ព្រឹទ្ធាចារ្យសិល្បករ ៣រូប បង្ហាញពីមនោសញ្ចេតនា ក្នុងពេលសម្ដែង ដល់អ្នកសិល្បៈជំនាន់ក្រោយ
ចុះថ្ងៃទី: 30-09-2022, 11:09 AM, ចំនួនអ្នកអានៈ 196ដង
រាជធានីភ្នំពេញ:នាដំណាក់កាលតម្រង់ទិស លោកសាស្ត្រាចារ្យ ព្រឿង ឈៀង បានថ្លែងថា ល្ខោនមួយដែលល្អគន់ ត្រូវមានគុណសម្បត្តិ ៣យ៉ាងទី១៖ គឺអ្នកសម្ដែងត្រូវមាននាដកម្ម (ដាក់មនោសញ្ចេតនា លេងទឹកមុខ ខឹង សប្បាយ), ទី២៖ គឺអ្នកច្រៀងត្រូវបញ្ចូលមនោសញ្ចេតនា ទៅតាមសាច់រឿងឈុតឆាក និងទី៣៖ អ្នកភ្លេងក៏ត្រូវចូលតួទៅតាមនោះដែរ ឧទាហរណ៍ពេលដល់ឈុតកម្សត់ ភ្លេងត្រូវកម្សត់តាមនោះ មិនមែនកន្ត្រាក់ឡើយ។ បន្ទាប់ពីបេសកកម្មប្រកាសទទួលពាក្យប្រកួតពីបេក្ខជនទូទាំង ២៥ រាជធានី-ខេត្ត អស់រយៈពេល១ខែកន្លះមក កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ បានស្វាគមន៍នូវបេក្ខជនជាច្រើនក្រុមទូទាំងប្រទេស។ ប្រព្រឹត្តទៅក្រោមវិញ្ញាសា «ទម្រង់របាំក្បាច់បុរាណខ្មែរ» កម្មវិធីល្ខោនខ្មែរ បានឈានមកដល់វគ្គជម្រើសដោយគណៈកម្មការ និងវគ្គតម្រង់ទិសហើយ។ ក្នុងដំណាក់កាលនេះ គណៈកម្មការបានធ្វើការត្រួតពិនិត្យនូវរាល់វីដេអូសម្ដែងរបស់បេក្ខជនក្រុមនីមួយៗ ហើយមានតែក្រុមដែលបំពេញលក្ខណៈត្រឹមត្រូវ ស្របតាមគោលការណ៍ និងលក្ខន្តិកៈរបស់កម្មវិធីប៉ុណ្ណោះ ទើបអាចឈានទៅវគ្គបន្ទាប់បាន។ ទាក់ទិនទៅនឹងផ្នែកមនោសញ្ចេតនានេះដដែល លោកស្រីព្រឹទ្ធាចារ្យ ប៉ែន សុខហួនច បានគូសបញ្ជាក់បន្ថែមថា៖ «បើតាមប្រសាសន៍លោកយាយ ជា សាមី ល្ខោនក្បាច់បុរាណ គឺមានមនោសញ្ចេតនា ត្រូវលេខក្បាច់ បានន័យថាយំ សើច តាមរយៈកាយវិការក្បាច់នីមួយៗ មិនដូចបាសាក់ យីកេឡើយ។ ហើយក្បាច់នោះទៀតសោតត្រូវឱ្យច្បាស់លាស់ និងមានទម្ងន់ ឧទាហរណ៍ថាពេលចង្អុលលក្ខណៈខឹង ត្រូវចង្អុលឱ្យធ្ងន់ឱ្យចំ»។ ចំណែកឯលោកស្រីសាស្ត្រាចារ្យ សំ សត្យា បានសង្កត់ធ្ងន់ថា ការរាំ ត្រូវដាក់មនោសញ្ចេតនាទៅតាមតួអង្គ ឧទាហរណ៍តួនាងសីតា ពេលឃើញយក្ស និងឃើញមនុស្សភ័យខុសគ្នា។ ការដាក់មនោសញ្ចេតនា គឺដើរតួសំខាន់ក្នុងការរាំ ដើម្បីឱ្យល្ខោន ឬរបាំនោះមានភាពរស់រវើក ទាក់ភ្នែកអ្នកមើលឱ្យចូលអារម្មណ៍តាម។ ជាចុងក្រោយ ព្រឹទ្ធាចារ្យសិល្បករទាំង៣រូប បានកោតសរសើរនូវទឹកចិត្តស្រឡាញ់ និងអភិរក្សវប្បធម៌ សិល្បៈបុរាណ របស់បេក្ខជនទាំងអស់ ដែលជាអ្នកបន្តវេនជាធនធាន និងជាគ្រាប់ពេជ្រកំពុងច្នៃ។ ឆ្លៀតក្នុងឱកាសនោះដែរ ក៏មានបទបង្ហាញស្តីពីបច្ចេកទេសថត និងផ្សព្វផ្សាយដោយលោក ឆយ ធារ៉ា ជាសមាជិក នៃលេខាធិការដ្ឋាន ស.ស.យ.ក ខេត្តស្វាយរៀង ដែលលោកបានណែនាំអំពីវិធី៨យ៉ាង ដើម្បីទទួលបានវីដេអូប្រកបដោយគុណភាពវិជ្ជាជីវៈ ក៏ដូចជាណែនាំពីកម្មវិធីកាត់តវីដេអូ ក្នុងទូរស័ព្ទផងដែរ។ សូមបញ្ជាក់ផងដែរថា ដំណាក់កាលបន្ទាប់នៃកម្មវិធីល្ខោនខ្មែរ គឺជាការជម្រុះបេក្ខជន ដោយវាយតម្លៃលើវីដេអូ សម្ដែងរបស់ក្រុមនីមួយៗ ហើយមានតែ១២ក្រុមប៉ុណ្ណោះ ទើបអាចឆ្ពោះទៅវគ្គក្រោយបាន៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 25-04-2024, 06:39 PM, ចំនួនអ្នកអានៈ​ 21ដង
រាជធានី​ភ្នំពេញ ៖កម្មវិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសរៀបចំធ្វើឡើង ស្របតាមគោលការណ៍នយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ នៅរសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 06:27 PM, ចំនួនអ្នកអានៈ​ 14ដង
បើតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានបញ្ចាក់ក្រោយពីមានកិច្ចប្រជុំសម្របសម្រួលបច្ចេកទេសថា រដ្ឋបាលខេត្ត សហការជាមួយសមាគមទេសចរណ៍ (CATA) និងសមាគមហោះហើរប្រទេសថៃ (TEAA) ក្រោមកិច្ចសម្របសម្រួលពីរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា នឹងរៀបចំកម្មវិធីហោះហើរមិត្តភាពកម្ពុជា-ថៃ ឆ្នាំ២០២៤ (Cambodia-Thai Friendshispan Air
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 06:23 PM, ចំនួនអ្នកអានៈ​ 20ដង
លោក បាន​លើកឡើងថា ពួកគេ​មិនអាច​កម្ទេច​សមត្ថភាព​របស់​ក្រុម​ហា​ម៉ាស លើសពី ២០ ភាគរយ​នោះទេ ទាំង​មនុស្ស និង​ឧបករណ៍​យោធា ។​ ទន្ទឹម​នោះ យោងតាម​អនុ​មេដឹកនាំ​ចលនា​នៅ​ហ្គា​ហ្សា បញ្ជាក់ថា ជម្លោះ​អាច​ត្រូវបាន​ដោះស្រាយ តាមរយៈ​ការកសាង​ការឯកភាព​។​ លោក Khalil al-Hayya មន្ត្រី​នយោបាយ​របស់​អង្គការ​កន​នុង​តំបន់​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 06:14 PM, ចំនួនអ្នកអានៈ​ 20ដង
អ្នកនាំពាក្យ​នៃ​សហភាព​ជាតិ Karen (KNU) បាន​និយាយថា ការដកថយ​បណ្តោះអាសន្ន​ពី​ទីក្រុង Myawaddy បានកើត​ឡើង បន្ទាប់ពី​ការវិលត្រឡប់​របស់​ទា​ហាន​របប​យោធា ទៅកាន់​តំបន់​យុទ្ធសាស្ត្រ​ដ៏​សំខាន់ ដែលជា​ផ្លូវ​សម្រាប់​ពាណិជ្ជកម្ម​បរទេស​ប្រចាំឆ្នាំ​។​ មន្ត្រី​ម្នាក់ បាន​ប្រាប់​ឲ្យ​ដឹងថា ក្រុម​ឧទ្ទាម​មី​យ៉ាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 06:07 PM, ចំនួនអ្នកអានៈ​ 0ដង
ករណី​ព្រហ្មទណ្ឌ​ខាងលើ​បូជា​ចា​រ្យ នឹងត្រូវ​ប្រឈម​មុខកា​រ​ជាប់ពន្ធនាគារ​រហូត​ដល់ ៨ ឆ្នាំ​។​ករណី​ព្រហ្មទណ្ឌ​មួយ​ត្រូវបាន​ធ្វើឡើង​ប្រឆាំងនឹង​ព្រះចៅអធិការ Metrospanolitan Arseny នៃ​វិហារ​គ្រិស្ត​អូ​ស្សូដ​ក់រប​ស់អ៊ុយ​ក្រែ​ន Svyatogorsk Lavra ពីបទ​ចែករំលែក​ព័ត៌មាន​ជាក់ស្តែង​អំពី​ចលនា​នៃ​កងកម្លាំងប្រដាប់អាវុធ​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 06:03 PM, ចំនួនអ្នកអានៈ​ 1ដង
មន្រ្តីមួយរូប បានប្រាប់ Reuters «នៅព្រឹកថ្ងៃព្រហស្បតិ៍ នាវាចម្បាំងក្រិក Hydra ខណៈដែលកំពុងអមដំណើរ កប៉ាល់ពាណិជ្ជកម្ម នៅឈូងសមុទ្រ Aden បានបាញ់ទម្លាក់យន្តហោះដ្រូនពីរគ្រឿង។ វាត្រូវបានបំផ្លាញមួយគ្រឿង ហើយមួយគ្រឿងបានហោះចេញឆ្ងាយ ទៅវិញ»។ ក្រសួងការពារជាតិរបស់ប្រទេសក្រិក បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា នាវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 06:01 PM, ចំនួនអ្នកអានៈ​ 0ដង
ការវាយប្រហារ​តាម​សេចក្តីរាយការណ៍ បានកំណត់​គោលដៅ​លើ​នាវា MSC Veracruz ក្នុង​មហាសមុទ្រ​ឥណ្ឌា និង​នាវា Maersk Yorktown រួមទាំង​នាវា​ពិឃាត​អាមេរិក នៅ​ឈូង​សមុទ្រ Aden ។​ តំណាង​យោធា​នៃ​ចលនា Ansar Allah លោក Yahya Sari បាន​រាយការណ៍​អំពី​ប្រតិបត្តិ​ការដែល​ធ្វើឡើង​ដោយ​ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក និង​កាំជ្រួច​មី​ស៊ី​ល​កងទ័ពជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 05:45 PM, ចំនួនអ្នកអានៈ​ 0ដង
លោក Illya Yevlash អ្នកនាំពាក្យកងទ័ពអាកាស បានឱ្យដឹងតាមទូរទស្សន៍ថា ការវាយប្រហារបានត្រូវចំជនស៉ីវិល និងហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើង ក្នុងទីក្រុង Smila។​ តាមព័ត៌មានបឋម មីស៉ីល Iskander-K ត្រូវបានយកមកប្រើប្រាស់ ក្នុងការវាយប្រហារនោះ។ ចំណែក អភិបាលតំបន់ Cherkasy លោក Ihor Taburets និយាយថា រលកនៃការផ្ទុះ និងកម្ទេចកម្ទីនៃមីស៉ីល បា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 12:37 PM, ចំនួនអ្នកអានៈ​ 24ដង
ខេត្ត​កែប ៖ អនុប្រធាន​មន្ទីរអប់រំ​ខេត្ត​កែប​ម្នាក់ បាន​បើករថយន្ត​ស៊េរី​ទំនើប តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣៣ កំពត​-​កែប ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​បើក​មកដល់​ចំណុច​បង្គោល​លេខ​១៤​និង​១៥ ក៏​ស្រាប់តែ​ផ្ទុះ​កង់​រថយន្ត​ខាងឆ្វេង បណ្តាល​ឲ្យ​រេច​ង្គូ​តទៅ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 12:33 PM, ចំនួនអ្នកអានៈ​ 24ដង
សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា​បាន​ថ្លែង​បែបនេះ នៅក្នុង​ឱកាស​ជួប​សំណេះសំណាល និង​ពិសារ​អាហារ​ពេល​ល្ងាច តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម អ៊ី​ណូ អាត់​ស៊ុ​ស៊ី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ខណដែល​ពិធី​នោះបាន​ប្រព្រឹត្តទៅ ក្រោម​បរិយាកាស​ដ៏​សែន​រីករាយ និង​ស្និទ្ធស្នាល នៅ​និវេសនដ្ឋាន​ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 12:25 PM, ចំនួនអ្នកអានៈ​ 29ដង
ហង្ស​ក្រហម​បាន​ស្វែងរក​អ្នកចាត់ការ​ថ្មី​ចាប់តាំងពី​លោក Klospanspan បានប្រកាស​កាលពី​ខែមករា​ថា​លោក​នឹង​ចាក​ចេញពី​តួនាទី​របស់លោក​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។​ ក្រុម​ហង្ស​ក្រហម Liverspanool ត្រូវបាន​គេ​រាយការណ៍​ថា អាច​នឹង​បញ្ជាក់​ពី​គ្រូបង្វឹក Feyenoord លោក Arne Slot ជា​អ្នក​ស្នង​តំណែង​របស់លោក Jurgen Klospanspan នៅមុន​ចុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 12:11 PM, ចំនួនអ្នកអានៈ​ 37ដង
លោក ស៊ុំ ធី បានធ្វើ​បទ​អន្តរាគមន៍​អំពី​កម្មវិធី​សម្ព័ន្ធ​ភាពប្រែប្រួល​អាកាសធាតុ (CCCA) ដែលជា​កម្មវិធី​ដ៏​មាន​សារៈសំខាន់​មួយ​ជួយ​រាជរដ្ឋាភិបាល ក្នុងការ​រៀបចំ និង​ជំរុញ​ការអនុវត្ត​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ NDC និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​រយៈពេល​វែង​ប្រកបដោយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 12:07 PM, ចំនួនអ្នកអានៈ​ 22ដង
​បុរស​វ័យ ៤៤ ឆ្នាំ​រូបនេះ​បានប្រកាស​កាលពី​ខែមករា​ថា​លោក​នឹង​លាលែង​ពី​តំណែង​ជា​គ្រូបង្វឹក​នៅ​រដូវក្តៅ​តែ​ក្រោយមក​ថ្មីៗ​នេះ​បាន​ជួបពិភាក្សា​ជាមួយ​លោក Joan Laspanorta ប្រធាន​ក្លិប Barcelona បាន​បញ្ចុះបញ្ចូល​ក្នុងការ​ផ្លាស់ប្តូរ​ចិត្ត ដើម្បី​បន្ត​ដឹកនាំ​រហូតដល់​ចប់​កិច្ចសន្យា​តែម្តង ពោលគឺ​នៅ​ខែមិថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2024, 12:06 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានី​ភ្នំពេញ ៖នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ នឹងមានការប្រកួតបាល់ទាត់ដើម្បី​មនុស្សធម៌ចំនួនពីរប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមមានជំនួបរវាងក្រុម Vloggers All Star Vs បាល់ទះ S&E All Star និងជំនួបរវាង CFSS Vs Kun Khmer All Star។ ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា និងជាប្រធានគណបក្សប
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2873 នាក់
ម្សិលមិញ : 4460 នាក់
សរុបទាំងអស់ : 6462429 នាក់