ប្រាក់រង្វាន់ ២៣៦លានរៀល ត្រូវបានរាជរដ្ឋាភិបាល ប្រគល់ជូនជយលាភីជើងឯកអាស៊ី កីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក លើកទី៧
ចុះថ្ងៃទី: 06-12-2022, 08:52 PM, ចំនួនអ្នកអានៈ 51ដង
រាជធានីភ្នំពេញ:ពិធីប្រគល់ប្រាក់រង្វាន់រាជរដ្ឋាភិបាលនេះ ធ្វើឡើងក្រោមវត្តមានលោក វ៉ាត់ ចំរើន តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិ CAMSOC ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ នេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តសរុបចំនួន ២៣៦លានរៀល ដល់ជយលាភីក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី កីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក លើកទី៧ (Aerobic Gymnastics Asian Championship 2022) នៅប៉ាតាយ៉ា ប្រទេសថៃកាលពីថ្មីៗ។ យោងតាមរបាយការណ៍លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ជើងឯកអាស៊ីកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក លើកទី៧ បានធ្វើការប្រកួតពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នៅថៃ ដោយសហព័ន្ធបានបញ្ចូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ១៨នាក់ចូលរួម ក្រោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC។ ជាលទ្ធផលអត្តពលិកកីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយលើ ៣ វិញ្ញាសា រួមមានមេដាយប្រាក់ ២ និងសំរឹទ្ធ ១។ មេដាយប្រាក់ទី១ ដណ្ដើមបានលើវិញ្ញាសាគូ មានកីឡាករ ស្រ៊ាន វួចទ្រី និងកីឡាការិនី ឈួន ស្រីនាត ស្មើនឹង ២គ្រឿង និងមេដាយប្រាក់ទី២ លើវិញ្ញាសាអាអេរ៉ូប៊ិកជាក្រុម ៥នាក់ មានកីឡាការិនី ឌឹម អ៊នធីតា, សួស ស្រីពៅ, ឈួន សុវណ្ណបញ្ញា, ស៊ីវ ចន្ថា និងកីឡាការិនី ណេម សុខហេង ស្មើនឹង ៥គ្រឿង។ រីឯមេដាយសំរឹទ្ធ ១ ដណ្ដើមបានលើវិញ្ញាសាទ្រីយ៉ូជាក្រុម(សម្ដែង ៣នាក់) មានកីឡាករ ស្រ៊ាន វួចទ្រី, កីឡាការិនី ច្រឹង ចាន់ត្រា និងកីឡាការិនី ឈួន ស្រីនាត ស្មើនឹង ៣គ្រឿង។ តាមគោលការណ៍សម្រាប់ការប្រកួតក្របខណ្ឌជើងឯកអាស៊ីនេះ រាជរដ្ឋាភិបាល បានសម្រេចផ្ដល់ប្រាក់រង្វាន់លើទឹកចិត្ត ដល់ម្ចាស់មេដាយប្រាក់ក្នុង ១គ្រឿង ចំនួន ២០លានរៀល ខណៈមេដាយសំរឹទ្ធក្នុង ១គ្រឿង ចំនួន ១៦លានរៀល។ ចំណែកគ្រូបង្វឹក ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ១០០% ស្មើនឹងមេដាយខ្ពស់បំផុតរបស់កីឡាករ-កីឡាការិនី និងគ្រូជំនួយ ក៏ទទួលបាន ៧០% នៃមេដាយរបស់កីឡាករ-កីឡាការិនីផងដែរ។ ដូច្នេះប្រាក់រង្វាន់ ដែលរាជរដ្ឋាភិបាល់ជូនជ័យលាភីជើងឯកអាស៊ីកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក លើកទី៧ ខាងលើ មានចំនួនសរុប ២៣៦លានរៀល។ ឆ្លៀតឱកាសនោះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និង NOCC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលតែងគិតគូរ និងយកចិត្តទុកដាក់វិស័យកីឡាគ្រប់សហព័ន្ធកីឡាជាតិ ដែលជាការផ្ដល់នូវភាពកក់ក្ដៅ និងការជំរុញលើកទឹកចិត្តដ៏សំខាន់ សម្រាប់កីឡាករ-កីឡាការិនី ខិតខំប្រឹងប្រែង និងធ្វើការប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិពីព្រឹត្តិការណ៍អន្ដរជាតិនានា។ ក្នុងនាមអាជ្ញាធរកីឡា លោកបានជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ បន្ដការខិតខំប្រឹងប្រែងកាន់តែខ្លាំងបន្ថែមទៀត ពិសេសកីឡាកាយសម្ព័ន្ធ ដែលកំពុងមានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ ដើម្បីធានាបាននូវគុណផលកម្រិតខ្ពស់ ឆ្ពោះទៅរកមេដាយឲ្យកាន់តែល្អប្រសើរជាងស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ពោលគឺការស្វែងមេដាយមាសយ៉ាងតិច ១គ្រឿង ស្របតាមសន្ទស្សន៍មេដាយ ដែលគណៈកម្មាធិការជាតិ CAMSOC បានដាក់ចេញ នៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។ ដោយឡែកលោក ណយ ផាណា បានបង្ហាញពីគុណតម្លៃដ៏ខ្ពង់ខ្ពស់ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោនាយករដ្ឋមន្ដ្រី។ ការទទួលបាននូវប្រាក់រង្វាន់នេះ គឺជាកត្ដាជំរុញ និងលើកទឹកចិត្តដ៏សំខាន់ ទាំងគ្រូ និងកីឡាករ-កីឡាការិនី ហើយក៏ជាការរួមចំណែកជួយសម្រួលដល់ជីវភាពគ្រួសារ និងការសិក្សារបស់ពួកគេ។ មួយទៀត ប្រាក់រង្វាន់នេះ ក៏អាចក្លាយជាដើមទុនសម្រាប់ពួកគេទាថ្ងៃអនាគត ក្នុងការបើករបររកស៊ីផ្សេងៗ ប្រសិនបើពួកគេចេះគ្រប់គ្រង និងប្រើប្រាស់ថវិកាបានត្រឹមត្រូវទៀតផង៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 26-04-2024, 11:56 AM, ចំនួនអ្នកអានៈ​ 20ដង
ខេត្តកណ្ដាលរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ នាង អាយុ៦០ឆ្នាំ ទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមន្ត្រីរាជការ។ផ្ដើមចេញពីរឿងគំនុំរវាងអ្នករស់នៅជិតខាងគ្នា បុរសម្នាក់ត្រូវបានបុរសម្នាក់ទៀត ប្រដាប់ដោយកាំបិតផ្គាក់ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-04-2024, 11:52 AM, ចំនួនអ្នកអានៈ​ 17ដង
ក្រុមគ្រូពេទ្យ បានរាយការណ៍ពីការវាយប្រហារតាមអាកាស ៥លើករបស់អ៉ីស្រាអែលលើទីក្រុង Rafah កាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយត្រូវចំផ្ទះ ៣ខ្នងបណ្តាលឱ្យមនុស្ស ៦នាក់ស្លាប់ រួមទាំងអ្នកកាសែតក្នុងស្រុកម្នាក់ផងដែរ។ លោក Ibrahim Khraishi ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ Reuters ថា «យើងមាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-04-2024, 11:04 AM, ចំនួនអ្នកអានៈ​ 20ដង
លោក Jens Stoltenberg ធ្វើការកត់សម្គាល់បែបនេះ ក្នុងសុន្ទរកថាមួយនាឱកាសបំពេញទស្សនកិច្ចក្នុងទីក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា។ លោកប្រមុខ NATO បានទទួលស្គាល់ថាក្នុងរយៈពេលប៉ុន្មានខែមកនេះ សម្ព័ន្ធមិត្ត NATO មិនបានផ្ដល់អាវុធឱ្យអ៊ុយក្រែនតាមការសន្យានោះទេ តែទោះជាបែបនេះក្ដី វាមិនទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-04-2024, 11:01 AM, ចំនួនអ្នកអានៈ​ 17ដង
នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៉ី TASS​ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Ryabkov បានគូសបញ្ជាក់ដូច្នេះថា «ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនឹងមិនអាចផ្ដល់សន្តិសុខដ៏អស្ចារ្យសម្រាប់ប៉ូឡូញ ឬប្រទេសដទៃទៀតដែលចង់ទទួលយកការ ដាក់ពង្រាយអាវុធប្រភេទនេះនោះទេ»។ អា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-04-2024, 10:59 AM, ចំនួនអ្នកអានៈ​ 0ដង
កិច្ចសហប្រតិបត្តិការដែលមិនបានបង្ហាញពីទំហំទឹកប្រាក់រវាងភាគីទាំងពីរនេះដែរ គឺដើម្បីផ្តល់សិទ្ធិដល់ Aramco ក្នុងការឧបត្ថម្ភព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ផ្នែកបុរសនៅឆ្នាំ២០២៦ និងព្រឹត្តិការណ៍បាល់ទាត់ស្រ្តីពិភពលោក នៅឆ្នាំបន្ទាប់ផងដែរ។ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានចុះហត្ថលេខាជាមួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-04-2024, 10:57 AM, ចំនួនអ្នកអានៈ​ 0ដង
រាជធានី​ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានចេញសេចក្តីជូនដំណឹងថ្មីមួយដោយប្រកាសពីការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២ ចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ តទៅ។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-04-2024, 10:55 AM, ចំនួនអ្នកអានៈ​ 16ដង
មន្ត្រីអាមេរិកបានបញ្ជាក់ថាអាវុធមីស៊ីលបាញ់ផ្លោងរយៈចម្ងាយឆ្ងាយផ្តល់ជាសម្ងាត់ដោយ សហរដ្ឋអាមេរិកនោះ ត្រូវបានអ៊ុយក្រែនប្រើប្រាស់ជាលើកដំបូង ក្នុងការវាយប្រហារដាក់ទៅលើកងកម្លាំងរុស្ស៊ី។ អាវុធមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយនេះ ត្រូវបានបញ្ជូនមកអ៊ុយក្រែនដែលជាផ្នែកនៃកញ្ចប់ជំនួយរបស់អាមេរិក តម្លៃ៣០០
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-04-2024, 10:24 AM, ចំនួនអ្នកអានៈ​ 20ដង
រាជធានី​ភ្នំពេញ ៖ឯកឧត្តម ហ៊ី បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិក ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។ ឯកឧត្តម ហ៊ី បាវី និងលោកជំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-04-2024, 10:20 AM, ចំនួនអ្នកអានៈ​ 30ដង
សេចក្ដីរាយការណ៍របស់ KCNA មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមពីអង្គភាពយោធាខាងលើដែលទទួលបន្ទុកផលិតកំាភ្លើងធំដែរនោះទេ។ កូរ៉េខាងជើងត្រូវបានកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចោទប្រកាន់ថាកំពុងបង្កើនការផលិតគ្រាប់កំាភ្លើងធំ សម្រាប់ផ្គត់ផ្គង់ឱ្យរុស្ស៉ី។ ប៉ុន្តែទាំងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ បា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-04-2024, 10:19 AM, ចំនួនអ្នកអានៈ​ 18ដង
​កីឡា ៖ មេឃ​ខៀវ Manchester City ដែលជា​ក្រុម​ការពារ​តំណែង​ជើងឯក Premier League បាន​រំកិល​មកឈរ​លេខ​២ ក្នុង​តារាង​ពិ​ន្ធុ​ជា​បណ្តោះអាសន្ន​វិញ ដោយ​ចាញ់​ប្រៀប​កាំភ្លើង​ធំ Arsenal តែ ១​ពិន្ទុ​ប៉ុណ្ណោះ ក្រោយ​បំបាក់​ម្ចាស់ផ្ទះ Brighton Hove & Albion ក្នុង​លទ្ធផល ៤-០ នា​យប់មិញ​នេះ​។​ ៣​ពិន្ទុ​ដ៏​សំខាន់​ក្រៅ​ដី​ក្នុង​ប្រកួត​ទី​៣៣ រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-04-2024, 10:16 AM, ចំនួនអ្នកអានៈ​ 21ដង
ទីភ្នាក់ងារ​នេះ​បាន​ថ្លែង​នៅក្នុង​អំឡុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង Rafah ភាគខាងត្បូង​ដោយ​លើកទ្បើង​ថា ក្រុម​ការពារ​ស៊ីវិល​បាន​ជីក​យក​សាកសព​ចំនួន ៣៩២ ចេញពី​ផ្នូរ​ដ៏​ធំ​៣ ខណ​សាកសព​កុមារ​ក៏ត្រូវ​បាន​រកឃើញ​ក្នុងចំណោម​ជនរងគ្រោះ​នោះ​ផងដែរ​។​ទីភ្នាក់ងារ​ការពារ​ជន​ស៊ីវិល​បាន​ថ្លែង​ឲ្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-04-2024, 10:14 AM, ចំនួនអ្នកអានៈ​ 22ដង
រាជធានី​ភ្នំពេញ ៖ឧកញ៉ា សុខ ឆាយ អគ្គនាយកក្រុមហ៊ុន IBC និងលោកជំទាវ សុខ ណារិន បានបរិច្ចាគថវិកាចំនួន ២ពាន់ដុល្លារអាមេរិក ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។ ឧកញ៉ា សុខ ឆាយ និងលោកជំទាវ សុខ ណារិន តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-04-2024, 10:12 AM, ចំនួនអ្នកអានៈ​ 18ដង
ប្រធានាធិបតី​អ៊ីរ៉ង់​លោក Ebrahim Raisi បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក Shehbaz Sharif ក្នុង​ទីក្រុង Islamabad ក្នុងអំឡុងពេល​ទស្សន​កិច្ច​រយៈពេល​បី​ថ្ងៃ​។​មេដឹកនាំ​នៃ​ប្រទេស​អ៊ីរ៉ង់ និង​ប៉ា​គី​ស្ថាន​បាន​ព្រមព្រៀងគ្នា​ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​សេដ្ឋកិច្ច​បន្ថែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-04-2024, 10:11 AM, ចំនួនអ្នកអានៈ​ 20ដង
លោក Blinken ដែលកំពុងស្ថិតក្នុងប្រទេសចិន សម្រាប់ការបំពេញទស្សនកិច្ចជាលើកទី២ ក្នុងរយៈពេលជិតមួយឆ្នាំ បានបង្ហាញក្ដីសង្ឃឹមពីភាពរីកចម្រើនក្នុងកិច្ចចរចា ជាមួយថ្នាក់ដឹកនាំចិន ប៉ុន្តែបានអះអាងថាលោកនឹងលើកឡើងដោយផ្ទាល់ពីបញ្ហាខ្វែងគំនិតគ្នាមួយចំនួន ដែលត្រូវបានគេរំពឹងថានឹងមានរួមបញ្ចូលទាំងបញ្ហាសង្រ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-04-2024, 10:08 AM, ចំនួនអ្នកអានៈ​ 18ដង
សេចក្តីថ្លែងការណ៍​បានសរសេរថា អ្នកស៊ើប​អង្កេត​មាន​ព័ត៌មាន​អំពី​ចំនួន​សរុប​នៃ​ទាហាន​ស៊ីឈ្នួល​បរទេស​ជាង ៣,១០០ នាក់ ដែល​ចូលរួម​ក្នុង​សកម្មភាព​ប្រយុទ្ធ​នៅ​ខាង​អ៊ុយ​ក្រែ​ន ហើយ​ពួកគេ​ភាគច្រើន​មកពី​សហរដ្ឋអាមេរិក កាណាដា ចក្រភព​អង់គ្លេស និង​ហ្ស​ក​ហ្ស៊ី តែ​មកពី​អាមេរិក​ច្រើនជាងគេ​។​ ការិយា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1775 នាក់
ម្សិលមិញ : 3663 នាក់
សរុបទាំងអស់ : 6464197 នាក់