| កម្ពុជាបើកកិច្ចប្រជុំត្រៀមធ្វើជាម្ចាស់ផ្ទះ រៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ នាចុងខែមេសា នៅខេត្តព្រះសីហនុ |
|
| ចុះថ្ងៃទី: 18-01-2023, 05:33 PM, ចំនួនអ្នកអានៈ 165ដង |
|
ខេត្តព្រះសីហនុ:កិច្ចប្រជុំត្រៀមរៀបចំធ្វេីជាម្ចាស់ផ្ទះនេះដែរ បានធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ ដោយមានការចូលរួមពី លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃក្រសួងទេសចរណ៍, ថ្នាក់ដឹកនាំតំណាងរដ្ឋបាលខេត្តព្រះសីហនុ រួមទាំងមានតំណាងវិស័យឯកជនចូលរួមផងដែរ។
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យផែនការ និងដាក់ចេញទិសដៅការងារសំខាន់ៗសំដៅត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំក្រុមការងារទេសចរណ៍មេគង្គ លើកទី៥១ និងរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ ២៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ «គិតគូរឡើងវិញពីភាពធន់ និងបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍»។
លើកឡើងនាឱកាសនោះលោក ថោង រដ្ឋសក្តិ បានគូសបញ្ជាក់ថា វេទិកាទេសចរណ៍មេគង្គ គឺជាកម្មវិធីមួយស្ថិតក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសមហាអនុតំបន់មេគង្គ (GMS) ដោយផ្តោតសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់ភាពជាដៃគូររដ្ឋ និងឯកជន (PPP) ក្នុងវិស័យទេសចរណ៍ សំដៅអភិវឌ្ឍផលិតផល និងជំរុញការផ្សព្វផ្សាយទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គឲ្យក្លាយជាគោលដៅទាក់ទាញរួមគ្នា និងផ្តល់នូវបទពិសោធន៍ថ្មី និងល្អឯកដល់ភ្ញៀវទេសចរ។
លោក ថោង រដ្ឋសក្តិ បានបញ្ជាក់ទៀតថា សម្រាប់របៀបវារៈសំខាន់ៗក្នុងកម្មវិធីវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ ដោយបានគ្រោងរៀបចំជាបទបង្ហាញរបស់អ្នកជំនាញអន្តរជាតិលើប្រធានបទចំនួន២រួមមាន៖ (១) ការគិតគូរឡើងវិញពីវិស័យទេសចរណ៍(Rethinking Tourism- A Pathway for Building Back Better and Stronger) និង (២) គិតគូរឡើងវិញពីប្រព័ន្ធចំណីអាហារក្នុងវិស័យទេសចរណ៍ (Rethinking Food System- A Lever to Protect the Planet)។
លោកបានបញ្ជាក់ទៀតថា ក្រៅពីនេះកម្មវិធីមានរៀបចំកិច្ចពិភាក្សាចំនួន ៣រួមមាន៖ (១) ទេសចរណ៍វ័យឆ្លាត និងគោលដៅទេសចរណ៍វ័យឆ្លាតតាមរយៈបច្ចេកវិទ្យា, (២) គិតគូរឡើងវិញពីវិស័យម្ហូបអាហារ ដើម្បីការពារភពផែនដី, និង (៣) ការពង្រឹងមូលធនមនុស្ស ដើម្បីភាពធន់ក្នុងវិស័យទេសចរណ៍ ដោយមានមានការចូលរួមពីអ្នកសម្របសម្រួល និងវាគ្មិនជាតិ និងអន្តរជាតិ ដែលមកពីស្ថាបនសាធារណៈ ឯកជន និងអ្នកជំនាញការអន្តរជាតិនានាផងដែរ។
ជាមួយគ្នានោះឆ្លងតាមរយៈកិច្ចប្រជុំនេះលោកបណ្ឌិត ថោង ខុន ក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍នេះដូចជា៖
ទី១៖ រៀបចំបង្កើតគណៈកម្មការ និងអនុគណៈកម្មការអន្តរក្រសួង ដោយចែកតួនាទីនិងភារកិច្ចឲ្យបានច្បាស់លាស់ សំដៅនាធាដល់សុខសុវត្ថិភាព ផាសុខភាព និងបដិសណ្ឋារកិច្ចល្អដល់ប្រតិភូ វាគ្មិន វិស័យឯកជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។
ទី២៖ រៀបចំពិធីការទទួលស្វាគមន៍ប្រតិភូ វាគ្មិន វិស័យឯកជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅព្រលានយន្តហោះអន្តរជាតិ និងការជូនដំណើរតាមផ្លូវល្បឿនលឿន ឆ្ពោះទៅខេត្តព្រះសីហនុ និងដំណើរត្រឡប់វិញ។
ទី៣៖ ឯកភាពលើសេចក្តីព្រាងរៀបវារៈកិច្ចប្រជុំក្រុមការងារទេសចរណ៍មេគង្គ លើកទី៥១ និងរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៤ដល់ ២៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ និងការរៀបចំទទួលអាហារស្វាគមន៍ និងពិធីលៀងសាយភោជន៍ ដល់ប្រតិភូ វាគ្មិន វិស័យឯកជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។
ទី៤៖ ជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍ខាងលើឲ្យបានកាន់តែទូលំទូលាយទាំងកម្រិតជាតិ និងអន្តរជាតិ។
ទី៥៖ រៀបចំដំណើរទស្សនកិច្ច សម្រាប់ប្រតិភូ វាគ្មិន វិស័យឯកជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដោយគ្រោងរៀបចំកញ្ចប់ទស្សកិច្ចជាពីរជម្រើសរួមមាន៖ (១) ទស្សនាក្រុងព្រះសីហនុ និងគោលដៅទាក់ទាញទេសចរណ៍លើគោក ក្រោមកិច្ចសហការជាមួយមន្ទីរទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ និង (២) ទស្សនា និងដកបទពិសោធន៍សកម្មភាពមុជទឹកបាតសមុទ្រ (Snorkeling and Diving) ក្រោមកិច្ចសហការជាមួយរដ្ឋបាលក្រុងកោះរ៉ុង និងក្រុមហ៊ុន Khmer Dive Group ដើម្បីជំរុញផលិតផលទេសចរណ៍បាតសមុទ្រផងដែរ៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 20-01-2026, 07:01 PM, ចំនួនអ្នកអានៈ 70ដង
រាជធានីភ្នំពេញ៖អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញយ៉ាងរហ័ស និងបន្តឈរលើមាគ៌ានៃកំណើនដ៏រឹងមាំ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល ទោះបីជាត្រូវបន្តពុះពារជម្នះ នូវបញ្ហាប្រឈម និង ភាពមិនប្រាកដប្រជាខ្ពស់ នៃស្ថានភាព តំបន់ និង សកល ដោយសារការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 06:28 PM, ចំនួនអ្នកអានៈ 60ដង
រាជធានីភ្នំពេញ៖នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ មានបើកកិច្ចប្រជុំក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប សេចក្តីព្រាងសេចក្តីសម្រេច ប្រតិទិន ផែនការមេ គំរូបញ្ជីបោះឆ្នោត លិខិតអញ្ជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 05:12 PM, ចំនួនអ្នកអានៈ 69ដង
រាជធានីភ្នំពេញ៖«ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា គិតចាប់ពីម៉ោង៦ព្រឹក ថ្ងៃទី៩ ខែមករា ដល់ម៉ោង៦ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក៥,៥៥១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៥សែន២ម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 05:08 PM, ចំនួនអ្នកអានៈ 72ដង
ត្បូងកណ្តៀងផ្កាយពណ៌ស្វាយមួយគ្រាប់ ទំហំ ៣ ៥៦៣ការ៉ាត់ ដែលត្រូវបានគេអះអាងថា ជាត្បូងប្រភេទនេះធំបំផុតលើពិភពលោក ត្រូវបានដាក់បង្ហាញក្នុងរដ្ឋធានីកូឡុំបូ ប្រទេសស្រីលង្កា កាលពីចុងសប្តាហ៍មុន ដែលម្ចាស់បានត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់លក់ ហើយអាចមានតម្លៃប្រហែល ៣០០លានដុល្លារ។ នេះបើយោងតាមការចេញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 05:03 PM, ចំនួនអ្នកអានៈ 64ដង
គំនិតនៃក្រុមប្រឹក្សាសន្តិភាពនេះ ពីដំបូងឡើយត្រូវបានផ្តួចផ្តើមឡើង សម្រាប់ទទួលបន្ទុកលើការកសាងតំបន់ហ្កាហ្សាឡើងវិញ ក្រោយរងការបំផ្លិចបំផ្លាញដោយសារសង្រ្គាមអ៉ីស្រាអែល ប៉ុន្តែឥឡូវ បើយោងតាមខ្លឹមសារធម្មនុញ្ញនៃក្រុមប្រឹក្សា គឺវាហាក់មិនរឹតត្បិតតួនាទី នៅត្រឹមដែនដីប៉ាឡេស្ទីននេះឡើយ។
នាថ្ងៃចន្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 04:56 PM, ចំនួនអ្នកអានៈ 69ដង
រាជធានីភ្នំពេញ៖ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីបង្កើតកិច្ចសហការជាដៃគូយូរអង្វែង សំដៅជំរុញសមត្ថភាពអត្តពលិកកម្ពុជា និងលើកកម្ពស់វិស័យកីឡាជាតិ។
ក្រោមភាពជាដៃគូយុទ្ធសាស្រ្តនេះ ABA នឹងគាំទ្រដល់យុទ្ធនាការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 04:51 PM, ចំនួនអ្នកអានៈ 65ដង
សេតវិមាន បានស្នើឱ្យបណ្តាមេដឹកនាំពិភពលោក មកចូលរួមក្នុងក្រុមប្រឹក្សាភិបាល ដែលដឹកនាំដោយលោក ត្រាំ ផ្ទាល់រួមទាំងប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban និងនាយករដ្ឋមន្ត្រីកាណាដា Mark Carney។ តាមការចេញផ្សាយដោយសារព័ត៌មានថៃ Khaosod នាថ្ងៃអង្គារ សរុបមានប្រទេសចំនួន៦ហើយ ដែលបានប្រកាសយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 04:40 PM, ចំនួនអ្នកអានៈ 77ដង
ខេត្តតាកែវ៖លោក វ៉ី សំណាង បានបន្ដថា សម្រាប់ខេត្តតាកែវ កំពុងទទួលបានអ្នកវិនិយោគ ចូលមកបណ្ដាក់ទុនជាច្រើនក្រុមហ៊ុន។ គម្រោងវិនិយោគនេះបានបង្កើតការងារជូន ប្រជាពលរដ្ឋក្នុងខេត្តតាកែវ បានយ៉ាងច្រើនកន្លែង ហើយបច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួនទៀត កំពុងតែដាក់សំណើរចូលមកបណ្ដាក់ទុនថែមទៀតផងដែរ។
នៅក្នុង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 04:34 PM, ចំនួនអ្នកអានៈ 43ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ រួមទាំងមន្ត្រីរដ្ឋបាលខណ្ឌ បានចុះចែកអង្ករ បន្លែស្រស់ៗ សារុង និងខោខ្លី ព្រមទាំងសួរសុខទុក្ខដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ។
មិនថាថ្ងៃចុងសប្ដាហ៍ ឬធ្វើការឡើង អភិបាលខណ្ឌ តែងចុះចែកអំណោយ និងរៀបចំបន្លែស្រស់ៗ ច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 11:23 AM, ចំនួនអ្នកអានៈ 64ដង
យន្ដហោះជាច្រើនគ្រឿងមានដឹកកងទ័ពដាណឺម៉ាក និងបរិក្ខារយោធាបានទៅដល់ Greenland កាលពីថ្ងៃចន្ទម្សិលមិញ។ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ជុំវិញបញ្ហា Greenland បានកើនឡើងកាន់តែខ្លាំងបន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមយកពន្ធគយបន្ថែម១០ភាគរយដែលនឹងចូលជាធរមាននៅខែកុម្ភៈខាងមុខ ពីបណ្ដាអឺរ៉ុបចំនួន៨ ក្នុងនោះរួមម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 11:19 AM, ចំនួនអ្នកអានៈ 68ដង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី២០ ខែមករា បានរាយការណ៍ថាក្នុងពេលចុះត្រួតពិនិត្យការបើកសម្ពោធរោងចក្រមួយ លោក គីម ជុងអ៊ុន បានរិះគន់ ក្រុមមន្ត្រីមួយចំនួនដែលលោកបន្ទោសថាធ្វើឱ្យគម្រោងមានភាពយឺតយ៉ាវ។ លោក គីម បានលើកឡើងថា «ដោយសារតែភាពគ្មានទំនួលខុសត្រូវ ភាពក្រអឺតក្រទម និងអសមត្ថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 11:14 AM, ចំនួនអ្នកអានៈ 65ដង
ម៉ារ៉ុក បានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ទល់ក្រុមសេណេហ្គាល់ ក្នុងនាមជាក្រុមម្ចាស់ផ្ទះ Africa Cuspan of Nations 2025 ក្នុងពហុកីឡដ្ឋានដែលបានដាក់ត្រៀមទទួលការប្រកួត World Cuspan 2030 ដ៏គួរឱ្យចាប់អារម្មណ៍ ដែលបានបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធល្អ ជាមួយចំនួនទេសចរណ៍ដែលបានបង្កើតឡើងយ៉ាងច្រើន ។
ការរៀបចំព្រឹត្តិការណ៍ Africa Cuspan of Nations
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 10:56 AM, ចំនួនអ្នកអានៈ 66ដង
FIFA បានរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cuspan លើកដំបូងក្នុងឆ្នាំ១៩៣០ នៅប្រទេសអ៊ុយរូហ្គាយ និងមានតែ ១៣ប្រទេសប៉ុណ្ណោះត្រូវបានអញ្ជើញឱ្យចូលរួម ដោយពុំមានឆ្លងកាត់វគ្គជម្រុះឡើយ មុនពង្រីកដល់ ៤៨ប្រទេសនាពេលបច្ចុប្បន្ន។
ដោយផ្អែកតាមការដកស្រង់ចេញផ្សាយដោយ Quora បានឱ្យដឹងថា បណ្តាប្រទេសដែលទទួលបានការអញ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 10:41 AM, ចំនួនអ្នកអានៈ 60ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ នគរបាលបាលខេត្តស្ទឹងត្រែង ចំនួន ៦រូប ក្នុងនោះមានម្នាក់ជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) ផងដែរ ព្រោះប្រព្រឹត្តល្មើសវិន័យនគរបាល។
យោងតាមប្រកាសស្តីពីការអនុវត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-01-2026, 10:31 AM, ចំនួនអ្នកអានៈ 67ដង
តាមក្រសួងមហាផ្ទៃស៊ីរី កងទ័ពស៊ីរី និងក្រសួងកងកម្លាំងពិសេសស៊ីរីបានសម្រុកចូលពន្ធនាគារ Shaddadi បន្ទាប់ពីផ្ទុះករណីហែកគុក។ ក្រសួងបានឱ្យដឹងទៀតថាកងកម្លាំង សន្តិសុខបានចាប់ខ្លួនអ្នកទោសហែកគុក៨១នាក់ត្រឡប់មកវិញ ខណៈប្រតិបត្តិការតាមចាប់ខ្លួនអ្នកទោសរត់គេចខ្លួនកំពុងបន្តធ្វើឡើង។
ក្រសួងមហាផ្ទៃស៊ីរី ន
 ព័ត៌មានលម្អិត
|
|
|