|
លោកស្រី ហ៊ុន ម៉ាណា នាំយកទេយ្យទានប្រគេនព្រះសង្ឃនៅ «វត្តគីរីជលសារកោះរ៉ុង» ពេលដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្រុងកោះរ៉ុង |
|
ចុះថ្ងៃទី: 09-12-2022, 06:27 PM, ចំនួនអ្នកអានៈ 45ដង |
|
ខេត្តព្រះសីហនុ:ពិធីនោះបានប្រព្រឹត្តទៅវេលាម៉ោង ២រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងវត្តគីរីជលសារកោះរ៉ុង ស្ថិតនៅក្នុងភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមដោយលោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង, លោក រាជ សុវណ្ណ អភិបាលរងក្រុងកោះរ៉ុង, លោក ពិន ធារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងកោះរ៉ុង, អធិការនគរបាលក្រុងកោះរ៉ុង ព្រមទាំមន្រ្តីរាជការសាលាក្រុងកោះរ៉ុង និងក្រុមគ្រូពទ្យស្ម័គ្រចិត្តសម្ដេចតេជោរួមទាំងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។
លោកស្រី ហ៊ុន ម៉ាណា តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននាំយកទេយ្យទានទៅប្រគេនព្រះសង្ឃ និងជូនលោយតាជី លោកយាយជីនៅវត្ត «គីរីជលសារកោះរ៉ុង» ខណៈដែលលោកស្រី អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ដេចតេជោ ចុះទៅជួយពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្រុងកោះរ៉ុង។
ទេយ្យទានដែលលោកស្រី នាំទៅប្រគេនដល់ព្រះសង្ឃរួមមាន៖ អង្ករចំនួ២តោន, ទឹកស៊ីវអ៉ីវ១០យួរ, ទឹកត្រី១០យួរ, ត្រីងៀត២០គីឡូក្រាម, សាច់ក្រក២០គីឡូក្រាម, សាច់ជ្រូកផាត់២០គីឡូក្រាម, សាដក១២កញ្ចប់, អាល់កុល៨កាន និងមីម៉ាម៉ា១០កេសធំ។
អំណោយសម្រាប់លោកតាអាចារ្យ លោកតាជី លោកយាយជី និងគណៈកម្មការវត្តរួមមាន៖ ថវិកា, សាប៊ូដុំ, ច្រាស និងថ្នាំដុសធ្មេញ, ប្រេងខ្យល់ និងប្រេងកូឡា, ដបដាក់អាល់កុល, ម៉ាស់៤០ប្រអប់, តែ៤គីឡូក្រាម, ត្រីខ ២កេស, ទឹកដោះគោខាប់៤កេស, អំបិល២បេ, ប៊ីចេង២បេ, ស្ករស២បេ និងកាហ្វេ១០កព្ចាប់ធំ។
ដោយឡែកនៅវេលាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្រុមគ្រូពទ្យស្ម័គ្រចិត្តសម្ដេចតេជោ ហ៊ុន សែន និងនិងបោះទីតាំងនៅរីតាបឹងហ្គាឡូ ស្ថិតនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងព្យាបាលជំងឺប្រគេន និងជូនដល់ព្រះសង្ឃ គណៈកម្មការអាចារ្យ តាជីយាយជី ព្រមទាំងប្រជាពលរដ្ឋទាំងចាស់ទាំងក្មេង ជាពិសេសកុមារ ជនពិការ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងកោះរ៉ុង ដោយឥតគិតថ្លៃ ដូច្នេះសូមនិមន្ត និងអញ្ជើញទៅទទួលយកសេវ៉ានេះកុំបីខាន។
នៅក្នុងឱកាសនោះលោកស្រី ហ៊ុន ម៉ាណា បានផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេចនាយរដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេន និងជូនដល់ព្រះសង្ឃព្រមទាំងគណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលសម្ដេចតែងតែគិតគូនិងយកចិត្តទុក្ខដាក់ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
សម្ដេចតេជោមានចក្ខុវិស័យវែងឆ្ងាយដ៏ឈ្លាសវៃក្នុងការដឹកនាំប្រទេស សម្ដេចបាននាំសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាពេលរដ្ឋ ជាពិសេសនៅក្នុងដំណាក់កាលមានជំងឺកូវីរាតត្បាតកើតឡើង សម្ដេចតេជោ បានពុះពារស្វែងរកថ្នាំវ៉ាក់សាំងមកចាក់ជូន ប្រជាពលរដ្ឋ មន្រ្តីរាជការទាំងអស់ក្នុងក្របខណ្ឌទួទាំងប្រទេស ដើម្បីការពារអាយុជីវិតបងប្អូនទាំងអស់ពីការឆ្លងនៃជម្ងឺនេះ។
លោកស្រីបានថ្លែងទៀតថា «បើគ្មានថ្នាំវ៉ាក់សាំងប្រឆាំងវីរុសកូវីដទេ ប្រហែលយើងទាំងអស់គ្នាក៏មិនបានមកអង្គុយជុំគ្នាដូចថ្ងៃនេះឡើយ ហើយបើទោះជាចង់មកអង្គុយជុំគ្នាក៏មិនហ៊ានដែរ ព្រោះអីខ្លាចជំងឺ និងប៉ុន្តែអ្វីដែលធំបំផុត មួយទៀតនោះ គឺសុខសន្តិភាព បើគ្មានសន្តិភាពទេយើងក៏ពុំមានថ្ងៃនេះដែរកុំថាតែព្រះសង្ឃ លោកតាលោកយាយដែលមានអាយុច្រើន សូម្បីតែខ្លួនលោកស្រីផ្ទាល់ក៏មិនមានឱកាសបានចាប់កំណើតផង។ ដូច្នេះសូមជួយថែរក្សា ការពារសុខសន្តិភាពទាំងអស់គ្នា ដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើនទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគតខាងមុខ»។
ដោយឡែកលោកស្រី បានសំណេះសំណាលជាមួយសិស្សមេតេយ្យជាង២០០នាក់ និងជូនសំភារៈសិក្សារដូចជា៖ កាតាបស្ពាយ១ ខោអាវសិស្ស១កំប្លេរ.ស្បែកជើង.សៀវភៅ ប៊ិច ខ្មៅដៃផងដែរ និង ជាងសំណង់សាងសង់ព្រះវិហារជិត១០០នាក់ទៀត ថែមទាំងផ្តល់ជូននូវកាដូរអនុសាវរីយ៍ផងដែរ៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 03-02-2023, 02:21 PM, ចំនួនអ្នកអានៈ 8ដង
លោក បឺន បានលើកឡើងថា យោងតាមព័ត៌មានស៉ើបការណ៍សម្ងាត់ សហរដ្ឋអាមេរិកជឿជាក់ថា លោក ស៉ី ជីនពីង ទំនងជាបញ្ជាដល់យោធារបស់លោក ត្រៀមលក្ខណៈឱ្យបានរួចរាល់ សម្រាប់ការលើកទ័ពវាយលុកចូលតៃវ៉ាន់ យ៉ាងយូរនៅត្រឹមឆ្នាំ២០២៧។ បើតាមនាយក CIA រូបនេះ វាមិនមែនមានន័យច្បាស់ថា លោក ស៉ី បានសម្រេចចិត្តបើកការឈ្លានពាននៅឆ្នាំ២០២៧
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 02:18 PM, ចំនួនអ្នកអានៈ 10ដង
រាជធានីភ្នំពេញ: អ្នកឧកញ៉ា លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីចុងសប្តាហ៍កន្លងទៅនេះបានផ្តល់កិត្តិយស អញ្ជើញទៅប្រគល់រង្វាន់ផ្ទាល់ជូនដល់អតិថិជនកំពូលសំណាងទាំង ២០នាក់ ដែលបានគាស់ឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មីពីក្រោមក្រវិលកំប៉ុង Cambodia Beer។
ការប្រគល់រង្វាន់ត្រូវបានធ្វើឡើងក្នុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:46 PM, ចំនួនអ្នកអានៈ 11ដង
រាជធានីភ្នំពេញ:ការសម្តែងធ្វើឡើងចំនួន២ថ្ងៃ គឺថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៩៖៣០នាទីព្រឹក និង ម៉ោង ១៨៖៣០នាទីល្ងាច និងថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៨៖៣០នាទីល្ងាច នៅទីតាំងមជ្ឈមណ្ឌលសិល្បៈសៀក និងទស្សនីយភាព (ទល់មុខវិមានរដ្ឋសភា)៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹង៖
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:43 PM, ចំនួនអ្នកអានៈ 10ដង
អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលថ្មីៗ បានឯកភាពផ្តល់ការលើកទឹកចិត្ត និងផ្តល់ការអនុគ្រោះលើកលែងទោសទណ្ឌនានា រួមមានពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវ ដល់សហគ្រាស
ដែលចូលខ្លួនមកប្រកាស និងបង់ប្រាក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:37 PM, ចំនួនអ្នកអានៈ 11ដង
ក្នុងសុន្ទរកថាដ៏ក្តៅគគុកមួយ នៅទីក្រុងវ៉ូលហ្គូហ្គាដ (Volgograd) ដែលគេស្គាល់ថាជាទីក្រុងស្តាលីនក្រាដ (Stalingrad) រហូតដល់ឆ្នាំ១៩៦១នោះ លោក ពូទីន បានស្តីបន្ទោសអាល្លឺម៉ង់ចំពោះការជួយផ្តល់អាវុធដល់អ៊ុយក្រែន ហើយថារុស្ស៉ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការយកអាវុធចេញពីឃ្លាំងមកប្រើ ដែលរួមទាំងអាវុធនុយក្លេអ៊ែរ ផងដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:34 PM, ចំនួនអ្នកអានៈ 11ដង
អតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Gerald Howarth ក៏បាននិយាយថា លោកខាងលិច គួរតែបង្កើតក្រុមចម្រុះនៃបណ្តាប្រទេសណាតូ ដែលមានបំណងបញ្ជូនកងទ័ពរបស់ពួកគេទៅកាន់អ៊ុយក្រែន។
យោងតាមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី លោក Rishi Sunak បានឱ្យដឹងថា រដ្ឋាភិបាលចក្រភពអង់គ្លេស នឹងមិនបញ្ជូនកង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:32 PM, ចំនួនអ្នកអានៈ 9ដង
រាជធានីភ្នំពេញ: ក្នុងឈុតនេះ ក៏បានបង្ហាញពីការមិនពេញចិត្តរបស់មេបញ្ជាការ «សំរេច» ចំពោះសកម្មភាពអង្គការ ហើយចាប់ផ្តើមរៀបចំកម្លាំងសម្ងាត់ប្រឆាំង ជាមួយអង្គការនៅចុងខែកញ្ញា ឆ្នាំ១៩៧៥។នៅរសៀលថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញឈុតសម្តែងថ្មីមួយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:25 PM, ចំនួនអ្នកអានៈ 10ដង
កីឡា ៖ មន្ត្រីអាជ្ញាកណ្តាល-ចៅក្រម នៃសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ចំនួន ៨រូប បានប្រឡងជាប់អាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិផ្កាយ១ នៃសមាគមកីឡាប្រដាល់សកលអន្ដរជាតិ(IBA) ដើម្បីត្រៀមចូលរួមកាត់សេចក្ដី ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នាខែឧសភា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:24 PM, ចំនួនអ្នកអានៈ 9ដង
ស្ថានីយទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV បានចេញផ្សាយសេចក្តីប្រកាសមួយ ដោយលោក អោង លីនវេ (Aung Lin Dwe) ដែលជាលេខាធិការនៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) របស់របបយោធាមីយ៉ាន់ម៉ា ស្តីពីការដាក់ឱ្យអនុវត្តច្បាប់អាជ្ញាសឹកនៅតាមក្រុងសរុបចំនួន៣៧ ក្នុងតំបន់និងរដ្ឋចំនួន១៤នៃប្រទេសមីយ៉ាន់ម៉ា។ លោក អោង លីនវេ បានអះអាងថា កា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:20 PM, ចំនួនអ្នកអានៈ 8ដង
ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះ មានបញ្ហារបួសនៅក្នុងការប្រកួតតង់ដំបូង នៃជ័យជម្នះក្នុង Ligue 1 នៃលទ្ធផល ៣-១ របស់ PSG លើក្រុម Montspanellier កាលពីថ្ងៃពុធ ហើយគ្រោងនឹងខកខានការប្រកួត ប្រមាណ ៣សប្តាហ៍ទៀតផង។
កីឡាករ Kylian Mbaspanspane ត្រូវបានគេមើលឃើញថា ទំនងជាត្រូវអវត្តមាន ក្នុងការប្រកួតជើងទី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:18 PM, ចំនួនអ្នកអានៈ 8ដង
ពហិការដ៏ច្រើនប្រទេសបែបនេះត្រូវបានធ្វើឡើង បន្ទាប់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានកំពុងរកច្រកចេញ ដើម្បីឲ្យមានវត្តមានកីឡាករ-កីឡាការិនីនៃប្រទេសទាំងពីរខាងលើមានវត្តមាននៅ Paris Games នាឆ្នាំ២០២៤ ខាងមុខ។
គិតមកទល់ពេលនេះ មានជិត ៤០ប្រទេសនឹងធ្វើការប្រឆាំងទៅនឹងការអនុញ្ញាតឲ្យមានអត្តពលិករុស្ស៊ី ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:16 PM, ចំនួនអ្នកអានៈ 8ដង
Rashford វ័យ២៥ឆ្នាំរូបនេះកំពុងបានទម្រង់លេងយ៉ាងល្អក្រោមការដឹកនាំរបស់លោក Erik ten Hag ក្នុងរដូវកាលនេះ ដោយបានជួយក្លឹបរបស់គេឡើងឈរក្នុងតំបន់ Tospan4 ក្នុងតារាងក្របខ័ណ្ឌ Premier League ។ មកទល់ពេលនេះ គេបានស៊ុតបាល់បញ្ចូលទីឱ្យក្លឹបចំនួន ១៨ គ្រាប់ និងបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:13 PM, ចំនួនអ្នកអានៈ 8ដង
ការព្រមានរបស់កូរ៉េខាងជើងនេះ កើតឡើងស្របពេលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសន្យាថានឹងពង្រីកសមយុទ្ធ យោធារួមគ្នាបន្ថែមទៀតជាមួយទីក្រុងសេអ៊ូល អំឡុងការបំពេញទស្សនកិច្ចរបស់លោក កាលពីដើមសប្ដាហ៍នេះ។
ប្រទេសកូរ៉េខាងជើង បានសន្យាថា នឹងឆ្លើយតបទៅនឹងការគំរាម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:11 PM, ចំនួនអ្នកអានៈ 4ដង
បើតាមក្រសួងការបរទេសចិន ក្នុងជំនួបសន្ទនាលើកដំបូងចាប់តាំងពីឡើងកាន់តំណែង លោក ឈិន បានប្រាប់លោក ហាយ៉ាស៉ិ ថាទីក្រុងប៉េកាំងសង្ឃឹមថាប្រទេសជប៉ុនអាចបញ្ឈប់ កងកម្លាំងស្តាំនិយមពីការបង្កជម្លោះ លើកោះដែលមានជម្លោះ។ ដោយឡែក លោក ហាយ៉ាស៉ិ បានគូសបញ្ជាក់ថា «ទំនាក់ទំនងទ្វេភាគីកំពុងប្រឈមមុខនឹងបញ្ហា រួមទាំងក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:08 PM, ចំនួនអ្នកអានៈ 3ដង
បន្ទាយមានជ័យ ៖ ប្រភពពីផ្សាររោងក្លឿនិងផ្សារឥណ្ឌូចិននោះបានប្រាប់កថា ភ្លើងដែលអ្នកឃើញដំបូង គឺវាឆេះយ៉ាងសន្ធោសន្ធៅទៅហើយ។ សាក្សីឃើញហេតុការណ៍ខ្លះបានរាយការណ៍ថា ឃ្លាំងរបស់ម្ចាស់ជនជាតិខ្មែរ១និងមួយទៀតរបស់ជនជាតិប៉ាគីស្ថាន ។
កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី ០២
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 841 នាក់ |
|
ម្សិលមិញ |
: 5211 នាក់ |
|
សរុបទាំងអស់ |
: 4811248 នាក់ |
|
|