ឧទ្យានថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា កំពុងតភ្ជាប់ទៅនឹងបណ្តាញអគ្គិសនីជាតិ ជាមួយនឹងថាមពលពន្លឺព្រះអាទិត្យ (PV) ៦0 មេហ្គាវ៉ាត់ |
|
ចុះថ្ងៃទី: 16-11-2022, 12:57 PM, ចំនួនអ្នកអានៈ 215ដង |
|
រាជធានីភ្នំពេញ:លោក Asakawa បានថ្លែងថា «ការផលិតថាមពលពន្លឺព្រះអាទិត្យត្រូវតែជាផ្នែកសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រីកលទ្ធភាពទទួលបានថាមពល ដែលមានតម្លៃសមរម្យ និងការ ផ្លាស់ប្តូរទៅកាន់ថាមពលស្អាតជាងមុនផងដែរ។ ADB មានសេចក្តីសោមនស្សរីករាយដែលបានគាំទ្រដល់ ការបង្កើតឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ ដែលជាគម្រោងដ៏សំខាន់មួយ មិនត្រឹមតែសម្រាប់ប្រទេស កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អាស៊ីអាគ្នេយ៍ទាំងមូល»។
ភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអគ្គិសនីកម្ពុជា (EDC) ដែលជាស្ថាប័នផ្គត់ផ្គង់ថាមពលអគ្គិសនីជាតិ ក្នុងការអភិវឌ្ឍឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ ១00 មេហ្គាវ៉ាត់ (MW) បានឈានដល់ដំណាក់កាលដ៏សំខាន់មួយ ជាមួយ នឹងរោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យ (PV) ៦0 មេហ្គាវ៉ាត់ដំបូងរបស់ខ្លួន ដែលកំពុងតភ្ជាប់ទៅនឹងបណ្តាញអគ្គិសនីជាតិ។ ប្រធាន ADB លោក Masatsugu Asakawa បានប្រារព្ធឱកាសនេះ ក្នុងដំណើរទស្សនកិច្ចទៅកាន់ឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យខាងលើ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ដែលក្នុងពេលនោះ គាត់បានចុចកុងតាក់ ដើម្បីចាប់ផ្តើមបញ្ជូនថាមពល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។
គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ បានបង្ហាញពីសក្តានុពលក្នុងការអភិវឌ្ឍថាមពល ពន្លឺព្រះអាទិត្យទ្រុងទ្រាយធំ ដោយប្រសិទ្ធភាពក្នុងប្រទេសកម្ពុជា តាមរយៈការប្រមូលធនធានពីវិស័យ សាធារណៈផងនិងឯកជនផង។ ក្នុងគម្រោងនេះ ការដេញថ្លៃដោយប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ ត្រូវបានរៀបចំឡើង ដើម្បីដាក់ដេញថ្លៃគម្រោងផលិតថាមពលអគ្គិសនីទៅឱ្យវិស័យឯកជន ជាពីរដំណាក់ កាលគឺ ៦០ មេហ្គាវ៉ាត់ និង ៤០ មេហ្គាវ៉ាត់។
ADB បានផ្តល់ការគាំទ្រគ្រប់ដំណាក់កាលសម្រាប់គម្រោង។ ការគាំទ្រនេះរួមបញ្ចូលទាំងការ ផ្តល់ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់និងបញ្ជូនអគ្គិសនី ផ្លូវថ្នល់ និងប្រព័ន្ធលូ ជំនួយប្រឹក្សាប្រតិបត្តិការ និងការប្រឹក្សា ដល់ EDC លើធាតុផ្សំនៃការវិនិយោគឯកជនក្នុងគម្រោង រួមទាំងការជ្រើសរើសផ្នែកឯកជនសម្រាប់ ជា ក្រុមគាំទ្រ និងការរៀបចំរចនាសម្ព័ន្ធ និងការកៀរគរហិរញ្ញប្បទានពីវិស័យឯកជនសម្រាប់ការសាងសង់ រោងចក្រផលិតថាមពលអគ្គិសនី ៦០ មេហ្គាវ៉ាត់នេះ។
ដំណាក់កាលទី១ នៃការដេញថ្លៃ (សម្រាប់ ៦0 មេហ្គាវ៉ាត់ ដំបូង) ត្រូវបានរៀបចំក្នុងឆ្នាំ២០១៩ និងបានទៅក្រុមហ៊ុន Prime Road Alternative។ ដំណើរការនេះមានតម្លៃទាបបំផុតសម្រាប់ ក្នុង ចំណោមការតភ្ជាប់បណ្តាញថាមពលពន្លឺព្រះអាទិត្យនៅអាស៊ីអាគ្នេយ៍ គឺក្នុងតម្លៃ ០,០៣៩ ដុល្លារ ក្នុងមួយ គីឡូវ៉ាត់ម៉ោង (kWh)។ ការផលិតថាមពលអគ្គិសនី ៤០ មេហ្គាវ៉ាត់ទៀត ត្រូវបានដេញថ្លៃនៅឆ្នាំ ២០២២ និងបានទៅក្រុមហ៊ុន Trina Solar Co. Ltd។ ដំណើរការនេះមានតម្លៃលទ្ធកម្មកាន់តែទាបគឺ០,០២៦ ដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង។
លោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងថា «ADB គឺជាតួអង្គដំបូងមួយ ដែលជួយកម្ពុជាបង្កើនលទ្ធភាពប្រើប្រាស់បណ្តាញអគ្គិសនីតាមផ្ទះពី ១៧% ក្នុងឆ្នាំ ២០០៨ ដល់ជិត ៩០% ក្នុងឆ្នាំ ២០២១ ហើយក៏បានជួយកាត់បន្ថយថ្លៃអគ្គិសនីទូទាំងប្រទេសផងដែរ។ ADB គឺជាដៃគូអភិវឌ្ឍន៍ដំបូងគេរបស់កម្ពុជាដែលផ្តល់មូលនិធិដល់កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យទំហំ ១០ មេហ្គាវ៉ាត់ នាពេលកន្លងទៅនេះ ហើយជាមួយនឹងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យថ្មីនេះ ADB ស្ថិតនៅជាមួយកម្ពុជាម្តងទៀត ក្នុងការបង្កើនការផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យរបស់ប្រទេសដល់ជាង ១០% នៃការផ្គត់ផ្គង់ថាមពលសរុប»។
ជាមួយនឹងការបន្តគាំទ្ររបស់ ADB រួមទាំងការផ្តល់សេវាប្រឹក្សាប្រតិបត្តិការជាមួយ EDC ដើម្បីជួយ អភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ ២ ជីហ្គាវ៉ាត់ ប្រទេសកម្ពុជានឹងមានលក្ខខណ្ឌចាំបាច់សម្រាប់ ការផ្លាស់ប្តូរ ទៅរក ថាមពលកាន់តែស្អាត និងប្រកបដោយនិរន្តរភាព។ នៅក្នុងផែនការមេសម្រាប់ ការអភិវឌ្ឍ ថាមពល (២០២១-២០៤០)ដែលកម្ពុជាបានអនុម័តនាពេលថ្មីៗនេះ (ដែលត្រូវបានបង្កើតឡើងដោយ ជំនួយបច្ចេកទេសពី ADB) វិភាគទាននៃថាមពលពន្លឺព្រះអាទិត្យ នៅក្នុងប្រទេសត្រូវបានរំពឹងថានឹង កើនឡើងដល់ ១.០០០មេហ្គាវ៉ាត់ នៅឆ្នាំ ២០៣០ និងលើសពី ៣.០០០ មេហ្គាវ៉ាត់ នៅឆ្នាំ២០៤០។
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឲ្យបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន៤៩ប្រទេស មកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 02-12-2023, 01:07 AM, ចំនួនអ្នកអានៈ 13ដង
យោងតាមរបាយការណ៍ក្នុងស្រុក បញ្ជាក់ថា អាជ្ញាធរក្រុងតូក្យូ បានទទូចឲ្យអាមេរិក បញ្ឈប់ការហោះហើរនៃយន្តហោះប្រភេទនេះទាំងអស់ ដោយបារម្ភពីសុវត្ថិភាពយោធា។
ប្រទេសជប៉ុន បានផ្អាកការហោះហើរយន្តហោះយោធា Osspanrey tiltrotor របស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីយន្តហោះ Osspanrey ប្រភេទស្រដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-12-2023, 07:37 PM, ចំនួនអ្នកអានៈ 28ដង
នេះមានន័យថា ក្រុមតោកំណាចមួយនេះ បានវិលទៅកាន់ចំណាត់ថ្នាក់លេខ៣ ដដែលវិញ ជាទីដែលពួកគេធ្លាប់ធ្វើបានកាលឆ្នាំ២០២១ ក្រោយរងជើងឯកពានរង្វាន់អឺរ៉ុប UEFA Euro 2020 បន្ទាប់ពីចាញ់អ៊ីតាលីនៅវគ្គផ្តាច់ព្រ័ត្រ។
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានឡើងទៅឈរលេខ៣ ក្នុងតារាងច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-12-2023, 07:36 PM, ចំនួនអ្នកអានៈ 30ដង
កីឡា៖ ក្លឹប Inter Miami CF បានប្រកាសលក់សំបុត្រអស់ហើយសម្រាប់រដូវកាលឆ្នាំ២០២៤ ក្នុងក្របខណ្ឌលីគកំពូលអាមេរិក(MLS) ។ ការលក់ចេញយ៉ាងឆាប់រហ័សនេះកើតឡើងត្រឹមតែពីរសប្តាហ៍បន្ទាប់ពីការបញ្ចប់នៃរដូវកាល 2023 ហើយអាចត្រូវបានគេសន្មតថាភាគច្រើនដោយសារតែការមកដល់របស់កំពូលតារាបាល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-12-2023, 07:35 PM, ចំនួនអ្នកអានៈ 31ដង
កីឡា ៖ ក្រោយទទួលជ័យជម្នះយ៉ាងលំបាកលើ Porto នឹងជួយឲ្យក្រុមអ្នកមានបុណ្យ Barcelona កក់កៅអីវគ្គ១៦ក្រុមចុងក្រោយ UEFA Chamspanions League អ្នកចាក់ការលោក Xavi Hernandez បានដាក់ឈ្មោះក្រុមដែលលោកមិនចង់ជួបនៅវគ្គចាញ់ធ្លាក់ ។
បន្ទាប់ពីយកឈ្នះ ២-១លើ Porto លោក Xavi បាននិយាយទៅកាន់អ្នកសារព័ត៌មាន ថា លោកនឹងម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-12-2023, 07:31 PM, ចំនួនអ្នកអានៈ 30ដង
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើតអគ្គលេខាធិការដ្ឋានមួយ ដើម្បីប្រតិបត្តិការនូវការងាររបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
យោងតាមអនុក្រឹត្យដែលសម្តេចធិបតី បានចុះហត្ថលេខាកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានកំណត់តួនាទី និងភារកិច្ចរបស់អ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-12-2023, 07:26 PM, ចំនួនអ្នកអានៈ 30ដង
កូរ៉េខាងជើងតាមរយៈក្រសួងការបរទេសបាននិយាយថា អំពើឃោរឃៅរបស់អ៊ីស្រាអែលក្រោមលេសនៃ សិទ្ធិការពារខ្លួន គឺជាការរំលោភសិទ្ធិមនុស្សគ្មានសីលធម៌ និងឧក្រិដ្ឋកម្មសង្គ្រាមដែលមិនអើពើនឹងច្បាប់ និងបទដ្ឋានអន្តរជាតិដោយបើកចំហតែម្តង។ ក្រសួងការបរទេសក៏បានចោទប្រកាន់អាមេរិក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-12-2023, 07:21 PM, ចំនួនអ្នកអានៈ 33ដង
សេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA កើតឡើង បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានធ្វើឡើង កាលពីដើមសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការបាញ់បង្ហោះផ្កាយរណបចារកម្មយោធារបស់កូរ៉េខាងជើង។
កាលពី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-12-2023, 07:18 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖យោងតាមបណ្តាញសង្គមសម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងជំនួប លោក សុធីន ខ្លាំងសែង បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ជួបសម្តែងការគួរសម។ លោករដ្ឋមន្ត្រីការពារជាតិថៃ ក៏បាននាំយកការសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-12-2023, 07:13 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖ក្នុងកិច្ចពិភាក្សានៅថ្ងៃតី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រីរដ្ឋមន្ដ្រី ចម និម្មល បានលើកឡើងអំពីវឌ្ឍនភាព និងកាលានុវត្តភាព នៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម និងអំពីសារៈសំខាន់ នៃការធ្វើសមាហរណកម្មពាណិជ្ជកម្មនៅក្នុងតំបន់ និងសកល ជាពិសេសភាពចាំបាច់ក្នុងការត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-12-2023, 07:10 PM, ចំនួនអ្នកអានៈ 31ដង
មន្ត្រីអាមេរិក បានដឹងពីផែនការនេះ នៅនិទាឃរដូវ ហើយបានធ្វើអន្តរាគមន៍ ដោយធ្វើប្រតិបត្តិការចាក់ដោតជាមួយនឹងភ្នាក់ងារលាក់កំបាំងដែលដាក់ខ្លួនជាអ្នកវាយប្រហារ បន្ទាប់ពីអ្នកឃុបឃិតជ្រើសរើសអ្នកជួញដូរគ្រឿងញៀនអន្តរជាតិម្នាក់ ដើម្បីសម្លាប់សកម្មជននេះក្នុងតម្លៃ ១០០
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-12-2023, 07:06 PM, ចំនួនអ្នកអានៈ 33ដង
ខេត្តរតនគិរី÷កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អ្នកស្រី ឈួន ស្រីរ័ត្ន បានទៅកាន់ការិយាល័យជំនាញព្រហ្ម ទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី ដើម្បីដាក់ ពាក្យបណ្ដឹង ពីបទធ្វើឲ្យមនុស្សស្លាប់។
សូមរំលឹកផងដែរថា ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-12-2023, 07:02 PM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «បើគ្មានមូលធនមនុស្ស ដែលមានសុខភាពរឹងមាំ មានចំណេះដឹង និងមានចរិតល្អប្រសើរនោះទេ មហិច្ឆតាបានត្រឹមតែជាក្តីស្រមៃ ហើយមិនអាចក្លាយទៅជាការពិតនោះឡើយ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា មហិច្ឆតាប្រែក្លាយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-12-2023, 06:56 PM, ចំនួនអ្នកអានៈ 32ដង
លោក បានលើកឡើងថា យើងត្រូវតែដឹងថាយើងនៅឯណា។ ឥឡូវនេះយើងមានអគ្គមេបញ្ជាការនៃសេវាកម្មប្រដាប់អាវុធនៅអ៊ុយក្រែន [Valery Zaluzhny] ហើយឥឡូវនេះយើង ប្រហែលជាដល់ចំណុចចាប់ផ្តើមការចរចាហើយមនុស្សរាប់ម៉ឺននាក់បានបាត់បង់ជីវិត ហើយយើងត្រឡប់ទៅចំណុចដដែលនេះវិញ ឬយ៉ាងណា។
សមាជិកព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-12-2023, 06:49 PM, ចំនួនអ្នកអានៈ 11ដង
រាជធានីភ្នំពេញ៖ក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក កែវ រតនៈ បានលើកឡើងថា ថាមពលអគ្គិសនីស្អាត ក៏បានជាប់ពាក់ព័ន្ធដល់ដំណើរផលិតនូវផលិតផលនានាផងដែរ។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានគ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-12-2023, 06:43 PM, ចំនួនអ្នកអានៈ 31ដង
លោក បានបន្ថែមថា ភាពជាដៃគូរបស់ប្រទេសក្នុងអង្គការ OPEC+ លើកទឹកចិត្តពួកគេឲ្យអនុវត្តតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងទាំងស្រុង។ រុស្ស៊ី បំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យបានពេញលេញ។ យើងតែងតែប្តេជ្ញាចិត្តចំពោះមុខតំណែងនេះ។ ប្រទេសផ្សេងទៀតផងដែរ អារ៉ាប៊ីសាអូឌីត ជាដំបូងនៃ
 ព័ត៌មានលម្អិត
|
|
|