មន្ត្រី និងយុវជនជាង២,៤០០នាក់ ត្រៀមប្រមូលសំរាមក្នុងពិធីបុណ្យសមុទ្រនៅព្រះសីហនុ
ចុះថ្ងៃទី: 08-12-2022, 02:15 PM, ចំនួនអ្នកអានៈ 30ដង
ក្រុងព្រះសីហនុ:នាឱកាសនោះ លោក ហួត រិទ្ធី បានលើកឡើងអំពីបញ្ហាសំរាមដែលបានកើតមានក្នុងការរៀបចំកម្មវិធីតូចធំកន្លងមក ដូចជា បុណ្យអុំទូកនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តបាត់ដំបង ពិធីបុណ្យសមុទ្រនៅខេត្តកោះកុង ខេត្តកំពតជាដើម។ មន្ត្រីរាជការ កម្លាំងសមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋ និងយុវជនជាង២,៤០០នាក់ ឬមានច្រើនជាងនេះ បានត្រៀមខ្លួនចូលរួមប្រមូលសំរាម សម្អាតបរិស្ថាននៅទីតាំងសំខាន់ៗនៃការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២។ នេះបើតាមការឱ្យដឹងរបស់លោក ហួត រិទ្ធី ប្រធាននាយកដ្ឋានគាំពារទីក្រុងស្អាតនិងជំរុញការប្រឡងប្រណាំងនៃក្រសួងទេសចរណ៍។ ការបញ្ជាក់របស់លោកត្រូវបានធ្វើឡើងក្នុងសិក្ខាសលាស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឆ្ពោះទៅការអបអរសាទរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ទិត ចន្ថា​ រដ្ឋលេខាធិការក្រសួងទេសចរណ៍៍ តំណាងលោករដ្ឋមន្ត្រី ថោង ខុន នៅសណ្ឋាគារសុខាក្រុងព្រះសីហនុ។ លោកប្រធាននាយកដ្ឋានបានបន្តថា ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ​ មន្ត្រីជំនាញនៃក្រសួងទេសចរណ៍បានដាក់ចេញនូវដំណោះស្រាយជាច្រើនដែលផ្តោតលើការអប់រំបណ្ដុះបណ្ដាល សកម្មភាពសម្អាតបរិស្ថាននិងការប្រមូលសំរាមជាក់ស្ដែង និងការបញ្ជ្រាបការយល់ដឹងដល់ម្ចាស់អាជីវកម្ម ភ្ញៀវទេសចរ ក៏ដូចជាអ្នកចូលរួមទូទៅ។ តួយ៉ាងក្នុងឱកាសបុណ្យសមុទ្រនៅខេត្តព្រះសីហនុនេះ គឺក្រសួងទេសចរណ៍បានទទួលនូវជំនួយធុងសំរាមសរុបចំនួន១០០ធុង សម្រាប់ផ្ដល់ជម្រើសរើសកាន់តែច្រើនដល់អ្នកចូលរួមកម្សាន្ត បន្ថែមពីលើអ្វីដែលរដ្ឋបាលខេត្តបានរៀបចំរួចហើយនោះ។ លោក ហួត រិទ្ធី បានបញ្ជាក់អំពីសកម្មភាពប្រមូលសំរាមនិងសម្អាតបរិស្ថាននៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នៅពយសម្ដេចតេជោដែលមានអ្នកចូលរួមចំនួន៧១៦នាក់ និងដើមឈើចាំស្នេហ៍ដែលមានអ្នកចូលរួមចំនួន១,៦៩៩នាក់ ដោយមានកិច្ចសហការរវាងក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ។ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ គឺមានសកម្មភាពធ្វើនៅឆ្នេរអូរឈើទាល (បន្ទប់ទឹកលេខ១) និងនៅឆ្នេរអូត្រេះ ដែលមានអ្នកចូលរួមប្រហាក់ប្រហែលគ្នានឹងថ្ងៃទី១០ដែរ។ ក្រៅពីនោះ ក៏មានស្ដង់លេខរៀង៤២ (VIP) ដែលមានការចាក់ផ្សាយវីដេអូអប់រំពាក់ព័ន្ធនឹងការទុកដាក់សំរាម និងមានការលេងហ្គេមអប់រំ ព្រមទាំងមានការផ្ដល់រង្វាន់។ លោក ហួត រិទ្ធី បានអំពាវនាវដល់ភ្ញៀវទេសចរ ប្រជាពលរដ្ឋចូលរួមក្នុងយុទ្ធនាការកម្ពុជាស្អាតនាឱកាសបុណ្យសមុទ្រនេះឱ្យបានផុសផុល ដើម្បីរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះពិរពេញដោយភាពស្អាត មានអនាម័យ មានសោភ័ណភាពល្អ ធានាបាននូវបរិស្ថានស្អាត និងសប្បាយរីករាយទាំងអស់គ្នា។ លោករដ្ឋលេខាធិការប្រចាំការ ទិត ចន្ថា បានអរគុណដល់ក្រុមហ៊ុនតូតាល់អេនើជី (Total Energy) តាមរយៈគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ដែលបានជួយឧបត្ថម្ភធុងសំរាមចំនួន១០០ធុង ទុកសម្រាប់ប្រើប្រាស់ដល់ការងារអនាម័យបរិស្ថាន ជាពិសេសក្នុងឱកាសពិធីបុណ្យសមុទ្រតែម្ដង។ លោកក៏បានស្នើដល់រដ្ឋបាលខេត្តព្រះសីហនុ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីឯកជនទាំងអស់ត្រូវរួមគ្នាថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណភាពទីក្រុងឱ្យបានល្អ ក្នុងឱកាសពិធីបុណ្យសមុទ្រនេះ ដោយឈរលើមូលដ្ឋានក្រុងព្រះសីហនុជាជ័យលាភីផ្ការំដួល៣ទង នៃចលនាប្រឡងប្រណាំងទីក្រុងស្អាតថ្នាក់ជាតិនាពេលកន្លងមក និងក៏ជាជ័យលាភីទីក្រុងទេសចរណ៍ស្អាតថ្នាក់អាស៊ាន នាពេលកន្លងទៅផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 20-04-2024, 03:35 PM, ចំនួនអ្នកអានៈ​ 0ដង
ក្នុងសេចក្ដីថ្លែងការណ៍រួម ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ថាយន្ដហោះចម្បាំង១៧គ្រឿង ក្នុងចំណោម២១គ្រឿង បានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃ ច្រកសមុទ្រតៃវ៉ាន់ និងបានហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ នៅភាគខាងជើង ភាគកណ្ដាល និងភាគនិរតី ដើម្បីចូលរួមជាមួយ នាវាចម្បាំងច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 03:34 PM, ចំនួនអ្នកអានៈ​ 0ដង
​លោក Zidane បានទទួល​ជោគជ័យ​យ៉ាងខ្លាំង​ក្នុងអំឡុងពេល​ដឹកនាំ Real Madrid ចំនួន​៣​លើក​ដោយ​បានឈ្នះ​ពានរង្វាន់​ចំនួន​១១ រួមទាំង​ពាន Chamspanions League ចំនួន​៣​ជាប់​គ្នា​ចន្លោះ​ឆ្នាំ ២០១៦ និង ២០១៨​។​ អតីត​គ្រូបង្វឹក​ក្រុម Real Madrid លោក Zinedine Zidane ត្រូវបាន​គេ​រាយការណ៍​ថា​ចង់​ធ្វើជា​គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម Manchester United ជាជាង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 03:29 PM, ចំនួនអ្នកអានៈ​ 0ដង
​បន្ទាប់ពី​បាន​រីកចម្រើន​តាម​លំដាប់​នៅ​ក្លឹប Nacho បាន​ឡើងកាន់​តួនាទី​ជា​ប្រធាន​ក្រុម​នៅ​រដូវ​កាល​នេះ ដោយ​ជំនួស​តំណែង Karim Benzema បន្ទាប់ពី​ការចាកចេញ​របស់គាត់​ទៅកាន់​ក្របខណ្ឌ Saudi Pro League ។​ ប្រធាន​ក្រុម Real Madrid កីឡាករ Nacho Fernandez ត្រូវបាន​គេ​រាយការណ៍​ថា​បានសម្រេច​ចិត្ត​ចាក​ចេញពី​ក្លឹប​នៅ​ចុងបញ្ចប់​នៃ​រដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 03:27 PM, ចំនួនអ្នកអានៈ​ 0ដង
​លោក Nagelsmann បាន​ជំនួស​តំណែង​លោក Hansi Flick ជា​គ្រូបង្វឹក​អាល្លឺម៉ង់​កាលពី​ខែកញ្ញា​ឆ្នាំមុន ហើយ​បាន​ចុះកិច្ចសន្យា​ដំបូង​រហូតដល់​ចុងបញ្ចប់ Euro 2024 ដែល​អាល្លឺម៉ង់​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ខែមិថុនា​។​ សមាគម​បាល់ទាត់​អាល្លឺម៉ង់ (DFB) បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា អ្នកចាត់ការ​ទូទៅ​លោក Julian Nagelsmann បាន​បន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 03:25 PM, ចំនួនអ្នកអានៈ​ 0ដង
ក្រសួងការបរទេស​ថៃ បានធ្វើ​បច្ចុប្បន្នភាព​ប្រចាំ​សប្តាហ៍​អំពី​បញ្ហា​អន្តរជាតិ ជុំវិញ​ប្រទេស​ថៃ​ក្នុង​សប្តាហ៍​មុន ក្រោយ​ផ្ទុះ​ជម្លោះ​ជិត​ព្រំដែន​នៅ​មី​យ៉ាន់​ម៉ា ដែល​នាំ​ឲ្យ​មាន​ជនភៀសខ្លួន​រាប់ម៉ឺន​នាក់ ចូល​ទឹកដី​ខ្លួន​តាម​ច្រកព្រំដែន​។​ រដ្ឋាភិបាល​ថៃ កំពុង​ពិចារណា​ផ្តល់ជំនួយ​មន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 03:20 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានី​ភ្នំពេញ ៖សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចអញ្ជើញសម្ពោធអគារបម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរ ពេទ្យ បង្អែក ខេត្ត សៀម រាប តម្លៃជិត២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជន ជប៉ុន។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 03:07 PM, ចំនួនអ្នកអានៈ​ 0ដង
បញ្ហា​បែបនេះ​បាន​កើតមានឡើង បន្ទាប់ពី​ខ្សែប្រយុទ្ធ​រូបនេះ បានស្នើ​សុំ​ចាក់​ចេញពី​ការប្រកួត​វគ្គ ៨​ក្រុម​ចុងក្រោយ​នៅ UEFA Chamspanions League កាលពី​ថ្ងៃ​ពុធ ដោយសារ​បញ្ហា​របួស​សាច់ដុំ ដែល​លេង​ទល់​ក្រុម Real Madrid ខណៈ​លោក Pespan Guardiola បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា «Erling មាន​បញ្ហា​របួស​សាច់ដុំ យើង​នឹង​កំពុង​តាមដាន​មើល​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 03:04 PM, ចំនួនអ្នកអានៈ​ 0ដង
Man City បាន​រីករាយ​នឹង​រយៈពេល​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​ចាប់តាំងពី​លោក Guardiola ចូលកាន់​តំណែង​នៅ​កីឡដ្ឋាន Etihad កាលពី​រដូវក្តៅ​ឆ្នាំ ២០១៩​។​ក្រុម​មេឃ​ខៀវ Manchester City ត្រូវបាន​គេ​រាយការណ៍​ថា​បានកំណត់​គោលដៅ​យក​គ្រូបង្វឹក Girona លោក Michel ជា​អ្នក​ស្នង​តំណែង​ដ៏​មាន​សក្តានុពល​សម្រាប់​លោក Pespan Gua
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 02:54 PM, ចំនួនអ្នកអានៈ​ 0ដង
ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ប៉ុន្តែ ប្រភពដដែលបានបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ច និងការទូតរវាងសហរដ្ឋអាមេរិក និងនីហ្សេនៅតែរក្សាដដែល បើទោះជាមានការដកកងទ័ពអាមេរិកក៏ដោយ។ ដោយឡែក កាសែតអាមេរិក New York Times កាលពីថ្ងៃសុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 02:51 PM, ចំនួនអ្នកអានៈ​ 0ដង
ក្រោយ​ជួយ​ក្លឹប Bayern ទម្លាក់​ក្លឹប​កាំភ្លើង​ធំ Arsenal ហើយ​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាលពី​ពាក់កណ្ដាល​សប្ដាហ៍​នេះ អ្នកចាំទី Neuer បាន​បង្កើត​កំណត់ត្រា​ថ្មី​សម្រាប់​ខ្លួនឯង​។ អ្នកចាំទី​ដៃ​ទីមួយ​របស់​ក្លឹប Bayern Munich កីឡាករ Manuel Neuer ក្លាយទៅជា​អ្នកចាំទី​ដែល​រារាំង​ឲ្យ​មិន​ឲ្យ​គូប្រកួត​ស៊ុត​ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 02:46 PM, ចំនួនអ្នកអានៈ​ 0ដង
លោក​បាន​និយាយ​បែប​នោះ នៅក្នុង​បទសម្ភាសន៍​ជាមួយ RTVI ដោយ​លើកទ្បើង​ថា យើង​បាន​សម្រេចចិត្ត ថា​យើង​គួរតែ​ផ្តោត​មិន​ត្រឹមតែ​លើ​ការហ្វឹកហ្វឺន​ផ្នែក​យោធា និង​អ្វី​ផ្សេងទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដើម្បី​បណ្តុះ​កម្លាំង​ស្នេហា​ជាតិ​ពិតប្រាកដ​ដែល​ស្រឡាញ់​ប្រទេស​របស់​ពួកគេ​ថែមទៀត ហើយ​អ្វី​ជាសំខា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 02:32 PM, ចំនួនអ្នកអានៈ​ 0ដង
យោងតាមខ្លឹមសារដែលបុរសសញ្ជាតិស្វីសខាងលើបានបង្ហោះនៅលើបណ្តាញសង្គម Instagram បានបញ្ជាក់ថា «លុយដែលបានជះទៅលើថ្លៃសេវា គួរតែក្លិបនីមួយៗយកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍន៍កីឡាករ និងកន្លែងហ្វឹកហាត់ជាដើម ដោយមិនគួរណាមកប្រើខុសគោលដៅបាល់ទាត់អីចឹងនោះទេ»។ យោងតាមខ្លឹមសារដែលបុរសសញ្ជាតិស្វីសខាងលើបានបង្ហោះន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 02:29 PM, ចំនួនអ្នកអានៈ​ 0ដង
ការផ្ទុះ​ដ៏​ខ្លាំងក្លា​មួយ​បានកើត​ឡើង​នៅឯ​មូលដ្ឋាន​យោធា Kalso ចម្ងាយ ៥០ គីឡូម៉ែត្រ​ភាគខាងត្បូង​នៃ​ទីក្រុង​បា​កដាដ ដែលជា​ទីតាំង​នៃ​កងកម្លាំង​ចល័ត​ដ៏​មាន​ប្រជាប្រិយ​របស់​អ៊ីរ៉ាក់ (PMF)​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ រ៉​យ​ទ័​រ ដែល​បាន​រាយការណ៍​ដោយ​ដកស្រង់​ប្រភព​។ យោងតាម​ទីភ្នាក់ងារសារព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 12:06 PM, ចំនួនអ្នកអានៈ​ 32ដង
សិង្ហបុរីបានគ្រងម្កុដជាប្រទេសមានអាកាសយានដ្ឋានល្អដាច់គេនៅលើពិភពលោក ចំនួន១២ដងមកហើយ។ ប៉ុន្តែ ក្នុងឆ្នាំ២០២៤នេះ ប្រទេសសិង្ហបុរី បានបាត់បង់តំណែងជាប្រទេសមាន «អាកាសយានដ្ឋានល្អដាច់គេនៅលើពិភពលោក» ឬ world’s best airspanort ក្រោមថ្វីដៃប្រទេសកាតាដែលបានឡើង ទៅឈរនៅលេខរៀងទី១។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloombe
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 12:04 PM, ចំនួនអ្នកអានៈ​ 23ដង
រាជធានី​ភ្នំពេញ ៖យោងតាម​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​បាន​ឲ្យ​ដឹងថា នា​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២៤ សម្តេច រួម​នឹង​អនុប្រធាន​ព្រឹទ្ធសភា​២​រូប​ទៀត​បាន​ជួប​សន្ទនា​ជាមួយ​ឯកឧត្តម សុក ហាច ឯកឧត្តម សេង ម៉ា​ឌី ឯកឧត្តម គង់ មុនី​កា ដែលជា​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស ឆ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1757 នាក់
ម្សិលមិញ : 3001 នាក់
សរុបទាំងអស់ : 6444338 នាក់