អ្នកវិនិយោគអាមេរិក មើលឃើញកម្ពុជា ជាឃ្លាំងស្បៀងអាហារដ៏សំខាន់ រួមចំណែកធានាសន្តិសុខស្បៀងរបស់ពិភពលោក
ចុះថ្ងៃទី: 05-12-2022, 10:00 PM, ចំនួនអ្នកអានៈ 118ដង
រាជធានីភ្នំពេញ:អ្នកវិនិយោគរបស់អាមេរិក បានគូសបញ្ជាក់បែបនេះ នៅក្នុងជំនួបពិភាក្សាដ៏សំខាន់មួយជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះអ្នកវិនិយោគរបស់អាមេរិកមួយក្រុម បានមើលឃើញថា កម្ពុជា ជាឃ្លាំងស្បៀងអាហារដ៏សំខាន់ក្នុងការរួមចំណែកធានាសន្តិសុខស្បៀងរបស់ពិភពលោក។ ក្រុមអ្នកវិនិយោគអាមេរិក បានគូសរំលេចទៀតថា វិបត្តិពិភពលោកធ្វើឱ្យអាមេរិកជួបអតិផរណាខ្ពស់ ហើយកម្ពុជា ជាមុខព្រួញមួយជួយដោះស្រាយបញ្ហានេះ។ ជំនួបរវាងលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយគណៈប្រតិភូវិនិយោគិន និងពាណិជ្ជករសហរដ្ឋអាម៉េរិក ត្រូវបានរៀបចំឡើងក្រោមកិច្ចសម្របសម្រួលរបស់លោក ហួត គីមឆា អគ្គកុងស៊ុលកិត្តិយសនៃស្ថានទូតកម្ពុជា ប្រចាំទីក្រុងឡុងប៊ិច។ នេះជាជំនួបដ៏មានសារៈសំខាន់មួយ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងអាមេរិក ដែលជាទីផ្សារដ៏ធំមួយរបស់កម្ពុជា។ នៅក្នុងជំនួបនេះតំណាងប្រតិភូក្រុមហ៊ុនសហរដ្ឋអាម៉េរិក បានជម្រាបជូន លោករដ្ឋមន្ត្រីពាណិជ្ជកម្មថា វិបត្តិដែលកំពុងកើតមាននៅក្នុងតំបន់ និងពិភពលោក បានធ្វើឱ្យអាម៉េរិក ក្លាយជាប្រទេសមួយទទួលរងផលប៉ះពាល់ តាមរយៈការហក់ឡើងខ្លាំង នៃថ្លៃទំនិញនៅក្នុងទីផ្សារ ពិសេស គឺផលិតផលចំណីអាហារ និងកសិផល។ ប្រតិភូវិនិយោគិនរបស់អាមេរិក បានលើកឡើងថា កម្ពុជា គឺជាឃ្លាំងស្តុកផលិតផលកសិកម្មដ៏សំខាន់មួយ ដែលអាចចូលរួមចំណែកដ៏សំខាន់ក្នុងការធានាសន្តិសុខស្បៀងក្នុងតំបន់ និងពិភពលោក ពិសេសសហរដ្ឋអាម៉េរិកតែម្តង។ ទំនិញសំខាន់ៗដែលជាសក្តានុពលរបស់កម្ពុជា រួមមាន៖ គ្រាប់ស្វាយចន្ទី ស្វាយ ដូង ម្រេច អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ស៊ុត ត្រី ក្រូចពោធិ៍សាត់ អាហារសម្រន់ ស្រូវ-អង្ករ និងផលិតផលក្តារបន្ទះជាដើម។ ប្រតិភូវិនិយោគិនរបស់អាមេរិក បានលើកឡើងទៀតថា រដ្ឋដែលជាទីផ្សារសក្តានុពលសំខាន់ៗ នៅសហរដ្ឋអាម៉េរិក សម្រាប់ការនាំចេញផលិតផលកសិកម្មពីកម្ពុជា រួមមាន ក្រុង Lowell នៃរដ្ឋ Massachusetts, រដ្ឋ California, រដ្ឋ Seattle និងរដ្ឋ Texas ហើយជាពិសេសគឺរដ្ឋដែលមាន Cambodian Town និងមានប្រជាជនខ្មែររស់នៅច្រើន។ ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្តែងមតិស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈប្រតិភូក្រុមហ៊ុនសហរដ្ឋអាម៉េរិក ដែលបានបង្ហាញឆន្ទៈខ្ពស់ ក្នុងការវិនិយោគ និងនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងពិភពលោក។ លោករដ្ឋមន្ត្រី បានលើកឡើងថា ដើម្បីបង្កភាពងាយស្រួលក្នុងការនាំចេញទៅកាន់ទីផ្សារបរទេស និងជៀសវាងការជួបប្រទះបញ្ហាភូតគាមអនាម័យ និងស្តង់ដារផលិតផល ក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកទឹកចិត្តដល់វិនិយោគិន និងពាណិជ្ជករសហរដ្ឋអាម៉េរិក ឲ្យវិនិយោគលើការកែច្នៃ-វេចខ្ចប់កសិផល ដោយផ្ទាល់នៅកម្ពុជាជាមុនសិន រួចទើបនាំចេញ ជាជាងការនាំចេញកសិផលស្រស់ ដោយមិនមានការកែច្នៃជាមុន។ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានបន្ថែមទៀតថា កសិផលកម្ពុជាមួយចំនួនបានទទួលការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) រួចរាល់ ហើយមួយចំនួនទៀត កំពុងស្ថិតក្នុងដំណាក់កាលនៃការស្នើសុំ ដែលនេះស្ដែងឲ្យឃើញថា កសិផលកម្ពុជា គឺជាផលិតផលមានគុណភាពខ្ពស់ និងមានការទទួលស្គាល់ជាអន្តរជាតិ។ គួររលឹកផងដែរថា នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅកម្ពុជា នាពេលកន្លងមក លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក Joe Biden បានបញ្ជាក់ច្បាស់ៗអំពីជំហររបស់អាម៉េរិក ក្នុងការចាត់ថ្នាក់តំបន់អាស៊ាន ជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នេះគឺជាកាលានុវត្តភាពថ្មីដ៏សំខាន់មួយ ដែលវិនិយោគិននិងពាណិជ្ជករសហរដ្ឋអាម៉េរិក បានសម្លឹងឃើញកាន់តែច្បាស់ ថាកម្ពុជាក៏ជាដៃគូវិនិយោគ-ពាណិជ្ជកម្មដ៏សំខាន់មួយ ហើយនេះក៏ជាកាលានុវត្តភាពដ៏សំខាន់ សម្រាប់វិនិយោគិន និងពាណិជ្ជករកម្ពុជា ក្នុងការស្វែងរកដៃគូវិនិយោគ និងនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 29-03-2024, 05:26 PM, ចំនួនអ្នកអានៈ​ 18ដង
រាជធានី​ភ្នំពេញ ៖ចាប់តាំងពីចូលកាន់តំណែង សម្តេចធិបតី ហ៊ុន ម៉ាណែត បានបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំជាច្រើនក្រៅប្រទេស។ បើតាម លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងក្នុងសន្និសីទកាសេតកាលពីទី១៩ ខែកុម្ភៈ បានបង្ហាញ រយៈពេល៦ខែមកនេះ សម្តេចធិបតី បានចូលរួមកិច្ចប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 05:23 PM, ចំនួនអ្នកអានៈ​ 20ដង
អ្នកនាំពាក្យមេដឹកនាំតៃវ៉ាន់ បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា លោក Chiu បានស្នើសុំផ្ទាល់មាត់លាលែងពីតំណែងជាប្រមុខការពារជាតិ កាលពី​ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោមហេតុផល ដោយសារបញ្ហាពាក់ព័ន្ធសមាជិកគ្រួសាររបស់លោក។ យោងតាមអ្នកនាំពាក្យរូបនោះ លោកស្រី Tsai បានសម្រេចថា ដោយសារតែស្ថានភាពស្មុគស្មាញ នៃស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 05:21 PM, ចំនួនអ្នកអានៈ​ 19ដង
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង លោក Prabowo ដែលត្រូវឡើងកាន់តំណែងជាផ្លូវការ នៅខែតុលា ឆ្នាំនេះ នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសចិន ចាប់ពីថ្ងៃអាទិត្យចុងសប្តាហ៍នេះ រហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ។ ក្នុងខែមីនានេះ លោក ស៉ី ជីនពីង ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 05:21 PM, ចំនួនអ្នកអានៈ​ 24ដង
សេចក្តីថ្លែងការណ៍​ដដែល បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លងមកនេះ ក្រុមការងារ IAEA មិន​សង្កេតឃើញ​ការព្រួយបារម្ភ​ណាមួយ​ទាក់ទង​នឹង​សុវត្ថិភាព​នុយក្លេអ៊ែរ​ទេ​។​ ភ្នាក់ងារ IAEA បាន​បន្ថែមថា មានការ​លេច​ធ្លាយ​សារធាតុ​រាវ​តិចតួច​បំផុត​ដែល​ត្រូវបាន​សង្កេតឃើញ​។​ អ្នកជំនាញ​នៃ​ទីភ្នាក់ងា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 05:10 PM, ចំនួនអ្នកអានៈ​ 17ដង
ខេត្តមណ្ឌលគិរីអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំមន្ត្រីពាក់ព័ន្ធអញ្ជើញចុះពិនិត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 05:02 PM, ចំនួនអ្នកអានៈ​ 17ដង
ក្មេងស្រី​អាយុ ៨ ឆ្នាំ​ម្នាក់ ត្រូវបាន​គេ​រាយការណ៍​ថា នៅ​រស់រានមានជីវិត ខណ​ឧបទ្ទវ​ហេតុនេះ កើតឡើង​នៅ​ជិត​តំបន់ Mamatlakala ក្នុង​ខេត្ត Limspanospano ភាគ​ខាងជើង​។​នាយកដ្ឋាន​ដឹកជញ្ជូន​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​ឲ្យ​ដឹងថា មនុស្ស​យ៉ាងហោចណាស់ ៤៥ នាក់​ស្លាប់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ដែល​រថយន្តក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 04:59 PM, ចំនួនអ្នកអានៈ​ 20ដង
ក្រសួងមហាផ្ទៃអ៊ុយក្រែន បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសថ្មីចុងក្រោយខាងលើរបស់រុស្ស៉ី បានកំណត់គោលដៅលើតំបន់ចំនួន​១០ ទូទាំងប្រទេសអ៊ុយក្រែន ហើយបានបណ្តាលឱ្យខូចខាតស្ថានីយថាមពល លំនៅដ្ឋានប្រជាជន ព្រមទាំងបង្កឱ្យរបួសមនុស្សមួយចំនួន។ បើតាមកងទ័ពអាកាសអ៊ុយក្រែន យន្តហោះដ្រូន shahed ៥៨គ្រឿង និងមីស៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 12:07 PM, ចំនួនអ្នកអានៈ​ 19ដង
រាជធានី​ភ្នំពេញ ៖លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា នេះគឺជាកិច្ចព្រមព្រៀងផ្លូវការ បន្ទាប់ពីភាគីទាំងពីរ មានកិច្ចសហការរួមគ្នាជាច្រើនឆ្នាំកន្លងមកប្រកបដោយភាពជោគជ័យ តែមិនទាន់មានការចុះអនុស្សារណៈយោគយល់គ្នា។ ដូច្នេះការចុះ MOU នេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 12:04 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានី​ភ្នំពេញ ៖យោងតាមសេចក្តីជូនដំណាងរលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន ស្នើសុំឱ្យអភិបាល រាជធានី-ខេត្ត ចាត់តាំងកម្លាំងជំនាញ ក្រោមដែនសមត្ថកិច្ច រួមទាំងមន្ទីរបរិស្ថានរាជធានី-ខេត្ត ធ្វើបច្ចុប្បន្នភាពផ្ទៃដី ដែលត្រូវបានកាប់គាស់ ទន្ទ្រាន ឈូសឆាយ និ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 11:54 AM, ចំនួនអ្នកអានៈ​ 29ដង
យោងតាម​ព័ត៌មាន​របស់​អាមេរិក ទំនាក់ទំនង​គូបដិបក្ខ​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ម៉ូស្គូ បាន​រារាំង​មន្ត្រី​សហរដ្ឋអាមេរិក​ពី​ការចែករំលែក​ព័ត៌មាន​ណាមួយ​អំពី​ផែនការ​លើសពី​អ្វីដែល​ចាំបាច់ ដោយសារតែ​ការភ័យខ្លាច​អាជ្ញាធរ​រុស្ស៊ី​អាច​នឹងសិក្សា​ប្រភព​ស៊ើបការណ៍​សម្ងាត់​របស់​ពួកគេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 11:53 AM, ចំនួនអ្នកអានៈ​ 18ដង
រាជធានី​ភ្នំពេញ ៖តាមរយៈរបាយការណ៍របស់ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានឱ្យដឹងថា សមាគមដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួន ៥៣អង្គភាព។ សមាគមដែលនៅដំណើរការ និងមានសកម្មភាពចំនួន ២២អង្គភាព។ អង្គភាពបានមកធ្វើបច្ចុប្បន្នភាពមានចំនួន ៦អង្គភាព។ អង្គភាពដែលចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃមា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 11:47 AM, ចំនួនអ្នកអានៈ​ 19ដង
លោក Mustafa ដែលជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតី Mahmoud Abbas និងជាអ្នកជំនួញដ៏លេចធ្លោម្នាក់ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីក្នុងខែនេះ ដែលមានភារកិច្ចជួយកំណែទម្រង់អាជ្ញាធរប៉ាឡេស្ទីន ដែលអនុវត្តស្វ័យភាពមានកម្រិតនៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។ ទីភ្នាក់ងារសារព័ត៌មាន Wafa របស់ប៉ាឡេស្ទីនបានរាយការណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 11:46 AM, ចំនួនអ្នកអានៈ​ 23ដង
វគ្គ​ហ្វឹកហ្វឺន​ដំបូង​រយៈពេល​ប្រាំ​ថ្ងៃ​ដោយបាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​ប្រទេស​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​នៅ​ដើម​ឆ្នាំនេះ​ដើម្បី​ទិញ Tomahawks រហូតដល់​ទៅ ៤០០ គ្រឿង​ពី​សហរដ្ឋអាមេរិក ដើម្បី​ពង្រឹងសមត្ថភាព​ប្រឆាំង​ការវាយប្រហារ​ប្រឆាំងនឹង​ទីតាំង​មី​ស៊ី​ល​របស់​សត្រូវ ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 11:44 AM, ចំនួនអ្នកអានៈ​ 29ដង
ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ពិធី​ប្រណាំង​រទេះសាឡី​គោ​លឿន ឆ្នាំ​២០២៤ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃអាទិត្យ ទី​៧ ខែមេសា ឆ្នាំ​២០២៤ វេលា​ម៉ោង ៨:០០ នាទី​ព្រឹក ស្ថិតក្នុង​ភូមិ​ព្រៃ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-03-2024, 11:40 AM, ចំនួនអ្នកអានៈ​ 19ដង
លោក Dmytro Kuleba បានធ្វើដំណើរទៅដល់ទីក្រុងញូវដេលី កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ការបំពេញទស្សនកិច្ចមួយ ក្នុងគោលបំណងជំរុញ និងស្វែងរកការគំាទ្រដល់ ផែនការសន្តិភាពរបស់អ៊ុយក្រែន និងពង្រឹងទំនាក់ទំនងជាមួយឥណ្ឌា។ ដោយសារតែមានទំនាក់ទំនងជាប្រពៃណីជិតស្និទ្ធទាំងផ្នែកសេដ្ឋកិច្ច និងយោធាជាមួយរុស្ស៉ីយូរអង្វែង ណ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1800 នាក់
ម្សិលមិញ : 2779 នាក់
សរុបទាំងអស់ : 6370863 នាក់