មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ ធនាគារ SME នឹងនៅតែរក្សាការផ្តល់កម្ចី ក្នុងអត្រាការប្រាក់ទាប ទោះបីអត្រាការប្រាក់ នៅទីផ្សារអន្តរជាតិកើនឡើងក្តី
ចុះថ្ងៃទី: 06-12-2022, 12:47 PM, ចំនួនអ្នកអានៈ 112ដង
រាជធានីភ្នំពេញ:ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី«ផ្សព្វផ្សាយ ជាសាធារណៈអំពីសមិទ្ធផល នៃការអនុវត្តគម្រោងសហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម និងពិធីប្រគល់លិខិតថ្លែងអំណរគុណ ជូនគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ SME មានប្រសាសន៍ថា បើទោះបីជាការអនុវត្តគោលនយោបាយ រឹតបន្តឹងរូបិយវត្ថុរបស់សហរដ្ឋអាមេរិក ដែលនឹងធ្វើឱ្យថ្លៃដើមនៃកម្ចី នៅលើទីផ្សារខ្ពស់ជាងមុនក្តី ក្នុងរយៈពេលខាងមុខ SME Bank នៅតែបន្តទិសដៅគោលនយោបាយរបស់ខ្លួន ក្នុងការផ្តល់ហិរញ្ញប្បទាន ជាមួយនឹងអត្រាការប្រាក់សមរម្យ ទៅសហគ្រាសធុនតូច និងមធ្យម ដើម្បីបន្ធូរបន្ថយផល ប៉ះពាល់អវិជ្ជមាន រយៈពេលវែងនៃវិបត្តិជំងឺកូវីដ-១៩ និងគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។ មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា បើទោះបីជាអត្រាការប្រាក់នៅលើផ្សារកើនឡើងក្តី ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ដែលជាធនាគាររបស់រដ្ឋ នឹងនៅតែបន្តរក្សាអត្រាការប្រាក់សមរម្យដដែល ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ធនាគារសហគ្រាសធុនតូច និងមធ្យម និងរក្សានូវការផ្ដល់កម្ចីក្នុងអត្រាការប្រាក់សមរម្យ ដូចដែលមានចែងក្នុង យុទ្ធសាស្ត្រធុរកិច្ច របស់ធនាគារសហគ្រាសធុនតូច និងមធ្យម គឺ ផ្ដល់កម្ចីជាមួយនឹងអត្រាការប្រាក់ចន្លោះពី ៥.៨៨% និង ៦.៨៨% ក្នុងមួយឆ្នាំសម្រាប់វិស័យអាទិភាព និងផ្ដល់កម្ចីជាមួយនឹងអត្រាការប្រាក់ថេរត្រឹម ៧.៥% សម្រាប់វិស័យធម្មតា។ ផ្ដល់កម្ចីជាមួយអត្រាការប្រាក់សម្បទានបំផុត ពោលត្រឹម ៥.៥% សម្រាប់សហគ្រាសធុនតូច និងមធ្យមដែលមានម្ចាស់ជាស្ត្រី ប្រសិនបើសហគ្រាសទាំងនោះចុះបញ្ជីត្រឹមត្រូវ និងស្ថិតក្នុងវិស័យអាទិភាព»។ ទន្ទឹមគ្នានេះ លោកបានឱ្យដឹងទៀតថា ធនាគារសហគ្រាសធុនតូច និងមធ្យម មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការផ្តល់កម្ចីជាប្រាក់រៀល ដើម្បីលើកកម្ពស់រូបិយបណ្ណក្នុងស្រុក។ ក្នុងន័យនេះ ធនាគារនឹងផ្តល់កម្ចីជាប្រាក់រៀលក្នុង អត្រាការប្រាក់ទាបជាងកម្ចី ជាប្រាក់ដុល្លារអាមេរិក ០.២៥% សម្រាប់វិស័យធម្មតា និង រហូតដល់ ០.៥% សម្រាប់វិស័យអាទិភាព។ លោកបន្ថែមថា «ខ្ញុំសូមជម្រាបជូនថា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា កំពុងស្ថិតក្នុងដំណើរការនៃការបង្កើតផលិតផលកម្ចីថ្មីៗ ដែលមិនសូវពឹងផ្អែកខ្លាំងលើទ្រព្យបញ្ចាំ»។ លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ អត្រាការប្រាក់នៅលើទីផ្សារអន្តរជាតិ បានកើនខ្ពស់គួរឱ្យកត់សម្គាល់ ក៏ប៉ុន្តែសម្រាប់កម្ចីដែលផ្តល់ឱ្យតាមរយៈគម្រោងធនាគារ SME គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលជាដៃរបស់ធនាគារ SME នៅតែផ្តល់កម្ចីក្នុងអត្រាប្រាក់ ដែលបានកំណត់ ក្នុងកម្រិត៦%ឬ៦.៥% បើទោះបីមិនទទួលបានផលចំណេញក៏ដោយ ក៏សមាជិកទាំងអស់នៅតែបន្តគាំទ្រផងដែរ។ លោកលើកឡើងទៀតថា «សួរថាហេតុអ្វី បានជាមិនចំណេញហើយយើងនៅបន្តគាំទ្រ គឺយើងចង់ឱ្យ SME យើងដើរទៅមុខ ខណៈ SME យើងដើរទៅមុខវាផ្នែកមួយនៃសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីជួយឱ្យសេដ្ឋកិច្ចយើងដើរ។ បើនិយាយពីដៃគូ យើងអត់ចំណេញទេ តែបើនិយាយពីសេដ្ឋកិច្ច យើងចំណេញច្រើន។ ជារួមទោះបីថា ក្នុងបរិបទនេះ ទោះការប្រាក់ឡើងខ្ពស់ក៏ដោយ យើងធ្វើទៅដោយរួចខ្លួនក៏ដោយ ក៏យើងនៅតែបន្តគាំទ្រ និងកៀកស្មារជាមួយកម្មវិធីនេះ»។ តែយ៉ាងណា កន្លងមកមានការលើកឡើងថា ការដាក់ពាក្យកម្ចីស្នើសុំឥណទាន ពីគម្រោងហិរញ្ញប្បទាន ជួយដល់ SME នេះ គឺមានការលំបាក ដោយសារតែមានការទាមទារ ឯកសារស្មុគ្រស្មាញ ដាក់លក្ខខណ្ខច្រើន ឬទាមទារព្រទ្យបញ្ចាំជាដើម។ លោកបណ្ឌិត ផាន់ ផល្លា ទទួលស្គាល់ថា សហគ្រាសមួយចំនួនអាចនឹងពិបាក ក្នុងការទទួលបានឥណទាន ដោយសារតែលក្ខខណ្ឌតម្រូវផ្សេងៗ តែយ៉ាងនេះក្តីក្រសួងនឹងខិតខំសម្រួល តាមតែអាចធ្វើទៅបាន។ ជាមួយគ្នានេះ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក សុខ វឿន មានប្រសាសន៍ថា ជាទូទៅក្នុងការផ្តល់កម្ចី គ្រឹះស្ថានហិរញ្ញវត្ថុតែងតែ ពិនិត្យមើលលទ្ធភាពនៃការសងត្រឡប់របស់សហគ្រាស លំហូរហិរញ្ញវត្ថុ និងផែនការនៃការធ្វើអាជីវកម្មរបស់ពួកគេ ព្រោះគ្រឹះស្ថានហិរញ្ញវត្ថុ មិនអាចផ្តល់កម្ចីដល់សហគ្រាសណា ដែលមានផែនការអាជីវកម្មមិនច្បាស់លាស់ ឬមានភាពខ្សោយនោះទេ។ ប្រសិនបើអាជីកម្មណាមានលទ្ធភាព និងផែនការអាជីវកម្មល្អ គ្រឹះស្ថានហិរញ្ញវត្ថុ អាចនឹងមិនទាមទារទ្រព្យបញ្ចាំ ដោយគ្រាន់តែឱ្យសាជីវកម្មធានាឥណទានកម្ពុជាធ្វើការធានាប៉ុណ្ណោះ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 20-04-2024, 03:07 PM, ចំនួនអ្នកអានៈ​ 0ដង
បញ្ហា​បែបនេះ​បាន​កើតមានឡើង បន្ទាប់ពី​ខ្សែប្រយុទ្ធ​រូបនេះ បានស្នើ​សុំ​ចាក់​ចេញពី​ការប្រកួត​វគ្គ ៨​ក្រុម​ចុងក្រោយ​នៅ UEFA Chamspanions League កាលពី​ថ្ងៃ​ពុធ ដោយសារ​បញ្ហា​របួស​សាច់ដុំ ដែល​លេង​ទល់​ក្រុម Real Madrid ខណៈ​លោក Pespan Guardiola បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា «Erling មាន​បញ្ហា​របួស​សាច់ដុំ យើង​នឹង​កំពុង​តាមដាន​មើល​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 03:04 PM, ចំនួនអ្នកអានៈ​ 0ដង
Man City បាន​រីករាយ​នឹង​រយៈពេល​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​ចាប់តាំងពី​លោក Guardiola ចូលកាន់​តំណែង​នៅ​កីឡដ្ឋាន Etihad កាលពី​រដូវក្តៅ​ឆ្នាំ ២០១៩​។​ក្រុម​មេឃ​ខៀវ Manchester City ត្រូវបាន​គេ​រាយការណ៍​ថា​បានកំណត់​គោលដៅ​យក​គ្រូបង្វឹក Girona លោក Michel ជា​អ្នក​ស្នង​តំណែង​ដ៏​មាន​សក្តានុពល​សម្រាប់​លោក Pespan Gua
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 02:54 PM, ចំនួនអ្នកអានៈ​ 0ដង
ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ប៉ុន្តែ ប្រភពដដែលបានបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ច និងការទូតរវាងសហរដ្ឋអាមេរិក និងនីហ្សេនៅតែរក្សាដដែល បើទោះជាមានការដកកងទ័ពអាមេរិកក៏ដោយ។ ដោយឡែក កាសែតអាមេរិក New York Times កាលពីថ្ងៃសុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 02:51 PM, ចំនួនអ្នកអានៈ​ 0ដង
ក្រោយ​ជួយ​ក្លឹប Bayern ទម្លាក់​ក្លឹប​កាំភ្លើង​ធំ Arsenal ហើយ​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាលពី​ពាក់កណ្ដាល​សប្ដាហ៍​នេះ អ្នកចាំទី Neuer បាន​បង្កើត​កំណត់ត្រា​ថ្មី​សម្រាប់​ខ្លួនឯង​។ អ្នកចាំទី​ដៃ​ទីមួយ​របស់​ក្លឹប Bayern Munich កីឡាករ Manuel Neuer ក្លាយទៅជា​អ្នកចាំទី​ដែល​រារាំង​ឲ្យ​មិន​ឲ្យ​គូប្រកួត​ស៊ុត​ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 02:46 PM, ចំនួនអ្នកអានៈ​ 0ដង
លោក​បាន​និយាយ​បែប​នោះ នៅក្នុង​បទសម្ភាសន៍​ជាមួយ RTVI ដោយ​លើកទ្បើង​ថា យើង​បាន​សម្រេចចិត្ត ថា​យើង​គួរតែ​ផ្តោត​មិន​ត្រឹមតែ​លើ​ការហ្វឹកហ្វឺន​ផ្នែក​យោធា និង​អ្វី​ផ្សេងទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដើម្បី​បណ្តុះ​កម្លាំង​ស្នេហា​ជាតិ​ពិតប្រាកដ​ដែល​ស្រឡាញ់​ប្រទេស​របស់​ពួកគេ​ថែមទៀត ហើយ​អ្វី​ជាសំខា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 02:32 PM, ចំនួនអ្នកអានៈ​ 0ដង
យោងតាមខ្លឹមសារដែលបុរសសញ្ជាតិស្វីសខាងលើបានបង្ហោះនៅលើបណ្តាញសង្គម Instagram បានបញ្ជាក់ថា «លុយដែលបានជះទៅលើថ្លៃសេវា គួរតែក្លិបនីមួយៗយកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍន៍កីឡាករ និងកន្លែងហ្វឹកហាត់ជាដើម ដោយមិនគួរណាមកប្រើខុសគោលដៅបាល់ទាត់អីចឹងនោះទេ»។ យោងតាមខ្លឹមសារដែលបុរសសញ្ជាតិស្វីសខាងលើបានបង្ហោះន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 02:29 PM, ចំនួនអ្នកអានៈ​ 0ដង
ការផ្ទុះ​ដ៏​ខ្លាំងក្លា​មួយ​បានកើត​ឡើង​នៅឯ​មូលដ្ឋាន​យោធា Kalso ចម្ងាយ ៥០ គីឡូម៉ែត្រ​ភាគខាងត្បូង​នៃ​ទីក្រុង​បា​កដាដ ដែលជា​ទីតាំង​នៃ​កងកម្លាំង​ចល័ត​ដ៏​មាន​ប្រជាប្រិយ​របស់​អ៊ីរ៉ាក់ (PMF)​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ រ៉​យ​ទ័​រ ដែល​បាន​រាយការណ៍​ដោយ​ដកស្រង់​ប្រភព​។ យោងតាម​ទីភ្នាក់ងារសារព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 12:06 PM, ចំនួនអ្នកអានៈ​ 32ដង
សិង្ហបុរីបានគ្រងម្កុដជាប្រទេសមានអាកាសយានដ្ឋានល្អដាច់គេនៅលើពិភពលោក ចំនួន១២ដងមកហើយ។ ប៉ុន្តែ ក្នុងឆ្នាំ២០២៤នេះ ប្រទេសសិង្ហបុរី បានបាត់បង់តំណែងជាប្រទេសមាន «អាកាសយានដ្ឋានល្អដាច់គេនៅលើពិភពលោក» ឬ world’s best airspanort ក្រោមថ្វីដៃប្រទេសកាតាដែលបានឡើង ទៅឈរនៅលេខរៀងទី១។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloombe
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 12:04 PM, ចំនួនអ្នកអានៈ​ 23ដង
រាជធានី​ភ្នំពេញ ៖យោងតាម​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​បាន​ឲ្យ​ដឹងថា នា​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២៤ សម្តេច រួម​នឹង​អនុប្រធាន​ព្រឹទ្ធសភា​២​រូប​ទៀត​បាន​ជួប​សន្ទនា​ជាមួយ​ឯកឧត្តម សុក ហាច ឯកឧត្តម សេង ម៉ា​ឌី ឯកឧត្តម គង់ មុនី​កា ដែលជា​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស ឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 12:00 PM, ចំនួនអ្នកអានៈ​ 22ដង
សហរដ្ឋអាមេរិក បានបោះឆ្នោតវេតូប្រឆាំងនឹងសេចក្ដីព្រាងដំណោះស្រាយមួយ ដែលផ្ដល់អនុសាសន៍ដល់សមាជិកមហាសន្និបាត UN ទាំង១៩៣ប្រទេស ទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាសមាជិកពេញសិទ្ធិរបស់ UN។ ក្នុងការបោះឆ្នោតនៅឯក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃព្រហស្បតិ៍ ចក្រភពអង់គ្លេស និងស្វីសបាន អនុបវាទ ខណៈប្រទេស១២ផ្សេងទៀត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 11:58 AM, ចំនួនអ្នកអានៈ​ 21ដង
តំណាង​តុលាការ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន TASS កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា តុលាការ Khamovnichesky បានទទួល​ដីការ​សម្រាប់​ការចាប់ខ្លួន​ដោយ​កំបាំងមុខ​របស់​វរសេនីយ៍​ឯក Pavel Fedosenko, Fedor Yaroshevich និង Andrey Matviishin ។ យោងតាម​អ្នកតំណាង​បានឱ្យដឹងថា វរសេនីយ៍ឯក​អ៊ុយ​ក្រែ​ន​ម្នាក់ទៀត​គឺ​លោក Dmitry Khraspanach ក៏​ត្រូវបាន​ចោទប្រកាន់​ដោយ​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 11:55 AM, ចំនួនអ្នកអានៈ​ 34ដង
រាជធានី​ភ្នំពេញ ៖សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំឱ្យមានតុល្យភាព រវាងចំនួននាយទាហាន និងពលទាហាន ដើម្បីងាយស្រួលក្នុងការងារដឹកនាំបញ្ជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានណែនាំអំពីការជ្រើសរើស តែងតាំង ដំឡើងឋានន្តរស័ក្តិដល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 11:48 AM, ចំនួនអ្នកអានៈ​ 21ដង
អ្នកការទូត​រូបនេះ​បាន​លើកទ្បើង​ថា របប Kiev នៅតែ​បន្ត​ប្រកាស​ដោយ​បើកចំហ​នូវ​ផែនការ​វាយប្រហារ​ភេរវកម្ម​លើទឹក​ដី​រុស្ស៊ី ហើយ​ព័ត៌មាន​លម្អិត​ដែល​អ្នក​នឹងមិន​ជឿ​ត្រូវបាន​ពិភាក្សា​យ៉ាង​ល្អិតល្អន់​នៅក្នុង​សារព័ត៌មាន​លោកខាងលិច​។​ អ្នកនាំពាក្យ​ក្រសួងការបរទេស​រប​ស់​ប្រទេស​រុស្ស៊ី លោកស្រី Ma
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 11:47 AM, ចំនួនអ្នកអានៈ​ 23ដង
លោក William Burns ធ្វើការព្រមានបែបនេះនៅក្នុងសុន្ទរកថាមួយនៅឯមជ្ឈមណ្ឌល George W. Bush Center កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា និងចំពេល រដ្ឋសភាអាមេរិកគ្រោងនឹងបោះឆ្នោតនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ លើកញ្ចប់ជំនួយយោធាថ្មីទំហំ ៦១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដែលបានជាប់គាំងជាច្រើនខែ មកហើយដោយសារតែការជំទាស់ពីសមាជិករដ្ឋស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 11:43 AM, ចំនួនអ្នកអានៈ​ 21ដង
ឆ្លើយតប​ទៅនឹង​សំណួរ​របស់​សារព័ត៌មាន Anadolu ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​មូ​ស្គូ លោកស្រី Zakharova បាន​និយាយថា ជាទូទៅ​សហរដ្ឋអាមេរិក ប្រើប្រាស់​ប្រទេស និង​ប្រជាជាតិ​នានា​ដើម្បី​បម្រើ​ផលប្រយោជន៍​ពាណិជ្ជកម្ម​របស់ខ្លួន ហើយ​បញ្ហា​នៃ​វត្តមាន​យោធា​របស់​សហរដ្ឋអាមេរិក​នៅ​មជ្ឈិមបូព៌ា​គឺ កាន់
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1669 នាក់
ម្សិលមិញ : 3001 នាក់
សរុបទាំងអស់ : 6444250 នាក់