PropNex នឹងបង្កើនចំនួនភ្នាក់ងារអចលនទ្រព្យដែលមានជំនាញ និងវិជ្ជាជីវៈឱ្យបាន ១០០០នាក់ ត្រឹមដំណាច់ឆ្នាំ២០២៣ |
|
ចុះថ្ងៃទី: 24-10-2022, 03:51 PM, ចំនួនអ្នកអានៈ 78ដង |
|
រាជធានីភ្នំពេញ:លោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុន PropNex (Cambodia) បានឱ្យដឹងថា បច្ចុប្បន្ននេះភ្នាក់ងារអចលនទ្រព្យរបស់ PropNex នៅកម្ពុជា មានប្រមាណ៤០០នាក់ ដែលគោលដៅរបស់ក្រុមហ៊ុន ចង់បង្កើនភ្នាក់ងារឱ្យបានយ៉ាងហោចណាស់ ១០០០នាក់ ក្នុងដំណាច់ឆ្នាំ២០២៣ខាងមុខនេះ។
ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ PropNex ដែលជាក្រុមហ៊ុនអន្តរជាតិ មានដើមកំណើតពីប្រទេសសិង្ហបុរី បានរៀបចំសិក្ខាសាលាជាលើកដំបូង ជ្រើសរើសភ្នាក់ងារអចលនទ្រព្យ ដើម្បីបង្កើនធនធានមនុស្ស ផ្នែកអចលនទ្រព្យនៅកម្ពុជា ឱ្យមានជំនាញច្បាស់លាស់ និងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងនាមជាភ្នាក់ងារអចលទ្រព្យ។
លោកស្រីបានគូសបញ្ជាក់ថា គោលបំណងនៃការបង្កើនចំនួនភ្នាក់ងារ អចលទ្រព្យនៅកម្ពុជានេះ គឺដើម្បីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ លើវិស័យអចលនទ្រព្យដល់ភ្នាក់ងារលក់នៅកម្ពុជា ឱ្យមានសមត្ថភាពលក់ទូលំទូលាយ មានចំណេះ និងជំនាញ ព្រមទាំងមានក្រមសីលធម៌ វិជ្ជាជីវៈ នៅក្នុងការបម្រើអតិថិជន ជួយដោះស្រាយបញ្ហា និងបង្ការហានិភ័យរបស់អតិថិជន ហើយបន្ទាប់មកទៀតនឹងបង្រៀន ពួកគេឱ្យក្លាយជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួន។
លោកស្រីបន្តថា «យើងចង់បង្កើនគុណភាព វិជ្ជាជីវៈនៅក្នុងវិស័យអចលនទ្រព្យ សំខាន់បំផុត នៅពេលដែលយើងមានភ្នាក់ងារលក់ ដែលមានជំនាញច្បាស់លាស់ គឺយើងនឹងជួយអតិថិជន ដែលគាត់ចង់វិនិយោគ នៅក្នុងវិស័យអចលនទ្រព្យ ជៀសវាងធ្វើឱ្យអតិថិជន ជួបកត្តាហានិភ័យផ្សេងៗដែលនឹងកើតឡើង ដោយសារយើងឃើញកន្លងមក នៅកម្ពុជាយើងមិនសូវមានអ្នកជំនាញបម្រើ ក្នុងវិស័យអចលនទ្រព្យច្រើនទេ ដែលធ្វើឱ្យទីផ្សារមានហានិភ័យខ្ពស់មែនទែន ដោយសារតែវិស័យអចលនទ្រព្យ ជាវិស័យសំខាន់បំផុត បើយើងធ្វេសប្រហែសតែបន្តិច គឺអតិជននឹងជួបគ្រោះហានិភ័យ»។
សិក្ខាសាលាជ្រើសរើសបុគ្គលិកដំបូង ដែលរៀបចំឡើង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២២ ត្រូវបានចែករំលែកបទពិសោធន៍ ដោយអ្នកជំនាញចំនួន៣រូបរបស់ PropNex គឺ កញ្ញា សាំង ពិសី លោក ខៀវ ម៉ានិត និង លោក Anthony Wong ដែលបានចែករំលែកដំណើរការងារ ក្នុងវិស័យអចលនៈទ្រព្យ និងអ្វីដែលអាចឱ្យពួកគេទទួលបានជោគជ័យ ក្នុងអាជីពរបស់ខ្លួន ដើម្បីលើកទឹកចិត្ត និង ផ្តល់កម្លាំងចិត្តឱ្យអ្នកចូលរួម ដឹងថាអ្វីៗទាំងអស់កើតចេញពីខ្លួនអ្នក ហើយអ្វីៗអាចសម្រេចបាន ដោយការព្យាយាម ភាពស្មោះត្រង់ ភាពជាប់លាប់ និងការខិតខំប្រឹងប្រែង។
គោលបំណងនៃសិក្ខាសាលាជ្រើសរើសបុគ្គលិកនេះ គឺសម្រាប់សិស្សានុសិស្ស ដែលទើបបញ្ចប់ការសិក្សាថ្មីៗ ដែលកំពុងស្វែងរកអាជីព ដែលមានសក្តានុពល ដែលនឹងនាំពួកគេទៅកាន់តែខ្ពស់ បំបែកឧបសគ្គនានា។
PropNex (Cambodia) Co., Ltd គឺជាភ្នាក់ងារអចលនទ្រព្យ ដែលផ្តល់សេវាកម្ម ឈានមុខគេនៅសិង្ហបុរី និងចាប់ផ្តើមឈានជើងចូលទីផ្សារកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំនេះ។ PropNex មានបម្រើសេវាកម្មច្រើនប្រភេទ ដូចជាសេវាកម្មផ្នែកទិញលក់ ជួលអចលនទ្រព្យ រួមមានផ្នែកដីធ្លី អគារការិយាល័យ ការលក់រាយ កសិកម្ម ឧស្សាហកម្ម និងសណ្ឋាគារ។ បន្ថែមពីនេះក៏មានបម្រើសេវាកម្មវាយតម្លៃ ការគ្រប់គ្រងគម្រោង រួមនឹងសេវាកម្មផ្សេងៗទៀតផងដែរ។
យីហោ PropNex ត្រូវបានពង្រីកជាបន្តបន្ទាប់ ដែលបច្ចុប្បន្ននេះ មាននៅប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម កម្ពុជា និងប្រទេសអូស្ត្រាលី៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 03-02-2023, 02:21 PM, ចំនួនអ្នកអានៈ 8ដង
លោក បឺន បានលើកឡើងថា យោងតាមព័ត៌មានស៉ើបការណ៍សម្ងាត់ សហរដ្ឋអាមេរិកជឿជាក់ថា លោក ស៉ី ជីនពីង ទំនងជាបញ្ជាដល់យោធារបស់លោក ត្រៀមលក្ខណៈឱ្យបានរួចរាល់ សម្រាប់ការលើកទ័ពវាយលុកចូលតៃវ៉ាន់ យ៉ាងយូរនៅត្រឹមឆ្នាំ២០២៧។ បើតាមនាយក CIA រូបនេះ វាមិនមែនមានន័យច្បាស់ថា លោក ស៉ី បានសម្រេចចិត្តបើកការឈ្លានពាននៅឆ្នាំ២០២៧
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 02:18 PM, ចំនួនអ្នកអានៈ 10ដង
រាជធានីភ្នំពេញ: អ្នកឧកញ៉ា លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីចុងសប្តាហ៍កន្លងទៅនេះបានផ្តល់កិត្តិយស អញ្ជើញទៅប្រគល់រង្វាន់ផ្ទាល់ជូនដល់អតិថិជនកំពូលសំណាងទាំង ២០នាក់ ដែលបានគាស់ឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មីពីក្រោមក្រវិលកំប៉ុង Cambodia Beer។
ការប្រគល់រង្វាន់ត្រូវបានធ្វើឡើងក្នុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:46 PM, ចំនួនអ្នកអានៈ 11ដង
រាជធានីភ្នំពេញ:ការសម្តែងធ្វើឡើងចំនួន២ថ្ងៃ គឺថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៩៖៣០នាទីព្រឹក និង ម៉ោង ១៨៖៣០នាទីល្ងាច និងថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៨៖៣០នាទីល្ងាច នៅទីតាំងមជ្ឈមណ្ឌលសិល្បៈសៀក និងទស្សនីយភាព (ទល់មុខវិមានរដ្ឋសភា)៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹង៖
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:43 PM, ចំនួនអ្នកអានៈ 10ដង
អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលថ្មីៗ បានឯកភាពផ្តល់ការលើកទឹកចិត្ត និងផ្តល់ការអនុគ្រោះលើកលែងទោសទណ្ឌនានា រួមមានពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវ ដល់សហគ្រាស
ដែលចូលខ្លួនមកប្រកាស និងបង់ប្រាក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:37 PM, ចំនួនអ្នកអានៈ 11ដង
ក្នុងសុន្ទរកថាដ៏ក្តៅគគុកមួយ នៅទីក្រុងវ៉ូលហ្គូហ្គាដ (Volgograd) ដែលគេស្គាល់ថាជាទីក្រុងស្តាលីនក្រាដ (Stalingrad) រហូតដល់ឆ្នាំ១៩៦១នោះ លោក ពូទីន បានស្តីបន្ទោសអាល្លឺម៉ង់ចំពោះការជួយផ្តល់អាវុធដល់អ៊ុយក្រែន ហើយថារុស្ស៉ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការយកអាវុធចេញពីឃ្លាំងមកប្រើ ដែលរួមទាំងអាវុធនុយក្លេអ៊ែរ ផងដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:34 PM, ចំនួនអ្នកអានៈ 11ដង
អតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Gerald Howarth ក៏បាននិយាយថា លោកខាងលិច គួរតែបង្កើតក្រុមចម្រុះនៃបណ្តាប្រទេសណាតូ ដែលមានបំណងបញ្ជូនកងទ័ពរបស់ពួកគេទៅកាន់អ៊ុយក្រែន។
យោងតាមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី លោក Rishi Sunak បានឱ្យដឹងថា រដ្ឋាភិបាលចក្រភពអង់គ្លេស នឹងមិនបញ្ជូនកង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:32 PM, ចំនួនអ្នកអានៈ 9ដង
រាជធានីភ្នំពេញ: ក្នុងឈុតនេះ ក៏បានបង្ហាញពីការមិនពេញចិត្តរបស់មេបញ្ជាការ «សំរេច» ចំពោះសកម្មភាពអង្គការ ហើយចាប់ផ្តើមរៀបចំកម្លាំងសម្ងាត់ប្រឆាំង ជាមួយអង្គការនៅចុងខែកញ្ញា ឆ្នាំ១៩៧៥។នៅរសៀលថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញឈុតសម្តែងថ្មីមួយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:25 PM, ចំនួនអ្នកអានៈ 10ដង
កីឡា ៖ មន្ត្រីអាជ្ញាកណ្តាល-ចៅក្រម នៃសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ចំនួន ៨រូប បានប្រឡងជាប់អាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិផ្កាយ១ នៃសមាគមកីឡាប្រដាល់សកលអន្ដរជាតិ(IBA) ដើម្បីត្រៀមចូលរួមកាត់សេចក្ដី ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នាខែឧសភា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:24 PM, ចំនួនអ្នកអានៈ 9ដង
ស្ថានីយទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV បានចេញផ្សាយសេចក្តីប្រកាសមួយ ដោយលោក អោង លីនវេ (Aung Lin Dwe) ដែលជាលេខាធិការនៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) របស់របបយោធាមីយ៉ាន់ម៉ា ស្តីពីការដាក់ឱ្យអនុវត្តច្បាប់អាជ្ញាសឹកនៅតាមក្រុងសរុបចំនួន៣៧ ក្នុងតំបន់និងរដ្ឋចំនួន១៤នៃប្រទេសមីយ៉ាន់ម៉ា។ លោក អោង លីនវេ បានអះអាងថា កា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:20 PM, ចំនួនអ្នកអានៈ 8ដង
ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះ មានបញ្ហារបួសនៅក្នុងការប្រកួតតង់ដំបូង នៃជ័យជម្នះក្នុង Ligue 1 នៃលទ្ធផល ៣-១ របស់ PSG លើក្រុម Montspanellier កាលពីថ្ងៃពុធ ហើយគ្រោងនឹងខកខានការប្រកួត ប្រមាណ ៣សប្តាហ៍ទៀតផង។
កីឡាករ Kylian Mbaspanspane ត្រូវបានគេមើលឃើញថា ទំនងជាត្រូវអវត្តមាន ក្នុងការប្រកួតជើងទី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:18 PM, ចំនួនអ្នកអានៈ 8ដង
ពហិការដ៏ច្រើនប្រទេសបែបនេះត្រូវបានធ្វើឡើង បន្ទាប់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានកំពុងរកច្រកចេញ ដើម្បីឲ្យមានវត្តមានកីឡាករ-កីឡាការិនីនៃប្រទេសទាំងពីរខាងលើមានវត្តមាននៅ Paris Games នាឆ្នាំ២០២៤ ខាងមុខ។
គិតមកទល់ពេលនេះ មានជិត ៤០ប្រទេសនឹងធ្វើការប្រឆាំងទៅនឹងការអនុញ្ញាតឲ្យមានអត្តពលិករុស្ស៊ី ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:16 PM, ចំនួនអ្នកអានៈ 8ដង
Rashford វ័យ២៥ឆ្នាំរូបនេះកំពុងបានទម្រង់លេងយ៉ាងល្អក្រោមការដឹកនាំរបស់លោក Erik ten Hag ក្នុងរដូវកាលនេះ ដោយបានជួយក្លឹបរបស់គេឡើងឈរក្នុងតំបន់ Tospan4 ក្នុងតារាងក្របខ័ណ្ឌ Premier League ។ មកទល់ពេលនេះ គេបានស៊ុតបាល់បញ្ចូលទីឱ្យក្លឹបចំនួន ១៨ គ្រាប់ និងបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:13 PM, ចំនួនអ្នកអានៈ 8ដង
ការព្រមានរបស់កូរ៉េខាងជើងនេះ កើតឡើងស្របពេលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសន្យាថានឹងពង្រីកសមយុទ្ធ យោធារួមគ្នាបន្ថែមទៀតជាមួយទីក្រុងសេអ៊ូល អំឡុងការបំពេញទស្សនកិច្ចរបស់លោក កាលពីដើមសប្ដាហ៍នេះ។
ប្រទេសកូរ៉េខាងជើង បានសន្យាថា នឹងឆ្លើយតបទៅនឹងការគំរាម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:11 PM, ចំនួនអ្នកអានៈ 4ដង
បើតាមក្រសួងការបរទេសចិន ក្នុងជំនួបសន្ទនាលើកដំបូងចាប់តាំងពីឡើងកាន់តំណែង លោក ឈិន បានប្រាប់លោក ហាយ៉ាស៉ិ ថាទីក្រុងប៉េកាំងសង្ឃឹមថាប្រទេសជប៉ុនអាចបញ្ឈប់ កងកម្លាំងស្តាំនិយមពីការបង្កជម្លោះ លើកោះដែលមានជម្លោះ។ ដោយឡែក លោក ហាយ៉ាស៉ិ បានគូសបញ្ជាក់ថា «ទំនាក់ទំនងទ្វេភាគីកំពុងប្រឈមមុខនឹងបញ្ហា រួមទាំងក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:08 PM, ចំនួនអ្នកអានៈ 3ដង
បន្ទាយមានជ័យ ៖ ប្រភពពីផ្សាររោងក្លឿនិងផ្សារឥណ្ឌូចិននោះបានប្រាប់កថា ភ្លើងដែលអ្នកឃើញដំបូង គឺវាឆេះយ៉ាងសន្ធោសន្ធៅទៅហើយ។ សាក្សីឃើញហេតុការណ៍ខ្លះបានរាយការណ៍ថា ឃ្លាំងរបស់ម្ចាស់ជនជាតិខ្មែរ១និងមួយទៀតរបស់ជនជាតិប៉ាគីស្ថាន ។
កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី ០២
 ព័ត៌មានលម្អិត
|
|
|