| ក្រសួងសេដ្ឋកិច្ច៖ កំណើនអតិផរណាបានកើនឡើងដល់ ៧.៤% ក្នុងត្រីមាសទី២ ឆ្នាំ២០២២ |
|
| ចុះថ្ងៃទី: 22-11-2022, 05:21 PM, ចំនួនអ្នកអានៈ 338ដង |
|
រាជធានីភ្នំពេញ:តាមរយៈទិន្នន័យនេះបង្ហាញថា អត្រាអតិផរណាក្នុងត្រីមាសទី២ នៅឆ្នាំ២០២២ គឺជាអត្រាដ៏ខ្ពស់មួយដែលមិនធ្លាប់មានពីមុនមក ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ ពោលគឺចាប់តាំងពីឆ្នាំ២០១៦ ដោយសារតែការកើនឡើងនៃតម្លៃប្រេងសាំង និងការកើនឡើងនៃតម្លៃទំនិញផ្សេងៗ បន្ទាប់ពីកើតមានវិបត្តិសកលផ្ទួនៗគ្នា បើទោះបីជាកម្ពុជា រក្សាបាននូវលំនឹងនៃអត្រាប្តូរប្រាក់ក៏ដោយ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្នុងត្រីមាសទី២ សន្ទស្សន៍ថ្លៃសាច់ជ្រូកបានកើនឡើង៥.៩%, ត្រី ៥.៦%, ឧស្ម័ន (Gas) កើន២៧.៩%, ប្រេងសាំងធម្មតា ៤៨.៥% ។ ចំណែកទំនិញ និងសេវាកម្មផ្សេងៗ បានកើនឡើងដល់៤.៩% អតិផរណាជាមធ្យមប្រចាំត្រីមាសទី២ ឆ្នាំ២០២២នេះ បានកើនឡើងដល់ ៧.៤% ខណៈកាលពីត្រីមាសទី២ ឆ្នាំ២០២១ មានអត្រាត្រឹមតែ២.៨%ប៉ុណ្ណោះ។
ចំណែកអត្រាប្តូរប្រាក់ ក្នុងត្រីមាសទី២ឆ្នាំនេះ ជាមធ្យមក្នុងរង្វង់ ៤ ០៦៥.១រៀលក្នុងមួយដុល្លារអាមេរិក ធ្លាក់ចុះ ០.២%។
ទន្ទឹមគ្នានេះ ក្រសួងសេដ្ឋកិច្ចក៏បានបង្ហាញសន្ទស្សន៍ថ្លៃទំនិញសំខាន់ៗ លើទីផ្សារអន្តរជាតិផងដែរ រួមមាន ប្រេងឆៅថ្លៃ ១១០.១៩៩ដុល្លារក្នុងមួយបារ៉ែល កើនឡើង៦៤.២%, កៅស៊ូ (TSR20) តម្លៃ១ ៦៥២.១០ដុល្លារក្នុងមួយតោន ថយចុះ៣%, មាសថ្លៃ ២ ០៥៦.០១ដុល្លារក្នុងមួយអោន កើនឡើង៣.៣% និងអង្ករ (បាក់៥%) ថ្លៃ៤៤៦.៣៣ដុល្លារក្នុងមួយតោន ថយចុះ៧.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ។
ក្រសួងសេដ្ឋកិច្ចបានលើកឡើងថា «សេដ្ឋកិច្ចសកល បាននិងកំពុងងើបឡើងបណ្តើរៗ និងរំពឹងថានឹងសម្រេចបានកំណើន ៣.២% ក្នុងឆ្នាំ២០២២ ដោយប្រទេសភាគច្រើន បាននិងកំពុងជំរុញវិធានការគោលនយោបាយស្តារសេដ្ឋកិច្ចឡើងវិញ, ពន្លឿនការចាក់វ៉ាក់សាំងបន្ថែម និងធ្វើអន្តារាគមន៍នានា ដើម្បីបន្តបង្កើនភាពស៊ាំសហគមន៍រឹងមាំ និងការរស់នៅក្នុងគន្លងប្រក្រីតីភាពថ្មី ។ ទោះបីជាយ៉ាងនេះក្តី កំណើនសេដ្ឋកិច្ចសកល មានកំណើនទាបជាងការព្យាករណ៍ ក្នុងខែមេសា ដោយសារការថមថយកំណើននៃសេដ្ឋកិច្ចចិន សហរដ្ឋអាមេរិក និងឥណ្ឌា, ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុសកល, ការអូសបន្លាយនៃសង្រ្គាមនៅអ៊ុយក្រែន និងការលេចឡើងនូវជំងឺកូវីដ១៩ បំប្លែងថ្មី ដែលធ្វើឱ្យរំខាន និងបង្កភាពរអាក់រអួលនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងសេដ្ឋកិច្ច ក៏ដូចជាបានធ្វើឱ្យអត្រាអតិផរណា, ថ្លៃប្រេងឥន្ទនៈ, ថ្លៃម្ហូបអាហារ និងថ្លៃទំនិញមួយចំនួនទៀត មានការកើនឡើងខ្ពស់»។
រាជរដ្ឋាភិបាលកម្ពុជា បានបន្តអនុវត្តវិធានការអន្តរាគមន៍ ដូចជាការឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនងាយរងគ្រោះ និងការផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ-និយោជិត ក្នុងអំឡុងពេលព្យួរការងារជាដើម។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានលើកឡើងកាលពីពេលកន្លងមកថា រាជរដ្ឋាភិបាលបាន និងកំពុងពន្លឿន ការរៀបចំកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដែលអាចនឹងចាប់ផ្តើមនៅមុនដំណាច់ឆ្នាំ២០២២នេះ ដើម្បីជួយរក្សាលំនឹងជីវភាពពលរដ្ឋ ដែលងាយរងគ្រោះ៕




















ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 20-01-2026, 07:01 PM, ចំនួនអ្នកអានៈ 54ដង
រាជធានីភ្នំពេញ៖អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញយ៉ាងរហ័ស និងបន្តឈរលើមាគ៌ានៃកំណើនដ៏រឹងមាំ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល ទោះបីជាត្រូវបន្តពុះពារជម្នះ នូវបញ្ហាប្រឈម និង ភាពមិនប្រាកដប្រជាខ្ពស់ នៃស្ថានភាព តំបន់ និង សកល ដោយសារការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 06:28 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ មានបើកកិច្ចប្រជុំក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប សេចក្តីព្រាងសេចក្តីសម្រេច ប្រតិទិន ផែនការមេ គំរូបញ្ជីបោះឆ្នោត លិខិតអញ្ជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 05:12 PM, ចំនួនអ្នកអានៈ 55ដង
រាជធានីភ្នំពេញ៖«ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា គិតចាប់ពីម៉ោង៦ព្រឹក ថ្ងៃទី៩ ខែមករា ដល់ម៉ោង៦ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក៥,៥៥១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៥សែន២ម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 05:08 PM, ចំនួនអ្នកអានៈ 60ដង
ត្បូងកណ្តៀងផ្កាយពណ៌ស្វាយមួយគ្រាប់ ទំហំ ៣ ៥៦៣ការ៉ាត់ ដែលត្រូវបានគេអះអាងថា ជាត្បូងប្រភេទនេះធំបំផុតលើពិភពលោក ត្រូវបានដាក់បង្ហាញក្នុងរដ្ឋធានីកូឡុំបូ ប្រទេសស្រីលង្កា កាលពីចុងសប្តាហ៍មុន ដែលម្ចាស់បានត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់លក់ ហើយអាចមានតម្លៃប្រហែល ៣០០លានដុល្លារ។ នេះបើយោងតាមការចេញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 05:03 PM, ចំនួនអ្នកអានៈ 49ដង
គំនិតនៃក្រុមប្រឹក្សាសន្តិភាពនេះ ពីដំបូងឡើយត្រូវបានផ្តួចផ្តើមឡើង សម្រាប់ទទួលបន្ទុកលើការកសាងតំបន់ហ្កាហ្សាឡើងវិញ ក្រោយរងការបំផ្លិចបំផ្លាញដោយសារសង្រ្គាមអ៉ីស្រាអែល ប៉ុន្តែឥឡូវ បើយោងតាមខ្លឹមសារធម្មនុញ្ញនៃក្រុមប្រឹក្សា គឺវាហាក់មិនរឹតត្បិតតួនាទី នៅត្រឹមដែនដីប៉ាឡេស្ទីននេះឡើយ។
នាថ្ងៃចន្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 04:56 PM, ចំនួនអ្នកអានៈ 58ដង
រាជធានីភ្នំពេញ៖ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីបង្កើតកិច្ចសហការជាដៃគូយូរអង្វែង សំដៅជំរុញសមត្ថភាពអត្តពលិកកម្ពុជា និងលើកកម្ពស់វិស័យកីឡាជាតិ។
ក្រោមភាពជាដៃគូយុទ្ធសាស្រ្តនេះ ABA នឹងគាំទ្រដល់យុទ្ធនាការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 04:51 PM, ចំនួនអ្នកអានៈ 52ដង
សេតវិមាន បានស្នើឱ្យបណ្តាមេដឹកនាំពិភពលោក មកចូលរួមក្នុងក្រុមប្រឹក្សាភិបាល ដែលដឹកនាំដោយលោក ត្រាំ ផ្ទាល់រួមទាំងប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban និងនាយករដ្ឋមន្ត្រីកាណាដា Mark Carney។ តាមការចេញផ្សាយដោយសារព័ត៌មានថៃ Khaosod នាថ្ងៃអង្គារ សរុបមានប្រទេសចំនួន៦ហើយ ដែលបានប្រកាសយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 04:40 PM, ចំនួនអ្នកអានៈ 63ដង
ខេត្តតាកែវ៖លោក វ៉ី សំណាង បានបន្ដថា សម្រាប់ខេត្តតាកែវ កំពុងទទួលបានអ្នកវិនិយោគ ចូលមកបណ្ដាក់ទុនជាច្រើនក្រុមហ៊ុន។ គម្រោងវិនិយោគនេះបានបង្កើតការងារជូន ប្រជាពលរដ្ឋក្នុងខេត្តតាកែវ បានយ៉ាងច្រើនកន្លែង ហើយបច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួនទៀត កំពុងតែដាក់សំណើរចូលមកបណ្ដាក់ទុនថែមទៀតផងដែរ។
នៅក្នុង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 04:34 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ រួមទាំងមន្ត្រីរដ្ឋបាលខណ្ឌ បានចុះចែកអង្ករ បន្លែស្រស់ៗ សារុង និងខោខ្លី ព្រមទាំងសួរសុខទុក្ខដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ។
មិនថាថ្ងៃចុងសប្ដាហ៍ ឬធ្វើការឡើង អភិបាលខណ្ឌ តែងចុះចែកអំណោយ និងរៀបចំបន្លែស្រស់ៗ ច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 11:23 AM, ចំនួនអ្នកអានៈ 58ដង
យន្ដហោះជាច្រើនគ្រឿងមានដឹកកងទ័ពដាណឺម៉ាក និងបរិក្ខារយោធាបានទៅដល់ Greenland កាលពីថ្ងៃចន្ទម្សិលមិញ។ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ជុំវិញបញ្ហា Greenland បានកើនឡើងកាន់តែខ្លាំងបន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមយកពន្ធគយបន្ថែម១០ភាគរយដែលនឹងចូលជាធរមាននៅខែកុម្ភៈខាងមុខ ពីបណ្ដាអឺរ៉ុបចំនួន៨ ក្នុងនោះរួមម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 11:19 AM, ចំនួនអ្នកអានៈ 64ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី២០ ខែមករា បានរាយការណ៍ថាក្នុងពេលចុះត្រួតពិនិត្យការបើកសម្ពោធរោងចក្រមួយ លោក គីម ជុងអ៊ុន បានរិះគន់ ក្រុមមន្ត្រីមួយចំនួនដែលលោកបន្ទោសថាធ្វើឱ្យគម្រោងមានភាពយឺតយ៉ាវ។ លោក គីម បានលើកឡើងថា «ដោយសារតែភាពគ្មានទំនួលខុសត្រូវ ភាពក្រអឺតក្រទម និងអសមត្ថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 11:14 AM, ចំនួនអ្នកអានៈ 58ដង
ម៉ារ៉ុក បានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ទល់ក្រុមសេណេហ្គាល់ ក្នុងនាមជាក្រុមម្ចាស់ផ្ទះ Africa Cuspan of Nations 2025 ក្នុងពហុកីឡដ្ឋានដែលបានដាក់ត្រៀមទទួលការប្រកួត World Cuspan 2030 ដ៏គួរឱ្យចាប់អារម្មណ៍ ដែលបានបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធល្អ ជាមួយចំនួនទេសចរណ៍ដែលបានបង្កើតឡើងយ៉ាងច្រើន ។
ការរៀបចំព្រឹត្តិការណ៍ Africa Cuspan of Nations
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 10:56 AM, ចំនួនអ្នកអានៈ 63ដង
FIFA បានរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cuspan លើកដំបូងក្នុងឆ្នាំ១៩៣០ នៅប្រទេសអ៊ុយរូហ្គាយ និងមានតែ ១៣ប្រទេសប៉ុណ្ណោះត្រូវបានអញ្ជើញឱ្យចូលរួម ដោយពុំមានឆ្លងកាត់វគ្គជម្រុះឡើយ មុនពង្រីកដល់ ៤៨ប្រទេសនាពេលបច្ចុប្បន្ន។
ដោយផ្អែកតាមការដកស្រង់ចេញផ្សាយដោយ Quora បានឱ្យដឹងថា បណ្តាប្រទេសដែលទទួលបានការអញ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 10:41 AM, ចំនួនអ្នកអានៈ 57ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ នគរបាលបាលខេត្តស្ទឹងត្រែង ចំនួន ៦រូប ក្នុងនោះមានម្នាក់ជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) ផងដែរ ព្រោះប្រព្រឹត្តល្មើសវិន័យនគរបាល។
យោងតាមប្រកាសស្តីពីការអនុវត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 10:31 AM, ចំនួនអ្នកអានៈ 63ដង
តាមក្រសួងមហាផ្ទៃស៊ីរី កងទ័ពស៊ីរី និងក្រសួងកងកម្លាំងពិសេសស៊ីរីបានសម្រុកចូលពន្ធនាគារ Shaddadi បន្ទាប់ពីផ្ទុះករណីហែកគុក។ ក្រសួងបានឱ្យដឹងទៀតថាកងកម្លាំង សន្តិសុខបានចាប់ខ្លួនអ្នកទោសហែកគុក៨១នាក់ត្រឡប់មកវិញ ខណៈប្រតិបត្តិការតាមចាប់ខ្លួនអ្នកទោសរត់គេចខ្លួនកំពុងបន្តធ្វើឡើង។
ក្រសួងមហាផ្ទៃស៊ីរី ន
 ព័ត៌មានលម្អិត
|
|
|