| លោក ឡី សុភាព លើកទឹកចិត្តដល់អ្នកជំនាញត្រូវផ្តល់ព័ត៌មានជាក់លាក់ពីវិស័យអចលនវត្ថុ ឬការអភិវឌ្ឍដីធ្លីដល់ពលរដ្ឋទូទៅ |
|
| ចុះថ្ងៃទី: 28-10-2022, 03:22 PM, ចំនួនអ្នកអានៈ 591ដង |
|
រាជធានីភ្នំពេញ:ឡី សុភាព បានលើកឡើងថា «ក្រុមការងារត្រូវធ្វើការផ្សព្វផ្សាយ ពិគ្រោះយោបល់ដីធ្លីទូទាំងរាជធានី-ខេត្ត ដោយមានការអញ្ជើញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចូលរួមដើម្បីធ្វើការផ្សព្វផ្សាយច្បាប់ ព្រមទាំងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផ្តល់ព័ត៌មានមួយដែលត្រឹមត្រូវទៅដល់ប្រជាពលរដ្ឋទាក់ទងនឹងដីធ្លី និងសំណង់»។
លោក ឡី សុភាព ប្រធានសមាគមសម្ពន្ធភាព អង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា និងជាប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា បានជំរុញឱ្យសមាជិក-សមាជិកាសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លីនិងសំណង់កម្ពុជា ត្រូវរៀបចំផែនការឱ្យបានច្បាស់លាស់ ដើម្បីផ្សព្វផ្សាយផ្ដល់ព័ត៌មាន ពិគ្រោះយោបល់ពីការអភិវឌ្ឍដីធ្លីជូនប្រជាពលរដ្ឋទូទៅ ដើម្បីកាត់បន្ថយជនរងគ្រោះដែលចាញ់បោកជនខិលខូច។
ការលើកឡើងនេះធ្វើឡើងនាឱកាសជួបសំណេះសំណាល និងអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ សមាជិក-សមាជិកាយុវជនសេដ្ឋកិច្ចផែនក្រៅប្រព័ន្ធ និងប្រកាសទទួលស្គាល់សមាសភាពសមាគម និងបញ្ចូលសមាជិកសកម្មសមាគមសហព័ន្ធវិនិយោគិនកម្ពុជា សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លីនិងសំណង់កម្ពុជា សមាគមសហព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សមាគមសម្ពន្ធភាពកសិកម្មនិងបរិស្ថានកម្ពុជា និងសមាគមសហព័ន្ធទេសចរណ៍និងបដិសណ្ឋារកិច្ចកម្ពុជា នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅភោជនីយដ្ឋាន The Grand Terrace ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ការលើកឡើងរបស់ប្រធានសមាគមបែបនេះ បន្ទាប់ពីលោកបានមើលឃើញថា បញ្ហាការទិញ-លក់ដីធ្លី (អចលនវត្ថុ) កើតមានជាបន្តបន្ទាប់ ដោយសារតែខ្វះចំណេះដឹង និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យមួយនេះ ហើយមានមនុស្សជាច្រើនតាំងខ្លួនជាភ្នាក់ងារអចលនទ្រព្យ និងវាយតម្លៃដីធ្លីតាមតែមាត់និងចិត្តចង់បានរបស់ខ្លួន មិនស្របនឹងច្បាប់ ធ្វើឱ្យមានជនរងគ្រោះចាញ់បោក និងត្រូវខាតបង់ទ្រព្យសម្បត្តិជាដើម។
លោក ឡី សុភាព បាបន្តថា ប្រសិនបើនរណាក៏ភ្នាក់ងារ ហើយមិនដែលឆ្លងកាត់សាលាសោះ ចុងបញ្ចប់ទាំងអ្នកលក់ដី ទាំងអ្នកទិញដី មានរឿងទាំងអស់។ អ្នកខ្លះជាប្រធានគម្រោង ជាអគ្គនាយកក្រុមហ៊ុន ប៉ុន្តែមិនដែលមើលច្បាប់។ ដូច្នេះហើយបានសមាគមទាំងឡាយស្នើដល់រាជរដ្ឋាភិបាលឱ្យបង្កើតច្បាប់ស្តីពីសំណង់ ច្បាប់កិច្ចការពារអ្នកប្រើប្រាស់ ហើយនឹងរៀបចំប្រកាសអំពីការគ្រប់គ្រង់អាជីវកម្មអចលនវត្ថុ និងប្រកាសស្តីពីអភិវឌ្ឍន៍ដីឡើងវិញឱ្យស្រួលបួលដើម្បីឱ្យទៅជាបន្ទាត់មួយ។
លោក ឡី សុភាព បានឱ្យដឹងថា សមាគមនបានបណ្តុះបណ្តាលសមាជិកប្រមាណជាង៥ពាន់នាក់ ដើម្បីដឹកនាំបានប៉ុន្មានជំនាន់មកហើយ ព្រមទាំងបានរៀបចំបង្រៀនឱ្យមានជំនាញវិជ្ជាជីវៈ ភ្នាក់ងារអចលនវត្ថុពេញលេញផងដែរ។ ក្នុងន័យនេះ ប្រធានសមាគមនបានបញ្ជាក់ថា ត្រូវទាមទារអ្នកមានចំណេះជំនាញពិតប្រាកដ បើមានជំនឿ តែខ្វះចំណេះ ក៏ធ្វើទៅមិនបានដែរ។
ក្នុងឱកាសនោះដែរ សមាគមក៏មានការប្រគល់ និងអានជូននូវសេចក្តីសម្រេចស្តីពីការយល់ព្រមបញ្ចូលសមាជិកសកម្មសមាគម សហព័ន្ធវិនិយោគិនកម្ពុជា, សេច្តីសម្រេចស្តីពីការតែងតាំងសមាសភាពគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍, សេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពគណៈកម្មការផ្សព្វផ្សាយពិគ្រោះយោបល់ អភិវឌ្ឍន៍ដីធ្លី និងសំណង់, សេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពគណៈកម្មការស្ត្រីដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍, សេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពគណៈកម្មការប្រតិបត្តិសមាគមសហព័ន្ធពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា, សេចក្តីសម្រេចស្តីពីការយល់ព្រមបញ្ចូលសមាជិកសកម្មសមាគម សហព័ន្ធទេសចរណ៍ និងបដិសណ្ឋាកិច្ចកម្ពុជា និងសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពគណៈកម្មការប្រតិបត្តិសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី ដែលមានសមាជិក-សមាជិកាប្រមាណជិត១ពាន់នាក់ចូលរួម៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:50 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖តាមរបាយការណ៍បានបង្ហាញថា នៅក្នុងឆ្នាំ២០២៥ កម្ពុជានាំចូលប្រេងសាំង (E.A) ប្រមាណ ៨៣៩លានដុល្លារ ធ្លាក់ចុះ ១១.២៤ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ចំនួន៩៤៦លានដុល្លារ និងប្រេងម៉ាស៊ូត (D.O) ប្រមាណ ១,២៥៩លានដុល្លារ ធ្លាក់ចុះ១០.៩៨ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ចំនួន ១,៤១៤លានដុល្លារ។
នៅក្នុងឆ្នាំ២០២៥ កម្ពុជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:47 PM, ចំនួនអ្នកអានៈ 27ដង
បច្ចុប្បន្ន លោក Musk គឺជាមនុស្សមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោក ដោយមានទ្រព្យសម្បត្តិសរុបលើស ៦៦០ពាន់លានដុល្លារ។ នេះបើយោងតាមការវាយតម្លៃរបស់ Bloomberg។ កញ្ចប់ប្រាក់ឈ្នួលនៅក្រុមហ៊ុន Tesla ក្នុងឆ្នាំ២០១៨ របស់លោកដែលបច្ចុប្បន្នមានតម្លៃលើស ១៣០ពាន់លានដុល្លារ ត្រូវបានស្តារឡើងវិញនៅខែធ្នូ។ ខណៈនៅ ក្រុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:43 PM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖ ជាការឆ្លើយតប, សម្តេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យយោធារវាងប្រទេសទាំងពីរ នាពេលកន្លងមក និងបានគូសបញ្ជាក់ថា ការចូលចតនៃនាវាជើងទឹកសហរដ្ឋអាម៉េរិកនៅកម្ពុជា នាពេលនេះ គឺជាលទ្ធផលជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើន។ សម្តេចបវរធិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:39 PM, ចំនួនអ្នកអានៈ 34ដង
ចិននិងកាណាដា បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នា ក្នុងខែមករានេះ ប៉ុន្តែកាលពីចុងសប្តាហ៍កន្លងទៅ សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តយូរអង្វែងមកហើយរបស់កាណាដា បានគំរាមដំឡើងពន្ធ១០០ភាគរយលើផលិតផលទាំងអស់របស់កាណាដា ប្រសិនបើកិច្ចព្រមព្រៀងនោះត្រូវបានសម្រេចជាផ្លូវការ ដោយចោទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:20 PM, ចំនួនអ្នកអានៈ 35ដង
លោក Albanese គូសបញ្ជាក់តាមកញ្ចក់ទូរទស្សន៍ Australian Broadcasting Corspan យ៉ាងដូច្នេះថា «មិត្តរបស់ខ្ញុំ Mark Carney នឹងមកអូស្ត្រាលី ជាមួយការថ្លែងសុន្ទរកថាទៅកាន់សភា ក្នុងខែមីនា»។
លោកនាយករដ្ឋមន្ត្រី Anthony Albanese បានឱ្យដឹងថា នាយករដ្ឋមន្ត្រីកាណាដា Mark Carney នឹងមកទស្សនកិច្ចប្រទេសអូស្ត្រាលី ខណៈដែលលោកបានបង្ហាញការគាំទ្រចំពោះសុន្ទរកថារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 05:15 PM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្ត្រី បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្នុងរយៈពេល៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ឡាវ, កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការវិវត្តរីកចម្រើនឥតឈប់ឈរ ហើយដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឡាវ នៅកម្ពុជានាពេលនេះ ក៏ជាការចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 01:21 PM, ចំនួនអ្នកអានៈ 70ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកបណ្ឌិត Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:58 PM, ចំនួនអ្នកអានៈ 70ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:43 PM, ចំនួនអ្នកអានៈ 72ដង
ទីភ្នាក់ងារអាកាធាតុជាតិ បានឱ្យដឹងថា ប្រព័ន្ធព្យុះដែលប៉ុស្តទូរស្សន៍ The Weather Channel ឱ្យឈ្មោះថា Fern អាចនាំមកនូវព្រិលធ្លាក់ខ្លាំង និងភាពត្រជាក់លេីផ្នែកភាគច្រេីននៃសហរដ្ឋអាមេរិក រាប់ចាប់ពីតំបន់ Rockies ភាគខាងត្បូងទៅដល់តំបន់ New England រហូតដល់ថ្ងៃចន្ទនេះ រំខានដល់ការ ធ្វើដំណើរយ៉ាងទូលំទូលាយ ការដាច់ខ្សែ ភ្លើង និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:36 PM, ចំនួនអ្នកអានៈ 36ដង
គេហទំព័រ Titt4Tat ដែលផ្ដល់សេវារកដៃគូ និងផ្លូវភេទ បានឱ្យដឹងថាការធ្វើការហត់នឿយ និងការស្វែងរកវិធីសាស្ត្របន្ធូរអារម្មណ៍របស់ ឥស្សរជនពិភពលោក គឺជាហេតុផលមួយនៅពីក្រោយការកើនឡើង នៃតម្រូវការសេវាផ្លូវភេទនៅក្នុងទីក្រុង Davos ជាទីដែលមេដឹកនាំពិភពលោក CEO ក្រុមហ៊ុនធំៗ និងមហាសេដ្ឋីស្វែងរកសេវាផ្លូវភេទ។ ដោយឡែក សារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:18 PM, ចំនួនអ្នកអានៈ 56ដង
យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យដឹងថា អាមេរិក នឹងធ្វើម្ចាស់ផ្ទះនៃកម្មវិធីបាល់ទាត់ដ៏ធំមួយនេះមានដល់ទៅ ៧៨ ក្នុងចំណោម ១០៤ប្រកួតសរុបជាមួយមិចស៊ិក និងកាណាដា ដោយមាន ៤៨ប្រទេសចូលរួមចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។
លោក Oke Gottlish មន្រ្តីមកពីសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFB)
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 12:08 PM, ចំនួនអ្នកអានៈ 39ដង
ក្រុមហ៊ុនធំៗរបស់ចិន ដូចជា Baidu, Alibaba និង Tencent កំពុងបញ្ចូល AI ទៅក្នុងសេវាស្វែងរក អាជីវកម្មអនឡាញ សេវាកម្មសហគ្រាស និងជំនួយការឌីជីថល។ ជាពិសេស Baidu បានពង្រីកការប្រើប្រាស់ AI Assistant របស់ខ្លួន ទៅក្នុងវិស័យធ្វើដំណើរ សុខភាព និងផែនទី ដែលបង្ហាញថា AI មិនមែនត្រឹមជាបច្ចេកវិទ្យាសាកល្បងទៀតទេ ប៉ុន្តែជាឧបករណ៍ដែលមានអ្នកប្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 11:52 AM, ចំនួនអ្នកអានៈ 37ដង
នៅឯសន្និសីទមួយអំឡុងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Vilnius នៃប្រទេសលីទុយអានី លោក ហ្សេលេនស្គីបានគូសបញ្ជាក់ដូច្នេះថា «សម្រាប់យើង ការធានាសន្តិសុខពីសហរដ្ឋអាមេរិក គឺជារឿងសំខាន់ដំបូងបំផុត។ ឯកសារបានរួចរាល់១០០ភាគរយ ហើយយើងកំពុងរង់ចាំដៃគូរបស់យើងបញ្ជាក់ពីកាលបរិច្ឆេទ និងទីកន្លែងដែលយើងត្រូវចុះហត្ថលេខា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 11:46 AM, ចំនួនអ្នកអានៈ 40ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ១ប្រកួតចុងក្រោយរបស់បុរសវ័យ ៤៣ឆ្នាំ ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Leicester នៅពេលបរាជ័យក្នុងផ្ទះ ២-១ ក្រោមថ្វីជើងរបស់ Oxford United ដែលស្ថិតនៅចំណាត់ថ្នាក់ទាបជាងខ្លួន។
Leicester City ឈរជើងនៅលីគ Chamspanionshispan របស់អង់គ្លេសបច្ចុប្បន្ន បានឈានដល់ផ្លូវបំបែកជាមួយអ្នកចាត់ការទូទៅ Marti Cifuentes ដែលទើបដឹ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-01-2026, 10:24 AM, ចំនួនអ្នកអានៈ 69ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ អនុញ្ញាតឱ្យលោក Buakeo Phumvongsay ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។
 ព័ត៌មានលម្អិត
|
|
|