រសួងផ្ដល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេស ៣,១៧៦គម្រោង ក្រោមទុនវិនិយោគ ១,៩៦៣លានដុល្លារ ក្នុងរយៈពេល៩ខែឆ្នាំនេះ |
|
ចុះថ្ងៃទី: 01-12-2022, 04:02 PM, ចំនួនអ្នកអានៈ 100ដង |
|
រាជធានីភ្នំពេញ:ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក លាង មុនីរិទ្ធ តំណាងឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចូលរួមបើកសន្និបាតបូកសរុបការងារប្រចាំ និងសម្ពោធបើកការតាំងពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជា-អន្ដរជាតិ ២០២២ ដែលរៀបចំដោយសមាគមអ្នកសាងសង់កម្ពុជា នៅមជ្ឍមណ្ឌលពិព័រណ៍កោះពេជ្យ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ។
លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ថា ក្រសួងបានផ្ដល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេស ចំនួន៣,១៧៦គម្រោង ក្រោមទុនវិនិយោគ ១,៩៦៣លានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ។
លោកបានគូសបញ្ជាក់ថា ក្រសួងបានផ្ដល់លិខិតអនុញ្ញាតសាងសង់គម្រោង បណ្ដុំលំនៅឋាន មានលក្ខណៈជាបុរី២០គម្រោង, បានផ្ដល់លិខិតអនុញ្ញាតសាងសង់គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង ៩៨គម្រោង ស្មើនឹង១០០អគារ ដែលក្នុងនោះ នៅរាជធានីភ្នំពេញ៦៣គម្រោង, ខេត្តព្រះសីហនុ១១គម្រោង, ខេត្តបន្ទាយមានជ័យ ១២គម្រោង និងនៅតាមបណ្ដាខេត្តផ្សេងៗ ១២គម្រោង។
លោកបានលើកឡើងថា រយៈពេលមួយទស្សវត្សរ៍ចុងក្រោយ ទុនវិនិយោគក្នុងវិស័យសំណង់កម្ពុជា មានកំណើនទៀងទាត់ និងនៅតែបន្ដរីកចម្រើនជាលំដាប់ ជាពិសេសការសាងសង់ សំណង់ធំៗ ខ្ពស់ៗ ដូចជា អគារស្នាក់នៅរួម៖ អគារ លក់ទំនិញ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋាគារ អគារពហុមុខងារ បុរីលំនៅឋាន ភូមិគ្រឹះ គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ ធនាគារ រោងចក្រ ឃ្លាំង -ល-។
ជាមួយគ្នានេះ លោក លាង មុនីរិទ្ធ ក៏បានអំពាវនាវដល់ស្ថាបត្យករវិស្វករ អ្នកប្រឹក្សាយោបល់ អ្នកសាងសង់ អ្នកគ្រប់គ្រងសំណង និងអ្នកអភិវឌ្ឍអចលវត្ថុទាំងអស់ សូមប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ គោរពឲ្យបានខ្ជាប់ខ្ជួន នូវច្បាប់បទប្បញ្ញត្ដិបច្ចេកទេសសំណង់ និងបទដ្ឋានបច្ចេកទេសពាក់ព័ន្ធនឹងវិស័យសំណង់ ដើម្បីធានាបានទាំងសុវត្ថិភាព អនាម័យ បរិស្ថាន សោភណភាព និងគុណសំណង់។
បន្ថែមពីនោះទៀត លោក លាង មុនីរិទ្ធ បានប្រាប់ឲ្យបន្ដចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងវប្បធម៌ជាតិ ទៅតាមចំណេះ ចំណង់ និងជំនាញរបស់ខ្លួនផងដែរ។
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានគូសបញ្ជាក់ថា នៅរាជធានីភ្នំពេញ និងនៅក្រុងព្រះសីហនុ បច្ចុប្បន្នមាន សំណង់អគារខ្ពស់ៗ ទំនើបៗ ស្គមស្ពៃបានរីកដុះដាល គួរឲ្យមានភាព ស្ញប់ស្ញែង ដូចជាមាន សំណង់អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យ ធនាគារ ផ្សារទំនើប សណ្ឋាគារ អគារស្នាក់នៅរួម និងបុរីលំនៅឋាន បានសាងសង់ឡើងជាបន្តបន្ទាប់ជាច្រើន។
អ្នកឧកញ៉ា ពុង ឃាវសែ បានឲ្យដឹងថា សំណង់ទាំងនេះ មានលក្ខណៈទំនើប ទាន់សម័យ ហើយបានប្រើប្រាស់ បច្ចេកវិទ្យា និងសម្ភារៈ បរិក្ខារ ឧបករណ៍ក្នុងការសាងសង់ទាំងអស់ សុទ្ធសឹងមានគុណភាព ល្អ និងលក្ខណៈបច្ចេកទេសទំនើប និងមានស្តង់ដារត្រឹមត្រូវ ពុំចាញ់បណ្តាប្រទេសផ្សេងៗ ក្នុងប្រទេសអាស៊ីអាគ្នេយ៍នោះទេ ហើយសំណង់ទាំងនេះ បានប្រែក្លាយទិដ្ឋភាពទីក្រុងយ៉ាងស្រស់បំព្រង។
អ្នកឧកញ៉ា បានបន្ថែមទៀតថា ទាំងអស់នេះ បានបង្ហាញឲ្យឃើញថា វិនិយោគគិន នៅក្នុងប្រទេស និងក្រៅប្រទេសបានពិនិត្យឃើញពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរីកចំរើនរបស់កម្ពុជា ព្រមទាំងមានទំនុកចិត្តខ្ពស់ចំពោះប្រទេសកម្ពុជា ក្រោមកិច្ចដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
អ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងថា ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យវិនិយោគិន និងអ្នកអភិវឌ្ឍន៍ទាំងអស់ បានសម្រេចចិត្តដោយឥតងាករ៉េបណ្តាក់ទុន យ៉ាងសន្ធឹកសន្ធាប់ ក្នុងការវិនិយោគ និងអភិវឌ្ឍន៍លើវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 03-02-2023, 02:21 PM, ចំនួនអ្នកអានៈ 8ដង
លោក បឺន បានលើកឡើងថា យោងតាមព័ត៌មានស៉ើបការណ៍សម្ងាត់ សហរដ្ឋអាមេរិកជឿជាក់ថា លោក ស៉ី ជីនពីង ទំនងជាបញ្ជាដល់យោធារបស់លោក ត្រៀមលក្ខណៈឱ្យបានរួចរាល់ សម្រាប់ការលើកទ័ពវាយលុកចូលតៃវ៉ាន់ យ៉ាងយូរនៅត្រឹមឆ្នាំ២០២៧។ បើតាមនាយក CIA រូបនេះ វាមិនមែនមានន័យច្បាស់ថា លោក ស៉ី បានសម្រេចចិត្តបើកការឈ្លានពាននៅឆ្នាំ២០២៧
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 02:18 PM, ចំនួនអ្នកអានៈ 10ដង
រាជធានីភ្នំពេញ: អ្នកឧកញ៉ា លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីចុងសប្តាហ៍កន្លងទៅនេះបានផ្តល់កិត្តិយស អញ្ជើញទៅប្រគល់រង្វាន់ផ្ទាល់ជូនដល់អតិថិជនកំពូលសំណាងទាំង ២០នាក់ ដែលបានគាស់ឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មីពីក្រោមក្រវិលកំប៉ុង Cambodia Beer។
ការប្រគល់រង្វាន់ត្រូវបានធ្វើឡើងក្នុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:46 PM, ចំនួនអ្នកអានៈ 11ដង
រាជធានីភ្នំពេញ:ការសម្តែងធ្វើឡើងចំនួន២ថ្ងៃ គឺថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៩៖៣០នាទីព្រឹក និង ម៉ោង ១៨៖៣០នាទីល្ងាច និងថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៨៖៣០នាទីល្ងាច នៅទីតាំងមជ្ឈមណ្ឌលសិល្បៈសៀក និងទស្សនីយភាព (ទល់មុខវិមានរដ្ឋសភា)៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹង៖
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:43 PM, ចំនួនអ្នកអានៈ 11ដង
អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលថ្មីៗ បានឯកភាពផ្តល់ការលើកទឹកចិត្ត និងផ្តល់ការអនុគ្រោះលើកលែងទោសទណ្ឌនានា រួមមានពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវ ដល់សហគ្រាស
ដែលចូលខ្លួនមកប្រកាស និងបង់ប្រាក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:37 PM, ចំនួនអ្នកអានៈ 11ដង
ក្នុងសុន្ទរកថាដ៏ក្តៅគគុកមួយ នៅទីក្រុងវ៉ូលហ្គូហ្គាដ (Volgograd) ដែលគេស្គាល់ថាជាទីក្រុងស្តាលីនក្រាដ (Stalingrad) រហូតដល់ឆ្នាំ១៩៦១នោះ លោក ពូទីន បានស្តីបន្ទោសអាល្លឺម៉ង់ចំពោះការជួយផ្តល់អាវុធដល់អ៊ុយក្រែន ហើយថារុស្ស៉ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការយកអាវុធចេញពីឃ្លាំងមកប្រើ ដែលរួមទាំងអាវុធនុយក្លេអ៊ែរ ផងដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:34 PM, ចំនួនអ្នកអានៈ 11ដង
អតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Gerald Howarth ក៏បាននិយាយថា លោកខាងលិច គួរតែបង្កើតក្រុមចម្រុះនៃបណ្តាប្រទេសណាតូ ដែលមានបំណងបញ្ជូនកងទ័ពរបស់ពួកគេទៅកាន់អ៊ុយក្រែន។
យោងតាមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី លោក Rishi Sunak បានឱ្យដឹងថា រដ្ឋាភិបាលចក្រភពអង់គ្លេស នឹងមិនបញ្ជូនកង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:32 PM, ចំនួនអ្នកអានៈ 9ដង
រាជធានីភ្នំពេញ: ក្នុងឈុតនេះ ក៏បានបង្ហាញពីការមិនពេញចិត្តរបស់មេបញ្ជាការ «សំរេច» ចំពោះសកម្មភាពអង្គការ ហើយចាប់ផ្តើមរៀបចំកម្លាំងសម្ងាត់ប្រឆាំង ជាមួយអង្គការនៅចុងខែកញ្ញា ឆ្នាំ១៩៧៥។នៅរសៀលថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញឈុតសម្តែងថ្មីមួយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:25 PM, ចំនួនអ្នកអានៈ 10ដង
កីឡា ៖ មន្ត្រីអាជ្ញាកណ្តាល-ចៅក្រម នៃសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ចំនួន ៨រូប បានប្រឡងជាប់អាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិផ្កាយ១ នៃសមាគមកីឡាប្រដាល់សកលអន្ដរជាតិ(IBA) ដើម្បីត្រៀមចូលរួមកាត់សេចក្ដី ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នាខែឧសភា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:24 PM, ចំនួនអ្នកអានៈ 9ដង
ស្ថានីយទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV បានចេញផ្សាយសេចក្តីប្រកាសមួយ ដោយលោក អោង លីនវេ (Aung Lin Dwe) ដែលជាលេខាធិការនៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) របស់របបយោធាមីយ៉ាន់ម៉ា ស្តីពីការដាក់ឱ្យអនុវត្តច្បាប់អាជ្ញាសឹកនៅតាមក្រុងសរុបចំនួន៣៧ ក្នុងតំបន់និងរដ្ឋចំនួន១៤នៃប្រទេសមីយ៉ាន់ម៉ា។ លោក អោង លីនវេ បានអះអាងថា កា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:20 PM, ចំនួនអ្នកអានៈ 8ដង
ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះ មានបញ្ហារបួសនៅក្នុងការប្រកួតតង់ដំបូង នៃជ័យជម្នះក្នុង Ligue 1 នៃលទ្ធផល ៣-១ របស់ PSG លើក្រុម Montspanellier កាលពីថ្ងៃពុធ ហើយគ្រោងនឹងខកខានការប្រកួត ប្រមាណ ៣សប្តាហ៍ទៀតផង។
កីឡាករ Kylian Mbaspanspane ត្រូវបានគេមើលឃើញថា ទំនងជាត្រូវអវត្តមាន ក្នុងការប្រកួតជើងទី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:18 PM, ចំនួនអ្នកអានៈ 8ដង
ពហិការដ៏ច្រើនប្រទេសបែបនេះត្រូវបានធ្វើឡើង បន្ទាប់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានកំពុងរកច្រកចេញ ដើម្បីឲ្យមានវត្តមានកីឡាករ-កីឡាការិនីនៃប្រទេសទាំងពីរខាងលើមានវត្តមាននៅ Paris Games នាឆ្នាំ២០២៤ ខាងមុខ។
គិតមកទល់ពេលនេះ មានជិត ៤០ប្រទេសនឹងធ្វើការប្រឆាំងទៅនឹងការអនុញ្ញាតឲ្យមានអត្តពលិករុស្ស៊ី ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:16 PM, ចំនួនអ្នកអានៈ 8ដង
Rashford វ័យ២៥ឆ្នាំរូបនេះកំពុងបានទម្រង់លេងយ៉ាងល្អក្រោមការដឹកនាំរបស់លោក Erik ten Hag ក្នុងរដូវកាលនេះ ដោយបានជួយក្លឹបរបស់គេឡើងឈរក្នុងតំបន់ Tospan4 ក្នុងតារាងក្របខ័ណ្ឌ Premier League ។ មកទល់ពេលនេះ គេបានស៊ុតបាល់បញ្ចូលទីឱ្យក្លឹបចំនួន ១៨ គ្រាប់ និងបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:13 PM, ចំនួនអ្នកអានៈ 8ដង
ការព្រមានរបស់កូរ៉េខាងជើងនេះ កើតឡើងស្របពេលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសន្យាថានឹងពង្រីកសមយុទ្ធ យោធារួមគ្នាបន្ថែមទៀតជាមួយទីក្រុងសេអ៊ូល អំឡុងការបំពេញទស្សនកិច្ចរបស់លោក កាលពីដើមសប្ដាហ៍នេះ។
ប្រទេសកូរ៉េខាងជើង បានសន្យាថា នឹងឆ្លើយតបទៅនឹងការគំរាម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:11 PM, ចំនួនអ្នកអានៈ 4ដង
បើតាមក្រសួងការបរទេសចិន ក្នុងជំនួបសន្ទនាលើកដំបូងចាប់តាំងពីឡើងកាន់តំណែង លោក ឈិន បានប្រាប់លោក ហាយ៉ាស៉ិ ថាទីក្រុងប៉េកាំងសង្ឃឹមថាប្រទេសជប៉ុនអាចបញ្ឈប់ កងកម្លាំងស្តាំនិយមពីការបង្កជម្លោះ លើកោះដែលមានជម្លោះ។ ដោយឡែក លោក ហាយ៉ាស៉ិ បានគូសបញ្ជាក់ថា «ទំនាក់ទំនងទ្វេភាគីកំពុងប្រឈមមុខនឹងបញ្ហា រួមទាំងក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:08 PM, ចំនួនអ្នកអានៈ 4ដង
បន្ទាយមានជ័យ ៖ ប្រភពពីផ្សាររោងក្លឿនិងផ្សារឥណ្ឌូចិននោះបានប្រាប់កថា ភ្លើងដែលអ្នកឃើញដំបូង គឺវាឆេះយ៉ាងសន្ធោសន្ធៅទៅហើយ។ សាក្សីឃើញហេតុការណ៍ខ្លះបានរាយការណ៍ថា ឃ្លាំងរបស់ម្ចាស់ជនជាតិខ្មែរ១និងមួយទៀតរបស់ជនជាតិប៉ាគីស្ថាន ។
កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី ០២
 ព័ត៌មានលម្អិត
|
|
|