អ្នកនាំចេញរំពឹងថា ​ចិននឹងក្លាយជាទីផ្សារនាំចេញម្រេចដ៏ធំ សម្រាប់កម្ពុជា
ចុះថ្ងៃទី: 16-11-2022, 07:34 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ:រអនុស្សារណៈយោគយល់គ្នានេះ បើកផ្លូវឲ្យក្រសួងស្ថាប័នជំនាញនៃប្រទេសទាំង២ បន្តចរចាលើតម្រូវភូតគាមអនាម័យ ដើម្បីអាចអនុញ្ញាតឲ្យម្រេចកម្ពុជា អាចនាំចេញដោយផ្លូវការ ទៅកាន់ប្រទេសចិននាពេលខាងមុខរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានចុះហត្ថលេខាអនុស្សារណៈយោគយល់គ្នា ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេច ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិនរួចហើយ។ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ដែលជាបណ្តុំកសិករ និងអ្នកនាំចេញម្រេចរំពឹងថា ចិននឹងក្លាយជាទីផ្សារនាំចេញថ្មីដ៏សំខាន់ សម្រាប់សម្រេចកម្ពុជា ប្រសិនបើលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ត្រូវបានបញ្ចប់ការចរចា ឈានដល់ការនាំចេញជាផ្លូវការនោះ។ លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ប្រសិនបើម្រេចកម្ពុជា អាចនាំចេញទៅចិនជាផ្លូវការ នាពេលខាងមុខ នឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់កម្ពុជា ជាពិសេសកសិករដាំម្រេច និងអ្នកនាំចេញ ដែលជាការទទួលបានទីផ្សារថ្មីមួយទៀត ​ក្រៅពីទីផ្សារដែលមានស្រាប់។ លោកបន្តថា កន្លងមកនៅប្រទេសចិន ហាក់មិនសូវស្គាល់ពីម្រេចកម្ពុជាប៉ុន្មានទេ បើសិនម្រេចកម្ពុជា អាចនាំចេញទៅចិន នឹងធ្វើឱ្យកេរ្តិ៍ឈ្មោះម្រេចកម្ពុជា កាន់តែល្បីថែមនៅក្នុងទីផ្សារចិន ដែលជាទីផ្សារធំ និងជំរុញការនាំចេញបានកាន់តែច្រើន​ ដោយសារតែកន្លង ​ការនាំចេញម្រេចកម្ពុជាទៅចិន គឺធ្វើឡើងតាមរយៈ​វៀតណាម។ លោកបន្តថា «បើសិនជាយើងអាចនាំចេញទៅចិនផ្ទាល់បាននោះ គឺល្អណាស់ សម្រាប់កម្ពុជាយើង ព្រោះចិនជាប្រទេសដែលនាំចូលម្រេចច្រើន អ៊ីចឹងយើងសង្ឃឹមថា កម្ពុជានឹងអាចនាំចេញទៅចិនច្រើន ដោយមិនពឹងផ្អែកលើប្រទេសវៀតណាម មានន័យថា យើងនឹងនាំចេញបានទៅដោយខ្លួនឯង តាមរយៈក្រុមហ៊ុននាំចេញនៅក្នុងស្រុកក៏ដូចជា អ្នកវិនិយោគមកពីចិន ដែលអាចមកទិញពីកម្ពុជាដោយផ្ទាល់ ប្រសើរជាងនាំចេញតាមរយៈប្រទេសផ្សេងៗ»។ ទោះជាបែបនេះក្តី លោក ងួន ឡាយប្រធានសមាគមលើកកម្ពស់ម្រេចកំពត ដែលជាប្រភេទម្រេចចុះបញ្ជីម៉ាក សម្គាល់ភូមិសាស្រ្ត (GI) មិនបានរំពឹងខ្ពស់លើទីផ្សារចិននោះទេ ដោយសារម្រេចកំពត មានតម្លៃថ្លៃ ដែលចិនមិនសូវមានតម្រូវការ។ លោកលើកឡើងថា កន្លងមកក៏ធ្លាប់មានឈ្មួញចិន មកសិក្សាក្នុងការនាំចេញម្រេចកំពត ទៅទីផ្សារចិនផងដែរ ប៉ុន្តែមិនត្រូវថ្លៃគ្នា។ ​ បើតាមលោក ម៉ាក់ នី បច្ចុប្បន្ននេះ ផ្ទៃដីដីម្រេចនៅកម្ពុជា មានរង្វង់ប្រមាណ​៦ពាន់ហិកតា ​ដោយទទួលបានទិន្នផលជាមធ្យមប្រមាណ ២ទៅ៣ម៉ឺនតោនក្នុងមួយឆ្នាំ។ ទីផ្សារម្រេចឆ្នាំ២០២២នេះ មិនសូវល្អនោះទេ ដោយសារតែបញ្ហាវិបត្តិសេដ្ឋកិច្ចសកល ដែលនាំចេញឱ្យការនាំចេញម្រេចធ្លាក់ចុះ និងបណ្តាលឱ្យតម្លៃម្រេចធ្លាក់ចុះមកដល់ ១០០០០រៀលក្នុងមួយគីឡូក្រាម ខុសពីកន្លងមក​កសិករអាចលក់តម្លៃរង្វង់ ១៤០០០រៀល ទៅ១៥០០០រៀលក្នុងមួយគីឡូក្រាម ដែលធ្វើ​ឱ្យកសិករដាំម្រេចឆ្នាំនេះ រងការខាតបង់ ​ស្របពេលដែល​តម្លៃជី ថ្នាំកសិកម្ម អគ្គិសនី និងកម្លាំងពលកម្មមានតម្លៃថ្លៃ។ យោងតាមរបាយការក្រសួងកសិកម្ម ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិ ក្នុងបរិមាណ ៧ ៣៣៥ តោន ថយចុះ ៧០.៤៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ក្នុងនោះនាំចេញទៅវៀតណាមចំនួន ជាង៦ពាន់តោន, អាល្លឺម៉ង់ចំនួនជាង ៧៧៨តោន, កោះតៃវ៉ានចំនួន ២១តោន, បារាំងចំនួនជាង ១៦តោន, ម៉ាឡេស៊ីចំនួនជាង ១៣តោន, ប៊ែលហ្ស៉ិកជាង ១៣តោន ,ឆេក ជិត១០តោន និងប្រទេសមួយចំនួនទៀត៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 09-12-2022, 06:31 PM, ចំនួនអ្នកអានៈ​ 3ដង
នារសៀលថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០២២ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យប្រតិភូរបស់សហព័ន្ធអាជ្ញាសាលាអន្តរជាតិ (International Union of Judicial Officers-UIHJ) ដែលមាន លោក Marc Schmitz ប្រធាន UIHJ និងលោក Jos Uitdehaag អនុប្រធានទី១ នៃ UIHJ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ កិច្ចពិភាក្សានៅក្នុងជំនួបនេះ ផ្តោតលើការងារសំខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-12-2022, 06:27 PM, ចំនួនអ្នកអានៈ​ 3ដង
​ ខេត្តព្រះសីហនុ:ពិធីនោះបានប្រព្រឹត្តទៅវេលាម៉ោង ២រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងវត្តគីរីជលសារកោះរ៉ុង ស្ថិតនៅក្នុងភូមិព្រែកស្វាយ​ សង្កាត់កោះរ៉ុង​ ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមដោយលោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង, លោក រាជ សុវណ្ណ អភិបាលរងក្រុងកោះរ៉ុង, លោក ពិន ធារ៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-12-2022, 06:21 PM, ចំនួនអ្នកអានៈ​ 3ដង
រាជធានីភ្នំពេញ:ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ២ ពីសាធារណរដ្ឋកូរ៉េនេះ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២២, នៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមូលនិធិសហប្រតិបត្តិការ អភិវឌ្ឍន៍សេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-12-2022, 06:17 PM, ចំនួនអ្នកអានៈ​ 4ដង
លោក ពូទីន បានលើកឡើងយ៉ាងដូច្នេះថា «លទ្ធភាពនៃការផ្ទុះជម្លោះនៅលើពិភពលោក កំពុងតែរីកធំឡើងៗ ហើយនេះគឺជា​ផលវិបាកផ្ទាល់ នៃការប៉ុនប៉ងរបស់ក្រុមប្រទេសលោកខាងលិច ដែលនៅតែមានមហិច្ឆតាចង់រក្សាអំណាច និងឥទ្ធិពលនៅក្នុង​ផ្នែកនយោបាយ ហិរញ្ញវត្ថុ យោធា ក៏ដូចជាមនោគមវិជ្ជារបស់ពួកគេ បើទោះបីត្រូវប្រើប្រាស់មធ្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-12-2022, 06:15 PM, ចំនួនអ្នកអានៈ​ 4ដង
​កីឡា ៖ យោងតាម​ការចេញ​រប​ស់​សារព័ត៌មាន BBC Sspanort បាន​ឲ្យ​ដឹងថា Real Madrid សម្រេច​ការចុះ​កុងត្រា​យក​យុវជន​វ័យ​១៦​ឆ្នាំ Endrick ដែល​ស៊ុត​បញ្ចូល​ទី​បាន​១៧០​គ្រាប់​នៅ​ក្របខ័ណ្ឌ​បាល់ទាត់​ប្រេ​ស៊ី​ល ក្នុងតម្លៃ​ខ្លួន​៧២​លាន​អឺរ៉ូ ។​ ​ប្រភពពី​សារព័ត៌មាន​ដដែល​បាន​បន្តថា Real Madrid នឹង​បង់ប្រាក់​៦០​លាន​អឺរ៉ូ​ឲ្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-12-2022, 06:09 PM, ចំនួនអ្នកអានៈ​ 3ដង
​ខេត្តបាត់ដំបង:លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី នូ ជី​វ័​ន្ត ស្នងការរង ផែន​ការងារ​ព្រហ្ម​ទ័​ណ្ឌ ក្រោយ​ទទួលបាន បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ផែន​ព្រហ្មទណ្ឌ សហការ​ជាមួយ ក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-12-2022, 06:05 PM, ចំនួនអ្នកអានៈ​ 4ដង
រាជធានីភ្នំពេញ:សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២២​នេះ កំពុងធ្វើដំណើរ​តាមផ្លូវ​ល្បឿន​លឿន ទៅកាន់​ខេត្ត​ព្រះសីហនុ​។​នេះ​បើ​យោងតាម​ការ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។​ទន្ទឹម​នោះ សម្តេច​តេ​ជោ ក៏​សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ទៅលេង​កំសាន្ត​បុណ្យ​សមុទ្រ​ផ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-12-2022, 06:03 PM, ចំនួនអ្នកអានៈ​ 3ដង
រាជធានីភ្នំពេញ:កម្មវិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ នៅក្នុងរាជធានីភ្នំពេញ មានអ្នកចូលរួមសរុប១២៨នាក់មកពី ១៤រាជធានី-ខេត្តប្រទេសកម្ពុជា តំណាងឱ្យមនុស្សចាស់ជិត ៣ម៉ឺននាក់ តាមរយៈការគាំទ្រមូលនិធិពីរដ្ឋាភិបាលហូឡង់ និងសហគមអឺរ៉ុប រួមជាមួយម្ចាស់ជំនួយប្រទេសអាល្លឺម៉ង់។ នៅព្រឹកថ្ងៃទី០៩ ខែធ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-12-2022, 05:57 PM, ចំនួនអ្នកអានៈ​ 3ដង
Messi បាន​ផ្ទេរ​ពី Barcelona ទៅកាន់​ទៅ PSG ក្នុង​ឆ្នាំ ២០២១ ក្នុង​កិច្ចសន្យា​រយៈពេល ២​ឆ្នាំ ហើយ​កិច្ចសន្យា​របស់គេ​នឹង​ផុតកំណត់​នៅ​រដូវក្តៅ​នេះ​។ សម្រាប់​រដូវ​កាល​នេះ​កីឡាករ​៣៥​ឆ្នាំ​រូបនេះ ស៊ុត​បញ្ចូល​ទី​បាន​១២​គ្រាប់ និង assists ១៤ សម្រាប់​ក្រុម PSG​។​ ប្រធាន​ក្លឹប Paris St Germain លោក Nasser Al-Khelaifi បាន​និយាយថា Lionel Messi សប្ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-12-2022, 05:56 PM, ចំនួនអ្នកអានៈ​ 2ដង
រាជធានីភ្នំពេញ:សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សាររាត្រី-ជ្រោយចង្វារ, ជ្រោយចង្វារ - អរិយក្សត្រ ) [Cambodia-Korea Friendshispan Bridge Project ] មានទឹកប្រាក់ឥណទានចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក វិសាលភាពរបស់គម្រោង គឺសាងសង់ស្ពានចំនួន ២ នៅទីតាំង «ផ្សាររាត្រី - ជ្រោយចង្វារ និង ជ្រោយចង្វារ - អរិយក្សត្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-12-2022, 05:53 PM, ចំនួនអ្នកអានៈ​ 3ដង
កីឡា ៖ ខ្សែប្រយុទ្ធ Raheem Sterling ធ្វើដំណើរ​ត្រឡប់​មកកាន់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​វិញ​ហើយ​ដើម្បី​ត្រៀម​ក្នុង​ព្រឹត្តិការណ៍ FIFA World Cuspan Qatar 2022 វគ្គ​៨​ក្រុម​ចុងក្រោយ បន្ទាប់ពី​បាន​ដោះស្រាយ​បញ្ហា​គ្រួសារ​រួចរាល់​។​ សូមជម្រាបថា ក្រុម​ជម្រើសជាតិ​អង់គ្លេស នឹងត្រូវ​ប៉ះ​ជាមួយ​ក្រុម​បារាំង នៅ​វគ្គ​៨​ក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-12-2022, 05:49 PM, ចំនួនអ្នកអានៈ​ 3ដង
នៅក្នុង​សេចក្ដី​ថ្លែង​ការរួម​ប្រទេស​ទាំង ៣ បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​នោះ​មានបំណង​ដាក់​យន្តហោះ​ចម្បាំង​ជួរមុខ​កម្រិត​ខ្ពស់​នេះ ឱ្យ​ដំណើរការ​នៅ​ឆ្នាំ ២០៣៥ ដោយ​រួមបញ្ចូល​គ្នា​នូវ​គម្រោង Future Combat Air System ដែល​ដឹកនាំ​ដោយ​ចក្រភព​អង់គ្លេស ដែល​ត្រូវបាន​គេ​ស្គាល់​ថា Temspanest ជាមួយនឹង​កម្មវិធី F-X របស់​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-12-2022, 05:46 PM, ចំនួនអ្នកអានៈ​ 3ដង
យោងតាម​មន្ត្រី​រូបនេះ បាន​បន្ថែមថា ការជួយ​ប្រទេស​ទាំងមូល​ដែលមាន​ចំនួន​ប្រជាជន​ប្រហែល ៤០ លាន​នាក់ នឹង​លើសពី​សមត្ថភាព​របស់​សហគមន៍​មនុស្សធម៌​ពិភពលោក​។​ មន្ត្រី​ដដែល បន្តថា យើង​គួរតែ​គិត​រួមគ្នា​ថា​តើ​គួរ​ធ្វើយ៉ាងណា​ប្រសិនបើ​មានរឿង​នេះ​កើតឡើង​។​ អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-12-2022, 05:38 PM, ចំនួនអ្នកអានៈ​ 3ដង
កីឡា ៖ ការប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី ទល់នឹង​ក្រុម​ជម្រើសជាតិ​កម្ពុជា​នៅថ្ងៃនេះ នឹងមាន​ផ្សាយ​បន្ត​ផ្ទាល់​ផ្លូវការ​នៅលើ​ទំព័រ​ហ្វេ​ស​ហ៊ុ​ក​ផេ​ក សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ។​ ​ដោយ​ខាង​ម៉ាឡេស៊ី​ជូនដំណឹង​អំពី​ការផ្សាយ​បន្ត​ផ្ទាល់​ក្នុង​រយ​:​ពេល​ខ្លី ហ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-12-2022, 05:32 PM, ចំនួនអ្នកអានៈ​ 3ដង
មេដឹកនាំ រួមទាំង​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ជួបប្រជុំគ្នា​នៅឯ​រដ្ឋ Ala Archa (‘Strispaned junispaner’) ដែលមាន​ទីតាំងនៅ​តំបន់ Chong-Aryk ជាប់​នឹង​តំបន់ Bishkek នៃ​ជើងភ្នំ Ala-Too នៃ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​។​ កិច្ចប្រជុំ​កំពូល​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី (EAEU) រវាង​មេដឹកនាំ​នៃ​ប្រទេស​រុស្ស៊ី អា​មេ​នី បេឡា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 097 30 30 910 012 89 06 89 Email: ssn.news@yahoo.com
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1144 នាក់
ម្សិលមិញ : 2962 នាក់
សរុបទាំងអស់ : 4584686 នាក់
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 097 30 30 910 012 89 06 89 Email: ssn.news@yahoo.com
រក្សាសិទ្ធដោយ​ សារព័ត៌មានសង្គម និងកីឡា នៅឆ្នាំ 2012-2022