លោក ពូទីន អះអាងថា មហិច្ឆតាគ្រប់គ្រងពិភពលោករបស់ក្រុមលោកខាងលិច បង្កើនហានិភ័យនៃការផ្ទុះជម្លោះ
ចុះថ្ងៃទី: 09-12-2022, 06:17 PM, ចំនួនអ្នកអានៈ 123ដង
លោក ពូទីន បានលើកឡើងយ៉ាងដូច្នេះថា «លទ្ធភាពនៃការផ្ទុះជម្លោះនៅលើពិភពលោក កំពុងតែរីកធំឡើងៗ ហើយនេះគឺជា​ផលវិបាកផ្ទាល់ នៃការប៉ុនប៉ងរបស់ក្រុមប្រទេសលោកខាងលិច ដែលនៅតែមានមហិច្ឆតាចង់រក្សាអំណាច និងឥទ្ធិពលនៅក្នុង​ផ្នែកនយោបាយ ហិរញ្ញវត្ថុ យោធា ក៏ដូចជាមនោគមវិជ្ជារបស់ពួកគេ បើទោះបីត្រូវប្រើប្រាស់មធ្យោបាយបែបណាក៏ដោយ»។ ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃសុក្រនេះ បាននិយាយថា មហិច្ឆតារបស់ក្រុមប្រទេសលោកខាងលិច ក្នុងការព្យាយាមរក្សាអំណាចនិងឥទ្ធិពលរបស់ខ្លួន នៅលើឆាកអន្តរជាតិ គឺជាកត្តាចម្បងដែលបង្កើនហានិភ័យ នៃការផ្ទុះជម្លោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០២២។ លោកប្រធានាធិបតីរុស្ស៉ី បានថ្លែងដូចខាងលើក្នុងសារវីដេអូមួយ ទៅកាន់កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ SCO ហើយនិងក្រុមប្រទេសជាអតីតរដ្ឋសូវៀត ដែលត្រូវបានចេញផ្សាយដោយវិមានក្រឹមឡាំង។ លោក ពូទីន បានបន្តថា «ពួកគេបានពង្រីកភាពចលាចល និងបង្កើនកម្តៅស្ថានការណ៍អន្តរជាតិដោយចេតនា»។ មិនតែប៉ុណ្ណោះ មេដឹកនាំរុស្ស៉ីរូបនេះ ក៏បានចោទក្រុមលោកខាងលិចផងដែរថា ទាញយកផលប្រយោជន៍ពីអ៊ុយក្រែន ហើយប្រើប្រាស់​ប្រជាជនអ៊ុយក្រែនជាឈ្នាន់ ក្នុងជម្លោះប្រឆាំងជាមួយរុស្ស៉ី។ គួរបញ្ជាក់ថា លោក ពូទីន ជាច្រើនលើកច្រើនសាបានចាត់ទុក សង្រ្គាមនៅអ៊ុយក្រែន ដែលទីក្រុងមូស្គូនៅតែហៅថា «ប្រតិបត្តិការយោធាពិសេសនោះ» គឺជាជម្លោះរវាងរុស្ស៉ីនិងក្រុមលោកខាងលិច ដោយលោកបានរិះគន់ប្រទេសទាំងឡាយ ដែលបានផ្តល់ការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុដល់ទីក្រុងកៀវ។ យ៉ាងណាក្តី ទីក្រុងកៀវ ក្រុមប្រទេសអឺរ៉ុប ហើយនិងសហរដ្ឋអាមេរិក បាននិយាយថា ទីក្រុងមូស្គូបានប្រើប្រាស់ ក្តីបារម្ភអំពីបញ្ហាសន្តិសុខធ្វើជាលេស ដើម្បីបង្កសង្រ្គាមឈ្លានពានប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួន ដែលមានទំនោរគាំទ្រអឺរ៉ុប ក្នុងការប៉ុនប៉ងដណ្តើមទឹកដី ហើយផ្តួលរំលំប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 21-01-2026, 11:28 AM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖សាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស (វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ) និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយលោក Maninder Sidhu រដ្ឋមន្ត្រីពាណិជ្ជក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2026, 11:25 AM, ចំនួនអ្នកអានៈ​ 9ដង
នៅឯសន្និសីទសារព័ត៌មានឆ្នាំថ្មី លោក Lee បានសង្កត់ធ្ងន់ថាកូរ៉េខាងជើងកំពុងបន្តអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលរយ​ៈចម្ងាយឆ្ងាយ និងអន្តរទ្វីប ICBM ដែលមានសមត្ថភាពបាញ់ដល់ សហរដ្ឋអាមេរិក។ តាមលោក Lee សមត្ថភាពមីស៊ីល ICBM របស់កូរ៉េខាងជើងមិនត្រឹមតែគំរាមកំហែងដល់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ តែក៏គំរាមកំហែងដល់ពិភពលោកទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2026, 11:18 AM, ចំនួនអ្នកអានៈ​ 37ដង
បន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ រួមសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានថវិកាចំនួន ២លានរៀល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2026, 11:04 AM, ចំនួនអ្នកអានៈ​ 4ដង
នេះមានន័យថា កាំភ្លើងធំ Arsenal នៅតែបន្តធ្វើបានល្អ តាមរយៈលេង ៧ប្រកួតឈ្នះទាំងអស់ មិនចាញ់ និងមិនស្មើឡើយ ក្នុងនាមក៏ជាក្រុមដែលកំពុងកាន់កាប់តំណែងកំពូលតារាង Premier League ទៀតផង។ក្រុមរបស់អង់គ្លេស Arsenal និង Tottenham Hotsspanur សុទ្ធតែយកបាន ៣ពិន្ទុដូចគ្នា ក្នុងប្រកួតទី៧ នៃពានរង្វាន់អឺរ៉ុប UEFA Chamspanions League 2025-26 អភ័ព្វតែក្រុមលេខ២ ក្នុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2026, 10:19 AM, ចំនួនអ្នកអានៈ​ 32ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) បានឱ្យដឹងថាការអនុម័តការលក់អាវុធខាងលើនឹងជួយធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់សិង្ហបុរី ដើម្បីទប់ទល់នឹងការគំរាមបច្ចុប្បន្ន និងនៅពេលអនាគត ជាមួយការផ្ដល់ឱ្យកងកម្លាំងសមុទ្រនូវសមត្ថភាពដ៏គួរឱ្យជឿជាក់បានដើម្ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2026, 10:15 AM, ចំនួនអ្នកអានៈ​ 31ដង
ខណៈបណ្ដាមេដឹកនាំអឺរ៉ុបដទៃទៀត ព្យាយាមប្រុងប្រយ័ត្នពាក្យសម្ដីដើម្បីទប់ស្កាត់ជម្លោះជាមួយសហរដ្ឋអាមេរិក លោក ម៉ាក្រុងឯណោះវិញបានបញ្ចេញប្រតិកម្មតបតខ្លាំងៗទៅនឹង ការគំរាមរបស់លោក ត្រាំ។ ថ្លែងនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Davos ប្រទេសស្វីស លោក ម៉ាក្រុងបាននិយាយថាបារាំង និងអឺរ៉ុបនឹងមិនទទួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2026, 10:02 AM, ចំនួនអ្នកអានៈ​ 42ដង
នៅក្នុងការបង្ហោះលើបណ្តាញសង្គម លោក ត្រាំ បានប្រើប្រាស់រូបភាពដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) ដោយបង្ហាញរូបលោកកាន់ទង់ជាតិអាមេរិកនៅហ្គ្រីនឡែន និងផែនទីមួយទៀតដែលបង្ហាញថាហ្គ្រីនឡែន និងកាណាដាបានក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិក។ លោកបានសង្កត់ធ្ងន់ថា «ហ្គ្រីនឡែនគឺចាំបាច់សម្រាប់សន្តិសុខជាតិ ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2026, 09:47 AM, ចំនួនអ្នកអានៈ​ 32ដង
ការវាយប្រហារដ៏ធំនេះបានធ្វើឱ្យអគារស្នាក់នៅចំនួន ៥,៦៣៥ កន្លែងគ្មានកម្តៅប្រើប្រាស់ ចំពេលដែលសីតុណ្ហភាពធ្លាក់ចុះដល់ -១៥អង្សាសេ។ លោក ហ្សេលេនស្គី បានលើកឡើងថា សហរដ្ឋអាមេរិក «មិនទាន់មានកម្លាំង» គ្រប់គ្រាន់ដើម្បីបញ្ឈប់រុស្ស៊ីនៅឡើយទេ ប៉ុន្តែរដ្ឋបាលលោក ត្រាំ អាចធ្វើបានច្រើនជាងនេះ។ ប្រធានាធិបតីអ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2026, 09:44 AM, ចំនួនអ្នកអានៈ​ 26ដង
ដាវ៉ូស, ស្វីស៖នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Carlsberg Grouspan លោក Jacob Aaruspan-Andersen នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ ជំនួបនេះ បានពិភាក្សាអំពីការជំរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2026, 09:35 AM, ចំនួនអ្នកអានៈ​ 26ដង
គ្រឿងចក្រឈូសឆាយបានវាយកម្ទេចអគារធំៗ និងសំណង់តូចៗ បន្ទាប់ពីកងកម្លាំងសន្តិសុខបានចូលទៅក្នុងបរិវេណនោះនៅម៉ោង ៧:០០ព្រឹក និងបានបណ្តេញសន្តិសុខចេញ។ ប្រធាន UNRWA លោក ហ្វីលីព ឡាហ្សារីនី (Philispanspane Lazzarini) បានថ្កោលទោសទង្វើនេះថាជា «ការប្រឆាំងនឹងច្បាប់អន្តរជាតិដោយបើកចំហ និងដោយចេតនា» និងជា «ការវាយប្រហារដែលមិនធ្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2026, 09:28 AM, ចំនួនអ្នកអានៈ​ 7ដង
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «ការវាយប្រហារណាមួយលើមេដឹកនាំកំពូល មានន័យថាជាការប្រកាសសង្គ្រាមជាមួយពិភពឥស្លាមទាំងមូល ហើយត្រូវរង់ចាំការចេញក្រឹត្យជីហាតដោយអ្នកប្រាជ្ញឥស្លាម និងការឆ្លើយតបរបស់ទាហានឥស្លាមនៅគ្រប់ទិសទីនៃពិភពលោក»។ គណៈកម្មការសន្តិសុខជាតិរបស់សភាអ៊ីរ៉ង់ បានព្រមានយ៉ាងខ្លាំងក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-01-2026, 09:26 AM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖«ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដែលបានពិភាក្សា និងអនុម័តរបៀបវារៈមួយចំនួន ក្រោមអធីបតីភាព លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីប្រកាសព័ត៌មានរបស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-01-2026, 07:01 PM, ចំនួនអ្នកអានៈ​ 73ដង
រាជធានីភ្នំពេញ៖អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញយ៉ាងរហ័ស និងបន្តឈរលើមាគ៌ានៃកំណើនដ៏រឹងមាំ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល ទោះបីជាត្រូវបន្តពុះពារជម្នះ នូវបញ្ហាប្រឈម និង ភាពមិនប្រាកដប្រជាខ្ពស់ នៃស្ថានភាព តំបន់ និង សកល ដោយសារការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-01-2026, 06:28 PM, ចំនួនអ្នកអានៈ​ 61ដង
រាជធានីភ្នំពេញ៖នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ មានបើកកិច្ចប្រជុំក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប សេចក្តីព្រាងសេចក្តីសម្រេច ប្រតិទិន ផែនការមេ គំរូបញ្ជីបោះឆ្នោត លិខិតអញ្ជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-01-2026, 05:12 PM, ចំនួនអ្នកអានៈ​ 70ដង
រាជធានីភ្នំពេញ៖«ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា គិតចាប់ពីម៉ោង៦ព្រឹក ថ្ងៃទី៩ ខែមករា ដល់ម៉ោង៦ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក៥,៥៥១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៥សែន២ម
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 4560 នាក់
ម្សិលមិញ : 7647 នាក់
សរុបទាំងអស់ : 10974916 នាក់