួលខុសត្រូវទាំងអស់គ្នា។
លោកបន្ដថា ក្នុងនាមអគ្គលេខាធិការ ពិសេសក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោករដ្ឋមន្ដ្រី ថោង ខុន តែងតែជំរុញ និងផ្ដល់នូវគតិបណ្ឌិតល្អ ដើម្បីដោះស្រាយបញ្ហា។ ដូច្នេះថ្ងៃនេះ គឺជាថ្ងៃពិសេសមួយទៀតរបស់ CAMSOC ដែលស្ដែងចេញនូវសមិទ្ធផលការងាររបស់ខ្លួន ហើយបានដោះស្រាយរាល់បញ្ហាដែលនៅសល់ពាក់ព័ន្ធនឹងការរាំងស្ទះរបស់ CAMSOC យ៉ាងរលូន ហើយមានឆន្ទៈទាំងអស់គ្នា ក្នុងការរួមជាមួយការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបទៅដោយគុណធម៌របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ដើម្បីទទួលបានជោគជ័យ ក្នុងដំណើរវិឌ្ឍន៍ នៃដំណាក់កាលចុងក្រោយ។
«យើងហាក់បីដូចជាឈានដល់ដំណាក់កាលចុងក្រោយ នៃការរៀបចំហើយ។ ចឹងអ្វីៗត្រូវតែរួចរាល់ ដើម្បីផ្ដល់នូវទំនុកចិត្ដដល់ការទទួលបដិសណ្ឋារកិច្ចប្រតិភូកីឡាទាំងអស់ ដែលមកពីគ្រប់ទិសទី មិនត្រឹមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទេ គឺមកពីប្រទេសគ្រប់ទ្វីបទាំងអស់ ដែលនឹងមកជួយរៀបចំនេះ ពិសេសការដាក់ចេញនូវយុទ្ធនាការទាំង ៥ សម្ដេចពិជ័យសេនាបានជំរុញឲ្យសម្រេចឲ្យខានតែបាន គឺមានយុទ្ធនាការកម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ, យុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខប្រចាំជីវិត, យុទ្ធនាការកីឡារស់ក្នុងសន្ដិភាព, យុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣, យុទ្ធនាការកាត់បន្ថយគ្រោះថ្នាក់ចរាចរ និងកាត់បន្ថយគ្រឿងញៀន»។ លោក វ៉ាត់ ចំរើន បញ្ជាក់បន្ថែម៕







ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 30-10-2025, 05:59 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖តាមរយៈរបាយការណ៍របស់លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី ACU បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោក កែវ នាថមុនី ប្រធាននាយកដ្ឋាន កិច្ចការគតិយុត្ត ពាក្យប្ដឹង និងអន្តរជាតិ និងថ្នាក់ដឹកនាំមន្ត្រី ក្នុងនាយកដ្ឋានបានដឹកនាំស៊ើបអង្កេតករណីលោក ស៊ាន បូរ៉ាត អនុប្រធាន អ.ប.ព. ពាក់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-10-2025, 05:53 PM, ចំនួនអ្នកអានៈ 27ដង
ចូលរួមអបអរសាទរ កូនខ្មែរកីឡាករស្គីទឹកកក មកពី Ice Dome Cambodia ចូលរួមកម្មវិធីប្រកួតស្គីទឹកកក នៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី ដឹកនាំដោយលោកគ្រូបង្វឹក សេន ប៊ុនធឿន ដែលមានរយៈពេល២ថ្ងៃ នៅថ្ងៃ២៩-៣០ ខែតុលា ឆ្នាំ២០២៥។
កម្ពុជាចូលរួមចំនួន៥នាក់ ក្នុងម្នាក់ប្រកួតចំនួន៣វិញ្ញាសា ដែលសមាជិកមកចូលរួមប្រកួត ចំនួន៤ប្រទេស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-10-2025, 05:50 PM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធន ចំពោះទ្រព្យទាំង ៦ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។
អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា អនុលោមតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-10-2025, 05:45 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖តាមរយៈសេចក្តីប្រកាសព័ត៌មានធនាគារជាតិនៃកម្ពុជាបញ្ជក់ដូច្នេះថា «នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមហ្វេសប៊ុក អំពីវត្តមានមាសសន្លឹក ដែលមាននិមិត្តសញ្ញា (logo) របស់ធនាគារជាតិនៃកម្ពុជា និងមានភ្ជាប់ការអត្ថាធិប្បាយថាជាមាសដែលចេញពី «ធនាគារខ្មែរពិតៗ»។
ធនាគារជាតិនៃកម្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-10-2025, 05:33 PM, ចំនួនអ្នកអានៈ 31ដង
ឧបករណ៍ GPU របស់ Nvidia ដូចជា H100 និង Blackwell ក្លាយជាផលិតផលស្នូល និងមានក្រុមហ៊ុនជាច្រើនត្រូវការដូចជា OspanenAI, Google, Amazon និង Meta ដែលកំពុងបណ្ដុះបណ្ដាលម៉ូដែលភាសាធំ (LLMs) និងបង្កើតមជ្ឈមណ្ឌលទិន្នន័យបែប AI។ តម្លៃភាគហ៊ុន Nvidia នៅតម្លៃប្រមាណ ២០៧ដុល្លារក្នុងមួយហ៊ុនដែលជាកំណត់ត្រាថ្មី។ តាមការរាយការណ៍ពី Reuters តម្លៃទីផ្សាររបស់ក្រុមហ៊
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-10-2025, 05:29 PM, ចំនួនអ្នកអានៈ 29ដង
ថ្លែងប្រាប់សភា លោក Tengku Zafrul បានច្រានចោលនូវការចោទប្រកាន់ថា ដែលថាម៉ាឡេស៉ី នឹងអនុញ្ញាតឱ្យមានការនាំចេញរ៉ែសំខាន់ៗ និងរ៉ែកម្រទៅកាន់សហរដ្ឋអាមេរិក ដើម្បីបានប្រាក់ចំណេញភ្លាមៗ ឬផលប្រយោជន៍យុទ្ធសាស្ត្រ។
រដ្ឋមន្រ្តីពាណិជ្ជកម្ម លោក Tengku Zafrul Abdul Aziz បាននិយាយថា ម៉ាឡេស៉ីនៅតែបន្តហាមឃាត់ការនាំចេញរ៉ែកម្រ ដែលមិនទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-10-2025, 05:25 PM, ចំនួនអ្នកអានៈ 35ដង
នៅលើយន្តហោះ Air Force One ពេលចាកចេញពីកូរ៉េខាងត្បូង លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន យ៉ាងដូច្នេះថា «ខ្ញុំនឹងទៅប្រទេសចិន នៅខែមេសា ហើយគាត់នឹងមកទីនេះ (អាមេរិក) នៅពេលណាមួយបន្ទាប់ពីនោះ អាចនៅរដ្ឋ Florida, Palm Beach ឬ Washington DC»។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយបន្ទាប់ពីជួបប្រធានាធិបតី ស៉ី ជីនពីង ថាលោកមានគម្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-10-2025, 05:21 PM, ចំនួនអ្នកអានៈ 29ដង
Galaxy Z TriFold ត្រូវបានរចនាឡើងជាមួយនឹងយន្តការបត់បែនពីរហ៊ីង (Dual-Hinge) ដែលអនុញ្ញាតឱ្យអេក្រង់បត់ចូលខាងក្នុងពីរដងក្នុងទម្រង់អក្សរ «G» ឬ «Z» ។ ការរចនានេះផ្តល់នូវភាពបត់បែនខ្ពស់ជាងម៉ូដែល Z Fold និង Z Flispan បច្ចុប្បន្នដែលបត់បានតែម្ដង។ នៅពេលលាតពេញ (Unfolded) ទូរស័ព្ទនេះនឹងប្រែក្លាយជាអេក្រង់ទំហំ ១០ អ៊ីញ ដ៏ធំទូលាយ ដែលផ្តល់នូវប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-10-2025, 05:16 PM, ចំនួនអ្នកអានៈ 37ដង
កាលពីថ្ងៃទី៩ ខែតុលា ក្រសួងពាណិជ្ជកម្មចិន បានប្រកាសវិធានការរឹតត្បិតថ្មី លើការនាំចេញរ៉ែកម្រ ខណៈវាគឺជាការរឹតបន្តឹងថែមទៀតទៅលើឧស្សាហកម្មសំខាន់ ដែលជាប្រភពចម្បងមួយ នៃភាពតានតឹងរវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៉ីនតោន។ ប៉ុន្តែរយៈពេល ៣សប្តាហ៍ក្រោយមក ក្នុងថ្ងៃតែមួយនៃកិច្ចប្រជុំកំពូលរវាងប្រធា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2025, 11:17 AM, ចំនួនអ្នកអានៈ 61ដង
រាជធានីភ្នំពេញ៖នៅក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា៖ «យើងធ្វើសកម្មភាព ដោយមិនគ្រាន់តែនិយាយឱ្យតែឮ»។ ការបើកកិច្ចប្រជុំគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយបានប្រជុំបូកសរុបការងារ និងតម្រង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2025, 11:13 AM, ចំនួនអ្នកអានៈ 63ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្តើម លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានកោតសរសើរលើការប្រែប្រួល ជាវិជ្ជមាននូវផ្នត់គំនិត និងការពិចារណារបស់មន្រ្តីសុខាភិបាល ក្នុងការស្វះស្វែងរកចំណុចកែលម្អ ក្នុងការងារបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋ ក្នុងរយៈពេល ២ឆ្នាំ ចុងក្រោយនេះ ប្រកបដោយការយកចិត្តទុកដាក់ខ្ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2025, 11:09 AM, ចំនួនអ្នកអានៈ 54ដង
លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One តាមផ្លូវឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង លោក ត្រាំ បាននិយាយដូច្នេះថា «ខ្ញុំគិតថា ពួកយើងនឹងមានកិច្ចប្រជុំដ៏ប្រសើរមួយ ជាមួយលោកប្រធានាធិបតីចិន ស៉ី ហើយបញ្ហាជាច្រើន នឹងត្រូវបានដោះស្រាយ»។ ទន្ទឹមគ្នានោះ លោកប្រធានាធិបតីអាមេរិក បានបន្ថែមថា រូបលោកមិន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2025, 11:07 AM, ចំនួនអ្នកអានៈ 69ដង
រាជធានីភ្នំពេញ៖ការជំរុញនេះ ដោយលោកសង្កេតឃើញថា កន្លងមក ម្ចាស់សហគ្រាសមួយចំនួន មិនបានទៅស្នើសុំចុះបញ្ជីផលិតផលដោយខ្លួនឯងនោះទេ ហើយអ្នកខ្លះបានគេចវេសមិនព្រមទៅចុះបញ្ជីផលិតផល ឬចុះតែមួយចំនួន ដោយពួកគេលើកឡើងថា តម្លៃថ្លៃ។ តម្លៃថ្លៃនេះ គឺសុទ្ធតែចេញពីមាត់អ្នករត់ការ ឬឈ្មួញជើងសារ ដែលគេបន្លំថា ចុះម្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2025, 11:04 AM, ចំនួនអ្នកអានៈ 59ដង
យោងតាមរបាយការណ៍ថ្មីៗនេះ PSG ដែលធ្លាប់បានស្ថិតនៅលំដាប់ទី៣ នៅក្នុងតារាង Deloitte Football Money League កាលពីខែមករាដើមឆ្នាំ២០២៤ ខណៈនេះពួកគេបានកើនប្រាក់ចំណូលពីមុនប្រមាណ ៨០៦លានអឺរ៉ូដែលជាប្រាក់ចំណូលខ្ពស់បំផុត ។
ក្រុម Paris St Germain បានប្រកាសពីប្រាក់ចំណូលខ្ពស់បំផុតក្នុងរដូវកាលឆ្នាំ ២០២៤-២០២៥ មានចំនួនប្រមាណ ៨៣៧ លានអឺរ៉ូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2025, 11:03 AM, ចំនួនអ្នកអានៈ 61ដង
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា ការបាញ់តេស្តមីស៉ីលគ្រូសខាងលើ ត្រូវបានធ្វើឡើងនៅតំបន់សមុទ្រលឿង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយវាហោះបានរយៈពេលជាង២ម៉ោង។ លោក ត្រាំ បាននិយាយថា រូបលោកពិតជាចង់ជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងសប្តាហ៍នេះ អំឡុងពេលទស្សនកិច្ចនៅប្រទេសកូរ៉េ
 ព័ត៌មានលម្អិត
|
|
|