ក្រសួងសេដ្ឋកិច្ច ចេញសេចក្ដីប្រកាសព័ត៌មាន ពីការកិច្ចព្រមព្រៀងទទួលឥណទានជាង ៣០០លានដុល្លារ ពីសាធារណរដ្ឋកូរ៉េ សម្រាប់សង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងបណ្តាញបញ្ជូនអគ្គិសនី នៅខេត្តព្រះសីហនុ
ចុះថ្ងៃទី: 09-12-2022, 06:21 PM, ចំនួនអ្នកអានៈ 122ដង
រាជធានីភ្នំពេញ:ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ២ ពីសាធារណរដ្ឋកូរ៉េនេះ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២២, នៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមូលនិធិសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មានរួម ស្តីពីការកិច្ចព្រមព្រៀងទទួលឥណទានជាង ៣០០លានដុល្លារ ពីសាធារណរដ្ឋកូរ៉េ សម្រាប់សាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងបណ្តាញបញ្ជូនអគ្គិសនី នៅខេត្តព្រះសីហនុ។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការផ្តល់ឥណទានសម្បទានចំនួន២ ពីសាធារណរដ្ឋកូរ៉េ រវាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie Chey ប្រធានតំណាងមូលនិធិ សម្រាប់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍសេដ្ឋកិច្ច នៃធនាគារនីហរ័ណ អាហរ័ណកូរ៉េ (EDCF/ Korea Eximbank) ប្រចាំនៅកម្ពុជា ។ កិច្ចព្រមព្រៀងឥណទានសម្បទានទាំងពីរ មាន៖ កិច្ចព្រមព្រៀងទី១៖ សម្រាប់គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនី នៅខេត្តព្រះសីហនុ [Grid Reinforcement in Sihanoukville Project] មានទឹកប្រាក់ឥណទានចំនួន ៧០ ០០០ ០០០ ដុល្លារអាមេរិក វិសាលភាពរបស់គម្រោង គឺសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់នៅលើអាកាស និងបង្កប់ក្រោមដី ចំនួន ៣ ខ្សែ ប្រវែងសរុបចំនួន ២២ គ.ម, សាងសង់អនុស្ថានីយចំនួន ៤ កន្លែង និង ពង្រីកអនុស្ថានីយចំនួន ២ កន្លែង។ គម្រោងនេះ មានរយៈពេលអនុវត្តចំនួន ៤ ឆ្នាំ ៥ ខែ (៥៤ ខែ) និងរយៈពេលសាងសង់ចំនួន ៣ ឆ្នាំ (៣៦ ខែ)។ កិច្ចព្រមព្រៀងទី ២៖ សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សាររាត្រី-ជ្រោយចង្វារ, ជ្រោយចង្វារ - អរិយក្សត្រ ) [Cambodia-Korea Friendship Bridge Project ] មានទឹកប្រាក់ឥណទានចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក វិសាលភាពរបស់គម្រោង គឺសាងសង់ស្ពានចំនួន ២ នៅទីតាំង «ផ្សាររាត្រី - ជ្រោយចង្វារ និង ជ្រោយចង្វារ - អរិយក្សត្រ» ជាស្ពានប្រភេទខ្សែកាបយោងខ្ពស់ (Cable-Stayed Bridge) សាងសង់ជា៤គន្លង (4 Lanes) ប្រភេទ A/C, ទទឹងស្ពានមានប្រវែងសរុប ២៧,៥ ម៉ែត្រ និងទទឹងផ្លូវប្រវែង ២២,៥ ម៉ែត្រ ដែលមានមេដ្យាន៣ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ ម៉ែត្រ, ល្បឿនអតិបរមា ៨០ គ.ម/ម៉ោង ក្នុងនោះ៖ * ស្ពានទី ១៖ ឆ្លងកាត់ទន្លេសាប (ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី (ផ្សារចាស់) ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) មានប្រវែង ១,១៩ គ.ម និង * ស្ពានទី ២៖ ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) ឆ្ពោះទៅប្រសព្វនឹងផ្លូវលេខ ៣៨០ ឃុំអរិយក្សត្រ (ស្រុកល្វាឯម/ខេត្តកណ្តាល) មានប្រវែង ១,១៨ គ.ម និងផ្លូវតភ្ជាប់ទៅផ្លូវប្រសព្វនឹងផ្លូវលេខ ៣៨០ មានប្រវែង ១,១៧ គ.ម ។ គម្រោងនេះ មានរយៈពេលអនុវត្តចំនួន ៥ ឆ្នាំ ២ ខែ (៦២ ខែ) និងរយៈពេលសាងសង់ចំនួន ៣ ឆ្នាំ ៩ ខែ (៤៧ខែ) ។ គិតចាប់ពីឆ្នាំ ២០០១ រហូតមកដល់ដំណាច់ឆ្នាំ ២០២២ នេះ, សាធារណរដ្ឋកូរ៉េបានផ្តល់ឥណទានសម្បទាន ដល់កម្ពុជាសរុបប្រមាណ ១.៦ ពាន់លានដុល្លារអាមេរិក តាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) នៃធនាគារ The Export-Import Bank of Korea (Korea Eximbank) សម្រាប់គម្រោងអភិវឌ្ឍន៍នានា ដែលជាគម្រោងក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របទៅតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ, យុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល របស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ដែលមានវិស័យ ដូចជា ផ្លូវថ្នល់, ប្រព័ន្ធធារាសាស្ត្រ, ថាមពល, ទឹកស្អាតនិងអនាម័យ, សុខាភិបាល និងវិស័យទូរគមនាគមន៍៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 27-07-2024, 07:00 AM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន នេះមានការចូលរួមពីបណ្តាសមាគម និងអង្គការអតីតយុទ្ធជន ដែលជាប្រទេសសមាជិកអាស៊ានទាំងអស់ផងដែរ។នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:54 AM, ចំនួនអ្នកអានៈ​ 46ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ឈ្មោះ វ៉ាន់ ធារ៉ន (អាចែ) ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ ហ៊ីម អាមីណាស់ ភេទស្រី អាយុ៤៦ឆ្នាំ។ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:52 AM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើបទបង្ហាញខ្លីអំពីសក្តានុពលរបស់កម្ពុជា ទាក់ទងធនធានមនុស្ស វិស័យឧស្សាហកម្ម កសិកម្ម ឱកាសបង្កើតការងារ កាលានុវត្តភាពសម្រាប់ការវិនិយោគលើវិស័យនានាជាច្រើននៅប្រទេសកម្ពុជា។ ក្នុងឱកាសអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:46 AM, ចំនួនអ្នកអានៈ​ 45ដង
កម្ពស់ទឹកជំនន់ បានហក់ឡើងដល់កម្រិតខ្ពស់មួយ ពោលគឺលេចដល់ដំបូលផ្ទះរាប់រយខ្នង ព្រមទាំងលេចផ្លូវ និងលេចលង់ដំណាំស្រូវចំនួន ៣០,០០០ ហិកតា សម្លាប់សត្វគោ រួមទាំងបសុបក្សី ចំនួន ២០,០០០ ក្បាល ។ មនុស្សជាង ១០ នាក់ ត្រូវបានគេរាយការណ៍ថា ស្លាប់ និង ៩ នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដីបំផ្លិច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:44 AM, ចំនួនអ្នកអានៈ​ 42ដង
លោក Bulgakov ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលឃុំឃាំងបណ្តោះអាសន្ននៅទីក្រុងម៉ូស្គូ ហើយការស៊ើបអង្កេតកំពុងដំណើរការដើម្បីបញ្ជាក់ការពិតនៃ «សកម្មភាពខុសច្បាប់» របស់លោក។ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានចាប់ខ្លួនលោក Dmitry Bulgakov អតីតអនុរដ្ឋមន្ត្រីការពារជាតិ ពីបទពុករលួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:42 AM, ចំនួនអ្នកអានៈ​ 20ដង
ពិធីបើកការប្រកួតកីឡាអូឡាំពិកលើកនេះ គឺជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដែល នឹងប្រព្រិត្តឡើងក្រៅពហុកីឡាដ្ឋាន ដោយពិធីបើកកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ ត្រូវធ្វើឡើងតាមដងទន្លេសែន ដោយតម្រូវឱ្យអត្តពលិកនិងប្រតិភូទាំង ២០៦ នៃ NOCs ជិះទូកចំនួន ៨៥ គ្រឿង ហែរក្បួន Parade។ ព្រឹត្តិការណ៍ប្រកួត​កីឡាអូឡាំពិក​ឆ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:36 AM, ចំនួនអ្នកអានៈ​ 51ដង
លោកស្រី បានប្រាប់អ្នកយកព័ត៌មានថា ខ្ញុំទើបតែបានជួបជាមួយលោកនាយករដ្ឋមន្ត្រី Netanyahu ហើយខ្ញុំសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីទំហំនៃការរងទុក្ខរបស់ប្រជាជននៅហ្គាហ្សា រួមទាំងការស្លាប់របស់ជនស៊ីវិលស្លូតត្រង់ជាច្រើនផងដែរ ។ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:35 AM, ចំនួនអ្នកអានៈ​ 18ដង
លោកស្រី បានលើកឡើងថា ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការជជែកដេញដោលជាមួយ លោក Donald Trumspan ដោយបន្ថែមថា ខ្ញុំ​យល់​ព្រម​នឹង​កិច្ច​ប្រជុំ​ដែល​​ព្រមព្រៀង​គ្នា ​កាល​ពី​ថ្ងៃ​ទី ​១០ ខែ​កញ្ញា ។អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បាននិយាយថា លោកស្រី ត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ការជជែកដេញដោលជាមួយប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:32 AM, ចំនួនអ្នកអានៈ​ 18ដង
កីឡា ៖ ខ្សែបម្រើស្លាបសញ្ជាតិបារាំង Moussa Diaby របស់ក្លិបបាលទាត់ Aston Villa បានចូលរួមជាមួយក្លឹប Saudi Pro League គឺក្រុម Al-Ittihad ​​ ក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំ ​។ Diaby ​បានចូលរួមជាមួយ Villa កាលពីមួយឆ្នាំមុនពី Bayer Leverkusen ក្នុងតម្លៃខ្លួន ៥២ លានផោន (៦៧ លានដុល្លារអាមេរិក) បានបង្ហាញខ្លួន ៥៤ប្រកួត ក្នុងរដូវកាល ២០២៣-២៤ ដោយបានស៊ុតបញ្ចូល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:31 AM, ចំនួនអ្នកអានៈ​ 15ដង
ដោយផ្អែកលើការវិភាគពេញលេញនៃសេចក្តីថ្លែងការណ៍សាធារណៈ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ និងវីដេអូឃ្លីប លោក Anadolu បានកំណត់ថាចំនួនសមាជិកសភា និងសមាជិកព្រឹទ្ធសភាជាប្រវត្តិសាស្ត្របានធ្វើពហិការមិនស្តាប់សុន្ទរកថារបស់លោក Netanyahu ។ សមាជិកសភាយ៉ាងហោចណាស់ ៩៦ នាក់គឺជិតពីរដងនៃចំនួនអ្នកប្រជាធិបតេយ្យដែលបានធ្វើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:27 AM, ចំនួនអ្នកអានៈ​ 19ដង
លោកថា ជាទូទៅ រុស្ស៊ីបើកចំហសម្រាប់ដំណើរការចរចា ប៉ុន្តែជាដំបូង យើងត្រូវយល់ពីរបៀបដែលអ៊ុយក្រែនត្រូវបានរៀបចំ និងថាតើខ្លួនមានការអនុញ្ញាតសម្រាប់រឿងនោះពីអ្នកដោះស្រាយដែរឬទេ។រុស្ស៊ីប្រកាសបើកចំហសម្រាប់កិច្ចពិភាក្សាជាមួយអ៊ុយក្រែន ប៉ុន្តែរុស្ស៊ីត្រូវស្វែងយល់អំពីរបៀបដែលអ៊ុយក្រែនត្រៀមខ្លួន។ ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:22 AM, ចំនួនអ្នកអានៈ​ 18ដង
កីឡាករ Yang Min-hyuk វ័យ១៨ឆ្នាំ ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការផ្ទេរទៅកាន់ក្រុម Sspanurs នៅពេលបញ្ចាប់ការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមតារា​ឆ្នើម​កូរ៉េ K League XI ជួបជាមួយក្រុម Tottenham Sspanurs នៅកីឡដ្ឋាន Seoul World Cuspan ក្នុងប្រទេសកូរ៉េខាងត្បូង ថ្ងៃទី៣១ ខែកក្កដា។ ក្លិបមាន់ខ្នាយមាស Tottenham Sspanurs ត្រូវបានគេរាយការណ៍ថា កំពុងតែខិតជិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-07-2024, 06:21 AM, ចំនួនអ្នកអានៈ​ 20ដង
លោក Lukashenko បានបញ្ជាក់ថាលោកនឹងធ្វើការដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកូរ៉េខាងជើង ដើម្បីធ្វើឱ្យវាពោរពេញទៅដោយខ្លឹមសារថ្មី និងកម្មវិធីរួមនៃការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដល់សុខុមាលភាពកាន់តែប្រសើរឡើងរបស់ប្រជាជននៃប្រទេសទាំងពីរ។ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានសន្យានៅថ្ងៃសុក្រនេះថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-07-2024, 11:19 PM, ចំនួនអ្នកអានៈ​ 37ដង
ខេត្តកណ្ដាល៖ សូមបញ្ជាក់ដែរថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ព
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 4107 នាក់
ម្សិលមិញ : 4348 នាក់
សរុបទាំងអស់ : 6847769 នាក់