រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ «ភាពយន្តចម្រៀងបទ ជីវិតក្មេងវត្ត មិនត្រឹមជាសិល្បៈកំសាន្តប៉ុណ្ណោះទេ តែជាប្រវត្តិជីវិតពិត របស់ថ្នាក់ដឹកនាំកំពូលដ៏ឆ្នើមរបស់យើង ប្រកបដោយគុណតម្លៃ ជាប្រវត្តិសាស្ត្រ»
ចុះថ្ងៃទី: 28-09-2022, 04:29 PM, ចំនួនអ្នកអានៈ 279ដង
រាជធានីភ្នំពេញ:ការថ្លែងបែបនេះ របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ គឺត្រូវបានធ្វើឡើងនាឱកាសដាក់សម្ពោធ ចាក់បញ្ចាំងផ្សព្វផ្សាយជាសាធារណៈនូវភាពយន្តចមៀងបទ «ជីវិតក្មេងវត្ត» នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ នៅសាលសន្និបាត ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពរបស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីមន្ត្រីក្រសួងនានា, អ្នកឧកញ៉ា, លោកឧកញ៉ា, លោក, លោកស្រី ជាអ្នកឧបត្ថម្ភ, ផលិតករ, អ្នកដឹកនាំរឿង, សិល្បករ-សិល្បការិនី និងភ្ញៀវកិត្តិយសសរុបជាង២,០០០នាក់។ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងបញ្ជាក់ឲ្យដឹងថា ភាពយន្តចម្រៀងបទ «ជីវិតក្មេងវត្ត» ដែលជាភាពយន្តចម្រៀង បង្ហាញពីគំរូវិរភាពតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមជាសិល្បៈសម្រាប់កំសាន្តប៉ុណ្ណោះទេ តែជាប្រវត្តិជីវិតពិតរបស់ថ្នាក់ដឹកនាំកំពូល ដ៏ឆ្នើមរបស់យើង ប្រកបដោយគុណតម្លៃជាប្រវត្តិសាស្ត្រ សម្រាប់កុលបុត្រកុលធីតាកម្ពុជាគ្រប់ៗរូប សិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍។ លោកស្រីរដ្ឋមន្ត្រីបានថ្លែងបញ្ជាក់បន្តទៀតថា វីរៈភាពតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបុព្វហេតុជាតិមាតុភូមិ ត្រូវបានសម្តេចលាតត្រដាងជាបន្តបន្ទាប់ តាមរយៈការសរសេរ បោះពុម្ពជាសៀវភៅ ការតែងនិពន្ធជាបទចម្រៀង និងការផលិតជាភាពយន្តចម្រៀងកាយវិការ ដែលប្រជាជនកម្ពុជាស្ទើរគ្រប់រូបបានអាន ស្តាប់ និងទស្សនា ក៏ប៉ុន្តែវណ្ណកម្មភាពយន្តចម្រៀងបទ «ជីវិតក្មេងវត្ត» ផលិតដោយសមាគមសិល្បករខ្មែរ ដែលនឹងចាក់បញ្ចាំងនាពេលនេះ នឹងបង្ហាញកាន់តែសុក្រឹត ពិស្តារ លម្អិតពីការតស៊ូ ជម្នះឧបសគ្គ និងការតាំងចិត្តដ៏មោះមុតក្នុងការចាកឆ្ងាយក្រុមគ្រួសារទាំងវ័យក្មេង ដើម្បីបន្តការសិក្សាស្វែងរកចំណេះវិជ្ជា ខណៈដែលនៅក្នុងភូមិកំណើតពុំមានសាលារៀននៅឡើយ។ លោកស្រីបានគូសរំលេចទៀតថា ទាំងអស់នេះ គឺបានបង្ហាញពីគុណតម្លៃ គំរូវីរៈភាព និងលក្ខណៈសម្បត្តិរបស់សម្តេចតេជោ ហ៊ុន សែន តាំងពីវ័យកុមារភាព ក្នុងភាពជាអ្នកដឹកនាំ។ សកម្មភាពដែលបានឆ្លុះបញ្ចាំង តាមរយៈភាពយន្តចម្រៀងនេះ នឹងក្លាយជាពន្លឺបង្ហាញផ្លូវដល់អ្នកសិក្សាស្រាវជ្រាវជាតិ អន្តរជាតិពិសេសបានបង្កើតនូវមនសិការ និងគំរូវីរៈភាពសម្រាប់កូនខ្មែរជំនាន់ក្រោយ ប្រកបដោយគុណតម្លៃមិនអាចកាត់ថ្លៃបាន។ សូមបញ្ជាក់ថា ភាពយន្តចម្រៀងប្រវត្តិសាស្ត្រ «ជីវិតក្មេងវត្ត» និពន្ធឡើងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ១៩៩៦ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដឹកនាំការថតដោយ លោក ហ៊ុន ហេង ប្រគំតន្ត្រីដោយតន្រ្តីវិទ្យុជាតិកម្ពុជា ច្រៀងដោយ លោក យិន សារិន ហើយនៅពេលនេះ ច្រៀងឡើងវិញដោយលោក ជិន វឌ្ឍនា សម្រួលតន្រ្តីដោយលោក ប៊ូ វណ្ណមុនីរ័ក្ស និងលោក កែវ ម៉ារ៉ា ហើយដឹកនាំការថតឡើងវិញដោយលោក ហ្វៃ សំអាង។ តួអង្គសម្តែងក្នុងរឿងនេះ សុទ្ធសឹងជាសិល្បករ-សិល្បការិនីល្បីៗ ដែលមានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការសម្តែងបានគ្រប់រសជាតិជីវិត យំ សើច កើតទុក្ខ មុខជូរ...គឺអាចធ្វើបានទាំងអស់។ ក្នុងនោះមានដូចជា អ្នកគ្រូ ឌី សាវ៉េត, កញ្ញា ឌួង ហ្សូរីដា, លោក ឈឹម សក្កដា, លោក ប៉ាន់ ខែមម៉ានូ, ប្អូនប្រុស អោក ឧត្តម, កញ្ញា នីតា វរវង្ស, លោក ម៉េងប៊ុនឡូ, លោក ពៅ ពិសិដ្ឋ, អ្នកនាង លី ម៉ារីណា និងមានតួអង្គសំខាន់ៗជាច្រើនទៀត៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 19-04-2024, 12:06 PM, ចំនួនអ្នកអានៈ​ 30ដង
សិង្ហបុរីបានគ្រងម្កុដជាប្រទេសមានអាកាសយានដ្ឋានល្អដាច់គេនៅលើពិភពលោក ចំនួន១២ដងមកហើយ។ ប៉ុន្តែ ក្នុងឆ្នាំ២០២៤នេះ ប្រទេសសិង្ហបុរី បានបាត់បង់តំណែងជាប្រទេសមាន «អាកាសយានដ្ឋានល្អដាច់គេនៅលើពិភពលោក» ឬ world’s best airspanort ក្រោមថ្វីដៃប្រទេសកាតាដែលបានឡើង ទៅឈរនៅលេខរៀងទី១។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloombe
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 12:04 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានី​ភ្នំពេញ ៖យោងតាម​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​បាន​ឲ្យ​ដឹងថា នា​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២៤ សម្តេច រួម​នឹង​អនុប្រធាន​ព្រឹទ្ធសភា​២​រូប​ទៀត​បាន​ជួប​សន្ទនា​ជាមួយ​ឯកឧត្តម សុក ហាច ឯកឧត្តម សេង ម៉ា​ឌី ឯកឧត្តម គង់ មុនី​កា ដែលជា​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស ឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 12:00 PM, ចំនួនអ្នកអានៈ​ 20ដង
សហរដ្ឋអាមេរិក បានបោះឆ្នោតវេតូប្រឆាំងនឹងសេចក្ដីព្រាងដំណោះស្រាយមួយ ដែលផ្ដល់អនុសាសន៍ដល់សមាជិកមហាសន្និបាត UN ទាំង១៩៣ប្រទេស ទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាសមាជិកពេញសិទ្ធិរបស់ UN។ ក្នុងការបោះឆ្នោតនៅឯក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃព្រហស្បតិ៍ ចក្រភពអង់គ្លេស និងស្វីសបាន អនុបវាទ ខណៈប្រទេស១២ផ្សេងទៀត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 11:58 AM, ចំនួនអ្នកអានៈ​ 20ដង
តំណាង​តុលាការ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន TASS កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា តុលាការ Khamovnichesky បានទទួល​ដីការ​សម្រាប់​ការចាប់ខ្លួន​ដោយ​កំបាំងមុខ​របស់​វរសេនីយ៍​ឯក Pavel Fedosenko, Fedor Yaroshevich និង Andrey Matviishin ។ យោងតាម​អ្នកតំណាង​បានឱ្យដឹងថា វរសេនីយ៍ឯក​អ៊ុយ​ក្រែ​ន​ម្នាក់ទៀត​គឺ​លោក Dmitry Khraspanach ក៏​ត្រូវបាន​ចោទប្រកាន់​ដោយ​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 11:55 AM, ចំនួនអ្នកអានៈ​ 32ដង
រាជធានី​ភ្នំពេញ ៖សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំឱ្យមានតុល្យភាព រវាងចំនួននាយទាហាន និងពលទាហាន ដើម្បីងាយស្រួលក្នុងការងារដឹកនាំបញ្ជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានណែនាំអំពីការជ្រើសរើស តែងតាំង ដំឡើងឋានន្តរស័ក្តិដល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 11:48 AM, ចំនួនអ្នកអានៈ​ 20ដង
អ្នកការទូត​រូបនេះ​បាន​លើកទ្បើង​ថា របប Kiev នៅតែ​បន្ត​ប្រកាស​ដោយ​បើកចំហ​នូវ​ផែនការ​វាយប្រហារ​ភេរវកម្ម​លើទឹក​ដី​រុស្ស៊ី ហើយ​ព័ត៌មាន​លម្អិត​ដែល​អ្នក​នឹងមិន​ជឿ​ត្រូវបាន​ពិភាក្សា​យ៉ាង​ល្អិតល្អន់​នៅក្នុង​សារព័ត៌មាន​លោកខាងលិច​។​ អ្នកនាំពាក្យ​ក្រសួងការបរទេស​រប​ស់​ប្រទេស​រុស្ស៊ី លោកស្រី Ma
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 11:47 AM, ចំនួនអ្នកអានៈ​ 22ដង
លោក William Burns ធ្វើការព្រមានបែបនេះនៅក្នុងសុន្ទរកថាមួយនៅឯមជ្ឈមណ្ឌល George W. Bush Center កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា និងចំពេល រដ្ឋសភាអាមេរិកគ្រោងនឹងបោះឆ្នោតនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ លើកញ្ចប់ជំនួយយោធាថ្មីទំហំ ៦១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដែលបានជាប់គាំងជាច្រើនខែ មកហើយដោយសារតែការជំទាស់ពីសមាជិករដ្ឋស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 11:43 AM, ចំនួនអ្នកអានៈ​ 19ដង
ឆ្លើយតប​ទៅនឹង​សំណួរ​របស់​សារព័ត៌មាន Anadolu ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​មូ​ស្គូ លោកស្រី Zakharova បាន​និយាយថា ជាទូទៅ​សហរដ្ឋអាមេរិក ប្រើប្រាស់​ប្រទេស និង​ប្រជាជាតិ​នានា​ដើម្បី​បម្រើ​ផលប្រយោជន៍​ពាណិជ្ជកម្ម​របស់ខ្លួន ហើយ​បញ្ហា​នៃ​វត្តមាន​យោធា​របស់​សហរដ្ឋអាមេរិក​នៅ​មជ្ឈិមបូព៌ា​គឺ កាន់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 11:34 AM, ចំនួនអ្នកអានៈ​ 27ដង
ទីភ្នាក់ងារសារព័ត៌មាន Tasnim ដែលមាន​ទំនាក់ទំនង​ជាមួយ​ឆ្មាំ​បដិវត្តន៍​បាន​ដកស្រង់​ការធ្វើ​អត្ថាធិប្បាយ​បែបនេះ ដោយ​ឧ​ត្ត​ម​សេនីយ៍​ត្រី Ahmad Haqtalab កាលពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២៤​។​ មេបញ្ជាការ​ជាន់ខ្ពស់​នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់ បាន​ព្រមាន​ថា ទីតាំង​នុយក្លេអ៊ែរ​របស់​អ៊ីស្រាអែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 11:32 AM, ចំនួនអ្នកអានៈ​ 23ដង
ការបោះឆ្នោតនេះគឺជាការប្រកួតប្រជែងរវាងគណបក្ស Bharatiya Janata Party (BJP) របស់លោក Modi តទល់នឹងសម្ព័ន្ធគណបក្សប្រឆាំងមួយដែលបានអះអាងថា ពួកគេនឹងសង្រ្គោះប្រជាធិបតេយ្យពីការដឹកនាំបែបផ្ដាច់ការរបស់លោក Modi។ ការិយាល័យបោះឆ្នោតជាច្រើនបានបើកទ្វារនៅម៉ោង៧៖០០ព្រឹក ថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ហើយការបោះឆ្នោតសកលនេះដែរនឹងម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 11:29 AM, ចំនួនអ្នកអានៈ​ 25ដង
ការប្រកួតនេះធ្វើឡើងក្រោយអត្តពលិកចំបាប់កម្ពុជាទាំងពីរ បានបញ្ចប់ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៤ នៅទីក្រុង Bishkek សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថានកាលពីថ្ងៃទី១១-១៦ ខែមេសាកន្លងទៅ ប៉ុន្ដែកីឡាករ-កីឡាការិនីកម្ពុជា ពុំទទួលបានមេដាយអ្វីនោះទេ គ្រាដែលម្ចាស់មេដាយមាស និងប្រាក់ជើងឯកអាស៊ី បាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 11:22 AM, ចំនួនអ្នកអានៈ​ 31ដង
ការរើសអើង​ជាតិ​សាសន៍ UEFA ក៏បាន​ចោទប្រកាន់ Barca ជុំវិញ​អ្នកគាំទ្រ​របស់​ពួកគេ​ដែល​បាញ់​កាំជ្រួច និង​បណ្តាលឱ្យ​ខូចខាត​នៅ​កីឡដ្ឋាន Parc des Princes ។ ក្លឹប​អេ​ស្ប៉ា​ញ​នឹងត្រូវ​បង់ប្រាក់​ពិន័យ​ចំនួន ៣២,០០០ អឺរ៉ូ និង​ដាក់​បម្រាម​មិនឱ្យ​លក់​សំបុត្រ​សម្រាប់​ប្រកួត​ក្រៅ​ដី​ពាន​អឺរ៉ុប​ពេញ ១​ឆ្នាំ​ផងដែរ​។​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2024, 07:54 PM, ចំនួនអ្នកអានៈ​ 26ដង
លោក Jeremy Faller ប្រធានអ្នកវិទ្យាសាស្ត្រនៅទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា «ខ្ញុំគិតថាវានៅតែជាបញ្ហាដ៏ធំមួយ»។ ការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សីបច្ចុប្បន្ន ដែលបានចាប់ផ្តើមនៅឆ្នាំ ២០២០ បានសម្លាប់សត្វបក្សីរាប់សិបលានក្បាល ហើយក៏បានឆ្លងដល់បក្សីព្រៃ ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2024, 07:51 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានី​ភ្នំពេញ ៖ហេតុការណ៍នេះបានកើតឡើង នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ នៅចំណុចផ្ទះលេខ៣១ ផ្លូវ៣៦ បុរីពិភពថ្មីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាមនៅក្នុងផ្ទះរបស់ខ្លួន ដោយសារតែបុរសម្នាក់ទៀតប្រដាប់ដោយកូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2024, 07:47 PM, ចំនួនអ្នកអានៈ​ 43ដង
រាជធានី​ភ្នំពេញ ៖តាមរយៈបណ្តាញសង្គម Facebook នៅល្ងាចថ្ងៃទី១៨ ខែមេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ លោក គង់ សភា អតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ ហើយអះអាងថា នឹងចាត់ចែងតាមនីតិវិធីដើម្បីឲ្យលោកអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ សម្តេចធិបតី បានសរសេរដូច
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2961 នាក់
ម្សិលមិញ : 3696 នាក់
សរុបទាំងអស់ : 6443236 នាក់