| លទ្ធផលនៃការតភ្ជាប់បង្ហាញច្បាស់ថា ព្រះហស្តទាំងពីរនេះពិតជារបស់ព្រះបាទជ័យវរ្ម័នទី៧ |
|
| ចុះថ្ងៃទី: 28-01-2023, 02:54 PM, ចំនួនអ្នកអានៈ 380ដង |
|
រាជធានីភ្នំពេញ:បំណែករូបព្រះបាទជ័យវរ្ម័នទី៧ (ជ័យវម៌្មទី៧) រកឃើញដោយលោក Henri Marchal នាឆ្នាំ១៩២៤ ហើយបានយកមករក្សាទុកនៅអភិរក្សដ្ឋានអង្គរនៅឆ្នាំ១៩៣១។ ក្រោយមកលោក Georges Groslier បានដឹកយកមករក្សាទុកនៅសារមន្ទីរជាតិ និងផ្គុំឡើងវិញនៅចុងឆ្នាំ១៩៣៤។ លុះដល់ឆ្នាំ១៩៩៨ ក្រុមការងារអភិរក្ស និងជួសជុលនៃសារមន្ទីរជាតិសង្កេតឃើញថា ការផ្គុំភ្ជាប់ឡើងវិញនោះមិនត្រឹមត្រូវទេ ទើបសម្រេចរុះរើ និងអភិរក្សជួសជុលឡើងវិញតាមបទដ្ឋានបច្ចេកទេស រហូតបញ្ចប់ក្នុងឆ្នាំ១៩៩៩។
ទីបំផុត! លទ្ធផលនៃការតភ្ជាប់ដោយប្រើបច្ចេកទេស បានបង្ហាញយ៉ាងច្បាស់ថា ព្រះហស្តទាំងពីរ ដែលខាងស្តាំរកឃើញក្នុងឆ្នាំ១៩៩០ និងខាងឆ្វេងរកឃើញក្នុងឆ្នាំ១៩២៤ គឺជារបស់ព្រះបាទជ័យវរ្ម័នទី៧ (ជ័យវម៌្មទី៧) ហើយនេះ គឺជារឿងត្រេកអរជាពន់ពេក។ នេះបើតាមលោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។
បំណែកព្រះហស្តស្តាំនៃរូបព្រះបាទជ័យវរ្ម័នទី៧ (ជ័យវម៌្មទី៧) រកឃើញនៅក្នុងឆ្នាំ១៩៩០ ដោយឡែកបំណែកកំណាត់ដើមដៃឆ្វេងរកឃើញក្នុងឆ្នាំ១៩២៤ ប៉ុន្តែបំណែកទាំងពីរនេះ អ្នកស្រាវជ្រាវខ្មែរលោកបណ្ឌិត មីសែល ត្រាណេ បានផ្តល់សម្មតិកម្មដំបូងថា បំណែកទាំងពីរនេះជាបំណែកព្រះហស្ដរបស់ ព្រះបាទជ័យវរ្ម័នទី៧ ប៉ុន្តែលោកគ្មានឱកាសក្នុងការយកមកសាកល្បង តភ្ជាប់ជាមួយរូបព្រះអង្គនៅសារមន្ទីរជាតិឡើយ។
សម្មតិកម្មនេះ បានបញ្ជាក់ច្បាស់នាឆ្នាំ២០១៩ ពីក្រុមស្រាវជ្រាវបារាំងបានប្រើប្រាស់បច្ចេកវិទ្យា 3D ស្កេនសាកល្បងតភ្ជាប់។ ការតភ្ជាប់ដោយបច្ចេកវិទ្យានេះ បង្ហាញថាបំណែកដៃទាំងពីរពិតជារបស់ព្រះបាទជ័យវរ្ម័នទី៧ (ជ័យវម៌្មទី៧) ពិតប្រាកដមែន ព្រោះស្នាមតំណដែលបែកបាក់នោះត្រួតស៊ីគ្នាល្អស្ទើរ១០០%។
បន្ទាប់ពីមានការផ្សព្វផ្សាយលទ្ធផលនៃការសាកល្បងតភ្ជាប់ដោយបច្ចេកវិទ្យា 3D រួចមក ថ្នាក់ដឹកនាំសារមន្ទីរជាតិ បានសម្រេចស្នើសុំយកបំណែកព្រះហស្ដទាំងពីរនេះ មករក្សាទុកនៅសារមន្ទីរក្នុងឆ្នាំ២០២១ ដើម្បីសាកល្បងតភ្ជាប់ជាមួយនឹងរូបរបស់ព្រះអង្គផ្ទាល់។
លុះដល់ខែមករា ឆ្នាំ២០២៣ ក្រុមការងាររោងជាងនិងអភិរក្សថ្ម បានសាកល្បងយកព្រះហស្ដទាំងពីរនេះមកតភ្ជាប់ ដើម្បីបញ្ជាក់ពីសម្មតិកម្មនាពេលកន្លងមក និងធ្វើការអង្កេតវាយតម្លៃ ពិភាក្សាដើម្បីរកបច្ចេកទេសក្នុងការតភ្ជាប់ព្រះហស្ដទាំងពីរនាពេលអនាគត។
គោលបំណងនៃការអភិរក្ស និងជួសជុលនេះ ប្រយោជន៍លើកតម្កើងកិត្យានុភាព និងរំឭកគុណូបការពុំអាចកាត់ថ្លៃបានរបស់ព្រះមហាវីរក្សត្រនាសម័យអង្គរ ដែលបានបូជាកម្លាំងកាយចិត្តសម្រាប់ការពារកម្ពុជទេសនៃយើង។
បើតាមលោក ឆាយ វិសុទ្ធ នេះគឺជាការប្រើបច្ចេកទេសក្នុងការផ្គុំ ចំពោះការផ្គុំជាក់ស្តែង ត្រូវរង់ចាំការសម្រេចពីថ្នាក់ដឹនាំ និងមតិមហាជនសិន ដើម្បីឲ្យការងារនេះរួចរាល់ និងត្រឹមត្រូវបំផុត៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 30-10-2025, 05:59 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖តាមរយៈរបាយការណ៍របស់លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី ACU បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោក កែវ នាថមុនី ប្រធាននាយកដ្ឋាន កិច្ចការគតិយុត្ត ពាក្យប្ដឹង និងអន្តរជាតិ និងថ្នាក់ដឹកនាំមន្ត្រី ក្នុងនាយកដ្ឋានបានដឹកនាំស៊ើបអង្កេតករណីលោក ស៊ាន បូរ៉ាត អនុប្រធាន អ.ប.ព. ពាក់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-10-2025, 05:53 PM, ចំនួនអ្នកអានៈ 32ដង
ចូលរួមអបអរសាទរ កូនខ្មែរកីឡាករស្គីទឹកកក មកពី Ice Dome Cambodia ចូលរួមកម្មវិធីប្រកួតស្គីទឹកកក នៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី ដឹកនាំដោយលោកគ្រូបង្វឹក សេន ប៊ុនធឿន ដែលមានរយៈពេល២ថ្ងៃ នៅថ្ងៃ២៩-៣០ ខែតុលា ឆ្នាំ២០២៥។
កម្ពុជាចូលរួមចំនួន៥នាក់ ក្នុងម្នាក់ប្រកួតចំនួន៣វិញ្ញាសា ដែលសមាជិកមកចូលរួមប្រកួត ចំនួន៤ប្រទេស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-10-2025, 05:50 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធន ចំពោះទ្រព្យទាំង ៦ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។
អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា អនុលោមតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-10-2025, 05:45 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖តាមរយៈសេចក្តីប្រកាសព័ត៌មានធនាគារជាតិនៃកម្ពុជាបញ្ជក់ដូច្នេះថា «នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមហ្វេសប៊ុក អំពីវត្តមានមាសសន្លឹក ដែលមាននិមិត្តសញ្ញា (logo) របស់ធនាគារជាតិនៃកម្ពុជា និងមានភ្ជាប់ការអត្ថាធិប្បាយថាជាមាសដែលចេញពី «ធនាគារខ្មែរពិតៗ»។
ធនាគារជាតិនៃកម្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-10-2025, 05:33 PM, ចំនួនអ្នកអានៈ 34ដង
ឧបករណ៍ GPU របស់ Nvidia ដូចជា H100 និង Blackwell ក្លាយជាផលិតផលស្នូល និងមានក្រុមហ៊ុនជាច្រើនត្រូវការដូចជា OspanenAI, Google, Amazon និង Meta ដែលកំពុងបណ្ដុះបណ្ដាលម៉ូដែលភាសាធំ (LLMs) និងបង្កើតមជ្ឈមណ្ឌលទិន្នន័យបែប AI។ តម្លៃភាគហ៊ុន Nvidia នៅតម្លៃប្រមាណ ២០៧ដុល្លារក្នុងមួយហ៊ុនដែលជាកំណត់ត្រាថ្មី។ តាមការរាយការណ៍ពី Reuters តម្លៃទីផ្សាររបស់ក្រុមហ៊
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-10-2025, 05:29 PM, ចំនួនអ្នកអានៈ 34ដង
ថ្លែងប្រាប់សភា លោក Tengku Zafrul បានច្រានចោលនូវការចោទប្រកាន់ថា ដែលថាម៉ាឡេស៉ី នឹងអនុញ្ញាតឱ្យមានការនាំចេញរ៉ែសំខាន់ៗ និងរ៉ែកម្រទៅកាន់សហរដ្ឋអាមេរិក ដើម្បីបានប្រាក់ចំណេញភ្លាមៗ ឬផលប្រយោជន៍យុទ្ធសាស្ត្រ។
រដ្ឋមន្រ្តីពាណិជ្ជកម្ម លោក Tengku Zafrul Abdul Aziz បាននិយាយថា ម៉ាឡេស៉ីនៅតែបន្តហាមឃាត់ការនាំចេញរ៉ែកម្រ ដែលមិនទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-10-2025, 05:25 PM, ចំនួនអ្នកអានៈ 39ដង
នៅលើយន្តហោះ Air Force One ពេលចាកចេញពីកូរ៉េខាងត្បូង លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន យ៉ាងដូច្នេះថា «ខ្ញុំនឹងទៅប្រទេសចិន នៅខែមេសា ហើយគាត់នឹងមកទីនេះ (អាមេរិក) នៅពេលណាមួយបន្ទាប់ពីនោះ អាចនៅរដ្ឋ Florida, Palm Beach ឬ Washington DC»។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយបន្ទាប់ពីជួបប្រធានាធិបតី ស៉ី ជីនពីង ថាលោកមានគម្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-10-2025, 05:21 PM, ចំនួនអ្នកអានៈ 30ដង
Galaxy Z TriFold ត្រូវបានរចនាឡើងជាមួយនឹងយន្តការបត់បែនពីរហ៊ីង (Dual-Hinge) ដែលអនុញ្ញាតឱ្យអេក្រង់បត់ចូលខាងក្នុងពីរដងក្នុងទម្រង់អក្សរ «G» ឬ «Z» ។ ការរចនានេះផ្តល់នូវភាពបត់បែនខ្ពស់ជាងម៉ូដែល Z Fold និង Z Flispan បច្ចុប្បន្នដែលបត់បានតែម្ដង។ នៅពេលលាតពេញ (Unfolded) ទូរស័ព្ទនេះនឹងប្រែក្លាយជាអេក្រង់ទំហំ ១០ អ៊ីញ ដ៏ធំទូលាយ ដែលផ្តល់នូវប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-10-2025, 05:16 PM, ចំនួនអ្នកអានៈ 39ដង
កាលពីថ្ងៃទី៩ ខែតុលា ក្រសួងពាណិជ្ជកម្មចិន បានប្រកាសវិធានការរឹតត្បិតថ្មី លើការនាំចេញរ៉ែកម្រ ខណៈវាគឺជាការរឹតបន្តឹងថែមទៀតទៅលើឧស្សាហកម្មសំខាន់ ដែលជាប្រភពចម្បងមួយ នៃភាពតានតឹងរវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៉ីនតោន។ ប៉ុន្តែរយៈពេល ៣សប្តាហ៍ក្រោយមក ក្នុងថ្ងៃតែមួយនៃកិច្ចប្រជុំកំពូលរវាងប្រធា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2025, 11:17 AM, ចំនួនអ្នកអានៈ 61ដង
រាជធានីភ្នំពេញ៖នៅក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា៖ «យើងធ្វើសកម្មភាព ដោយមិនគ្រាន់តែនិយាយឱ្យតែឮ»។ ការបើកកិច្ចប្រជុំគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយបានប្រជុំបូកសរុបការងារ និងតម្រង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2025, 11:13 AM, ចំនួនអ្នកអានៈ 63ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្តើម លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានកោតសរសើរលើការប្រែប្រួល ជាវិជ្ជមាននូវផ្នត់គំនិត និងការពិចារណារបស់មន្រ្តីសុខាភិបាល ក្នុងការស្វះស្វែងរកចំណុចកែលម្អ ក្នុងការងារបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋ ក្នុងរយៈពេល ២ឆ្នាំ ចុងក្រោយនេះ ប្រកបដោយការយកចិត្តទុកដាក់ខ្ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2025, 11:09 AM, ចំនួនអ្នកអានៈ 55ដង
លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One តាមផ្លូវឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង លោក ត្រាំ បាននិយាយដូច្នេះថា «ខ្ញុំគិតថា ពួកយើងនឹងមានកិច្ចប្រជុំដ៏ប្រសើរមួយ ជាមួយលោកប្រធានាធិបតីចិន ស៉ី ហើយបញ្ហាជាច្រើន នឹងត្រូវបានដោះស្រាយ»។ ទន្ទឹមគ្នានោះ លោកប្រធានាធិបតីអាមេរិក បានបន្ថែមថា រូបលោកមិន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2025, 11:07 AM, ចំនួនអ្នកអានៈ 70ដង
រាជធានីភ្នំពេញ៖ការជំរុញនេះ ដោយលោកសង្កេតឃើញថា កន្លងមក ម្ចាស់សហគ្រាសមួយចំនួន មិនបានទៅស្នើសុំចុះបញ្ជីផលិតផលដោយខ្លួនឯងនោះទេ ហើយអ្នកខ្លះបានគេចវេសមិនព្រមទៅចុះបញ្ជីផលិតផល ឬចុះតែមួយចំនួន ដោយពួកគេលើកឡើងថា តម្លៃថ្លៃ។ តម្លៃថ្លៃនេះ គឺសុទ្ធតែចេញពីមាត់អ្នករត់ការ ឬឈ្មួញជើងសារ ដែលគេបន្លំថា ចុះម្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2025, 11:04 AM, ចំនួនអ្នកអានៈ 59ដង
យោងតាមរបាយការណ៍ថ្មីៗនេះ PSG ដែលធ្លាប់បានស្ថិតនៅលំដាប់ទី៣ នៅក្នុងតារាង Deloitte Football Money League កាលពីខែមករាដើមឆ្នាំ២០២៤ ខណៈនេះពួកគេបានកើនប្រាក់ចំណូលពីមុនប្រមាណ ៨០៦លានអឺរ៉ូដែលជាប្រាក់ចំណូលខ្ពស់បំផុត ។
ក្រុម Paris St Germain បានប្រកាសពីប្រាក់ចំណូលខ្ពស់បំផុតក្នុងរដូវកាលឆ្នាំ ២០២៤-២០២៥ មានចំនួនប្រមាណ ៨៣៧ លានអឺរ៉ូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2025, 11:03 AM, ចំនួនអ្នកអានៈ 61ដង
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា ការបាញ់តេស្តមីស៉ីលគ្រូសខាងលើ ត្រូវបានធ្វើឡើងនៅតំបន់សមុទ្រលឿង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយវាហោះបានរយៈពេលជាង២ម៉ោង។ លោក ត្រាំ បាននិយាយថា រូបលោកពិតជាចង់ជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងសប្តាហ៍នេះ អំឡុងពេលទស្សនកិច្ចនៅប្រទេសកូរ៉េ
 ព័ត៌មានលម្អិត
|
|
|