| ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យធំជាងគេលេខមួយរបស់ប្រទេសសិង្ហបុរី PropNex បើកដំណើរការផ្លូវការនៅកម្ពុជា |
|
| ចុះថ្ងៃទី: 26-09-2022, 04:54 PM, ចំនួនអ្នកអានៈ 485ដង |
|
រាជធានីភ្នំពេញ:ក្រុមហ៊ុន PropNex Cambodia មានសេវាកម្មអចលនទ្រព្យដែលមានវិសាលភាពពេញលេញ ដូចជា ទីផ្សារសម្រាប់គម្រោងផ្សេងៗ ការជួលផ្ទះនិងអគារពាណិជ្ជកម្ម ការវិនិយោគលើដីធ្លី ការវាយតម្លៃអចលនទ្រព្យ ការប្រឹក្សានិងស្រាវជ្រាវលើអចលនាទ្រព្យ ការគ្រប់គ្រងលើអចលនទ្រព្យជាដើមក្រុមហ៊ុន PropNex Cambodia ដែលជាផ្នែកមួយនៃក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យធំជាងគេលេខមួយរបស់ប្រទេសសិង្ហបុរី បានបើកសម្ពោធជាផ្លូវការនៅប្រទេសកម្ពុជា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ Raffles Hotel Le Royal នៅរាជធានីភ្នំពេញ។
នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia មានភ្នាក់ងារអចលនទ្រព្យជំនាញរបស់ខ្លួនសរុបចំនួន៤០០នាក់ ហើយក្រុមហ៊ុនសង្ឃឹមថាក្រុមហ៊ុននឹងសម្រេចបាននូវបុគ្គលិកផ្នែកលក់សរុបចំនួន១០០០នាក់នៅឆ្នាំ២០២៣ខាងមុខនេះ។
លោក Alan Neo ប្រធានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ PropNex Cambodia បានលើកឡើងថា PropNex បានមកដល់ប្រទេសកម្ពុជាក្នុងខែឧសភា ឆ្នាំ២០២១។ លោកបានជ្រើសរើសបើកដំណើរការទៅភ្នាក់ងារនៅទីនេះក្នុងអំឡុងពេលកូវីដ១៩ ព្រោះក្នុងអំឡុងពេលនោះវាជាឱកាសថ្មីមួយទៀត។ កម្ពុជាជាទីផ្សារដែលកំពុងរីកចម្រើនខ្លាំង ហើយនៅខ្វះភ្នាក់ងារដែលមានវិជ្ជាជីវៈជាច្រើន។
លោកជឿជាក់ថាអចលនទ្រព្យនៅទីនេះនឹងមានការរីកចម្រើនយ៉ាងខ្លាំងនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ PropNex ជាភ្នាក់ងារអចលនទ្រព្យដែលបានចុះបញ្ជីត្រឹមត្រូវលំដាប់លេខ១របស់សិង្ហបុរី។ PropNex ផ្តល់នូវសេវាកម្មទូលំទូលាយលើការលក់គម្រោង ការវិនិយោគលើដីធ្លី ផ្តល់នូវសេវាកម្មប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈខ្ពស់។ គោលដៅនិងបំណងប្រាថ្នារបស់ PropNex សម្រាប់ពេលអនាគត គឺនឹងក្លាយជាទីភ្នាក់ងារដ៏ជំនាញលំដាប់ពិភពលោក។ ហើយ PropNex ចង់ជួយដឹកនាំមនុស្សជំនាន់ក្រោយឱ្យមានជំនាញលើអចលនទ្រព្យច្បាស់លាស់។
លោកបានបន្តថា PropNex បាននិងកំពុងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលដែលទទួលស្គាល់ដោយរដ្ឋាភិបាលសិង្ហបុរី ក៏ដូចជាការនាំយកនូវប្រព័ន្ធ IT របស់សិង្ហបុរីមកកាន់កម្ពុជាជាលើកដំបូង ដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាកន្លងមក។ រឿងដ៏គួរឱ្យរំភើបជាច្រើនទៀតនឹងមកដល់ប្រទេសមួយនេះ។
លោកប្រធានក្រុមហ៊ុន PropNex Cambodia សង្ឃឹមថាអ្នកនឹងមើលឃើញពីភាពរីកចម្រើនទាំងនេះជាមួយគ្នា PropNex នឹងបន្តជ្រើសរើសដៃគូសហការដែលត្រឹមត្រូវ ឧស្សាហ៍ព្យាយាម និងផ្តល់នូវសេវាកម្មពេញលេញ។
លោកស្រី អាន ធីតា នាយិកាគ្រប់គ្រងនៃក្រុមហ៊ុន PropNex Cambodia បានថ្លែងពីគោលបំណង និងគោលដៅរបស់លោកស្រីសម្រាប់ឆ្នាំខាងមុខថា គោលដៅរបស់ PropNex សម្រាប់ឆ្នាំខាងមុខនេះ គឺអនុវត្តនូវកម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយ បន្តយកចិត្តទុកដាក់ចំពោះបុគ្គលិក និងចូលរួមចំណែកផ្តល់ត្រឡប់ទៅឱ្យប្រទេសកម្ពុជាវិញ ដោយជួយដល់ក្រុមភ្នាក់ងារអចលនទ្រព្យរបស់ PropNex ដោយមានការបង្ហាត់បង្រៀនពួកគេឱ្យក្លាយទៅជាក្រុមការងារដ៏រឹងមាំ ដើម្បីជួយដល់អតិថិជនទាំងអស់របស់ខ្លួនប្រកបដោយវិជ្ជាជីវៈខ្ពស់។ PropNex បានផ្តល់ព័ត៌មានជូនអតិថិជនទាំងអស់ តាមរយៈការចេញផ្សាយនូវបច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យពីមួយដំណាក់កាលទៅមួយដំណាក់កាល។
នៅក្នុងកម្មវិធីនាពេលរសៀលនេះ ក៏មាននូវកម្មវិធីប្រគល់ពានរង្វាន់ដើម្បីអបអរសាទរដល់ភ្នាក់ងារអចលនទ្រព្យឆ្នើមរបស់ក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia ផងដែរ។ ភ្នាក់ងារអចលនទ្រព្យឆ្នើមដែលឈ្នះពានរង្វាន់ពីក្រុមហ៊ុន PropNexian Champions មានចំនួន៥៤នាក់ សម្រាប់ឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ។
នៅពេលរាត្រី ក្រុមហ៊ុនក៏មានកម្មវិធីទទួលទានអាហារពេលល្ងាច Gala Dinner ដើម្បីស្វាគមន៍ភ្ញៀវកិត្តិយសសរុបចំនួន២២០នាក់ ដោយមានការចូលរួមពីសំណាក់អ្នកអភិវឌ្ឍន៍អចលបទ្រព្យឈានមុខគេ និងអ្នកពាក់ព័ន្ធជាមួយវិស័យអចលនទ្រព្យជាច្រើនបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ជាមួយនឹងការដង្ហែទង់ជាតិដោយក្រុមភ្នាក់ងារអចលនទ្រព្យ PropNexians ដោយភ្នាក់ងារលក់អចលនទ្រព្យម្នាក់កាន់ទង់មួយ ដើម្បីតំណាងឱ្យប្រទេសទាំងប្រាំមួយ ដែលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ PropNex មានវត្តមាននៅក្នុងប្រទេសទាំងនោះ ដែលមានដូចជាប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម អូស្ត្រាលី និងកម្ពុជា។ កម្មវិធីបន្តជាការឡើងថ្លែងសុន្ទរកថាបើកកម្មវិធីទទួលអាហារពេលល្ងាចជុំគ្នាដោយលោក Alan Neo ប្រធានក្រុមហ៊ុន PropNex Cambodia ការថ្លែងសុន្ទរកថារបស់នាយិកាគ្រប់គ្រងក្រុមហ៊ុន លោកស្រី អាន ធីតា ការថ្លែងសុន្ទរកថាដោយក្រុមហ៊ុន PropNex សិង្ហបុរី លោក Alan Lim ស្ថាបនិកក្រុមហ៊ុននិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន និងលោក Lim Yong Hock នាយកប្រតិបត្តិសំខាន់នៃក្រុមហ៊ុន ការថ្លែងសុន្ទរកថារបស់គណៈធិបតីកិត្តិយសលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងលោក Alvin Koh អនុប្រធានបេសកកម្ម និងតំណាងឯកអគ្គរដ្ឋទូតប្រទេសសិង្ហបុរីប្រចាំប្រទេសកម្ពុជា៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 17-01-2026, 03:28 PM, ចំនួនអ្នកអានៈ 0ដង
ជាថ្មីម្តងទៀត លោក ត្រាំ បានបន្តទទូចថា សហរដ្ឋអាមេរិក ត្រូវការ Greenland ដែលជាដែនដីស្វយ័តរបស់ប្រទេសដាណឺម៉ាក សម្រាប់សន្តិសុខជាតិ ហើយលោកថែមទាំងបានព្រមានថា រូបលោកប្រហែលនឹងដំឡើងពន្ធ លើបណ្តាប្រទេសទាំងឡាយណា ដែលហ៊ានជំទាស់នឹងគំនិតនេះ។
នាថ្ងៃសុក្រ ទី១៦ ខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-01-2026, 11:43 AM, ចំនួនអ្នកអានៈ 39ដង
បន្ទាយមានជ័យ៖ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅអធិការវត្តច័ន្ទបុរីវង្ស នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ ជាមួយគណៈសង្ឃនាយក និងសប្បុរសជននាៗ បានយាង និមន្ត និងអញ្ជើញអុចធូបទៀន បួងសួងសុំសេចក្តីសុខ ក្នុងបរិវេណប្រាសាទបន្ទាយឆ្មា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-01-2026, 11:17 AM, ចំនួនអ្នកអានៈ 40ដង
ភាពតានតឹងរវាងប្រទេសទាំងពីរ ដែលជាគូបដិបក្ខយូរអង្វែងមកហើយ បានកើនឡើងចាប់តាំងពីយោធាអាមេរិកបានវាយប្រហារលើវ៉េណេស៊ុយអេឡា ហើយបណ្តាលឱ្យស្លាប់មន្រ្តីយោធានិងចារកម្មជនជាតិគុយបាសរុប៣២នាក់ ដែលត្រូវបានជឿជាក់នៅការពារលោក Maduro។ ប្រការនេះធ្វើឱ្យវាគឺជាករណីប៉ះទង្គិចគ្នាលើកដំបូងបំផុតរបស់រវាងកម្លាំងអ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-01-2026, 11:14 AM, ចំនួនអ្នកអានៈ 39ដង
អគ្គមេធាវីរដ្ឋកាលីហ្វ័រញ៉ា លោក Robert Bonta បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងដោយលើកឡើងថា៖ «របាយការណ៍ដែលហូរហៀរមកជាបន្តបន្ទាប់អំពីមាតិកាទាំងនេះ ដែលជួនកាលបង្ហាញពីរូបភាពស្ត្រី និងកុមារក្នុងសកម្មភាពផ្លូវភេទ គឺជារឿងដ៏គួរឱ្យតក់ស្លុតបំផុត ហើយតាមការកំណត់របស់ការិយាល័យខ្ញុំ ទង្វើនេះអាចជាការខុសច្បា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-01-2026, 11:08 AM, ចំនួនអ្នកអានៈ 35ដង
កូឡុំប៊ីបានបន្តជាប់ជំពាក់ក្នុងជម្លោះប្រដាប់អាវុធក្នុងស្រុក អស់រយៈពេល៦ទសវត្សរ៍មកហើយ ដែលបានឆក់យកជីវិតមនុស្សច្រើនជាង ៤៥០០០០នាក់។ កងកម្លាំងយោធា ប៉ូលិស ពួកទ័ពព្រៃឆ្វេងនិយម ពួកឧក្រិដ្ឋជនបង្កើតឡើងដោយអតីតក្រុមយោធាប៉ារ៉ាស្តាំនិយម ហើយនិងបណ្តាញក្រុមរត់ពន្ធគ្រឿងញៀន សុទ្ធតែជាភាគីពាក់ព័ន្ធនៅក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-01-2026, 11:06 AM, ចំនួនអ្នកអានៈ 39ដង
យោងតាមសារព័ត៌មាន Reuters ការសាកល្បងនេះនឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិកជាមុនសិន ហើយនឹងអនុវត្តចំពោះអ្នកប្រើប្រាស់ ChatGPT ជំនាន់ឥតគិតថ្លៃ (Free) និងកម្រិតជាវតម្លៃទាប ខណៈដែលអ្នកប្រើប្រាស់ជំនាន់បង់ប្រាក់ខ្ពស់ដូចជា Plus, Pro, Business និង Enterspanrise នឹងមិនឃើញពាណិជ្ជកម្មទេ។
ក្រុមហ៊ុន OspanenAI បានប្រកាសថា ខ្លួននឹងចាប់ផ្តើម សាកល្បង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-01-2026, 11:03 AM, ចំនួនអ្នកអានៈ 43ដង
លោក ត្រាំ បានបញ្ជូនប្រមុខ CIA ទៅកាន់ទីក្រុងការ៉ាកាស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីបើកកិច្ចពិភាក្សាជាមួយលោកស្រី Rodriguez ដែលបានប្រព្រឹត្តទៅរយៈពេល២ម៉ោង ហើយវាកើតមានឡើងតិចជាង២សប្តាហ៍ បន្ទាប់ពីលោក Maduro និងភរិយា ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការយោធារបស់អាមេរិក។
នាថ្ងៃសុក្រ ទី១៦ ខែមករា មន្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-01-2026, 11:02 AM, ចំនួនអ្នកអានៈ 32ដង
បើយោងតាមការចេញផ្សាយដោយ BBC បានឱ្យដឹងថា Aston សមាជិកលេងនៅក្របខណ្ឌ Premier League ពុំបានបញ្ជាក់ពីតម្លៃផ្ទេរឡើយ ក៏ប៉ុន្តែយោងតាមសេចក្តីថ្លែងការណ៍របស់ Roma វិញបានបង្ហើបថា ការផ្ទេរនេះជាលក្ខណៈខ្ចីជើង ភ្ជាប់ជាមួយនឹងជម្រើសទិញដាច់ទៀតផង។
ក្លឹបបាល់ទាត់អាជីព AS Roma ដែលត្រូវបានបង្កើតឡើងមានរយៈពេល ៩៨ឆ្នាំមកនេះ បានចុះកិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-01-2026, 11:43 PM, ចំនួនអ្នកអានៈ 70ដង
រាជធានីភ្នំពេញ៖លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា មន្ត្រីយោធារបស់ប្រទេសសិង្ហបុរីទាំងពីររូបនេះ ទី១) វរសេនីយ៍ត្រី Li Yiming និងទី២) ព្រិន្ទបាលឯក Toh Wee Chiang។ ប្រទេសសិង្ហបុរី បានបញ្ជូនយោធាពីររូបមកបំពេញបេសកកម្មជាអ្នកសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-01-2026, 11:39 PM, ចំនួនអ្នកអានៈ 64ដង
រាជធានីភ្នំពេញ៖ការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាងសាមសិបឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលក្នុងនីតិកាល កន្លងមក ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-01-2026, 11:30 PM, ចំនួនអ្នកអានៈ 60ដង
ក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោក ហ្សេលេនស្គី លោក Pavel បានបញ្ជាក់ដូច្នេះថា «សាធារណរដ្ឋឆែកអាចផ្តល់យន្តហោះចម្បាំងធុនមធ្យមមួយចំនួនក្នុងរយៈពេលដ៏ខ្លី ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងដ្រូន»។ ទោះបីជាលោកមិនបានបញ្ជាក់ពីប្រភេទយន្តហោះក៏ដោយ ក៏កន្លងមកលោកធ្លាប់បានលើកឡើងពីលទ្ធភា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-01-2026, 11:22 PM, ចំនួនអ្នកអានៈ 63ដង
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោក ពូទីន បានជួបសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ និងប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូត ពេហ្សិសគៀន (Masoud Pezeshkian)។
វិមានក្រឹមឡាំងបានប្រកាសនៅថ្ងៃសុក្រនេះថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន កំពុងបំពេញតួនាទីជាអ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-01-2026, 11:20 PM, ចំនួនអ្នកអានៈ 44ដង
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានីវ៉ាស៊ីនតោន លោក ប៉ាហ្លាវី បានអះអាងថា «ផ្នែកធំ» នៃកងទ័ព និងកងកម្លាំងសន្តិសុខអ៊ីរ៉ង់ បានលួចខ្សឹបប្រាប់ពីភាពស្មោះត្រង់របស់ពួកគេចំពោះរូបលោក ហើយថាលោកមានតួនាទីពិសេសក្នុងការធានានូវការផ្លាស់ប្តូរដោយស្ថិរភាពសម្រាប់ប្រទេស។
លោក រេហ្សា ប៉ាហ្លាវី (Reza Pahlavi) ដែលជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-01-2026, 07:01 PM, ចំនួនអ្នកអានៈ 65ដង
រាជធានីភ្នំពេញ៖រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗ និងការងារជាច្រើនដែលក្រសួងបាននឹងកំពុងអនុវត្តក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដោយបានកំពុងអនុវត្តលើវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាឱ្យកាន់តែមានការអភិវឌ្ឍកាន់តែប្រសើរឡើង។ ព្រមទាំងដំណើរនៃការអភិវឌ្ឍរបស់ប្រទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-01-2026, 06:45 PM, ចំនួនអ្នកអានៈ 64ដង
រាជធានីភ្នំពេញ៖រដ្ឋសភាកម្ពុជា បានចេញសេចក្តីប្រកាសស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ថ្ងៃសុក្រ ទី១៦ ខែមករា។
ខាងក្រោមនេះជាសេចក្តីប្រកាស៖
 ព័ត៌មានលម្អិត
|
|
|