| ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និង CBRE Cambodia ចាប់ដៃគ្នាលើកកម្ពស់ប្រតិបត្តិការផ្សារទំនើបព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា | 
|  | 
| ចុះថ្ងៃទី: 05-11-2022, 10:40 AM, ចំនួនអ្នកអានៈ 261ដង | 
|  | 
| 
រាជធានីភ្នំពេញ:ភាពជាដៃគូរវាងក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាទាំងពីរនេះ គឺសំដៅធានានូវការអនុវត្តល្អបំផុត និងការបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការផ្សារទំនើបព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សាក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែលជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា និងក្រុមហ៊ុន CBRE Cambodia បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើនការគ្រប់គ្រងផ្សារទំនើបព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា ជាគម្រោងអភិវឌ្ឍន៍ចម្រុះជាមួយផ្ទៃក្រឡាសំណង់ជាង 200.000ម៉ែត្រការ៉េ ស្ថិតនៅចំណុចប្រសព្វរវាងខណ្ឌសែនសុខ ខណ្ឌទួលគោក និងខណ្ឌមានជ័យ។
លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានលើកឡើងថា «គោលដៅនៃភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន CBRE Cambodia គឺដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងការគ្រប់គ្រងផ្សារទំនើប ដើម្បីឆ្លើយតប និងសម្រេចនូវការរំពឹងទុករបស់អតិថិជនលើផ្សារទំនើបរបស់យើងខ្ញុំ»។
លោកបានបន្តថា «CBRE Cambodia ជាក្រុមហ៊ុនសេវាអចលនទ្រព្យអន្តរជាតិដំបូងគេនៅកម្ពុជា និងជាក្រុមហ៊ុននាំមុខគេក្នុងទីផ្សារ ដែលនឹងជួយយើងក្នុងការដោះស្រាយបញ្ហា និងធ្វើឲ្យផ្សារទំនើបយើងកាន់តែមានភាពពេញនិយម តាមរយៈក្រុមការងារដែលមានបទពិសោធន៍ និងវិជ្ជាជីវៈខ្ពស់»។
លោក Lawrence Lennon នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា «ព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា ជាគម្រោងអភិវឌ្ឍន៍មួយ ដែលទទួលបានពានរង្វាន់ជាច្រើន និងបានកំណត់គោលដៅច្បាស់ ដើម្បីបម្រើទីផ្សារអ្នកប្រើប្រាស់ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅកម្ពុជា»។
លោក Lennon បានបន្ថែមថា ភាពជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក្នុងការគ្រប់គ្រងផ្សារទំនើបព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា ជាការបង្ហាញពីឱកាសដ៏ល្អមួយសម្រាប់ក្រុមហ៊ុន ក្នុងការពង្រឹងបន្ថែមនូវផលិតផលដ៏ល្អឥតខ្ចោះមួយនៅក្នុងព្រីនស៍ អ៊ិនធើណាសិនណល ផ្លាហ្សា៕
  
ព័ត៌មានទាក់ទង 
|  |  |  | ចុះថ្ងៃទី: 31-10-2025, 08:28 PM, ចំនួនអ្នកអានៈ 3ដង ខេត្តឧត្តរមានជ័យការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំថ្នាក់ភូមិភាគកម្ពុជា-ថៃ RBC នារសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ។ សហប្រធានដឹកនាំកិច្ចប្រជុំដោយ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង ឧត្តមសេនីយ៍ទោ វីរ៉ាក   ព័ត៌មានលម្អិត |  
|  |  |  | ចុះថ្ងៃទី: 31-10-2025, 08:20 PM, ចំនួនអ្នកអានៈ 1ដង  រាជធានីភ្នំពេញ៖«NCHIVE» ដែលជាតារាចម្រៀងកូរ៉េ ១ក្រុម បានមកផលិតវិដេអូចម្រៀងនៅក្នុងប្រទេសកម្ពុជា ដោយបង្ហាញពីរូបភាពដ៏ស្រស់ស្អាតនៅមុខព្រះបរមរាជវាំង វិមានឯករាជ្យ កោះពេជ្រ បណ្តាទីតាំងដទៃទៀតនៃរាជធានីភ្នំពេញ និងតំបន់សមុទ្រផងដែរ។
នេះជាវិដេអូចម្រៀងសម្រាប់បទចម្រៀង «LUV+ME» របស់ក្រុម K-spanospan «NCHIVE» ដែលត្រូវប   ព័ត៌មានលម្អិត |  
|  |  |  | ចុះថ្ងៃទី: 30-10-2025, 05:59 PM, ចំនួនអ្នកអានៈ 55ដង រាជធានីភ្នំពេញ៖តាមរយៈរបាយការណ៍របស់លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី ACU បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោក កែវ នាថមុនី ប្រធាននាយកដ្ឋាន កិច្ចការគតិយុត្ត ពាក្យប្ដឹង និងអន្តរជាតិ និងថ្នាក់ដឹកនាំមន្ត្រី ក្នុងនាយកដ្ឋានបានដឹកនាំស៊ើបអង្កេតករណីលោក ស៊ាន បូរ៉ាត អនុប្រធាន អ.ប.ព. ពាក់   ព័ត៌មានលម្អិត |  
|  |  |  | ចុះថ្ងៃទី: 30-10-2025, 05:53 PM, ចំនួនអ្នកអានៈ 57ដង ចូលរួមអបអរសាទរ កូនខ្មែរកីឡាករស្គីទឹកកក មកពី Ice Dome Cambodia ចូលរួមកម្មវិធីប្រកួតស្គីទឹកកក នៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី ដឹកនាំដោយលោកគ្រូបង្វឹក សេន ប៊ុនធឿន ដែលមានរយៈពេល២ថ្ងៃ នៅថ្ងៃ២៩-៣០ ខែតុលា ឆ្នាំ២០២៥។
កម្ពុជាចូលរួមចំនួន៥នាក់ ក្នុងម្នាក់ប្រកួតចំនួន៣វិញ្ញាសា ដែលសមាជិកមកចូលរួមប្រកួត ចំនួន៤ប្រទេស    ព័ត៌មានលម្អិត |  
|  |  |  | ចុះថ្ងៃទី: 30-10-2025, 05:50 PM, ចំនួនអ្នកអានៈ 69ដង រាជធានីភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធន ចំពោះទ្រព្យទាំង ៦ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។
អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា អនុលោមតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម   ព័ត៌មានលម្អិត |  
|  |  |  | ចុះថ្ងៃទី: 30-10-2025, 05:45 PM, ចំនួនអ្នកអានៈ 70ដង រាជធានីភ្នំពេញ៖តាមរយៈសេចក្តីប្រកាសព័ត៌មានធនាគារជាតិនៃកម្ពុជាបញ្ជក់ដូច្នេះថា «នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមហ្វេសប៊ុក អំពីវត្តមានមាសសន្លឹក ដែលមាននិមិត្តសញ្ញា (logo) របស់ធនាគារជាតិនៃកម្ពុជា និងមានភ្ជាប់ការអត្ថាធិប្បាយថាជាមាសដែលចេញពី «ធនាគារខ្មែរពិតៗ»។
 ធនាគារជាតិនៃកម្   ព័ត៌មានលម្អិត |  
|  |  |  | ចុះថ្ងៃទី: 30-10-2025, 05:33 PM, ចំនួនអ្នកអានៈ 64ដង ឧបករណ៍ GPU របស់ Nvidia ដូចជា H100 និង Blackwell ក្លាយជាផលិតផលស្នូល និងមានក្រុមហ៊ុនជាច្រើនត្រូវការដូចជា OspanenAI, Google, Amazon និង Meta ដែលកំពុងបណ្ដុះបណ្ដាលម៉ូដែលភាសាធំ (LLMs) និងបង្កើតមជ្ឈមណ្ឌលទិន្នន័យបែប AI។ តម្លៃភាគហ៊ុន Nvidia នៅតម្លៃប្រមាណ ២០៧ដុល្លារក្នុងមួយហ៊ុនដែលជាកំណត់ត្រាថ្មី។ តាមការរាយការណ៍ពី Reuters តម្លៃទីផ្សាររបស់ក្រុមហ៊   ព័ត៌មានលម្អិត |  
|  |  |  | ចុះថ្ងៃទី: 30-10-2025, 05:29 PM, ចំនួនអ្នកអានៈ 66ដង ថ្លែងប្រាប់សភា លោក Tengku Zafrul បានច្រានចោលនូវការចោទប្រកាន់ថា ដែលថាម៉ាឡេស៉ី នឹងអនុញ្ញាតឱ្យមានការនាំចេញរ៉ែសំខាន់ៗ និងរ៉ែកម្រទៅកាន់សហរដ្ឋអាមេរិក ដើម្បីបានប្រាក់ចំណេញភ្លាមៗ ឬផលប្រយោជន៍យុទ្ធសាស្ត្រ។
 រដ្ឋមន្រ្តីពាណិជ្ជកម្ម លោក Tengku Zafrul Abdul Aziz បាននិយាយថា ម៉ាឡេស៉ីនៅតែបន្តហាមឃាត់ការនាំចេញរ៉ែកម្រ ដែលមិនទ   ព័ត៌មានលម្អិត |  
|  |  |  | ចុះថ្ងៃទី: 30-10-2025, 05:25 PM, ចំនួនអ្នកអានៈ 68ដង នៅលើយន្តហោះ Air Force One ពេលចាកចេញពីកូរ៉េខាងត្បូង លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន យ៉ាងដូច្នេះថា «ខ្ញុំនឹងទៅប្រទេសចិន នៅខែមេសា ហើយគាត់នឹងមកទីនេះ (អាមេរិក) នៅពេលណាមួយបន្ទាប់ពីនោះ អាចនៅរដ្ឋ Florida, Palm Beach ឬ Washington DC»។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយបន្ទាប់ពីជួបប្រធានាធិបតី ស៉ី ជីនពីង ថាលោកមានគម្   ព័ត៌មានលម្អិត |  
|  |  |  | ចុះថ្ងៃទី: 30-10-2025, 05:21 PM, ចំនួនអ្នកអានៈ 61ដង Galaxy Z TriFold ត្រូវបានរចនាឡើងជាមួយនឹងយន្តការបត់បែនពីរហ៊ីង (Dual-Hinge) ដែលអនុញ្ញាតឱ្យអេក្រង់បត់ចូលខាងក្នុងពីរដងក្នុងទម្រង់អក្សរ «G» ឬ «Z» ។ ការរចនានេះផ្តល់នូវភាពបត់បែនខ្ពស់ជាងម៉ូដែល Z Fold និង Z Flispan បច្ចុប្បន្នដែលបត់បានតែម្ដង។ នៅពេលលាតពេញ (Unfolded) ទូរស័ព្ទនេះនឹងប្រែក្លាយជាអេក្រង់ទំហំ ១០ អ៊ីញ ដ៏ធំទូលាយ ដែលផ្តល់នូវប   ព័ត៌មានលម្អិត |  
|  |  |  | ចុះថ្ងៃទី: 30-10-2025, 05:16 PM, ចំនួនអ្នកអានៈ 65ដង កាលពីថ្ងៃទី៩ ខែតុលា ក្រសួងពាណិជ្ជកម្មចិន បានប្រកាសវិធានការរឹតត្បិតថ្មី លើការនាំចេញរ៉ែកម្រ ខណៈវាគឺជាការរឹតបន្តឹងថែមទៀតទៅលើឧស្សាហកម្មសំខាន់ ដែលជាប្រភពចម្បងមួយ នៃភាពតានតឹងរវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៉ីនតោន។ ប៉ុន្តែរយៈពេល ៣សប្តាហ៍ក្រោយមក ក្នុងថ្ងៃតែមួយនៃកិច្ចប្រជុំកំពូលរវាងប្រធា   ព័ត៌មានលម្អិត |  
|  |  |  | ចុះថ្ងៃទី: 29-10-2025, 11:17 AM, ចំនួនអ្នកអានៈ 71ដង រាជធានីភ្នំពេញ៖នៅក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា៖ «យើងធ្វើសកម្មភាព ដោយមិនគ្រាន់តែនិយាយឱ្យតែឮ»។ ការបើកកិច្ចប្រជុំគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយបានប្រជុំបូកសរុបការងារ និងតម្រង   ព័ត៌មានលម្អិត |  
|  |  |  | ចុះថ្ងៃទី: 29-10-2025, 11:13 AM, ចំនួនអ្នកអានៈ 77ដង រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្តើម លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានកោតសរសើរលើការប្រែប្រួល ជាវិជ្ជមាននូវផ្នត់គំនិត និងការពិចារណារបស់មន្រ្តីសុខាភិបាល ក្នុងការស្វះស្វែងរកចំណុចកែលម្អ ក្នុងការងារបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋ ក្នុងរយៈពេល ២ឆ្នាំ ចុងក្រោយនេះ ប្រកបដោយការយកចិត្តទុកដាក់ខ្ព   ព័ត៌មានលម្អិត |  
|  |  |  | ចុះថ្ងៃទី: 29-10-2025, 11:09 AM, ចំនួនអ្នកអានៈ 77ដង លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One តាមផ្លូវឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង លោក ត្រាំ បាននិយាយដូច្នេះថា «ខ្ញុំគិតថា ពួកយើងនឹងមានកិច្ចប្រជុំដ៏ប្រសើរមួយ ជាមួយលោកប្រធានាធិបតីចិន ស៉ី ហើយបញ្ហាជាច្រើន នឹងត្រូវបានដោះស្រាយ»។ ទន្ទឹមគ្នានោះ លោកប្រធានាធិបតីអាមេរិក បានបន្ថែមថា រូបលោកមិន   ព័ត៌មានលម្អិត |  
|  |  |  | ចុះថ្ងៃទី: 29-10-2025, 11:07 AM, ចំនួនអ្នកអានៈ 81ដង រាជធានីភ្នំពេញ៖ការជំរុញនេះ ដោយលោកសង្កេតឃើញថា កន្លងមក ម្ចាស់សហគ្រាសមួយចំនួន មិនបានទៅស្នើសុំចុះបញ្ជីផលិតផលដោយខ្លួនឯងនោះទេ ហើយអ្នកខ្លះបានគេចវេសមិនព្រមទៅចុះបញ្ជីផលិតផល ឬចុះតែមួយចំនួន ដោយពួកគេលើកឡើងថា តម្លៃថ្លៃ។ តម្លៃថ្លៃនេះ គឺសុទ្ធតែចេញពីមាត់អ្នករត់ការ ឬឈ្មួញជើងសារ ដែលគេបន្លំថា ចុះម្ត   ព័ត៌មានលម្អិត |  
			            	
                        	            
                        	
                         | 
|  |