មន្រ្តី និងអ្នកជំនាញ លើកទឹកចិត្តឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ឈានជើងចូលទីផ្សារ​ភាគហ៊ុន ដើម្បីកៀរគរទុនពីសាធារណជន
ចុះថ្ងៃទី: 24-10-2022, 03:45 PM, ចំនួនអ្នកអានៈ 164ដង
រាជធានីភ្នំពេញ:លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បាន​​លើកទឹកចិត្តឱ្យក្រុមហ៊ុនអចលនទ្រព្យផ្សេងៗទៀត ដែលត្រូវការទុនសម្រាប់អភិវឌ្ឍន៍អចលនទ្រព្យរបស់ខ្លួន ទៅ​ចុះបញ្ជីនៅក្នុងផ្សារហ៊ុន​ ដោយបច្ចុប្បន្ននេះមានក្រុមហ៊ុនអចលនទ្រព្យមួយហើយ ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ដើម្បីកៀរគរទុនពីសាធារណជន។ មន្រ្តីជាន់ខ្ពស់នៃវិស័យមូលបត្រ និងវិស័យអចលនទ្រព្យ គាំទ្រឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ឈានជើងចូលទីផ្សារភាគហ៊ុន ដើម្បីប្រមូលទុនពីទីផ្សារនេះ សម្រាប់អភិវឌ្ឍន៍វិស័យអចលនទ្រព្យ ខណៈរយៈពេលជាង២ឆ្នាំមកនេះ វិស័យអចលនទ្រព្យនៅកម្ពុជា បានរងផលប៉ះពាល់ ដោយសារវិបត្តិជំងឺកូវីត១៩ និងឥទ្ធិពលនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ ​ លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ជារួមយើងចង់ឱ្យវិស័យអចលនទ្រព្យ យកទីផ្សារមូលបត្រជាកន្លែង ដែលគាត់ប្រមូលដើមទុន ដើម្បីធ្វើការអភិវឌ្ឍន៍វិស័យអចលនទ្រព្យបន្ត។ បច្ចុប្បន្ននេះ មានក្រុមហ៊ុនអចលនទ្រព្យមួយហើយ ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា គឺក្រុមហ៊ុន ជេអេសលែន ហើយយើងលើកទឹកចិត្តឱ្យក្រុមហ៊ុន អចលនទ្រព្យផ្សេងៗទៀត ចុះបញ្ជីនៅក្នុងផ្សារហ៊ុន។ មានន័យថា ក្រៅពីដើមទុនដែលគាត់បានមកពីភាគហ៊ុនិករបស់គាត់ ឬដើមទុនដែលគាត់បានមកពីវិស័យធនាគារ ហើយឥឡូវនេះ គាត់អាចមករកដើមទុនពីវិស័យមូលបត្របានផងដែរ ដើម្បីអភិវឌ្ឍន៍វិស័យអចលនទ្រព្យ»។ លោកស្រី អាន សុធីតា អ្នកជំនាញអចលនទ្រព្យ និងជានាយិកាគ្រប់គ្រងក្រុមហ៊ុន PropNex (Cambodia) បាន​ជំរុញឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា ទៅចុះបញ្ជីនៅក្នុងផ្សារហ៊ុន ឱ្យបានកាន់តែច្រើន ដើម្បីទទួលបានទុនបន្ថែម និងទំនុកចិត្តពីអតិថិជន។ លោកស្រីលើកឡើងទៀតថា «លើកទឹកចិត្តឱ្យគាត់ចុះ នៅក្នុងផ្សារហ៊ុនឱ្យបានច្រើន ហើយពេលនេះ គឺជាពេលវេលាដែលការប្រកួតប្រជែងកាន់តែខ្លាំង ធ្វើឱ្យគាត់រៀបចំខ្លួន បានកាន់តែល្អជាងមុន ដើម្បីចុះបញ្ជីនៅក្នុងផ្សារហ៊ុន ដើម្បីឱ្យឈ្មោះរបស់គាត់ កាន់តែទទួលស្គាល់ពីអតិថិជន»។ ​ដើម្បីអភិវឌ្ឍន៍វិស័យ​អចលនទ្រព្យ និងវិស័យមូលបត្រ ឱ្យកាន់តែរីកចម្រើន លោក ស៊ូ សុជាតិ បានឱ្យដឹងផងដែរថា និយ័តករមូលបត្រកម្ពុជា កំពុងពិនិត្យមើលលទ្ធភាព បង្កើតផលិតផលថ្មីមួយទៀត ដែលផ្សារភ្ជាប់រវាងវិស័យអចលនទ្រព្យ និងវិស័យមូលបត្រ​ ដោយបច្ចុប្បន្ននិយ័តករមូលបត្រកម្ពុជា​ កំពុងសិក្សា​រៀបចំបទបញ្ញត្តិបំពេញបន្ថែមមួយ ​គឺការអនុញ្ញាតឱ្យក្រុមហ៊ុនបង្កើតកញ្ចប់​គ្រប់គ្រងមូលនិធិទាក់ទងនឹងការអភិវឌ្ឍន៍អចលនវត្ថុ ​(Property Fund) ដើម្បីឱ្យក្រុមហ៊ុនប្រមូលសាច់ប្រាក់ ពីសាធារណជនយកទៅវិនិយោគ។ លោកបានឱ្យដឹងថា ផលិតផលថ្មីនេះ នឹងចាប់ផ្តើមសិក្សារៀបចំ នៅចុងឆ្នាំ២០២២នេះ និងអាចឈានទៅដល់ការចាប់ផ្តើមជួញដូរ ក្នុងផ្សារមូលបត្របាននៅក្នុងឆ្នាំ២០២៣។ ជុំវិញការបង្កើតផលិតផលថ្មី ដែលផ្សារភ្ជាប់រវាងវិស័យអចលនទ្រព្យ និងវិស័យមូលបត្រនេះ លោក ជូ វណ្ណៈ ​អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ​មានប្រសាសន៍ថា ​លោកនឹងផ្តល់ការសហការ និងសុំការគិតគូរណែនាំពីថ្នាក់ដឹកនាំ ដើម្បីជំរុញការ​រីកចម្រើននៃវិស័យទាំងពីរ​ ដោយសារតែបច្ចុប្បន្ន វិស័យអចលនទ្រព្យ មានកំណើនតិចតួច បន្ទាប់ពីរងឥទ្ធិពលពីវិបត្តិកូវីដ១៩ និងសង្រ្គាមរបស់រុស្ស៊ី និងអ៊ុយក្រែន។ ​ លោកមានប្រសាសន៍បន្ថែម​ថា «កាលណាយើងមានទំនាក់ទំនងគ្នា ​រវាងសាច់ប្រាក់ និងការប្រមូលផ្តុំសាច់ប្រាក់ ពីវិនិយោគិនលើវិស័យអចលនទ្រព្យកាន់តែ​ល្អ ព្រោះការរីកចម្រើនវិស័យអចលនទ្រព្យសព្វថ្ងៃនេះ គឺយើងបានពីការប្រមូលទុនរបស់វិនិយោគិន ពីអ្នកទិញ ពីធនាគារ ប៉ុន្តែនៅថ្ងៃក្រោយប្រភពទុន គឺយើងអាចបានពីទីផ្សារមូលបត្រ»។ លោកបន្ថែម ប្រសិនបើសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានគ្រប់គ្រងបាននឹងជំរុញឱ្យវិស័យអចលនទ្រព្យស្ទុះឡើងវិញ នៅក្នុងឆ្នាំ២០២៣ និង២០២៤។ គួរជម្រាបថា ក្រុមហ៊ុន ជេអេសលែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដំបូងគេ ដែលបើកឆាកចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជានៅ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដែលបានបោះផ្សាយលក់ភាគហ៊ុនជិត២៦លានភាគហ៊ុន ដោយ១ភាគហ៊ុនមានតម្លៃ១ពាន់៩រយរៀល។ ផ្សារមូលបត្រកម្ពុជា(CSX) រំពឹងថាការឈានជើងចូលទីផ្សារហ៊ុនរបស់ក្រុមហ៊ុននេះ នឹងទាក់ទាញក្រុមហ៊ុនអចលទ្រព្យផ្សេងទៀត ចូលទីផ្សារភាគហ៊ុន បានកាន់តែច្រើន៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 20-04-2024, 02:54 PM, ចំនួនអ្នកអានៈ​ 0ដង
ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ប៉ុន្តែ ប្រភពដដែលបានបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ច និងការទូតរវាងសហរដ្ឋអាមេរិក និងនីហ្សេនៅតែរក្សាដដែល បើទោះជាមានការដកកងទ័ពអាមេរិកក៏ដោយ។ ដោយឡែក កាសែតអាមេរិក New York Times កាលពីថ្ងៃសុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 02:51 PM, ចំនួនអ្នកអានៈ​ 0ដង
ក្រោយ​ជួយ​ក្លឹប Bayern ទម្លាក់​ក្លឹប​កាំភ្លើង​ធំ Arsenal ហើយ​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាលពី​ពាក់កណ្ដាល​សប្ដាហ៍​នេះ អ្នកចាំទី Neuer បាន​បង្កើត​កំណត់ត្រា​ថ្មី​សម្រាប់​ខ្លួនឯង​។ អ្នកចាំទី​ដៃ​ទីមួយ​របស់​ក្លឹប Bayern Munich កីឡាករ Manuel Neuer ក្លាយទៅជា​អ្នកចាំទី​ដែល​រារាំង​ឲ្យ​មិន​ឲ្យ​គូប្រកួត​ស៊ុត​ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 02:46 PM, ចំនួនអ្នកអានៈ​ 0ដង
លោក​បាន​និយាយ​បែប​នោះ នៅក្នុង​បទសម្ភាសន៍​ជាមួយ RTVI ដោយ​លើកទ្បើង​ថា យើង​បាន​សម្រេចចិត្ត ថា​យើង​គួរតែ​ផ្តោត​មិន​ត្រឹមតែ​លើ​ការហ្វឹកហ្វឺន​ផ្នែក​យោធា និង​អ្វី​ផ្សេងទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដើម្បី​បណ្តុះ​កម្លាំង​ស្នេហា​ជាតិ​ពិតប្រាកដ​ដែល​ស្រឡាញ់​ប្រទេស​របស់​ពួកគេ​ថែមទៀត ហើយ​អ្វី​ជាសំខា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 02:32 PM, ចំនួនអ្នកអានៈ​ 0ដង
យោងតាមខ្លឹមសារដែលបុរសសញ្ជាតិស្វីសខាងលើបានបង្ហោះនៅលើបណ្តាញសង្គម Instagram បានបញ្ជាក់ថា «លុយដែលបានជះទៅលើថ្លៃសេវា គួរតែក្លិបនីមួយៗយកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍន៍កីឡាករ និងកន្លែងហ្វឹកហាត់ជាដើម ដោយមិនគួរណាមកប្រើខុសគោលដៅបាល់ទាត់អីចឹងនោះទេ»។ យោងតាមខ្លឹមសារដែលបុរសសញ្ជាតិស្វីសខាងលើបានបង្ហោះន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 02:29 PM, ចំនួនអ្នកអានៈ​ 0ដង
ការផ្ទុះ​ដ៏​ខ្លាំងក្លា​មួយ​បានកើត​ឡើង​នៅឯ​មូលដ្ឋាន​យោធា Kalso ចម្ងាយ ៥០ គីឡូម៉ែត្រ​ភាគខាងត្បូង​នៃ​ទីក្រុង​បា​កដាដ ដែលជា​ទីតាំង​នៃ​កងកម្លាំង​ចល័ត​ដ៏​មាន​ប្រជាប្រិយ​របស់​អ៊ីរ៉ាក់ (PMF)​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ រ៉​យ​ទ័​រ ដែល​បាន​រាយការណ៍​ដោយ​ដកស្រង់​ប្រភព​។ យោងតាម​ទីភ្នាក់ងារសារព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 12:06 PM, ចំនួនអ្នកអានៈ​ 32ដង
សិង្ហបុរីបានគ្រងម្កុដជាប្រទេសមានអាកាសយានដ្ឋានល្អដាច់គេនៅលើពិភពលោក ចំនួន១២ដងមកហើយ។ ប៉ុន្តែ ក្នុងឆ្នាំ២០២៤នេះ ប្រទេសសិង្ហបុរី បានបាត់បង់តំណែងជាប្រទេសមាន «អាកាសយានដ្ឋានល្អដាច់គេនៅលើពិភពលោក» ឬ world’s best airspanort ក្រោមថ្វីដៃប្រទេសកាតាដែលបានឡើង ទៅឈរនៅលេខរៀងទី១។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloombe
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 12:04 PM, ចំនួនអ្នកអានៈ​ 23ដង
រាជធានី​ភ្នំពេញ ៖យោងតាម​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​បាន​ឲ្យ​ដឹងថា នា​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២៤ សម្តេច រួម​នឹង​អនុប្រធាន​ព្រឹទ្ធសភា​២​រូប​ទៀត​បាន​ជួប​សន្ទនា​ជាមួយ​ឯកឧត្តម សុក ហាច ឯកឧត្តម សេង ម៉ា​ឌី ឯកឧត្តម គង់ មុនី​កា ដែលជា​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស ឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 12:00 PM, ចំនួនអ្នកអានៈ​ 22ដង
សហរដ្ឋអាមេរិក បានបោះឆ្នោតវេតូប្រឆាំងនឹងសេចក្ដីព្រាងដំណោះស្រាយមួយ ដែលផ្ដល់អនុសាសន៍ដល់សមាជិកមហាសន្និបាត UN ទាំង១៩៣ប្រទេស ទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាសមាជិកពេញសិទ្ធិរបស់ UN។ ក្នុងការបោះឆ្នោតនៅឯក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃព្រហស្បតិ៍ ចក្រភពអង់គ្លេស និងស្វីសបាន អនុបវាទ ខណៈប្រទេស១២ផ្សេងទៀត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 11:58 AM, ចំនួនអ្នកអានៈ​ 21ដង
តំណាង​តុលាការ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន TASS កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា តុលាការ Khamovnichesky បានទទួល​ដីការ​សម្រាប់​ការចាប់ខ្លួន​ដោយ​កំបាំងមុខ​របស់​វរសេនីយ៍​ឯក Pavel Fedosenko, Fedor Yaroshevich និង Andrey Matviishin ។ យោងតាម​អ្នកតំណាង​បានឱ្យដឹងថា វរសេនីយ៍ឯក​អ៊ុយ​ក្រែ​ន​ម្នាក់ទៀត​គឺ​លោក Dmitry Khraspanach ក៏​ត្រូវបាន​ចោទប្រកាន់​ដោយ​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 11:55 AM, ចំនួនអ្នកអានៈ​ 34ដង
រាជធានី​ភ្នំពេញ ៖សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំឱ្យមានតុល្យភាព រវាងចំនួននាយទាហាន និងពលទាហាន ដើម្បីងាយស្រួលក្នុងការងារដឹកនាំបញ្ជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានណែនាំអំពីការជ្រើសរើស តែងតាំង ដំឡើងឋានន្តរស័ក្តិដល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 11:48 AM, ចំនួនអ្នកអានៈ​ 21ដង
អ្នកការទូត​រូបនេះ​បាន​លើកទ្បើង​ថា របប Kiev នៅតែ​បន្ត​ប្រកាស​ដោយ​បើកចំហ​នូវ​ផែនការ​វាយប្រហារ​ភេរវកម្ម​លើទឹក​ដី​រុស្ស៊ី ហើយ​ព័ត៌មាន​លម្អិត​ដែល​អ្នក​នឹងមិន​ជឿ​ត្រូវបាន​ពិភាក្សា​យ៉ាង​ល្អិតល្អន់​នៅក្នុង​សារព័ត៌មាន​លោកខាងលិច​។​ អ្នកនាំពាក្យ​ក្រសួងការបរទេស​រប​ស់​ប្រទេស​រុស្ស៊ី លោកស្រី Ma
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 11:47 AM, ចំនួនអ្នកអានៈ​ 23ដង
លោក William Burns ធ្វើការព្រមានបែបនេះនៅក្នុងសុន្ទរកថាមួយនៅឯមជ្ឈមណ្ឌល George W. Bush Center កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា និងចំពេល រដ្ឋសភាអាមេរិកគ្រោងនឹងបោះឆ្នោតនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ លើកញ្ចប់ជំនួយយោធាថ្មីទំហំ ៦១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដែលបានជាប់គាំងជាច្រើនខែ មកហើយដោយសារតែការជំទាស់ពីសមាជិករដ្ឋស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 11:43 AM, ចំនួនអ្នកអានៈ​ 21ដង
ឆ្លើយតប​ទៅនឹង​សំណួរ​របស់​សារព័ត៌មាន Anadolu ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​មូ​ស្គូ លោកស្រី Zakharova បាន​និយាយថា ជាទូទៅ​សហរដ្ឋអាមេរិក ប្រើប្រាស់​ប្រទេស និង​ប្រជាជាតិ​នានា​ដើម្បី​បម្រើ​ផលប្រយោជន៍​ពាណិជ្ជកម្ម​របស់ខ្លួន ហើយ​បញ្ហា​នៃ​វត្តមាន​យោធា​របស់​សហរដ្ឋអាមេរិក​នៅ​មជ្ឈិមបូព៌ា​គឺ កាន់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 11:34 AM, ចំនួនអ្នកអានៈ​ 27ដង
ទីភ្នាក់ងារសារព័ត៌មាន Tasnim ដែលមាន​ទំនាក់ទំនង​ជាមួយ​ឆ្មាំ​បដិវត្តន៍​បាន​ដកស្រង់​ការធ្វើ​អត្ថាធិប្បាយ​បែបនេះ ដោយ​ឧ​ត្ត​ម​សេនីយ៍​ត្រី Ahmad Haqtalab កាលពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២៤​។​ មេបញ្ជាការ​ជាន់ខ្ពស់​នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់ បាន​ព្រមាន​ថា ទីតាំង​នុយក្លេអ៊ែរ​របស់​អ៊ីស្រាអែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 11:32 AM, ចំនួនអ្នកអានៈ​ 24ដង
ការបោះឆ្នោតនេះគឺជាការប្រកួតប្រជែងរវាងគណបក្ស Bharatiya Janata Party (BJP) របស់លោក Modi តទល់នឹងសម្ព័ន្ធគណបក្សប្រឆាំងមួយដែលបានអះអាងថា ពួកគេនឹងសង្រ្គោះប្រជាធិបតេយ្យពីការដឹកនាំបែបផ្ដាច់ការរបស់លោក Modi។ ការិយាល័យបោះឆ្នោតជាច្រើនបានបើកទ្វារនៅម៉ោង៧៖០០ព្រឹក ថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ហើយការបោះឆ្នោតសកលនេះដែរនឹងម
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1635 នាក់
ម្សិលមិញ : 3001 នាក់
សរុបទាំងអស់ : 6444216 នាក់