ទូកនេសាទវៀតណាមសម្រុកចូលនេសាទក្នុងដែនសមុទ្រកម្ពុជានៃតំបន់កោះឆ្លាមខេត្តកោះកុង យ៉ាងអាណាធិបតេយ្ |
|
ចុះថ្ងៃទី: 24-01-2023, 05:11 PM, ចំនួនអ្នកអានៈ 26ដង |
|
ខេត្តកោះកុង:ពាក់ពន្ធករណីនោះ គេគួរតែរម្លឹកថា មូលហេតុដែលបណ្តាលអោយប្រទេសកម្ពុជានៅតែបន្តជាប់កាតក្រហមពីក្រុមប្រទេសសហភាពអឺរ៉ុបសារជាថ្មីចាប់ពីដើមឆ្នាំ២០២៣ នេះតទៅទៀត និងមិនអាចនាំផលនេសាទសមុទ្រទៅកាន់ទីផ្សារអឺរ៉ុបបានទៀតនោះ គឺដោយសារតែបទល្មើសនេសាទក្នុងដែនសមុទ្រកម្ពុជា នៅតែគ្មានការបង្ក្រាបពី សមត្ថកិច្ច ។ ផ្ទុយទៅវិញកាន់តែផ្គើននិងមានការឃុបឃិតគ្នាដោយបន្ត បើកដៃអោយមេខ្យល់ជនជាតិវៀតណាមពីរនាក់ប្តីប្រពន្ឋនោះ នាំទូកនេសាទចូលមកនេសាទខុសច្បាប់ជាបន្តបន្ទាប់យ៉ាងអាណាធិបតេយ្យ។
តាមប្រភពពីប្រជានេសាទ នៅឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង បានបញ្ជាក់ច្បាស់ថា ស្ត្រីជនជាតិវៀតណាមខាងលើមានឈ្មោះ ង្វៀន ថាន់ទៀង គឺជាមេខ្យល់ធំតែម្នាក់គត់របស់សមត្ថកិច្ចលើផ្ទៃសមុទ្រ ទាំង៣ស្ថាប័នក្នុងនោះ មានស្ថាប័នទាហ៊ានជើងទឹក ស្ថាប័នប៉ូលីសជើងទឹក និង ស្ថាប័នជលផលសមុទ្រដែលជាស្ថាប័នជំនាញ ។
ប្រភពពីប្រជានេសាទបានឲ្យដឹងថាប៉ុន្មានខែកន្លងមកនេះ គេឃើញទូកនេសាទវៀតណាមដែលប្រើឧបករណ៍ទំនើបៗខុសច្បាប់រាប់រយគ្រឿងបានសម្រុកចូលមកនេសាទយ៉ាងអាណាធិបតេយ្យនៅក្នុងដែនសមុទ្រកម្ពុជាពិសេសនៅចំណុចកោះឆ្លាមទឹកដីខេត្តកោះកុង។ប៉ុន្តែតាមប្រជានេសាទក្រុមទូកនេសាទវៀតណាមដែលសម្រុកចូលមកនេសាទនោះគឺមានការបង់ប្រាក់យ៉ាងទៀងទាត់ឲ្យខាងសមត្ថកិច្ចនិងមន្ត្រីជំនាញជលផល ដោយទូកមួយគ្រឿង១០០០ដុល្លារក្នុងមួយខែៗ ខណដែលការបង់ប្រាក់នោះគឺធ្វើទ្បើងតាមស្ត្រីនិងបុរសប្តីប្រពន្ធជាជនជាតិវៀតណាមម្នាក់ដែលគេបានដេញថ្លៃនិងទទួលខុសត្រូវក្នុងការប្រមូលលុយ ដោយមិនឲ្យរំលងទូកមួយគ្រឿងណាទ្បើយ។
ប្រភពដដែលបានបញ្ជាក់ច្បាស់ថា ទូកនេសាទវៀតណាមដែលកំពុងធ្វើនេសាទក្នុងដែនសមុទ្រកម្ពុជាសព្វថ្ងៃមានចំនួនរាប់រយគ្រឿង ដែលស្ត្រីជនជាតិវៀតណាមខាងលើ ជាអ្នកនាំចូលមក ប្រគល់អោយគណៈកម្មការបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ដល់ស្នាក់ការប្រចាំការនៅលើកោះស្តេចតែម្តង ។ ចំណែកស្ត្រីជនជាតិវៀតណាមពីរនាក់ប្តីប្រពន្ឋ ក៏តាំងទីលំនៅអចិន្ត្រៃយ៍នៅលើភូមិកោះស្តេច ជិតស្នាក់ការសមត្ថកិច្ចនោះផងដែរ។
ប្រភពដដែលបន្តទៀតថា ទូកនេសាទវៀតណាមល្មើសច្បាប់រាប់រយគ្រឿងនោះបានប្រើឧបករណ៍នេសាទទំនើបខុសៗគ្នាមានដូចទូកអូសគូ ទូកភ្លើងព័ទ្ឋត្រី ទូកភ្លើងព័ទ្ឋមឹក និង ទូកមុជទឹកបាញ់និងឆក់ត្រី។ល។ ទូកនេសាទខុសច្បាប់ទាំងនេះ ត្រូវបានបង់លុយអោយគណៈកម្មការបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រចាប់ពី ១០០០ដុល្លារទៅ ១៣០០ដុល្លារ ក្នុងមូយខែៗ សំរាប់ទូកមួយគ្រឿងតាមទូកធំឬទូកតូច ហើយលុយទាំងនេះ ត្រូវបានមេខ្យល់ឈ្មោះ ង្វៀន ថាន់ទៀង ជាអ្នកប្រមូលអោយសមត្ថកិច្ច ជាប្រចាំ ។
ប្រភពដដែលបានអះអាងទៀតថា មេខ្យល់វៀតណាមម្នាក់នេះ ក្រៅពីធ្វើសកម្មភាពនាំទូកយួនចូលនេសាទខុសច្បាប់ ក៏ជាអ្នកផ្គត់ផ្គង់ចែកចាយស្បៀងអាហារដូចជា បន្លែ សាច់ ទឹកកកផ្លាស្សេ និងប្រេងឥន្ឋនៈ អោយទូកនេសាទខុសច្បាប់ទាំងនោះថែមទៀតផង។ ការធ្វើបែបនេះគឺដើម្បីកុំអោយទូកនេសាទល្មើសច្បាប់ទាំងនោះចូលមកចតក្បែរទីប្រជុំជននោះទេ ។
ប្រភពខាងលើបានបញ្ជាក់ទៀតថា សកម្មភាពបើកដៃអោយទូកនេសាទបរទេសចូលធ្វើនេសាទក្នុងដែនសមុទ្រជាថ្នូរនិងការបង់លុយប្រចាំខែឲ្យសមត្ថកិច្ចខ្មែរខាងលើនេះ មិនមែនជារឿងថ្មីទើបនឹងកើតទេ គឺបានអូសបន្លាយជិតមួយទសវត្សន៍មកហើយ តាំងពីឆ្នាំ២០១៤ ជារៀងរហូតមក ដល់ពេលនេះ។
ពាក់ព័ន្ធនឹងរឿងអាស្រូវបើកដៃអោយទូកនេសាទបរទេសចូលលុកលុយ ក្នុងដែនសមុទ្រខ្មែរនេះ ភ្នំពេញថ្មីបានទំនាក់ទំនងទូរស័ព្ទដើម្បីសុំការបំភ្លឺទៅលោក ពុំ សុថា អគ្គនាយកជលផលសមុទ្រ និងលោកឧត្តមនាវីទោ ឯក សំអាន ប្រធានក្រុមកប៉ាល់បង្ក្រាបរបស់ទាហ៊ានជើងទឹកប្រចាំការនៅស្នាក់ការបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ(កោះស្តេច) ប៉ុន្តែទូរស័ព្ទចូលគ្មានអ្នកទទួលនោះទេ ។ ចំណែកលោកឧត្តមសេនីយ៍ត្រីអនុប្រធានាយកដ្ឋាននគរបាលព្រំដែនទឹក ប្រចាំការនៅទីបញ្ជាការស្រាលខេត្តព្រះសីហនុ បានឆ្លើយថា លោកអត់បានដឹងរឿងរ៉ាវទាំងអស់នេះទេ ព្រោះលោកទើបតែមកទទួលតំណែងនេះជំនួសលោកប្រធានចាស់ត្រូវចូលនិវត្តន៍ ៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 03-02-2023, 02:21 PM, ចំនួនអ្នកអានៈ 8ដង
លោក បឺន បានលើកឡើងថា យោងតាមព័ត៌មានស៉ើបការណ៍សម្ងាត់ សហរដ្ឋអាមេរិកជឿជាក់ថា លោក ស៉ី ជីនពីង ទំនងជាបញ្ជាដល់យោធារបស់លោក ត្រៀមលក្ខណៈឱ្យបានរួចរាល់ សម្រាប់ការលើកទ័ពវាយលុកចូលតៃវ៉ាន់ យ៉ាងយូរនៅត្រឹមឆ្នាំ២០២៧។ បើតាមនាយក CIA រូបនេះ វាមិនមែនមានន័យច្បាស់ថា លោក ស៉ី បានសម្រេចចិត្តបើកការឈ្លានពាននៅឆ្នាំ២០២៧
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 02:18 PM, ចំនួនអ្នកអានៈ 10ដង
រាជធានីភ្នំពេញ: អ្នកឧកញ៉ា លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីចុងសប្តាហ៍កន្លងទៅនេះបានផ្តល់កិត្តិយស អញ្ជើញទៅប្រគល់រង្វាន់ផ្ទាល់ជូនដល់អតិថិជនកំពូលសំណាងទាំង ២០នាក់ ដែលបានគាស់ឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មីពីក្រោមក្រវិលកំប៉ុង Cambodia Beer។
ការប្រគល់រង្វាន់ត្រូវបានធ្វើឡើងក្នុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:46 PM, ចំនួនអ្នកអានៈ 11ដង
រាជធានីភ្នំពេញ:ការសម្តែងធ្វើឡើងចំនួន២ថ្ងៃ គឺថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៩៖៣០នាទីព្រឹក និង ម៉ោង ១៨៖៣០នាទីល្ងាច និងថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៨៖៣០នាទីល្ងាច នៅទីតាំងមជ្ឈមណ្ឌលសិល្បៈសៀក និងទស្សនីយភាព (ទល់មុខវិមានរដ្ឋសភា)៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹង៖
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:43 PM, ចំនួនអ្នកអានៈ 11ដង
អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលថ្មីៗ បានឯកភាពផ្តល់ការលើកទឹកចិត្ត និងផ្តល់ការអនុគ្រោះលើកលែងទោសទណ្ឌនានា រួមមានពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវ ដល់សហគ្រាស
ដែលចូលខ្លួនមកប្រកាស និងបង់ប្រាក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:37 PM, ចំនួនអ្នកអានៈ 11ដង
ក្នុងសុន្ទរកថាដ៏ក្តៅគគុកមួយ នៅទីក្រុងវ៉ូលហ្គូហ្គាដ (Volgograd) ដែលគេស្គាល់ថាជាទីក្រុងស្តាលីនក្រាដ (Stalingrad) រហូតដល់ឆ្នាំ១៩៦១នោះ លោក ពូទីន បានស្តីបន្ទោសអាល្លឺម៉ង់ចំពោះការជួយផ្តល់អាវុធដល់អ៊ុយក្រែន ហើយថារុស្ស៉ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការយកអាវុធចេញពីឃ្លាំងមកប្រើ ដែលរួមទាំងអាវុធនុយក្លេអ៊ែរ ផងដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:34 PM, ចំនួនអ្នកអានៈ 11ដង
អតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Gerald Howarth ក៏បាននិយាយថា លោកខាងលិច គួរតែបង្កើតក្រុមចម្រុះនៃបណ្តាប្រទេសណាតូ ដែលមានបំណងបញ្ជូនកងទ័ពរបស់ពួកគេទៅកាន់អ៊ុយក្រែន។
យោងតាមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី លោក Rishi Sunak បានឱ្យដឹងថា រដ្ឋាភិបាលចក្រភពអង់គ្លេស នឹងមិនបញ្ជូនកង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:32 PM, ចំនួនអ្នកអានៈ 9ដង
រាជធានីភ្នំពេញ: ក្នុងឈុតនេះ ក៏បានបង្ហាញពីការមិនពេញចិត្តរបស់មេបញ្ជាការ «សំរេច» ចំពោះសកម្មភាពអង្គការ ហើយចាប់ផ្តើមរៀបចំកម្លាំងសម្ងាត់ប្រឆាំង ជាមួយអង្គការនៅចុងខែកញ្ញា ឆ្នាំ១៩៧៥។នៅរសៀលថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញឈុតសម្តែងថ្មីមួយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:25 PM, ចំនួនអ្នកអានៈ 10ដង
កីឡា ៖ មន្ត្រីអាជ្ញាកណ្តាល-ចៅក្រម នៃសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ចំនួន ៨រូប បានប្រឡងជាប់អាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិផ្កាយ១ នៃសមាគមកីឡាប្រដាល់សកលអន្ដរជាតិ(IBA) ដើម្បីត្រៀមចូលរួមកាត់សេចក្ដី ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នាខែឧសភា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:24 PM, ចំនួនអ្នកអានៈ 9ដង
ស្ថានីយទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV បានចេញផ្សាយសេចក្តីប្រកាសមួយ ដោយលោក អោង លីនវេ (Aung Lin Dwe) ដែលជាលេខាធិការនៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) របស់របបយោធាមីយ៉ាន់ម៉ា ស្តីពីការដាក់ឱ្យអនុវត្តច្បាប់អាជ្ញាសឹកនៅតាមក្រុងសរុបចំនួន៣៧ ក្នុងតំបន់និងរដ្ឋចំនួន១៤នៃប្រទេសមីយ៉ាន់ម៉ា។ លោក អោង លីនវេ បានអះអាងថា កា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:20 PM, ចំនួនអ្នកអានៈ 8ដង
ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះ មានបញ្ហារបួសនៅក្នុងការប្រកួតតង់ដំបូង នៃជ័យជម្នះក្នុង Ligue 1 នៃលទ្ធផល ៣-១ របស់ PSG លើក្រុម Montspanellier កាលពីថ្ងៃពុធ ហើយគ្រោងនឹងខកខានការប្រកួត ប្រមាណ ៣សប្តាហ៍ទៀតផង។
កីឡាករ Kylian Mbaspanspane ត្រូវបានគេមើលឃើញថា ទំនងជាត្រូវអវត្តមាន ក្នុងការប្រកួតជើងទី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:18 PM, ចំនួនអ្នកអានៈ 8ដង
ពហិការដ៏ច្រើនប្រទេសបែបនេះត្រូវបានធ្វើឡើង បន្ទាប់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានកំពុងរកច្រកចេញ ដើម្បីឲ្យមានវត្តមានកីឡាករ-កីឡាការិនីនៃប្រទេសទាំងពីរខាងលើមានវត្តមាននៅ Paris Games នាឆ្នាំ២០២៤ ខាងមុខ។
គិតមកទល់ពេលនេះ មានជិត ៤០ប្រទេសនឹងធ្វើការប្រឆាំងទៅនឹងការអនុញ្ញាតឲ្យមានអត្តពលិករុស្ស៊ី ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:16 PM, ចំនួនអ្នកអានៈ 8ដង
Rashford វ័យ២៥ឆ្នាំរូបនេះកំពុងបានទម្រង់លេងយ៉ាងល្អក្រោមការដឹកនាំរបស់លោក Erik ten Hag ក្នុងរដូវកាលនេះ ដោយបានជួយក្លឹបរបស់គេឡើងឈរក្នុងតំបន់ Tospan4 ក្នុងតារាងក្របខ័ណ្ឌ Premier League ។ មកទល់ពេលនេះ គេបានស៊ុតបាល់បញ្ចូលទីឱ្យក្លឹបចំនួន ១៨ គ្រាប់ និងបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:13 PM, ចំនួនអ្នកអានៈ 8ដង
ការព្រមានរបស់កូរ៉េខាងជើងនេះ កើតឡើងស្របពេលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសន្យាថានឹងពង្រីកសមយុទ្ធ យោធារួមគ្នាបន្ថែមទៀតជាមួយទីក្រុងសេអ៊ូល អំឡុងការបំពេញទស្សនកិច្ចរបស់លោក កាលពីដើមសប្ដាហ៍នេះ។
ប្រទេសកូរ៉េខាងជើង បានសន្យាថា នឹងឆ្លើយតបទៅនឹងការគំរាម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:11 PM, ចំនួនអ្នកអានៈ 4ដង
បើតាមក្រសួងការបរទេសចិន ក្នុងជំនួបសន្ទនាលើកដំបូងចាប់តាំងពីឡើងកាន់តំណែង លោក ឈិន បានប្រាប់លោក ហាយ៉ាស៉ិ ថាទីក្រុងប៉េកាំងសង្ឃឹមថាប្រទេសជប៉ុនអាចបញ្ឈប់ កងកម្លាំងស្តាំនិយមពីការបង្កជម្លោះ លើកោះដែលមានជម្លោះ។ ដោយឡែក លោក ហាយ៉ាស៉ិ បានគូសបញ្ជាក់ថា «ទំនាក់ទំនងទ្វេភាគីកំពុងប្រឈមមុខនឹងបញ្ហា រួមទាំងក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-02-2023, 12:08 PM, ចំនួនអ្នកអានៈ 4ដង
បន្ទាយមានជ័យ ៖ ប្រភពពីផ្សាររោងក្លឿនិងផ្សារឥណ្ឌូចិននោះបានប្រាប់កថា ភ្លើងដែលអ្នកឃើញដំបូង គឺវាឆេះយ៉ាងសន្ធោសន្ធៅទៅហើយ។ សាក្សីឃើញហេតុការណ៍ខ្លះបានរាយការណ៍ថា ឃ្លាំងរបស់ម្ចាស់ជនជាតិខ្មែរ១និងមួយទៀតរបស់ជនជាតិប៉ាគីស្ថាន ។
កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី ០២
 ព័ត៌មានលម្អិត
|
|
|