លោក ហ៊ុន ម៉ានី បង្ហាញសុទិដ្ឋិនិយមថា ជំនួបរវាងសភាវ័យក្មេងកម្ពុជា និងសមាជិកសភាក្នុងតំបន់ និងពិភពលោកនឹងក្លាយជាវេទិកាមួយដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក
ចុះថ្ងៃទី: 24-11-2022, 06:03 PM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ:ការបង្ហាញសុទិដ្ឋិនិយមបែបនេះ របស់លោក ហ៊ុន ម៉ានី ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៤ ខែវិច្ឆិកា ក្រោយបិទបញ្ចប់មហាសន្និបាតអន្តរសភាអាស៊ាន-អាយប៉ា (AIPA) លើកទី៤៣​ ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាប័ន្ន និងភាពធន់»។ លោក ហ៊ុន ម៉ានី បានឱ្យដឹងថា៖ «ខ្ញុំគិតថា វានឹងផ្តល់ភាពចំណេញជាច្រើន ក្រោយពីមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ នៅកម្ពុជា ក្រុមការងារបានបង្កើតជាយន្តការផ្លូវការនៃសភាវ័យក្មេង របស់អាយប៉ា ដែលយើងទាំងអស់គ្នាជាភាពតំណាងប្រទេសរៀងៗខ្លួននៅក្នុងអាស៊ានរបស់ប្រជាជនវ័យក្មេងរបស់យើង»។ លោក ហ៊ុន ម៉ានី បានបន្ថែមថា សភាវ័យក្មេងកម្ពុជា នឹងធ្វើការជាមួយយន្តការប្រហាក់ប្រហែលគ្នា នៃស្ថាប័នអង្គនីតិបញ្ញត្តិ (រដ្ឋសភា) របស់តំបន់ផ្សេងៗលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ រដ្ឋសភាកម្ពុជា និងជាប្រធានគណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ា បានបង្ហាញសុទិដ្ឋិនិយមថា ការជួបជជែកគ្នាជាមួយសមាជិកសភាវ័យក្មេងមកពីក្នុងតំបន់ និងក្រៅតំបន់ នឹងក្លាយជាវេទិកាមួយដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក នឹងក្លាយជាហេតុផលជឿទុកចិត្តគ្នានឹងប្រែក្លាយទៅជាមូលដ្ឋានគ្រឹះនៃការធ្វើការងារផ្អែកទៅលើមូលដ្ឋាន នៃសហប្រតិបត្តិការ។ លោក ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះថា៖ «ចំណុចដែលខ្ញុំមានសុទិដ្ឋិនិយម ហើយខ្ញុំស្រមើលស្រម៉ៃថា យន្តការផ្លូវការ ប្រាកដណាស់រៀនសូត្រពីគ្នាទៅវិញទៅមក ពីអ្វីដែលជាបទពិសោធន៍ នៃការអនុវត្តការងារនៅក្នុងនាមជាអង្គនីតិបញ្ញត្តិរៀងៗខ្លួន តែលើសពីនេះថែមទៀតក៏ជាវេទិកាស្វែងយល់ពីគ្នាទៅវិញទៅមក អ្វីដែលមានលក្ខណៈដូចគ្នា ជាលក្ខណៈនយោបាយ វប្បធម៌ សង្គម-សេដ្ឋកិច្ច»។ លោក បានបន្តថា ភាពមិនយល់គ្នាច្បាស់អាចនឹងនាំឱ្យមានការសង្ស័យ ឬអាចហៅថាការគិតគូរណាមួយដែលអាចបង្កើនឱ្យមានភាពតាន់តឹង ដោយសារតែចំណុចខ្វះខាតនៃការយល់ពីគ្នាទៅវិញទៅមក។ បន្ថែមពីនេះ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា៖ «អ៊ឹចឹងវេទិការបស់យើងនេះ ក្រៅពីការចែករំលែកបទពិសោធន៍ និងបង្កើនសមត្ថភាពនៃការតាក់តែងច្បាប់ ក្នុងការជជែកគ្នាជាមួយសភាវ័យក្មេង ប្រទេសជាច្រើនបានចែករំលែកបទពិសោធន៍របស់គាត់»៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 09-12-2022, 06:31 PM, ចំនួនអ្នកអានៈ​ 3ដង
នារសៀលថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០២២ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យប្រតិភូរបស់សហព័ន្ធអាជ្ញាសាលាអន្តរជាតិ (International Union of Judicial Officers-UIHJ) ដែលមាន លោក Marc Schmitz ប្រធាន UIHJ និងលោក Jos Uitdehaag អនុប្រធានទី១ នៃ UIHJ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ កិច្ចពិភាក្សានៅក្នុងជំនួបនេះ ផ្តោតលើការងារសំខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-12-2022, 06:27 PM, ចំនួនអ្នកអានៈ​ 3ដង
​ ខេត្តព្រះសីហនុ:ពិធីនោះបានប្រព្រឹត្តទៅវេលាម៉ោង ២រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងវត្តគីរីជលសារកោះរ៉ុង ស្ថិតនៅក្នុងភូមិព្រែកស្វាយ​ សង្កាត់កោះរ៉ុង​ ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមដោយលោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង, លោក រាជ សុវណ្ណ អភិបាលរងក្រុងកោះរ៉ុង, លោក ពិន ធារ៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-12-2022, 06:21 PM, ចំនួនអ្នកអានៈ​ 3ដង
រាជធានីភ្នំពេញ:ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ២ ពីសាធារណរដ្ឋកូរ៉េនេះ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២២, នៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមូលនិធិសហប្រតិបត្តិការ អភិវឌ្ឍន៍សេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-12-2022, 06:17 PM, ចំនួនអ្នកអានៈ​ 4ដង
លោក ពូទីន បានលើកឡើងយ៉ាងដូច្នេះថា «លទ្ធភាពនៃការផ្ទុះជម្លោះនៅលើពិភពលោក កំពុងតែរីកធំឡើងៗ ហើយនេះគឺជា​ផលវិបាកផ្ទាល់ នៃការប៉ុនប៉ងរបស់ក្រុមប្រទេសលោកខាងលិច ដែលនៅតែមានមហិច្ឆតាចង់រក្សាអំណាច និងឥទ្ធិពលនៅក្នុង​ផ្នែកនយោបាយ ហិរញ្ញវត្ថុ យោធា ក៏ដូចជាមនោគមវិជ្ជារបស់ពួកគេ បើទោះបីត្រូវប្រើប្រាស់មធ្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-12-2022, 06:15 PM, ចំនួនអ្នកអានៈ​ 4ដង
​កីឡា ៖ យោងតាម​ការចេញ​រប​ស់​សារព័ត៌មាន BBC Sspanort បាន​ឲ្យ​ដឹងថា Real Madrid សម្រេច​ការចុះ​កុងត្រា​យក​យុវជន​វ័យ​១៦​ឆ្នាំ Endrick ដែល​ស៊ុត​បញ្ចូល​ទី​បាន​១៧០​គ្រាប់​នៅ​ក្របខ័ណ្ឌ​បាល់ទាត់​ប្រេ​ស៊ី​ល ក្នុងតម្លៃ​ខ្លួន​៧២​លាន​អឺរ៉ូ ។​ ​ប្រភពពី​សារព័ត៌មាន​ដដែល​បាន​បន្តថា Real Madrid នឹង​បង់ប្រាក់​៦០​លាន​អឺរ៉ូ​ឲ្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-12-2022, 06:09 PM, ចំនួនអ្នកអានៈ​ 3ដង
​ខេត្តបាត់ដំបង:លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី នូ ជី​វ័​ន្ត ស្នងការរង ផែន​ការងារ​ព្រហ្ម​ទ័​ណ្ឌ ក្រោយ​ទទួលបាន បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ផែន​ព្រហ្មទណ្ឌ សហការ​ជាមួយ ក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-12-2022, 06:05 PM, ចំនួនអ្នកអានៈ​ 4ដង
រាជធានីភ្នំពេញ:សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២២​នេះ កំពុងធ្វើដំណើរ​តាមផ្លូវ​ល្បឿន​លឿន ទៅកាន់​ខេត្ត​ព្រះសីហនុ​។​នេះ​បើ​យោងតាម​ការ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។​ទន្ទឹម​នោះ សម្តេច​តេ​ជោ ក៏​សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ទៅលេង​កំសាន្ត​បុណ្យ​សមុទ្រ​ផ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-12-2022, 06:03 PM, ចំនួនអ្នកអានៈ​ 3ដង
រាជធានីភ្នំពេញ:កម្មវិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ នៅក្នុងរាជធានីភ្នំពេញ មានអ្នកចូលរួមសរុប១២៨នាក់មកពី ១៤រាជធានី-ខេត្តប្រទេសកម្ពុជា តំណាងឱ្យមនុស្សចាស់ជិត ៣ម៉ឺននាក់ តាមរយៈការគាំទ្រមូលនិធិពីរដ្ឋាភិបាលហូឡង់ និងសហគមអឺរ៉ុប រួមជាមួយម្ចាស់ជំនួយប្រទេសអាល្លឺម៉ង់។ នៅព្រឹកថ្ងៃទី០៩ ខែធ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-12-2022, 05:57 PM, ចំនួនអ្នកអានៈ​ 3ដង
Messi បាន​ផ្ទេរ​ពី Barcelona ទៅកាន់​ទៅ PSG ក្នុង​ឆ្នាំ ២០២១ ក្នុង​កិច្ចសន្យា​រយៈពេល ២​ឆ្នាំ ហើយ​កិច្ចសន្យា​របស់គេ​នឹង​ផុតកំណត់​នៅ​រដូវក្តៅ​នេះ​។ សម្រាប់​រដូវ​កាល​នេះ​កីឡាករ​៣៥​ឆ្នាំ​រូបនេះ ស៊ុត​បញ្ចូល​ទី​បាន​១២​គ្រាប់ និង assists ១៤ សម្រាប់​ក្រុម PSG​។​ ប្រធាន​ក្លឹប Paris St Germain លោក Nasser Al-Khelaifi បាន​និយាយថា Lionel Messi សប្ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-12-2022, 05:56 PM, ចំនួនអ្នកអានៈ​ 2ដង
រាជធានីភ្នំពេញ:សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សាររាត្រី-ជ្រោយចង្វារ, ជ្រោយចង្វារ - អរិយក្សត្រ ) [Cambodia-Korea Friendshispan Bridge Project ] មានទឹកប្រាក់ឥណទានចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក វិសាលភាពរបស់គម្រោង គឺសាងសង់ស្ពានចំនួន ២ នៅទីតាំង «ផ្សាររាត្រី - ជ្រោយចង្វារ និង ជ្រោយចង្វារ - អរិយក្សត្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-12-2022, 05:53 PM, ចំនួនអ្នកអានៈ​ 3ដង
កីឡា ៖ ខ្សែប្រយុទ្ធ Raheem Sterling ធ្វើដំណើរ​ត្រឡប់​មកកាន់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​វិញ​ហើយ​ដើម្បី​ត្រៀម​ក្នុង​ព្រឹត្តិការណ៍ FIFA World Cuspan Qatar 2022 វគ្គ​៨​ក្រុម​ចុងក្រោយ បន្ទាប់ពី​បាន​ដោះស្រាយ​បញ្ហា​គ្រួសារ​រួចរាល់​។​ សូមជម្រាបថា ក្រុម​ជម្រើសជាតិ​អង់គ្លេស នឹងត្រូវ​ប៉ះ​ជាមួយ​ក្រុម​បារាំង នៅ​វគ្គ​៨​ក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-12-2022, 05:49 PM, ចំនួនអ្នកអានៈ​ 3ដង
នៅក្នុង​សេចក្ដី​ថ្លែង​ការរួម​ប្រទេស​ទាំង ៣ បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​នោះ​មានបំណង​ដាក់​យន្តហោះ​ចម្បាំង​ជួរមុខ​កម្រិត​ខ្ពស់​នេះ ឱ្យ​ដំណើរការ​នៅ​ឆ្នាំ ២០៣៥ ដោយ​រួមបញ្ចូល​គ្នា​នូវ​គម្រោង Future Combat Air System ដែល​ដឹកនាំ​ដោយ​ចក្រភព​អង់គ្លេស ដែល​ត្រូវបាន​គេ​ស្គាល់​ថា Temspanest ជាមួយនឹង​កម្មវិធី F-X របស់​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-12-2022, 05:46 PM, ចំនួនអ្នកអានៈ​ 3ដង
យោងតាម​មន្ត្រី​រូបនេះ បាន​បន្ថែមថា ការជួយ​ប្រទេស​ទាំងមូល​ដែលមាន​ចំនួន​ប្រជាជន​ប្រហែល ៤០ លាន​នាក់ នឹង​លើសពី​សមត្ថភាព​របស់​សហគមន៍​មនុស្សធម៌​ពិភពលោក​។​ មន្ត្រី​ដដែល បន្តថា យើង​គួរតែ​គិត​រួមគ្នា​ថា​តើ​គួរ​ធ្វើយ៉ាងណា​ប្រសិនបើ​មានរឿង​នេះ​កើតឡើង​។​ អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-12-2022, 05:38 PM, ចំនួនអ្នកអានៈ​ 3ដង
កីឡា ៖ ការប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី ទល់នឹង​ក្រុម​ជម្រើសជាតិ​កម្ពុជា​នៅថ្ងៃនេះ នឹងមាន​ផ្សាយ​បន្ត​ផ្ទាល់​ផ្លូវការ​នៅលើ​ទំព័រ​ហ្វេ​ស​ហ៊ុ​ក​ផេ​ក សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ។​ ​ដោយ​ខាង​ម៉ាឡេស៊ី​ជូនដំណឹង​អំពី​ការផ្សាយ​បន្ត​ផ្ទាល់​ក្នុង​រយ​:​ពេល​ខ្លី ហ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 09-12-2022, 05:32 PM, ចំនួនអ្នកអានៈ​ 3ដង
មេដឹកនាំ រួមទាំង​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ជួបប្រជុំគ្នា​នៅឯ​រដ្ឋ Ala Archa (‘Strispaned junispaner’) ដែលមាន​ទីតាំងនៅ​តំបន់ Chong-Aryk ជាប់​នឹង​តំបន់ Bishkek នៃ​ជើងភ្នំ Ala-Too នៃ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​។​ កិច្ចប្រជុំ​កំពូល​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី (EAEU) រវាង​មេដឹកនាំ​នៃ​ប្រទេស​រុស្ស៊ី អា​មេ​នី បេឡា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 097 30 30 910 012 89 06 89 Email: ssn.news@yahoo.com
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1256 នាក់
ម្សិលមិញ : 2962 នាក់
សរុបទាំងអស់ : 4584798 នាក់
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 097 30 30 910 012 89 06 89 Email: ssn.news@yahoo.com
រក្សាសិទ្ធដោយ​ សារព័ត៌មានសង្គម និងកីឡា នៅឆ្នាំ 2012-2022