កម្ពុជា-អាមេរិកប្ដេជ្ញាផ្លាស់ប្ដូរបទពិសោធន៍ក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ
ចុះថ្ងៃទី: 08-12-2022, 09:55 PM, ចំនួនអ្នកអានៈ 96ដង
រាជធានីភ្នំពេញ:លោករដ្ឋមន្រ្តី អ៉ិត សំហេង បានចែករំលែកព័ត៌មានពីការវិវត្ត និងការរីកចម្រើនវិស័យការងារនៅកម្ពុជា ដែលបានចាប់ផ្តើមឡើង តាំងពីដំណាក់ដែលប្រទេសកម្ពុជាទើបទទួលបានការរីកចម្រើនជាបណ្តើរៗនូវវិស័យឧស្សាហកម្ម បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញលេញ ហើយកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយផ្សារភ្ជាប់បទដ្ឋានការងារអន្តរជាតិជាមួយសហរដ្ឋអាមេរិក។ ក្នុងការគ្រប់គ្រងវិស័យការងារ កម្ពុជាបានបន្តខិតខំអនុវត្តច្បាប់ស្តីពីការងារ ដែលបានអនុម័តកាលពីឆ្នាំ១៩៩៧ ហើយបានបញ្ជូលនូវខ្លឹមសារអនុសញ្ញាអង្គការអន្តរជាតិខាងការងារទាំង១៣ ដែលកម្ពុជាបានផ្តល់សច្ចាប័ន ក្នុងនោះមានទាំងអនុសញ្ញាស្នូល៨​ផងដែរ ដោយនេះបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការពារសិទ្ធិ និងអត្ថប្រយោជន៍ ទាំងភាគីកម្មករនិយោជិត និងនិយោជក។ បណ្ឌិត្យសភាជាតិអាជ្ញាកណ្តាលសហរដ្ឋអាមេរិកបានបញ្ជាក់ពីការបន្តកិច្ចសហការជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា ក៏ដូចជាក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅប្រទេសកម្ពុជា។ ការណ៍នេះត្រូវបានបញ្ជាក់ក្នុងជំនួបរវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Alan Symonette ប្រធានបណ្ឌិត្យសភាជាតិអាជា្ញកណ្តាល សហរដ្ឋអាមេរិ (National Academy for Arbitrators) នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ ក្នុងគោលបំណងស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យការងារ ជាពិសេសយន្តការក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងចំណុចសំខាន់ៗមួយចំនួនដូចជា ការបញ្ចូនសំណុំរឿងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ការពង្រីកសេវាកម្មនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល នីតិវិធីដោះស្រាយវិវាទ ក៏ដូចជាដើម្បីពិនិត្យលើលទ្ធភាពក្នុងការកសាង កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងភាពជាដៃគូរវាងបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល ជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។ លោករដ្ឋមន្ត្រីបានបន្តថា កាលពីការចាប់ផ្តើមដំបូង កម្ពុជាពិតជាជួបនូវបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងន់ ដោយសារបញ្ហាការមិនយល់ពីច្បាប់ស្តីពីការងារ នាំឱ្យទំនាក់ទំនងវិជ្ជាជីវៈមានការប្រឈម បង្កទៅជាកូដកម្ម បាតុកម្មតវ៉ាទាមទារសិទ្ធិនិងអត្ថប្រយោជន៍មានចំនួនច្រើននៅតាមរោងចក្រ សហគ្រាស។ ប៉ុន្តែតាមរយៈការពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងការដាក់ចេញនូវច្បាប់ និងលិខិតបទដ្ឋានថ្មីៗ ការរៀបចំឱ្យមានយន្តការសន្ទនាសង្គមជាលក្ខណៈត្រីភាគីជាយន្តការរួម ទាំងការពង្រឹងសមត្ថភាពមន្រ្តីអធិការកិច្ចការងារ និងមន្រ្តីផ្សះផ្សាវិវាទការងារ ហើយនៅឆ្នាំ២០០៤ ក្រសួងបានបង្កើតក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាស្ថាប័នឯករាជ្យក្នុងការដោះស្រាយវិវាទការងារប្រកបដោយតម្លាភាព ធ្វើឱ្យចំនួននៃវិវាទការងារកាន់តែបន្តធ្លាក់ចុះ ហើយចំនួននៃការធ្វើកូដកម្ម បាតុកម្មតវ៉ាក៏ធ្លាក់យ៉ាងខ្លាំងដែរ។ ដើម្បីបន្តការងារដោះស្រាយវិវាទកាន់មានវិសាលភាពធំទូលាយថែមទៀត ក្រសួងក៏បានស្នើសុំធ្វើវិសោធន៍កម្មច្បាប់ស្តីពីការងាររួចហើយ ដែលអនុញ្ញាតិឱ្យក្រុមប្រឹក្សាអាជ្ញាកណ្តាលអាចដោះស្រាយវិវាទការងារបុគ្គលបាន។ ឆ្លៀតក្នុងឱកាសនោះ គណៈប្រតិភូបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាលសហរដ្ឋអាមេរិកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចជាតិកម្ពុជា ដែលធ្វើឱ្យមានការផ្លាស់ប្តូរគួរជាទីមោទនៈ។ លោក Alan Symonette បានចែងរំលែកពីបទពិសោធន៍ បណ្ឌិត្យសភាជាតិអាជ្ញាកណ្តាលសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមវិវត្តន៍រីកចម្រើន ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ១៩៤០ ដែលបច្ចុប្បន្នមានសមាជិកប្រមាណ៦០០នាក់ ហើយដែលទទួលស្គាល់ថាជាស្ថាប័នឯករាជ្យមួយដោះស្រាយវិវាទការងារ ក្រៅប្រព័ន្ធតុលារ នៅសហរដ្ឋអាមេរិក និងកាដាណា ដែលទទួលការជឿទុកចិត្តពីភាគីកម្មករនិយោជិត និងនិយោជក។ លោកបានលើកពីកត្តាជោគជ័យ ផ្តើមចេញពីការជឿទុកចិត្តពីភាគីពាក់ព័ន្ធទាំងអស់ទៅលើប្រសិទ្ធភាព និងតម្លាភាពនៃស្ថាប័នរបស់លោក។ តាមការស្នើសុំរបស់លោករដ្ឋមន្រ្តី​​ លោកក៏បានសន្យាថានឹងបន្តកិច្ចសហការជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា ហើយក៏នឹងសិក្សាលើកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិការងារផងដែរ ដោយសារបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាលសហរដ្ឋអាមេរិកមានសាស្រ្តាចារ្យមានបទពិសោធន៍ខ្ពស់ដែលអាចចែករំលែកនូវចំណេះដឹងលើច្រើនមុខវិជ្ជា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 20-04-2024, 04:06 PM, ចំនួនអ្នកអានៈ​ 20ដង
អាជ្ញាធរការពារទិន្នន័យហូឡង់ (DPA) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយណែនាំក្រសួងមហាផ្ទៃហូឡង់ កុំឱ្យពឹងផ្អែកលើទំព័រ facebook ដើម្បីទំនាក់ទំនងជាមួយពលរដ្ឋ ប្រសិនបើខ្លួមិន ច្បាស់អំពីរបៀបដែល facebook ប្រើប្រាស់ទិន្នន័យរបស់អ្នកដែលចូលមើលទំព័ររបស់រដ្ឋាភិបាល (government spanage)។ រដ្ឋាភិបាលហូឡង់បាននិយាយនៅថ្ងៃសុក្រនេះថា ខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 04:10 PM, ចំនួនអ្នកអានៈ​ 0ដង
ក្នុងសេចក្ដីថ្លែងការណ៍រួម ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ថាយន្ដហោះចម្បាំង១៧គ្រឿង ក្នុងចំណោម២១គ្រឿង បានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃ ច្រកសមុទ្រតៃវ៉ាន់ និងបានហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ នៅភាគខាងជើង ភាគកណ្ដាល និងភាគនិរតី ដើម្បីចូលរួមជាមួយ នាវាចម្បាំងច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 03:34 PM, ចំនួនអ្នកអានៈ​ 21ដង
​លោក Zidane បានទទួល​ជោគជ័យ​យ៉ាងខ្លាំង​ក្នុងអំឡុងពេល​ដឹកនាំ Real Madrid ចំនួន​៣​លើក​ដោយ​បានឈ្នះ​ពានរង្វាន់​ចំនួន​១១ រួមទាំង​ពាន Chamspanions League ចំនួន​៣​ជាប់​គ្នា​ចន្លោះ​ឆ្នាំ ២០១៦ និង ២០១៨​។​ អតីត​គ្រូបង្វឹក​ក្រុម Real Madrid លោក Zinedine Zidane ត្រូវបាន​គេ​រាយការណ៍​ថា​ចង់​ធ្វើជា​គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម Manchester United ជាជាង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 03:29 PM, ចំនួនអ្នកអានៈ​ 29ដង
​បន្ទាប់ពី​បាន​រីកចម្រើន​តាម​លំដាប់​នៅ​ក្លឹប Nacho បាន​ឡើងកាន់​តួនាទី​ជា​ប្រធាន​ក្រុម​នៅ​រដូវ​កាល​នេះ ដោយ​ជំនួស​តំណែង Karim Benzema បន្ទាប់ពី​ការចាកចេញ​របស់គាត់​ទៅកាន់​ក្របខណ្ឌ Saudi Pro League ។​ ប្រធាន​ក្រុម Real Madrid កីឡាករ Nacho Fernandez ត្រូវបាន​គេ​រាយការណ៍​ថា​បានសម្រេច​ចិត្ត​ចាក​ចេញពី​ក្លឹប​នៅ​ចុងបញ្ចប់​នៃ​រដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 03:27 PM, ចំនួនអ្នកអានៈ​ 22ដង
​លោក Nagelsmann បាន​ជំនួស​តំណែង​លោក Hansi Flick ជា​គ្រូបង្វឹក​អាល្លឺម៉ង់​កាលពី​ខែកញ្ញា​ឆ្នាំមុន ហើយ​បាន​ចុះកិច្ចសន្យា​ដំបូង​រហូតដល់​ចុងបញ្ចប់ Euro 2024 ដែល​អាល្លឺម៉ង់​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ខែមិថុនា​។​ សមាគម​បាល់ទាត់​អាល្លឺម៉ង់ (DFB) បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា អ្នកចាត់ការ​ទូទៅ​លោក Julian Nagelsmann បាន​បន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 03:25 PM, ចំនួនអ្នកអានៈ​ 26ដង
ក្រសួងការបរទេស​ថៃ បានធ្វើ​បច្ចុប្បន្នភាព​ប្រចាំ​សប្តាហ៍​អំពី​បញ្ហា​អន្តរជាតិ ជុំវិញ​ប្រទេស​ថៃ​ក្នុង​សប្តាហ៍​មុន ក្រោយ​ផ្ទុះ​ជម្លោះ​ជិត​ព្រំដែន​នៅ​មី​យ៉ាន់​ម៉ា ដែល​នាំ​ឲ្យ​មាន​ជនភៀសខ្លួន​រាប់ម៉ឺន​នាក់ ចូល​ទឹកដី​ខ្លួន​តាម​ច្រកព្រំដែន​។​ រដ្ឋាភិបាល​ថៃ កំពុង​ពិចារណា​ផ្តល់ជំនួយ​មន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 03:20 PM, ចំនួនអ្នកអានៈ​ 23ដង
រាជធានី​ភ្នំពេញ ៖សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចអញ្ជើញសម្ពោធអគារបម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរ ពេទ្យ បង្អែក ខេត្ត សៀម រាប តម្លៃជិត២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជន ជប៉ុន។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 03:07 PM, ចំនួនអ្នកអានៈ​ 2ដង
បញ្ហា​បែបនេះ​បាន​កើតមានឡើង បន្ទាប់ពី​ខ្សែប្រយុទ្ធ​រូបនេះ បានស្នើ​សុំ​ចាក់​ចេញពី​ការប្រកួត​វគ្គ ៨​ក្រុម​ចុងក្រោយ​នៅ UEFA Chamspanions League កាលពី​ថ្ងៃ​ពុធ ដោយសារ​បញ្ហា​របួស​សាច់ដុំ ដែល​លេង​ទល់​ក្រុម Real Madrid ខណៈ​លោក Pespan Guardiola បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា «Erling មាន​បញ្ហា​របួស​សាច់ដុំ យើង​នឹង​កំពុង​តាមដាន​មើល​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 03:04 PM, ចំនួនអ្នកអានៈ​ 0ដង
Man City បាន​រីករាយ​នឹង​រយៈពេល​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​ចាប់តាំងពី​លោក Guardiola ចូលកាន់​តំណែង​នៅ​កីឡដ្ឋាន Etihad កាលពី​រដូវក្តៅ​ឆ្នាំ ២០១៩​។​ក្រុម​មេឃ​ខៀវ Manchester City ត្រូវបាន​គេ​រាយការណ៍​ថា​បានកំណត់​គោលដៅ​យក​គ្រូបង្វឹក Girona លោក Michel ជា​អ្នក​ស្នង​តំណែង​ដ៏​មាន​សក្តានុពល​សម្រាប់​លោក Pespan Gua
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 02:54 PM, ចំនួនអ្នកអានៈ​ 20ដង
ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ប៉ុន្តែ ប្រភពដដែលបានបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ច និងការទូតរវាងសហរដ្ឋអាមេរិក និងនីហ្សេនៅតែរក្សាដដែល បើទោះជាមានការដកកងទ័ពអាមេរិកក៏ដោយ។ ដោយឡែក កាសែតអាមេរិក New York Times កាលពីថ្ងៃសុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 02:51 PM, ចំនួនអ្នកអានៈ​ 0ដង
ក្រោយ​ជួយ​ក្លឹប Bayern ទម្លាក់​ក្លឹប​កាំភ្លើង​ធំ Arsenal ហើយ​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាលពី​ពាក់កណ្ដាល​សប្ដាហ៍​នេះ អ្នកចាំទី Neuer បាន​បង្កើត​កំណត់ត្រា​ថ្មី​សម្រាប់​ខ្លួនឯង​។ អ្នកចាំទី​ដៃ​ទីមួយ​របស់​ក្លឹប Bayern Munich កីឡាករ Manuel Neuer ក្លាយទៅជា​អ្នកចាំទី​ដែល​រារាំង​ឲ្យ​មិន​ឲ្យ​គូប្រកួត​ស៊ុត​ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 02:46 PM, ចំនួនអ្នកអានៈ​ 0ដង
លោក​បាន​និយាយ​បែប​នោះ នៅក្នុង​បទសម្ភាសន៍​ជាមួយ RTVI ដោយ​លើកទ្បើង​ថា យើង​បាន​សម្រេចចិត្ត ថា​យើង​គួរតែ​ផ្តោត​មិន​ត្រឹមតែ​លើ​ការហ្វឹកហ្វឺន​ផ្នែក​យោធា និង​អ្វី​ផ្សេងទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដើម្បី​បណ្តុះ​កម្លាំង​ស្នេហា​ជាតិ​ពិតប្រាកដ​ដែល​ស្រឡាញ់​ប្រទេស​របស់​ពួកគេ​ថែមទៀត ហើយ​អ្វី​ជាសំខា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 02:32 PM, ចំនួនអ្នកអានៈ​ 0ដង
យោងតាមខ្លឹមសារដែលបុរសសញ្ជាតិស្វីសខាងលើបានបង្ហោះនៅលើបណ្តាញសង្គម Instagram បានបញ្ជាក់ថា «លុយដែលបានជះទៅលើថ្លៃសេវា គួរតែក្លិបនីមួយៗយកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍន៍កីឡាករ និងកន្លែងហ្វឹកហាត់ជាដើម ដោយមិនគួរណាមកប្រើខុសគោលដៅបាល់ទាត់អីចឹងនោះទេ»។ យោងតាមខ្លឹមសារដែលបុរសសញ្ជាតិស្វីសខាងលើបានបង្ហោះន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-04-2024, 02:29 PM, ចំនួនអ្នកអានៈ​ 0ដង
ការផ្ទុះ​ដ៏​ខ្លាំងក្លា​មួយ​បានកើត​ឡើង​នៅឯ​មូលដ្ឋាន​យោធា Kalso ចម្ងាយ ៥០ គីឡូម៉ែត្រ​ភាគខាងត្បូង​នៃ​ទីក្រុង​បា​កដាដ ដែលជា​ទីតាំង​នៃ​កងកម្លាំង​ចល័ត​ដ៏​មាន​ប្រជាប្រិយ​របស់​អ៊ីរ៉ាក់ (PMF)​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ រ៉​យ​ទ័​រ ដែល​បាន​រាយការណ៍​ដោយ​ដកស្រង់​ប្រភព​។ យោងតាម​ទីភ្នាក់ងារសារព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2024, 12:06 PM, ចំនួនអ្នកអានៈ​ 32ដង
សិង្ហបុរីបានគ្រងម្កុដជាប្រទេសមានអាកាសយានដ្ឋានល្អដាច់គេនៅលើពិភពលោក ចំនួន១២ដងមកហើយ។ ប៉ុន្តែ ក្នុងឆ្នាំ២០២៤នេះ ប្រទេសសិង្ហបុរី បានបាត់បង់តំណែងជាប្រទេសមាន «អាកាសយានដ្ឋានល្អដាច់គេនៅលើពិភពលោក» ឬ world’s best airspanort ក្រោមថ្វីដៃប្រទេសកាតាដែលបានឡើង ទៅឈរនៅលេខរៀងទី១។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloombe
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2717 នាក់
ម្សិលមិញ : 3001 នាក់
សរុបទាំងអស់ : 6445298 នាក់